រដ្ឋធម្មនុញ្ញ និងសិទ្ធិ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសអោយប្រើជាផ្លូវការដោយ​ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រូបភាពត្រូវបាន​រចនា​ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0

​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣​ គឺជា​ច្បាប់​កំពូល​របស់​ប្រទេស​។​ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១​ ហើយ​ផ្អែក​លើ​គោលការណ៍​សម័យ​បច្ចុប្បន្ន​ដូច​ជា​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ​ និង​ការ​បែងចែក​អំណាច​ ៖

 • អំណាចនីតិបញ្ញត្តិ​ ៖​ រដ្ឋសភា​ និង​ព្រឹទ្ធសភា​
 • អំណាច​ប្រ​តិ​ប​ត្តិ៖​ គណៈរដ្ឋមន្ត្រី​ -​ រាជរដ្ឋាភិបាល​កម្ពុជា​
 • ​អំណាចតុលាការ​៖​ តុលាការ​កំពូល​ និង​ក្រុមប្រឹក្សាធម្មនុញ្ញ​។

​រដ្ឋធម្មនុញ្ញ​នេះ​ក៏​ឆ្លុះ​បញ្ចាំង​ពី​លក្ខណៈ​ប្រវត្តិសាស្ត្រ​ និង​ប្រពៃណី​នៃ​ព្រះរាជាណាចក្រ​ផង​ដែរ​ គឺ​រាជា​និយម​ សាសនា​រដ្ឋ​ និង​ស្ថាប័នរដ្ឋ​។1​ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​ ៨​ដង​ក្នុង​រយៈពេល​២៦​ឆ្នាំ​ គឺ​នៅ​ក្នុង​ឆ្នាំ​១៩៩៤2,​ ១៩៩៩,​ ២០០១,​ ២០០៥,​ ២០០៦,​ ២០០៨​ ,​ ២០១៤​ និង​២០១៨។3 4​​ នៅ​ឆ្នាំ​២០០៤​ នីតិវិធី​ច្បាប់​បន្ថែម​ត្រូវ​បាន​អនុម័ត​ បន្ទាប់​ពី​មាន​វិបត្តិ​រដ្ឋធម្មនុញ្ញ​ក្រោយ​ការ​បោះ​ឆ្នោត​។​ ប្រការ​នេះ​អនុញ្ញាត​ឱ្យ​សមាជិក​រដ្ឋសភា​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង​នៃ​អាណត្តិ​ថ្មី​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​ដោយ​សម្លេង​ភាគច្រើន​ដាច់ខាត​នៅ​ពេល​មាន​វិបត្តិ​នយោបាយ​។​5 ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​មាន​១៧​ជំពូក ​៖

  • ជំពូក​ទី​ ១​ អំពី​អធិបតេយ្យភាព​
  • ជំពូក​ទី​ ២​ អំពី​ព្រះមហាក្សត្រ​
  • ជំពូក​ទី​ ៣​ អំពី​សិទ្ធិ​និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​
  • ជំពូក​ទី​ ៤​ អំពី​របប​នយោបាយ​
  • ជំពូក​ទី​ ៥​ អំពី​សេដ្ឋកិច្ច​
  • ជំពូក​ទី​ ៦​ អំពី​អប់រំ​ វប្បធម៌​ កិច្ចការ​សង្គម​
  • ជំពូក​ទី​ ៧​ អំពី​រដ្ឋសភា​
  • ជំពូក​ទី​ ៨​ អំពី​ព្រឹទ្ធសភា​
  • ជំពូក​ទី​ ៩​ អំពី​សមាជ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​
  • ជំពូក​ទី​ ១០​ អំពី​រាជរដ្ឋាភិបាល​
  • ជំពូក​ទី​ ១១​ អំពី​អំណាចតុលាការ​
  • ជំពូក​ទី​ ១២​ អំពី​ក្រុមប្រឹក្សាធម្មនុញ្ញ​
  • ជំពូក​ទី​ ១៣​ អំពី​ការ​គ្រប់គ្រង​រដ្ឋបាល​
  • ជំពូក​ទី​ ១៤​ អំពី​សមាជជាតិ​
  • ជំពូក​ទី​ ១៥​ អំពី​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត​
  • ជំពូក​ទី​ ១៦​ អំពី​អនុភាព​ ការ​សើរើ​ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​
  • ជំពូក​ទី​ ១៧​ អំពី​អន្តរប្បញ្ញត្តិ​។

សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​

រដ្ឋធម្មនុញ្ញ​បាន​អះអាង​ទទួលស្គាល់​និង​គោរព​សិ​ទិ្ធ​ជា​មូលដ្ឋាន​របស់​មនុស្ស​ទាំងអស់​នៅ​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ សេចក្តី​ប្រកាស​ជាស​កល​ស្តី​ពី​សិទ្ធិ​មនុស្ស​ និង​អនុសញ្ញា​នានា​ដែល​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​ សិទ្ធិ​ស្ត្រី​ សិទ្ធិ​កុមារ6​ និង​សំណុំ​នៃ​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ។​7​ ចាប់តាំងពី​ឆ្នាំ​ ២០០៣​ មក​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ និង​ច្បាប់​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​នីតិរដ្ឋ​ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បានការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ​។​ ដូច្នេះ​ រដ្ឋាភិបាល​បាន​បង្កើត​យុទ្ធសាស្ត្រ​កំណែទម្រង់​ជា​ច្រើន​ ដែល​ថ្មី​បំផុត​គឺ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​កំណត់​សកម្មភាព​អាទិភាព​ដែល​ត្រូវ​អនុវត្ត​។​ ទាំងនេះ​រួម​មានការ​ធ្វើ​ទំនើប​កម្ម​នៃ​ក្របខ័ណ្ឌ​ច្បាប់​ ការ​ផ្សព្វផ្សាយ​ និង​ការ​អនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​ប្រសើរ​ ការ​បែងចែក​ធនធាន​កាន់តែ​ប្រសើរ​សម្រាប់​ដំណើរការ​របស់​តុលាការ​ នគរបាល​ និង​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​។8​ នៅ​ឆ្នាំ​ ២០១៤​ ច្បាប់​ថ្មី​សំខាន់ៗ​ចំនួន​៣​ ត្រូវ​បាន​អនុម័ត​ គឺ​ ច្បាប់​ស្តី​ពី​ការ​រៀបចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រមច្បាប់​ស្តី​ពី​ឋានៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ និង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​តុលាការ​។​ ដំណាក់កាល​ទី​៤​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ដែល​បាន​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​២០១៨​ បន្ត​ដោះស្រាយ​សកម្មភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ដែល​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ និង​ការ​ធានា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​របស់​រដ្ឋធម្មនុញ្ញ​។​9

​គេអាចរកឃើញសិទ្ធិ​ទាំងនេះ​នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖10

  • សិទ្ធិ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ និង​សេរីភាព​ពី​ការ​រើសអើង​
  • សិទ្ធិ​រស់រាន​មានជីវិត​ សេរីភាព​ និង​សន្តិសុខ​ផ្ទាល់ខ្លួន​ និង​សេរីភាព​ពី​ការ​ដាក់ទោស​ប្រហា​ជីវិត​
  • ​សេរីភាព​ពី​ការ​ដកហូត​សញ្ជាតិ​ និង​សេរីភាព​ពី​ការ​និរទេស​ទៅ​ឱ្យយ​ប្រទេស​ក្រៅ​
  • សិទ្ធិ​បោះ​ឆ្នោត​ និង​ឈរឈ្មោះ​អោយ​គេ​បោះ​ឆ្នោត​
  • សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​របស់​ប្រទេស​ជាតិ​
  • សិទ្ធិ​ជ្រើសរើស​មុខរបរ​ សិទ្ធិ​ទទួល​បានការ​ធានា​រ៉ាប់រង​សង្គម​ និង​សិទ្ធិ​បង្កើត​សហជីព​
  • ​សិទ្ធិ​ធ្វើ​កូដកម្ម​ និង​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​
  • សិទ្ធិ​ការពារ​ជីវិត​ កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​ សេរីភាព​ពី​ការ​ធ្វើ​ទារុណកម្ម​ សិទ្ធិ​ទទួល​បាន​នីតិវិធី​ដោះស្រាយ​ត្រឹមត្រូវ​ សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន​ សិទ្ធិ​ក្នុង​ការ​គ្មាន​ទោស​រហូត​ដល់​មានការ​ផ្តន្ទាទោស​ចុង​ក្រោយ​ដោយតុលាការ​
  • សិទ្ធិ​ក្នុង​ការ​ប្តឹង​តវ៉ា​ ឬ​ប្តឹង​ទាមទារ​សំណង​សម្រាប់​ការ​ខូចខាត​ដែល​បណ្តាល​មក​ពី​អំពើ​ខុសច្បាប់​ដោយ​ស្ថាប័ន​នានា​របស់​រដ្ឋ​សេរីភាព​ក្នុង​កា​រប​ម្លា​ស់​ទី​ និង​សិទ្ធិ​ទទួល​បានការ​រស់នៅ​ឯកជន​ ការ​ប្រាស្រ័យ​ទាក់ទង​ និង​ការ​ឆ្លើយឆ្លង​គ្នា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ សេរីភាព​ខាង​សារព័ត៌មាន​ សេរីភាព​ខាង​ការ​ប្រជុំ​
  • សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម​ និង​គណបក្ស​នយោបាយ​
  • សិទ្ធិ​សេរីភាព​សាសនា​ និង​ជំនឿ​
  • សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​
  • សិទ្ធិ​ទទួល​បាន​សមភាព​រវាង​បុរស​ និង​ស្ត្រី​ និង​ហាមឃាត់​ការ​រើសអើង​គ្រប់​ប្រភេទ​ប្រឆាំង​នឺ​ង​ស្ត្រីភេទ​ និង​សិទ្ធិ​អាពាហ៍ពិពាហ៍​
  • សិទ្ធិ​លក់​ផលិតផល​របស់​ខ្លួន​ដោយ​សេរី​​សិទ្ធិ​ទទួល​បាន​សុខុមាលភាព​សាធារណៈ​ និង​សង្គម​សម្រាប់​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​ ការ​អប់រំ​ និង​សុខភាព​។

សិទ្ធិ​ និង​សេរីភាព​ជា​មូលដ្ឋាន​ទាំងនេះ​មិន​ដាច់ខាត​ឡើយ​ ហើយ​ត្រូវ​បាន​រឹតត្បិត​ដោយ​ច្បាប់​ផ្អែក​លើ​សិទ្ធិ​របស់​អ្នក​ដទៃ​ សណ្តាប់ធ្នាប់​សាធារណៈ​ សន្តិសុខ​ជាតិ​ យុត្តិធម៌​សង្គម​ សុខុមាលភាព​សាធារណៈ​ និង​សង្គម​ ព្រមទាំង​សីលធម៌​ និង​ទំនៀមទម្លាប់​ល្អ​របស់​សង្គម​ខ្មែរ។​​11

​កាតព្វកិច្ច​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​

​សម្រាប់​បុគ្គល​ម្នាក់ៗ​ រដ្ឋធម្មនុញ្ញ​បាន​ដាក់​ចេញ​នូវ​ភារកិច្ច​ចំនួន​ប្រាំ៖

  • កាតព្វកិច្ច​ឪពុក​ម្តាយ​ និង​កូន​ក្នុង​ការ​ត្រូវ​ចេះ​មើលថែ​គ្នា​ទៅ​វិញ​ទៅ​មក​12
  • កាតព្វកិច្ច​គោរព​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​13
  • កាតព្វកិច្ច​ចូលរួម​ក្នុង​ការ​កសាង​ប្រទេស​ឡើង​វិញ​ និង​ការពារ​មាតុភូមិ​14
  • កាតព្វកិច្ច​គោរព​គោលការណ៍​អធិបតេយ្យភាព​ជាតិ​ និង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​
  • កាតព្វកិច្ច​គោរព​ទ្រព្យសម្បត្តិ​សាធារណៈ​ និង​ការ​ទទួល​បានទ្រព្យ​សម្បត្តិ​ឯកជន​ស្របច្បាប់​។​
  • 15

​សម្រាប់​រដ្ឋ​ រដ្ឋធម្មនុញ្ញ​បាន​ដាក់​កាតព្វកិច្ច​ និង​សិទ្ធិ​ដើម្បី​៖​

  • ​ការពារ​ និង​លើកកម្ពស់​ស្ត្រី​ កុមារ​ និង​ជន​ពិការ​
  • ការពារ​ឯករាជ្យ​ អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ជាតិ​
  • ការពារ​ឯកភាព​ជាតិ​ ការពារ​ទំនៀមទម្លាប់​ និង​ប្រពៃណី​ល្អ​របស់​ជាតិ​
  • ការពារ​ភាព​ស្របច្បាប់​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សន្តិសុខ​ជាតិ​
  • ​លើកកម្ពស់​សុខុមាលភាព​សាធារណៈ​ និង​សង្គម​ និង​យុត្តិធម៌​សង្គម​
  • ថែរក្សា​ និង​ការពារ​បរិស្ថាន​ធម្មជាតិ​
  • ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​
  • ការពារ​តម្លៃ​ និង​ផលិតផល​សម្រាប់​កសិករ​និង​សិប្បករ​ និង​រក​ទីផ្សារ​សម្រាប់​ពួក​គេ​
  • ការពារ​ និង​លើកកម្ពស់​គុណភាព​អប់រំ​ ​អភិរក្ស​ ការពារ​ និង​លើកកម្ពស់​វប្បធម៌​ជាតិ​ ភាសា​ខ្មែរ​ ប្រាសាទបុរាណ​និង​វត្ថុ​បុរាណ​ និង​ការពារ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​
  • បង្កើត​ប្រព័ន្ធ​សន្តិសុខ​សង្គម​។​

ទាក់​ទង​នឹងរដ្ឋធម្មនុញ្ញ និងសិទ្ធិ

ឯកសារយោង

 1. 1. ហោ ប៉េង, គង់ ផល្លាក់, Jorg Menzel, “ការណែនាំអំពីច្បាប់កម្ពុជា,” Konrad-Adenauer-Stiftung,​ ២០១២, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
 2. 2. ហោ ប៉េង, គង់ ផល្លាក់, Jorg Menzel, “ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា,” Konrad-Adenauer-Stiftung,​ ២០១៦, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
 3. 3. ក្រុមប្រឹក្សាធម្មនុញ្ញនៃកម្ពុជា, “ប្រវត្តិរូប,”បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
 4. 4. Anirudh Bhati, “ឃ្លាអមតៈសម្រាប់សណ្តាប់ធ្នាប់ប្រជាធិបតេយ្យសេរីនៅកម្ពុជា,”។
 5. 5. ហោ ប៉េង, គង់ ផល្លាក់, Jorg Menzel, “ការណែនាំអំពីច្បាប់កម្ពុជា,” Konrad-Adenauer-Stiftung,​ ២០១២, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
 6. 6. រាជរដ្ឋាភិបាលកម្ពុជា,“រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,” មាត្រា ៣១ បានចូលអាននៅខែសីហា ឆ្នាំ ២០១៩
 7. 7. ហោ ប៉េង, គង់ ផល្លាក់, Jorg Menzel, “ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា,” Konrad-Adenauer-Stiftung,​ ២០១៦, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
 8. 8. វិទ្យាស្ថានសភាកម្ពុជា, “កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា,” ខែកុម្ភៈឆ្នាំ ២០១៦, បានចូលអាននៅខែសីហា ឆ្នាំ ២០១៩។
 9. 9. រាជរដ្ឋាភិបាលកម្ពុជា, “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤,” ខែកញ្ញា ឆ្នាំ ២០១៨ បានចូលអាននៅខែសីហា ឆ្នាំ ២០១៩។
 10. 10. រាជរដ្ឋាភិបាលកម្ពុជា,“រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,” បានចូលអាននៅខែសីហាឆ្នាំ ២០១៩។
 11. 11. រាជរដ្ឋាភិបាលកម្ពុជា,“រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,” មាត្រា ៤៦, ៤៨, ៥២-៥៧, បានចូលអាននៅខែសីហាឆ្នាំ ២០១៩។
 12. 12. រាជរដ្ឋាភិបាលកម្ពុជា, “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,”មាត្រា ៤៧, បានចូលអាននៅខែសីហាឆ្នាំ ២០១៩។
 13. 13. រាជរដ្ឋាភិបាលកម្ពុជា,“រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,” មាត្រា ៤៩, បានចូលអាននៅខែសីហាឆ្នាំ ២០១៩
 14. 14. ដូចឯកសារយោងខាងដើម។
 15. 15. រាជរដ្ឋាភិបាលកម្ពុជា,“រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,” មាត្រា​ ​៥០, បានចូលអាននៅខែសីហាឆ្នាំ ២០១៩។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4BpR5
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!