គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១១ ស្តីពីការ “ធ្វើឱ្យទីក្រុង និងទីកន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាជន មានលក្ខណៈ បរិយាប័ន្ន សុវត្ថិភាព ធន់ និងមានចីរភាព” មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលំនៅដ្ឋាន ការដឹកជញ្ជូន កន្លែងសាធារណៈ ...
ការរុករក និងទាញយកប្រេង និង ឧស្ម័នពីក្រោមបាតសមុទ្រ
(English) For the purposes of oil and gas exploration, six Offshore Blocks (A–F) have been set out. Significant finds of oil have been made in Block A, but no oil has yet been extracted. ...
ជំនួយអភិវឌ្ឍន៍ពហុភាគី
លោក អឿ អ៊ីល, នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្រាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC), ជាអង្គការ NGO ក្នុងស្រុក និងជាដៃគូជាមួយអង្គការ WorldFish នៅកម្ពុជា កំពុងដឹកនាំកិច្ចពិភាក្សាក្នុងមូលដ្ឋានមួយ។ រូបភាព ដោយ WorldFish, ថតនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយពហុភាគី គឺជាមូលនិធិទាំងឡាយដែលបានប្រមែប្រមូលពីភាគីច្រើនលើសពីមួយនៅមុនពេលដែលវាត្រូវបានទៅដល់ដៃអ្នកទទួលជំនួយចុងក្រោយបង្អស់។មូលនិធិនេះត្រូវបានបង្កើត នៅពេលដែលប្រទេសមួយដែលជាម្ចាស់ជំនួយលៃលកការផ្តល់ជំនួយគាំទ្រសម្រាប់អង្គការអន្តរការីមួយ ដូចជា ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ ដែលបង្វិលខ្ទង់ចំនាយការបរិច្ចាគទាំងនេះទៅកាន់ប្រទេសទទួលជំនួយនានា។ ភាគច្រើននៃជំនួយអភិវឌ្ឍន៍អន្តរជាតិ(IDA) ដែលបានមកពីម្ចាស់ជំនួយនានា ត្រូវបានរួមបញ្ជូលនូវ “ប្រាក់កម្ចីសម្បទាន” (ត្រូវបានកំណត់ជាប្រាក់កម្ចី “ដែលមានភាពអនុគ្រោះខ្លាំងជាងកម្ចីនានានៅលើទីផ្សារ។ ការធ្វើសម្បទាន គឺត្រូវបានសម្រេចទាំងក្នុងករណីអត្រាការប្រាក់ទាបជាងអត្រាលើទីផ្សារ ឬ អំឡុងពេលអនុគ្រោះ” រយៈពេល ១០ឆ្នាំ ឬយូរជាងនេះ ឬលក្ខខណ្ឌរួមទាំងពីរ)120 ...
គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
table td { border: 1px solid; } គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៣ (គ.អ.ច ៣) សំដៅ “ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ”។143 គោលដៅនេះផ្តោតលើទិដ្ឋភាពយ៉ាងទូលំទូលាយ រួមមានអត្រាមរណភាព ...
គោលដៅទី១៥ ជីវិតលើដី
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៥ ផ្តោតលើការប្រើប្រាស់ប្រកបដោយចីរភាពនូវ ជីវចម្រុះនៅលើដែនគោក និងប្រព័ន្ធអេកូឡូស៊ី ដូចជាព្រៃឈើ វាលស្មៅ វាលខ្សាច់ និងតំបន់ភ្នំ ព្រមទាំងទំនាក់ទំនងរបស់វាជាមួយប្រព័ន្ធទឹកសាប។ គោលដៅទី១៥នេះ មានគោលបំណងការពារ ...
ដីធ្លី
ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។284 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។285នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។286 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ287 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។288កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែភាគច្រើននៃពួកគេរស់ក្នុងតំបន់ទីជនបទ និងពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ...
ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម
អ្នកនេសាទត្រីម្នាក់កំពុងពិនិត្យមើលត្រី។ រូបភាព ថតដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ១៦ តុលា ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានការនេសាទត្រីទឹកសាបដ៏ច្រើន ក្នុងពិភពលោក។ វិស័យជលផលរបស់កម្ពុជា រួមមានការនេសាទចិញ្ចឹមក្រពះ និងការនេសាទទ្រង់ទ្រាយធំ និងការប្រមូលផល ការកែច្នៃ និងទីផ្សារ។វិស័យជលផល ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ ដែលរួមមានទឹកសាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និងទន្លេសាប ត្រូវបានចាត់ទុកថាជាប្រភពត្រីទឹកសាបដ៏សំបូរបំផុតក្នុងពិភពលោក ដែលផ្តល់ទិន្នផលត្រីទឹកសាបប្រចាំឆ្នាំប្រមាណ៧៥ភាគរយ និង ...
ទឹកក្រោមដី
ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។373សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។374 លទ្ធផល ...
ការអប់រំ និងការផ្សព្វផ្សាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ប្រទេសកម្ពុជាទទួលស្គាល់តួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសតវត្សទី២១ ហើយមានបំណងផ្លាស់ប្តូរ និងបញ្ចូលបច្ចេកវិទ្យាទៅក្នុងធនធានមនុស្សតាមរយៈវិស័យអប់រំ។ គោលនយោបាយ និងយុទ្ធសាស្ត្រផ្សេងៗត្រូវបានអនុវត្តដើម្បីសម្រេចគោលដៅដូចជា គោលការណ៍ណែនាំគោលនយោបាយ ...
ជំនួយ និងការអភិវឌ្ឍ
Following the Paris Peace Accords signed in October 1991, Cambodia has received a significant amount of global support for its development and post-conflict work. In 2014, 30 – 40 percent of the country’s national budget is funded through development assistance, placing Cambodia among the most ...
គោលនយោបាយ និងការគ្រប់គ្រងពលកម្ម
កុមារកំពុងធ្វើការជាមួយនឹងដុំឥដ្ឋ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយ ជា សុដានី កាលពីថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0។ប្រទេសកម្ពុជា មានប្រជាជនសរុបជាង១៥លាននាក់ ដែលភាគច្រើនមានអាយុក្រោយ៣០ឆ្នាំ។ មនុស្សប្រហែលជា ២៥០,០០០នាក់ ឈានជើងចូលទីផ្សារការងារ ជារៀងរាល់ឆ្នាំ។460 បើទោះបីជាមានកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមប្រមាណជា ៧ភាគរយ ក្នុង ...
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
និស្សិតកំពុងឈរនៅជុំវិញ ម៉ូដែលបោះពុម្ព 3D នៅក្នុងពិព័រណ៍សំណង់មួយក្នុងរាជធានីភ្នំពេញ។ រូបភាព ថតដោយ ARC Hub PNH, ធ្នូ ២០១៤។ រូបភាពត្រូវបានប្រើដោយមានការអនុញ្ញាតពី ARC Hub PNH។ប្រទេសកម្ពុជា សម្រេចបាននូវការរីកចំរើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដ៏គួរឲ្យចាប់អារម្មណ៍ នាប៉ុន្មានទស្សវត្សចុងក្រោយនេះ ប៉ុន្តែទាក់ទងនឹងការអភិវឌ្ឍទៅលើចំណេះដឹងជាមូលដ្ឋាន កម្ពុជាមិនសូវមានការវិវឌ្ឍន៍ខ្លាំងទេ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង ...
រដ្ឋាភិបាល
ព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋ ហើយនាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបានៃព្រះរាជាណាចក្រកម្ពុជា។ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ នរោត្ដម សីហមុនី508 ទ្រង់យាងឡើងសោយរាជ្យនៅឆ្នាំ២០០៤ ...
ការអប់រំកម្រិតឧត្តមសិក្សា
ការអប់រំកម្រិតឧត្តមសិក្សាជាទូទៅសំដៅលើការអប់រំលើសពីកម្រិតមធ្យមសិក្សា។ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាអាចបែងចែកជាបីប្រភេទគឺ៖ រាជបណ្ឌិត្យសភា សាកលវិទ្យាល័យ និងមហាវិទ្យាល័យ។ ការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា រួមមានសញ្ញាបត្របរិញ្ញាបត្រ ...
ជំនួយអភិវឌ្ឍន៍ទ្វេភាគី
ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។612 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។613ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។614 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...
គ្រោះរាំងស្ងួត
ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...