-
«មេរៀនឆ្នាំ២០២៥និង២០២៦ បង្ហាញថាមានតែយើងខ្លាំងទេទើបការពារទឹកដីនិងសន្តិភាពបាន»
សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ការផ្សារភ្ជាប់រវាងគណបក្សរបស់លោកជាមួយប្រជាជនបានចាក់គ្រឹះនៅក្នុងដំណើរជាតិ ដោយគ្មានអ្វីអាចមកបំផ្លាញបានឡើយ ហើយដែលជាកត្តាសារវន្តនៃរាល់ជ័យជម្នះរបស់ជាតិ។ ...
-
កម្ពុជាតវ៉ាជាថ្មី ក្រោយទាហានថៃបន្តរំលោភអធិបតេយ្យភាពនៅឧត្តរមានជ័យ
រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតតវ៉ាផ្លូវការជាថ្មីទៅកាន់ប្រទេសថៃ ដោយចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធថៃបានបន្តរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា តាមរយៈការកាប់ឆ្ការព្រៃ និងដំឡើងលួសបន្លានៅក្បែរបង្គោលព្រំដែនលេខ២៦ ក្នុងខេត្តឧត្តរមានជ័យ ខណៈភ្នំពេញអំពាវនាវឱ្យទីក្រុងបាងកកបញ្ឈប់សកម្មភាពឯកតោភាគី និងគោរពកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ ...
-
អាជ្ញាធរដកហូតដីព្រៃបម្រុងដែលរងការទន្រ្ទានជាង ១០ហិកតា និងកំពុងបន្តស្រាវជ្រាវរកជនល្មើស
ដីព្រៃឈើបម្រុងទុករបស់រដ្ឋចំនួន ១៤ ក្នុងចំណោម ១៨ហិកតា ដែលរងការកាប់ទន្ទ្រាន នៅតំបន់អូរចម្លងតៃ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ត្រូវបានដកហូត និង ៤ហិកតាកំពុងស្ថិតក្នុងនិតីវិធីទៅតុលាការ ខណៈដែលអាជ្ញាធរកំពុងបន្តស្វែងរកជនល្មើស ដើម្បីមានវិធានការតាមផ្លូវច្បាប់។ ...
-
តុលាការកំពូល សម្រេចតម្កល់ការផ្តន្ទាទោសចំនួន១៤ឆ្នាំ លើអ្នកសារព័ត៌មានពីរនាក់ ពាក់ព័ន្ធនឹងរឿងសម្ងាត់នៃការការពារជាតិ
តុលាការកំពូល នៅព្រឹកថ្ងៃទី២៥ ខែមិថុនា បានសម្រេចតម្កល់ការផ្តន្ទាទោសចំនួន១៤ឆ្នាំ លើអ្នកសារព័ត៌មានពីរនាក់ ពាក់ព័ន្ធនឹងការប៉ះពាល់ដល់រឿងសម្ងាត់នៃការការពារជាតិ។ ...
-
អ្នកវិទ្យាសាស្ត្រព្រមានថា បាតុភូតអែលនីញ៉ូអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ឆ្នេរសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសកម្ពុជា
អ្នកវិទ្យាសាស្ត្រផ្នែកដែនសមុទ្រព្រមានថា អែលនីញ៉ូជិតមកដល់ រួមផ្សំជាមួយនឹងការកើនឡើងនៃសីតុណ្ហភាពពិភពលោក អាចបង្កឱ្យមានរលកកំដៅសមុទ្រ ការកើនឡើងនៃសារាយពុល និងការបាត់បង់អុកស៊ីសែននៅក្នុងដែនទឹកឆ្នេរសមុទ្រ ...
-
អាម៉េរិកស្វែងរកឱកាសវិនិយោគលើកំពង់ផែតភ្ជាប់ជាមួយព្រែកជីកនៅកម្ពុជា
សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែតាមបណ្តោយគម្រោងព្រែកជីករបស់កម្ពុជា ខណៈដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមបង្កើតទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយកម្ពុជា។ ...
-
វៀតណាម គាំទ្របទឈប់បាញ់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ
លោកឧត្តមសេនីយ៍ទោ វូ ហុងសឺន (Vu Hong Son) មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ថា វៀតណាមកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍ នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាសន្តិភាព ...
-
ក្រុម AOT ចុះទៅភូមិព្រៃចាន់ ដើម្បីបន្តផ្ទៀងផ្ទាត់ធ្វើរបាយការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបាន ...
-
សេចក្តីប្រកាសព័ត៌មានស្ដីពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមដឹកនាំ សន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅទីក្រុងប៉ារីស
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមដឹកនាំ សន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅទីក្រុងប៉ារីស។ឯកឧត្តម ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក និង ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក បានចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក ...
ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក
-
សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា តម្លៃលក់រាយប្រេងសាំងធម្មតា (Gasoline 92) គឺ ៤.០៥០ រៀល/ ...
ក្រសួងពាណិជ្ជកម្ម











