តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

70 Topicsរកឃើញសម្រាប់ "바카라숫자흐름 Rya22.com 코드 6520 모노폴리 라이브(Monopoly Live) 카지노 은어 블랙잭 os"

ដីធ្លី

ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។46 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។47នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។48 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ49 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។50កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​គេ​រស់​ក្នុង​តំបន់​ទី​ជនបទ​ និង​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​តែ​មួយ​មុខ​ ...

ការគាំទ្រកិច្ចការពារព្រៃឈើ

ប្រទេស​កម្ពុជា​កំពុង​ព្យាយាម​ការពារ​ព្រៃឈើ​របស់​ខ្លួន​ ខណៈ​ពេល​ដែល​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ ដោយសារ​ប្រជាជន​ជា​ច្រើន​ប្រកប​របរ​ចិញ្ចឹមជីវិត​តាម​រយៈ​ការ​ធ្វើស្រែ​ចម្ការ​ ការ​ទន្ទ្រាន​ដី​ និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​អាច​នាំ​ឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​។​ ស្ទើរតែ​ ៨០%​ នៃ ...

អង្គការសហប្រជាជាតិ

អគ្គលេខាធិការ Antonio Guterres (ស្តាំ) ជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងញូវយ៉ក។ រូបថត​ពី​គេហទំព័រ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២។​អង្គការសហប្រជាជាតិ​ (UN)​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៤៥​ និង​ដឹកនាំ​ដោយ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ គឺជា​អង្គការ​អន្តរជាតិ​មួយ​ដែល​មាន​សមាជិក​ចំនួន​ ១៩៣​។154​ អង្គការសហប្រជាជាតិ​មាន​អង្គ​សំខាន់ៗ​ចំនួន​ប្រាំមួយ​៖​ មហាសន្និបាត​ ក្រុមប្រឹក្សាសន្តិសុខ​ ក្រុមប្រឹក្សា ...

ជីវៈចម្រុះ

​ជីវៈចម្រុះ​ សំដៅ​ដល់​សារពាង្គ​កាយ​ខុស​គ្នា​នៅ​ក្នុង​ប្រភេទ​តែ​មួយ​ ឬ​ប្រភេទ​ផ្សេង​គ្នា​ និង​បណ្តា​សារពាង្គកាយ​រស់​នៃ​គ្រប់​លំដាប់ថ្នាក់​ និង​ប្រភព​ទាំងអស់​ រួម​ទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ដែនដី​គោក​ ដែនសមុទ្រ​ ដែនទឹក​សាប​ និង​បណ្តា​ទំនាក់ទំនង​អេកូឡូស៊ី​ ដែល​នៅ​ក្នុង​នោះ​មាន ...

ព្រៃឈើ និងរុក្ខាប្រមាញ់

(English) Cambodia’s forests have seen a significant reduction of total forest and dense forest cover in recent years, the growth of plantations, particularly rubber, and an ongoing problem with illegal logging. ...

ការកាន់កាប់​ដីធ្លី និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​

(English) Land registration and titling of private property has been ongoing for more than a decade. As the Cambodian government works to formally register all private property, there is a dual system of soft possessory rights to be replaced by hard ownership rights through nationally-recognized ...

​ផលិតកម្ម​ផ្នែក​កសិកម្ម​

វាលស្រែនៅជនបទនៃប្រទេសកម្ពុជា។ រូបភាព ថតដោយ fmpgoh, កាលពីថ្ងៃទី ១៥ ខែកក្កដា  ឆ្នាំ២០០៩។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។240 ផលិតផលចំបងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០១៥។ 241ផលិតកម្មកសិកម្មមានកំណើន ៨.៧% ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១២ ដោយសារការកើនឡើងនៃផលិតកម្មគ្រាប់ធនជាតិ ដែលភាគច្រើនកើនចេញមកពីផលិតកម្មស្រូវអង្ករ (កំណើនប្រចាំឆ្នាំ៩%) ពោត (២០%) ដំឡូងមី (៥១%) អំពៅ (២២%) និងបន្លែ (១០%)។ កំណើននេះបានថមថយគួរឱ្យកត់សម្គាល់នៅឆ្នាំបន្តបន្ទាប់ទៀត។242កំណើនទិន្នផលជាមធ្យមលើកសិផលគ្រប់ប្រភេទក្នុងចន្លោះឆ្នាំ២០០៤-២០១៤ មានប្រមាណ៤ %។ នេះជាលទ្ធផលនៃការ ទទួលយកបច្ចេកទេសដាំដុះកាន់តែប្រសើរ កំណើនប្រព័ន្ធធារាសាស្ត្រ ...

គ្រោះមហន្តរាយ

គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។282 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។283ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។284 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។285ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...

សេវាកម្មរដ្ឋាភិបាល

តា​រាង​សេវាសា​ធារណៈ​​នៅ​កា​រិ​យាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ នៅ​សាលា​ស្រុក​រតន​មណ្ឌល​ ខេត្ត​បាត់ដំបង​។ រូបភាព​ដោយ​ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២០។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.​សេវាកម្ម​របស់​រដ្ឋាភិបាល​ អាច​ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ថា​ ជា​ឧបករណ៍​មាន​ប្រសិទ្ធភាព​ប្រើ​ឡើង​សំដៅ​សម្រេច​ឱ្យ​បានការ ...

ផលិតកម្មអគ្គិសនី

នៅកម្ពុជា​ តម្រូវកា​រអគ្គីសនី​ ត្រូវ​បាន​ព្យាករថា នឹង​កើនឡើងប្រមាណ ១៧.៩ ភាគរយ ជា​រៀងរាល់ឆ្នាំ ពីឆ្នាំ ២០១២ រហូត​ដល់ឆ្នាំ ​២០២០។339 យោងតាម​ជំរឿន​ប្រជាជន​ឆ្នាំ ​២០០៨ ​ប្រជាជន​ ៨០ ភាគរយ ​រស់នៅ​តំបន់​ជនបទ។340 ប្រជាជនសរុប​ទូទាំងប្រទេស ​​កើនឡើង​ដល់ ១៥.៥ លាន​នាក់ នៅឆ្នាំ​២០១៤។341បង្គោលខ្សែភ្លើង។ រូបភាព ថតដោយ Michael Coghlan, ១០ មករា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0។ទីក្រុងភ្នំពេញ ដែល​ជា​រាជធានី​របស់ប្រទេសកម្ពុជា មាន​ប្រជាជនប្រើប្រាស់​ថាមពល​អគ្គីសនី​ប្រមាណ​ ៩០ ភាគរយ នៃកា​រប្រើប្រាស់​ទូទាំងប្រទេស។ ការ​ពង្រីក​បណ្តាញ​ចែកចាយ​ទៅ​តំបន់ជនបទ ដែលមាន​ប្រជាជនកម្ពុជា​ប្រមាណ ៨០ ភាគ​រយ កំពុងរស់នៅ នៅមានកម្រិតនៅឡើយ។342 នៅឆ្នាំ ២០១៣ មាន​ប្រជាជន​ជនបទ ...

ទេសចរណ៍

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​សក្ដានុពល​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ថា​ជា​ប្រភព​នៃ​កំណើនសេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​ រួម​មានការ​បង្កើត​ការងារ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ វិស័យ​ទេសចរណ៍​ទាំង​ក្នុង​និង​ក្រៅប្រទេស​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សសរស្តម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ ...

គោលនយោបាយ និងការគ្រប់គ្រងវិស័យអប់រំ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ខិតខំ​កែទម្រង់​វិស័យ​អប់រំ​គ្រប់​កម្រិត​។​ ប៉ុន្មាន​ឆ្នាំ​មកនេះ​ គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ត្រូវ​បាន​អនុវត្ត​ដើម្បី​បង្កើន​គុណភាព​អប់រំ​ ភាព​ងាយស្រួល​ ប្រសិទ្ធភាព​ បរិ​យា​ប័ន្ន​ និង​តម្លាភាព​។​ គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ទាំងនោះ​រួម​មាន​ ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ ២០១៩-២០២៣, ...

សត្វ

​សត្វ​នៅ​កម្ពុជា​គឺជា​ទ្រព្យសម្បត្តិ​រដ្ឋ​ក្រោម​មាត្រា​ ៤៨​ នៃ​ច្បាប់​ព្រៃឈើ​ឆ្នាំ​ ២០០២​។​ ច្បាប់​នេះ​បាន​ដាក់​រដ្ឋបាល​ព្រៃឈើ​ឱ្យ​ទទួល​បន្ទុក​កម្មវិធី​ស្រាវជ្រាវ​ និង​កិច្ចការ​អភិរក្ស​។​ រដ្ឋបាល​ព្រៃឈើ​អនុវត្ដ​ការងារ​នេះ​តាម​រយៈ​នាយកដ្ឋាន​សត្វព្រៃ​ និង​ជីវៈចម្រុះ​។​ កម្មវិធី​អភិរក្ស ...

គោលនយោបាយ និងការគ្រប់គ្រងទឹក

នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។554ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។555ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ556 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។557យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/  ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...

រដ្ឋធម្មនុញ្ញ និងសិទ្ធិ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសអោយប្រើជាផ្លូវការដោយ​ព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រូបភាពត្រូវបាន​រចនា​ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣​ គឺជា​ច្បាប់​កំពូល​របស់​ប្រទេស​។​ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១​ ហើយ​ផ្អែក​លើ​គោលការណ៍​សម័យ​បច្ចុប្បន្ន​ដូច​ជា ...

គោលដៅទី១៤ ជីវិតក្រោមទឹក
sdg-14

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៤​ គឺ​សំដៅលើ​អន្តរ​​អំពើ​​រវាង​មនុស្ស​ ជាមួយនឹង​មហាសមុទ្រ​។​ ជា​ពិសេស​ វា​មាន​គោលបំណង​​ដើម្បី​អភិរក្ស​ និង​គ្រប់​គ្រង​​​ការ​ប្រើ​ប្រាស់​​នៃ​​មហាសមុទ្រ​ សមុទ្រ​ និង​ធនធានសមុទ្រ​​​ សម្រាប់​ការ​អភិវឌ្ឍ ...

ល្ហុងខ្វង

ល្ហុងខ្វង​ភាគច្រើន​ត្រូវ​បាន​ដាំ​ដុះ​នៅ​តំបន់​ភ្នំ​នៃ​ភាគ​ខាងជើង​ និង​ភាគ​កណ្តាល​ នៃ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មិន​ត្រូវ​បាន​កំណត់​ចំពោះ​តំបន់​ដាំ​ដុះ​នោះ​ទេ​។​ វា​អាច​រកបាន​នៅ​ខេត្តបាត់ដំបង​ ពោធិ៍សាត់​ កំពង់ស្ពឺ​ ព្រះ​សីហ​នុ​ កណ្តាល​ ព្រៃវែង​ កំពត​ កែប​ សៀមរាប ...

ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី

​សហគមន៍អគ្គិសនីជនបទក្នុងប្រទេសកម្ពុជា។ រូបភាព ដោយ Nomade Moderne, ថតនៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-NDអគ្គិសនី​ដែល​បាន​​ចែកចាយ​នៅ​កម្ពុជា​ គឺ​មួយ​ផ្នែក​បាន​មក​ពី​ការ​ផលិត​នៅ​ក្នុងស្រុក​ និង​មួយ​ផ្នែក​ទៀត​ត្រូវ​បាន​នាំ​ចូល​។​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ ការ​ផលិត​ថាមពល​នៅ​ក្នុងស្រុក​ជា​ទូទៅ​ជា​ការ​ផលិត​ខ្នាត​តូច ...

គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

ទឹកជំនន់​នៅ​កម្ពុជា​ ឆ្នាំ​២០១១​។ រូបភាព ថត​ដោយ​ គណៈកម្មការ​អឺរ៉ុប​,​ ១១​ តុលា​ ២០១១​។ ក្រោម​អាជ្ញាប័ណ្ណ​ CC BY 2.0។នៅ​ប្រទេស​កម្ពុជា​ ព្យុះ​ ទឹកជំនន់​ និង​រន្ទះបាញ់​ គឺជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ចម្បង​ ដែល​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​សត្វ​ និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ ខណៈ​ដែល​ គ្រោះ​រាំង​ស្ងួត​ បង្ក​ឱ្យ ...

គោលនយោបាយ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ

កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​៧​ស្តីពី «​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0.។ដោយ​មាន​ប្រជាជន​ ៧៦​ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​កំពុង​រស់នៅ​តាម​តំបន់​ជនបទ801 ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រជាជន​រស់នៅ​តាម​ទី ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VaNFe
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!