នាយករដ្ឋមន្ត្រី គ្រោងបង្កើតធនាគាររដ្ឋថ្មីមួយ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីម្សិលមិញបានបង្ហាញផែនការក្នុងការបង្កើតធនាគាររដ្ឋថ្មីមួយទៀត ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីដំណើរការរោងចក្រកែច្នៃនៅកម្ពុជាដោយគ្រោងចំណាយទុនវិនិយោគ ១០០លានដុល្លារ។ ...
ហ៊ គីមសាយ
http://bit.ly/2B9oCxB
កម្ពុជានឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍កាន់តែច្រើន
កម្ពុជាអាចនឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ២០ លានតោនក្នុងមួយឆ្នាំ នៅពេលដែលរោងចក្រផលិតស៊ីម៉ង់ត៍ទាំង ៦ ដំណើរការ និងពង្រីកសមត្ថភាពផលិតពេញលេញនៅពេលខាងមុខ។ នេះបើយោងតាមមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/insiders-say-new-concrete-factories-not-enough-stabilise-local-sector
SECC បន្ថយថ្លៃសេវាជួញដូរឧបករណ៍និស្សន្ទ
គណៈកម្មការមូលបត្រកម្ពុជា (SECC) បានសម្រេចបន្ថយថ្លៃសេវាយ៉ាងច្រើនលើប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទ ដែលននឹងមានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីឆ្នាំ ២០១៨ តទៅ ជាអ្វីដែលអ្នកនៅក្នុងវិស័យនេះរំពឹងថា នឹងជួយទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនក្នុង ...
ហ៊ គឹមសាយ
http://bit.ly/2Cg81w8
វិវាទដីធ្លីជាមួយនឹងក្រុមហ៊ុនរ៉ែនៅខេត្តព្រះវិហារ
មន្ត្រីមកពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ និងស្រុករវៀង កាលពីម្សិលមិញ បានចុះពិនិត្យមើលដីមួយកន្លែង ដែលមានវិវាទរវាង ក្រុមហ៊ុនរ៉ែមាស Delcom និងគ្រួសារចំនួន ៥៦ តាមញត្តិរបស់គ្រួសារដាក់ទៅក្រសួងដែនដី នគរូបនីយកម្ម ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/families-dispute-mine-land-preah-vihear
ការកាត់បន្ថយវិក័យប័ត្រអគ្គីសនីថ្មីគ្រោងនឹងចាប់ផ្តើមនៅក្នុងខែមេសា
ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា អាជ្ញាធរអគ្គីសនីកម្ពុជា (EAC) នឹងបន្តបន្ថយថ្លៃអគ្គិសនីសម្រាប់គ្រួសារ និងសហគ្រាសនៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីដើមខែនេះ និងចុះហត្ថលេខាដោយលោក ទី ...
សុខ ចាន់
http://www.khmertimeskh.com/50109671/new-electricity-bill-cuts-planned-start-april/
ថ្ងៃបុណ្យជាតិថ្មីដើម្បីរំលឹកដល់ជនរងគ្រោះ
រដ្ឋាភិបាលបានកំណត់ថ្ងៃទី ២០ ខែឧសភា ជា«ទិវាជាតិនៃការចងចាំ» ជាថ្ងៃបុណ្យជាតិជាផ្លូវការដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ យោងតាម ...
ប៉ិច សុធារី
http://www.khmertimeskh.com/50109655/new-national-holiday-remember-victims/
Ticon កំពុងពង្រីកប្រតិបត្តិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
TICON Industrial Connection Plc ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍រោងចក្រ និងឃ្លាំងមានមូលដ្ឋាននៅប្រទេសថៃកំពុងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរួមទាំងប្រទេសកម្ពុជាផងដែរដើម្បីជួយប៉ះប៉ូវដល់កំណើនសេដ្ឋកិច្ច ...
Cam McGrath
http://bit.ly/2dRO0LX
កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយចិន
សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលពាណិជ្ជកម្មចិនបរទេស កាលពីថ្ងៃអង្គារ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្នាមួយជាមួយនឹងគោលបំណងនៃការផ្លាស់ប្តូរព័ត៌មានពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក ងួន ម៉េងតិច បានប្រាប់ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/33162/cooperation-agreement-with-china/
ការថមថយនៃវិស័យសេវាកម្មនឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច
ភាពថមថយនៃវិស័យទេសចរណ៍វិស័យដឹកជញ្ជូននិងវិស័យអចលនទ្រព្យជាសញ្ញាអវិជ្ជមានដែលគំរាមកំហែងដល់សន្ទុះកំណើនរបស់វិស័យសេវាកម្មជារួមនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំនេះ។នេះបើយោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
សុខ ចាន់
http://bit.ly/2jr2F4q
កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាអត្រា ៧ ភាគរយ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីម្សិលមិញបានព្យាករថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៧ភាគរយនៅឆ្នាំ២០១៧នេះ ជាអត្រាកំណើនដូចគ្នានឹងឆ្នាំមុនដែរ ដោយសារការរួមចំណែកពីការងើបឡើងវិញនៃវិស័យកសិកម្ម បើទោះបីជាកំណើននៃវិស័យឧស្សាហ ...
ហ៊ គឹមសាយ
http://bit.ly/2j8c7Zf
រដូវវស្សានឹងនាំមកជាមួយការប្រកាសអាសន្ន
រដូវវស្សានឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទីមួយខែឧសភា ជាមួយនឹងភ្លៀងធ្លាក់ជោគជាំ ខ្យល់កន្ទ្រាក់ និងផ្គររន្ទះផងដែរ នេះតាមយោងតាមការប្រមើមើលរបស់ក្រសួងធនធានទឹក និងឧតុនិយម។ នៅតំបន់ខ្លះនៃតំបន់ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37611/rainy-season-comes-with-warning/
កម្ពុជា-UAE ចុះកិច្ចព្រមព្រៀងការពារវិនិយោគិន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីម្សិលមិញ បានចុះកិច្ចព្រមព្រៀងទ្វេភាគីមួយជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក ជាការសម្រេចមួយដែលភាគីកម្ពុជារំពឹងថានឹងរួមចំណែកបង្កើនការបណ្តាក់ទុនពីពាណិជ្ជករ UAE នៅកម្ពុជានាពេលខាង ...
ហ៊ គីមសាយ
http://bit.ly/2uFn5id
កម្ពុជានឹងនាំចេញអង្ករ២៥ម៉ឺនតោនទៅបង់ក្លាដែស
កម្ពុជានឹងចាប់ផ្តើមនាំចេញអង្ករ ២៥០,០០០ តោនទៅប្រទេសបង់ក្លាដែសជាលើកដំបូងចុងឆ្នាំនេះ បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងការផ្គត់ផ្គង់អង្ករ១លានតោនក្នុងរយៈពេល៥ឆ្នាំ។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/rice-deal-cooking-bangladesh
ការសិក្សាអំពីផលប៉ះពាល់បរិស្ថានសម្រាប់កសិដ្ឋានចិញ្ចឹមត្រី
អ្នកវិនិយោគក្នុងគម្រោងចិញ្ចឹមត្រីសមុទ្រខ្នាតធំដំបូងគេនៅខេត្តព្រះសីហនុ ដែលត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែមេសា ត្រូវបានស្នើឲ្យដាក់ការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានទៅក្រសួងបរិស្ថាន មុនពេលដែលអាចចាប់ផ្តើមប្រតិបត្តិការបាន ...
ជា វណ្ណៈ
http://www.khmertimeskh.com/5079194/eia-study-marine-fish-farm/
ប្រាក់ចំណូលក្រសួងរៀបចំដែនដីមានការកើនឡើង
ក្នុងឆ្នាំ ២០១៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) ប្រមូលប្រាក់ចំណូលបាន ៣៧១ ពាន់លានរៀល (ប្រមាណ ៩២ លានដុល្លារ) នៅក្នុងឆ្នាំមុន នេះបើយោងតាមរបាយការណ៍ពីក្រសួង។ របាយការណ៍នេះបានឱ្យដឹងដែរថា ប្រាក់ចំណូលបាន ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/5099644/revenue-ministry-land-increase/
គណៈរដ្ឋមន្ត្រី នឹងពិភាក្សាលើវិសោធនកម្មនៃច្បាប់ចំនួនបី
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំអង្គប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រសប្ដាហ៍នេះដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌដែលផ្ដោតទៅលើស្ថានទោសចំពោះជនដែលប្រមាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងសេចក្ដីព្រាងស្ដីពីវិសោធនកម្មមាត្រា ...
ម៉ិច ដារ៉ា and Andrew Nachemson
http://bit.ly/2GvXqwb
អាជ្ញាធរមានការសង្ស័យទៅលើជម្ងឺគ្រុនផ្តាសាយបក្សីនៅក្នុងខេត្តមណ្ឌលគិរី
អាជ្ញាធរបានសង្ស័យថាករណីថ្មីនៃជម្ងឺគ្រុនផ្តាសាយបក្សី H5N1 បានលេចឡើងនៅខេត្តមណ្ឌលគិរី បន្ទាប់ពីមានអ្នកភូមិជាង ៦០ នាក់បានធ្លាក់ខ្លួនឈឺ។លោកសុខឃាង ប្រធានមន្ទីរកសិកម្ម និងជលផលខេត្តបានឱ្យដឹងថាមាន់ជាង ៦០ ក្បាលក្នុង ...
សែន ដាវីត
http://www.khmertimeskh.com/50106110/authorities-suspect-bird-flu-in-mondulkiri/
រដ្ឋាភិបាល អនុម័តថវិកា ៥ពាន់លានដុល្លារសម្រាប់ចំណាយឆ្នាំ២០១៧
គណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្របានអនុម័តថវិកាប្រមាណ៥ពាន់លានដុល្លារសម្រាប់ការចំណាយរបស់រដ្ឋាភិបាល នៅឆ្នាំ២០១៧ ធៀបនឹងថវិកាឆ្នាំ២០១៦ កើនឡើង ១៥.៦ ភាគរយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ...
ស៊ុំ ម៉ាណេត
http://bit.ly/2dR6Iq6
រដ្ឋមន្រ្តីទេសចរណ៍៖ ឆ្នាំ២០១៦ភ្ញៀវទេសចរចិនកើន២០ភាគរយ
ចំនួនភ្ញៀវទេសចរចិន ចូលមកទស្សនានៅកម្ពុជាក្នុងឆ្នាំ២០១៦ ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនក្នុងរង្វង់២០ភាគរយ ខណៈពេលកម្ពុជា រំពឹងថាចំនួនភ្ញៀវទេសចរអន្តរជាតិសរុប មានប្រមាណ៥លាននាក់។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងថា កម្ពុជា នឹងទទួលបានភ្ញៀវទេសចរចិន ប្រមាណ ៩០ម៉ឺននាក់ សម្រាប់ ...
ជា វណ្ណៈ
http://bit.ly/2hTbmYn
ត្រីប្រហុកឆ្នាំនេះ នឹងកើនលើសឆ្នាំមុន៥០០០តោន
ទិន្នផលត្រីប្រហុកក្នុងឆ្នាំនេះនឹងកើនលើសឆ្នាំមុនចំនួន៥.០០០តោន ដែលកើនរហូតដល់ ១៤.០០០តោន ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យរួសរាន់មកធ្វើត្រីប្រហុក ផ្អក ត្រីឆ្អើរ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមករា និងថ្ងៃ២ ...
សុខ ចាន់
http://bit.ly/2jx3UTs