-
ក្រសួងបរិស្ថានពង្រឹងការបង្ក្រាបបទល្មើសព្រៃឈើ តាមរយៈតុលាការ ផ្កាយរណប និងដ្រូន
ក្រសួងបរិស្ថានកំពុងពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមយុទ្ធសាស្ត្រចក្រា ដែលហៅថា «Green 2.0» ដោយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា រាល់ករណីបទល្មើសត្រូវរៀបចំឯកសារឱ្យបានច្បាស់លាស់ បញ្ជូនទៅតុលាការដោយគ្មានការលើកលែង និងតាមដានរហូតដល់ចប់នីតិវិធី។ ...
-
កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិ រួមកម្លាំងពិភពលោកកាត់ផ្តាច់ច្រវាក់ឆបោកអនឡាញ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) នៅខែកញ្ញាខាងមុខ ដោយប្រមូលផ្តុំតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ វិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញដែលកំពុងក្លាយជាបញ្ហាប្រឈមសកល។ ...
-
លោក នេត្រ ភក្ត្រា៖ គ្រាប់បែកចង្កោមបន្តអូសបន្លាយផលវិបាកសង្គ្រាម ទោះការបាញ់ប្រហារបានបញ្ចប់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានព្រមានថា ផលវិបាកមនុស្សធម៌ពីជម្លោះព្រំដែនកម្ពុជា-ថៃ អាចបន្តអូសបន្លាយ ទោះសំឡេងកាំភ្លើងបានស្ងប់ស្ងាត់ក៏ដោយ ខណៈគ្រាប់បែកចង្កោមមិនទាន់ផ្ទុះដែលនៅរាយប៉ាយក្នុងតំបន់ស៊ីវិល អាចបន្តគំរាមកំហែងអាយុជីវិត រារាំងការវិលត្រឡប់របស់ជនភៀសសឹក និងប៉ះពាល់ដល់ការស្តារជីវភាពសហគមន៍ព្រំដែនជាច្រើនឆ្នាំ ឬរាប់ទសវត្សរ៍ទៅមុខ។ ...
-
ដំណើការបាក់ឌុបឆ្នាំ២០២៦មានភាពល្អប្រសើរ ខណៈសាលារៀន ២៥ នៅព្រំដែននៅតែបន្តបិទដោយសារការឈ្លានពានរបស់ថៃ
ការប្រឡងបាក់ឌុបឆ្នាំ ២០២៦ ចាប់ផ្ដើមនៅព្រឹកថ្ងៃទី១០ សីហានេះ ដោយរដ្ឋមន្ត្រីក្រសួងអប់រំ និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងថា នឹងមិនមានសកម្មភាពណាមួយប៉ះពាល់ដល់ការប្រឡងទេ ទោះបីមានភ្លៀងធ្លាក់បន្តិចបន្តួចនៅភ្នំពេញ និងខេត្តមួយចំនួន។ ...
-
ក្រសួងព័ត៌មានជំរុញយុវជនក្លាយជា «សមរភូមិក្រោយ» ទប់ទល់ព័ត៌មានបំភ្លៃជុំវិញព្រំដែន
ក្រសួងព័ត៌មានបានអំពាវនាវឱ្យយុវជនកម្ពុជាដើរតួនាទីជា «សមរភូមិក្រោយ» ក្នុងការទប់ទល់ព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងថា ការពង្រឹងអក្ខរកម្មព័ត៌មាន និងការប្រុងប្រយ័ត្នលើបណ្ដាញសង្គម អាចជួយការពារស្មារតីសាធារណៈពីអ្វីដែលក្រសួងហៅថា «សង្គ្រាមសតិអារម្មណ៍»។ ...
-
ថៃខឹងសម្បារឿងអ្នករាយការណ៍ពិសេសនិយាយការពិត ខណៈកម្ពុជាចង្អុលបង្ហាញទីតាំងកាន់កាប់យ៉ាងតិច ១៤ កន្លែង
ប្រទេសថៃបានបង្ហាញប្រតិកម្មយ៉ាងខ្លាំងចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ដោយចោទថា លោកមិនមានភាពអព្យាក្រឹត និងពឹងផ្អែកលើប្រភពព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន ខណៈភាគីកម្ពុជាចាត់ទុកថា ថៃកំពុងព្យាយាមបង្អាប់ភាពឯករាជ្យរបស់យន្តការអង្គការសហប្រជាជាតិ ជាជាងឆ្លើយតបទៅនឹងការពិតអំពីវិបត្តិមនុស្សធម៌ដែលកើតឡើងដោយសារជម្លោះព្រំដែន។ ...
-
ក្រសួងបរិស្ថានព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃសំណល់អេឡិចត្រូនិក និងជំរុញឱ្យពង្រឹងការអនុវត្តច្បាប់ហាមនាំចូល
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានស្នើឱ្យអភិបាលរាជធានី-ខេត្ត អនុវត្តវិធានការច្បាប់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកចូលក្នុងប្រទេសកម្ពុជា ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថាន ពីសារធាតុគ្រោះថ្នាក់ ដែលផ្ទុកក្នុងឧបករណ៍ទាំងនោះ។ ...
-
កម្ពុជារកឃើញយុវតីសិង្ហបុរីដែលបាត់ការទាក់ទង បញ្ជាក់មិនមានការចាប់ពង្រត់ ឬចាប់បង្ខាំង
អាជ្ញាធរកម្ពុជាបានរកឃើញយុវតីជនជាតិសិង្ហបុរីវ័យ ២០ ឆ្នាំ ដែលការបាត់ការទាក់ទងរបស់នាងបានបង្កការព្រួយបារម្ភថា អាចជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឬបណ្ដាញឆបោកតាមអនឡាញ ដោយបញ្ជាក់ថា តាមការសាកសួរបឋម មិនមានភស្តុតាងបង្ហាញថា នាងត្រូវបានចាប់ពង្រត់ ចាប់បង្ខាំង ឬចាប់ជំរិតនោះទេ។ ...
-
សេចក្ដីប្រកាសព័ត៌មានស្ដីពីកម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីកម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីជូនដំណឹងស្ដីពីការរៀបចំរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងស្ដីពីការរៀបចំរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ...
ក្រសួងព័ត៌មាន
-
សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា តម្លៃលក់រាយប្រេងសាំងធម្មតា (Gasoline 92) គឺ ៤.១៥០ រៀល/លីត្រ និងប្រេងម៉ាស៊ូត ...
ក្រសួងពាណិជ្ជកម្ម











