-
កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជាង ៩០ ម៉ឺនតោន
បរិមាណអង្ករដែលកម្ពុជាបាននាំចេញទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២៥ ត្រូវបានកត់ត្រាជាប្រវត្តិសាស្រ្ត ដោយមានចំនួនសរុបជាង ៩៤ ម៉ឺនតោន កើនឡើងជិតពាក់កណ្តាលបើធៀបនឹងឆ្នាំ២០២៤ ខណៈចំណូលពីការនាំចេញអង្ករមានជាង ៦០០ លានដុល្លារ។ ...
-
គម្រោងវិនិយោគរោងចក្រផលិតសម្បកកង់រថយន្តចំនួន ៤ ត្រូវបាន CDC អនុម័តក្នុងឆ្នាំ២០២៥
ឧស្សាហកម្មផលិត និងនាំចេញសម្បកកង់រថយន្តកម្ពុជាទៅទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ ដោយនៅក្នុងឆ្នាំ២០២៥ មានគម្រោងវិនិយោគលើរោងចក្រផលិតសម្បកកង់រថយន្តចំនួន ៤ ក្រោមទុនវិនិយោគសរុបជិត ៧៨០ លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យបើកដំណើរការ។ ...
-
Gen Zhi និងអ្នកពាក់ព័ន្ធ ២នាក់ទៀតត្រូវបានចាប់បញ្ជូនទៅប្រទេសចិន
ក្រសួងមហាផ្ទៃ បញ្ជាក់ពីការចាប់ខ្លួន Chen Zhi ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ជូនទៅ សាធារណរដ្ឋប្រជាមានិតចិន។ បុគ្គលទាំង៣ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ទ្រង់ទ្រាយធំ ដែលតុលាការអាមេរិកបានចោទប្រកាន់។ ...
-
លោក ប្រាក់ សុខុន៖ «សកម្មភាពជាក់ស្តែងត្រូវដើរស្របទៅនឹងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់»
ខណៈដែលទាហានថៃនៅតែមានវត្តមានក្នុងទឹកដីកម្ពុជា និងរារាំងពលរដ្ឋកម្ពុជាមិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពស៊ីសង្វាក់គ្នារវាងការប្តេជ្ញាចិត្តនៅលើក្រដាស និងសកម្មភាពនៅលើទីតាំងជាក់ស្តែង។ ...
-
អនុក្រឹត្យថ្មី៖ ម្ចាស់ទីតាំងត្រូវពិន័យ៤លានរៀល ខណៈមន្រ្តីមានសមត្ថកិច្ចត្រូវបណ្តេញចេញពីការងារ បើឱ្យជនបរទេសខុសច្បាប់ស្នាក់នៅ
ម្ចាស់ទីតាំងឬ អ្នកគ្រប់គ្រង«ទីតាំងរស់នៅប្រមូលផ្តុំ» ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ នេះបើយោងតាមអនុក្រឹត្យថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធ ទី៧ ខែមករានេះ។ ...
-
ឈើនៅតំបន់ការពារ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងសិប្បកម្មកែច្នៃ និងឡដុតធ្យូងនោះទេ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានជំរុញឱ្យមន្ទីរបរិស្ថាន រាជធានី-ខេត្តទាំងអស់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ជាពិសេសមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ផលអនុផលព្រៃឈើ កាប់ចេញពីតំបន់ការពារធម្មជាតិ ចូលរោងសិប្បកម្មកែច្នៃឈើ រោងស្តុក និងឡដុតធ្យូងខុសច្បាប់នោះឡើយ។ ...
-
GDCE អនុញ្ញាតឱ្យអ្នកនាំចូលទំនិញអាចបំពេញបែបបទគយតាមប្រព័ន្ធអនឡាញ មុនទំនិញមកដល់
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានអះអាងថា ការកែសម្រួលនីតិវិធីរបស់អាជ្ញាធរដែលអនុញ្ញាតឱ្យម្ចាស់ទំនិញធ្វើការរាយការណ៍ជាមុនតាមប្រព័ន្ធអេឡិចត្រូនិកនូវមុខទំនិញដឹកជញ្ជូនមកប្រទេសកម្ពុជានឹងជួយបង្កើតបរិយាកាសកាន់តែ ...
-
រដ្ឋសម្រេចពន្យារពេលអនុវត្តយកពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យ
អ្នកជំនាញវិស័យអចលនទ្រព្យអះអាងថា ការសម្រេចរបស់រដ្ឋាភិបាលក្នុងការពន្យារពេលយកពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យ គឺមិនអាចជួយជំរុញសម្ទុះទីផ្សារអចលនទ្រព្យកម្ពុជាឱ្យហក់ឡើងលឿនទេ ប៉ុន្តែគឺជាការមិនដាក់សម្ពាធបន្ថែមទៅលើសកម្មភាពទិញលក់។ ...
-
សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។មានជនភៀសសឹក១៦.៧៥៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មានជនភៀសសឹកសរុបប្រមាណ៤សែន៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ ខណៈជនភៀសសឹកចំនួន១៨៦.៧៦០នាក់ បន្តស្នាក់នៅជំរំ។ ...
ក្រសួងមហាផ្ទៃ
-
សេចក្ដីប្រកាសព័ត៌មាន៖ ខ្លឹមសារបទបង្ហាញជូនអង្គទូត ស្ដីពី ការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ខ្លឹមសារបទបង្ហាញជូនអង្គទូត ស្ដីពី ការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលឆ្លើយតបនឹងអាទិភាពសំខាន់ៗសំដៅកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត ក៏ដូចជាការស្ដារសន្តិភាព និងភាពប្រក្រតីឡើងវិញ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា។ចាប់ពីឆ្នាំ២០២១ មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅទៅលើ ទូរគមនាគមន៍កម្ពុជា។ វិធានការកែទម្រង់ក្នុងរយៈពេលប្រមាណ ៤ ឆ្នាំនេះ បានធ្វើឱ្យ ទូរគមនាគមន៍កម្ពុជា ទទួលបានប្រាក់ចំណេញឡើងវិញចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍











