-
កូរ៉េផ្តល់ជំនួយកន្លះលានដុល្លារជួយកុមាររងផលប៉ះពាល់ពីជម្លោះព្រំដែនត្រឡប់ទៅសាលារៀនវិញ
សាធារណរដ្ឋកូរ៉េបានសន្យាផ្តល់ជំនួយចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រកុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ នាពេលថ្មីៗនេះ ខណៈថវិកានេះត្រូវរំពឹងថានឹងជួយឲ្យកុមារជាង ២៤,០០០នាក់ អាចត្រឡប់ទៅសាលារៀនវិញដោយសុវត្ថិភាព បន្ទាប់ពីមានការខកខានសិក្សាជាច្រើនខែ។ ...
-
ឃាត់ខ្លួនជនបរទេសជាង៨០០នាក់ពាក់ព័ន្ធការឆបោកតាមអនឡាញនៅខេត្តព្រះសីហនុ
សមត្ថកិច្ចបង្ក្រាបករណីឆបោកតាមអនឡាញ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់ នៅទីតាំងកាស៊ីណូ ស៊ិនលិ ក្នុងខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបោសសម្អាតការឆបោកតាមអនឡាញ។ ...
-
អង្គការឃ្លាំមើលសិទ្ធិមនុស្សបង្ហាញពីកង្វល់ជាខ្លាំងនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញផ្សាយរបាយការណ៍ជាសកលប្រចាំឆ្នាំរបស់ខ្លួនកាលពីសប្ដាហ៍មុន ដោយបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាពីការបន្តរំលោភសិទ្ធិមនុស្ស។ ...
-
កម្ពុជាតាំងចិត្តសម្អាតការឆបោកតាមអ៊ីនធឺណិតឱ្យអស់ត្រឹមខែមេសាឆ្នាំ២០២៦
កម្ពុជាសន្យាថានឹងលុបបំបាត់ការឆបោកតាមអ៊ីនធឺណិតនៅខែមេសាឆ្នាំនេះ ដោយព្រមានថាខេត្តនានាដែលបរាជ័យក្នុងការលុបបំបាត់ នឹងប្រឈមមុខទោសទណ្ឌផ្លូវច្បាប់។ អ្នកវិភាគម្នាក់បានសង្កត់ធ្ងន់ថា ឆន្ទៈនយោបាយដ៏រឹងមាំក្នុងការរុះរើមេខ្លោងនៅពីក្រោយប្រតិបត្តិការនេះគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់បញ្ហានេះ។ ...
-
សហរដ្ឋអាមេរិកដកការហាមលក់អាវុធឲ្យកម្ពុជាជាផ្លូវការចាប់ពីថ្ងៃទី៣ កុម្ភៈ
សហរដ្ឋអាមេរិកបានដកចេញជាផ្លូវការនូវការហាមឃាត់ការលក់អាវុធសម្រាប់កម្ពុជា ដែលជាការផ្លាស់ប្តូរគោលនយោបាយមួយមានចូលជាធរមានចាប់ពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦។ វិធានការនេះត្រូវបានគេមើលឃើញថា ជាសញ្ញានៃភាពប្រសើរឡើងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងអំឡុងអាណត្តិប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ។ ...
-
លួសបន្លា ទូកុងតឺន័រ សកម្មភាពឈ្លានពានយោធាថៃក្នុងទឹកដីខ្មែររារ៉ាំងអ្នកភូមិកម្ពុជាចូលលំនៅឋាន
រយៈពេលជិតពីរខែបន្ទាប់កម្ពុជារងការឈ្លានពានពីយោធាថៃ បណ្ដាលឱ្យមានការជម្លៀសប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ ពលរដ្ឋជាច្រើននៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយបន្ដរស់នៅតាមមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន ខណៈឧបសគ្គយោធាឈ្លានពាន និងហានិភ័យសុវត្ថិភាពនៅតែរារាំងការចូលទៅកាន់ភូមិរបស់ពួកគេ។ ...
-
កម្ពុជា-ថៃនៅមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៃកិច្ចប្រជុំថ្នាក់យោធភូមិភាគ RBC
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បន្តបរាជ័យជាថ្មីម្ដងទៀតនៅថ្ងៃនេះ ដោយភាគីទាំងពីរមិនអាចរកចំណុចកណ្ដាលរួមឃើញ ហើយត្រូវដកឃ្លាទៅទីបញ្ជាការរៀងៗខ្លួនវិញ។ នេះបើតាមក្រសួងការពារជាតិ។ ...
-
កម្ពុជាប្រឆាំងនឹងសកម្មភាពយោធាថៃដែលដឹកនាំ FBI ចូលក្នុងទឹកដីកម្ពុជាជិត៤០០ម៉ែត្រដោយខុសច្បាប់
កម្ពុជាជំទាស់នឹងប្រទេសថៃដែលដឹកនាំយោធាបរទេស និងមន្ត្រី FBI ចូលមកមើលទីតាំងនៅក្នុងទឹកដីខ្មែរតាមទំនើងចិត្តក្នុងចម្ងាយ ៣៩៧ម៉ែត្រ ដែលជាទង្វើល្មើសច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ...
-
សេចក្តីប្រកាសព័ត៌មានរួម៖ ប្រភេទសត្វកម្រជាច្រើននៅឧទ្យានជាតិវីរជ័យត្រូវបានកត់ត្រាតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្ត
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការសត្វព្រៃ និងរុក្ខជាតិ និង ក្រសួងបរិស្ថាន បានសេចក្តីប្រកាសព័ត៌មានរួម ស្តីពី ប្រភេទសត្វកម្រជាច្រើននៅឧទ្យានជាតិវីរជ័យត្រូវបានកត់ត្រាតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្ត។ការសិក្សាស្រាវជ្រាវជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់ជាច្រើន ដែលកំពុងមានវត្តនៅក្នុងឧទ្យានជាតិវីរជ័យ។ ...
អង្គការសត្វព្រៃនិងរុក្ខជាតិ និង ក្រសួងបរិស្ថាន
-
សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដែលថៃបានកាន់កាប់។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីប្រកាសព័ត៌មាន៖ ការផ្តល់ជំនួយមនុស្សធម៌ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការផ្តល់ជំនួយមនុស្សធម៌ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ជំនួយមនុស្សធម៌ចំនួន ៥០០.០០០ ដុល្លារអាម៉េរិក តាមរយៈអង្គការយូនីសេហ្វ (UNICEF) ដែលកំពុងប្រតិបត្តិការក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌នាពេលថ្មីៗនេះ ដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ











