-
ក្រសួងបរិស្ថាន៖ ទឹកបឹងយក្ខឡោមប្រែពណ៌ខុសពីធម្មតាមិនមែនបណ្តាលមកពីប្រភពបំពុលណាមួយនោះទេ
ក្រុមការងារក្រសួងបរិស្ថានបានបន្តចាត់វិធានការយកសំណាកទឹកនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងយក្ខឡោម ទៅពិនិត្យនៅមន្ទីរពិសោធន៍របស់ក្រសួងបន្ថែមទៀត បន្ទាប់ពីស្ថានភាពទឹកនៅក្នុងបឹងនេះមានពណ៌កករដីល្អក់ខុសពីធម្មតា ក្នុងរយៈពេល២ទៅ៣ ...
-
កម្ចីមានការធានាពី CGCC គិតត្រឹមចុងឆ្នាំ២០២៥ មានទឹកប្រាក់ជាង ៥២០ លានដុល្លារ
កម្ចីដែលមានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ មានជាង ៩ ពាន់គណនី(GAC) ស្មើនឹងទឹកប្រាក់កម្ចី(GLN) ប្រមាណ ៥២១,២៨ លានដុល្លារអាមេរិក។ កម្ចីទាំងនេះកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការធានានិរន្តរភាពដំណើរការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម(SMEs)នៅកម្ពុជា។ ...
-
កម្ពុជាបណ្តេញជនជាតិកូរ៉េ និងមីយ៉ាន់ម៉ាជាង ២០០ នាក់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ
កម្ពុជាបានបង្កើនវិធានការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដោយបានបណ្តេញជនបរទេសជាង ២០០ នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃការសហការជាមួយប្រទេសដៃគូក្នុងតំបន់ ដើម្បីទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។ ...
-
យុទ្ធនាការគ្រប់គ្រងគុណភាពខ្យល់ក្នុងរដូវប្រាំងកំពុងធ្វើឡើងក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ
ការគ្រប់គ្រងគុណភាពខ្យល់តាមរយៈការបង្កើនការផ្សព្វផ្សាយ និងវិធានការទប់ស្កាត់និងបញ្ឈប់ ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះត្រូវបានពង្រីកទៅដល់ប៉ៃលិន ជាខេត្តជាយដែន។ ...
-
អ្នកជំនាញផ្នែកច្បាប់ថា ថៃនឹងរកលេសពន្យារ JBC ខណៈដែលយន្តការអង្គការសហប្រជាជាតិយូរជាងធ្វើសង្គ្រាម
អ្នកជំនាញផ្នែកច្បាប់ថ្លែងថា មានតែយន្តការអង្គការសហប្រជាជាតិទេដែលអាចដោះស្រាយទឹកដីដែលថៃកាន់កាប់មកវិញដោយសន្តិវិធី ប៉ុន្តែវាស៊ីពេលយូរ ហើយសេណារីយ៉ូចុងក្រោយមានតែធ្វើសង្គ្រាមដណ្ដើមយកវិញ។ ...
-
ប្អូនប្រុសរបស់លោក ជា វិជ្ជា សន្យាថានឹងរកយុត្តិធម៌ក្នុងរយៈពេលមួយសប្តាហ៍ បើបក្សប្រឆាំងឈ្នះការបោះឆ្នោតសកល
លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា មេដឹកនាំកម្មករដែលត្រូវបានសម្លាប់ក្នុងឆ្នាំ២០០៤ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា លោកនឹងកំណត់អត្តសញ្ញាណឃាតកក្នុងរយៈពេលមួយសប្តាហ៍ ប្រសិនបើគណបក្សប្រឆាំងរបស់លោកឈ្នះការបោះឆ្នោតសកលនៅឆ្នាំ២០២៨។ ...
-
ក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា កើនដល់ ២៧ក្រុមហ៊ុន
វត្តមានរបស់ក្រុមហ៊ុន ដូនពេញ អាហ្រ្គីកូ(Daun Penh Agrico Co., Ltd) បានធ្វើឱ្យចំនួនក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) កើនដល់ ២៧ និងអាចប្រមូលមូលធនពីផ្សារហ៊ុនបានសរុបជាង ៧០០ លានដុល្លារ ខណៈតាមការរំពឹងទុកនៅចុងឆ្នាំ២០២៦ នេះ ការប្រមូលមូលធននឹងអាចកើនឡើងដល់ ១ ពាន់លានដុល្លារ។ ...
-
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដានឹងរីកកាន់តែធំ ខណៈឆ្នាំ២០២៥ សម្រេចបានជាង ១,៣ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មទំនិញទ្វេភាគីរវាងប្រទេសកម្ពុជា-កាណាដា ក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ប្រមាណជាង ១,៣ ពាន់លានដុល្លារ កើនឡើង ១៤% បើធៀបនឹងឆ្នាំ២០២៤ ខណៈមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំង ២ បានប្ដេជ្ញានឹងខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពជាច្រើនទៀត។ ...
-
សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៥ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៥ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ១.៣០១នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ...
ក្រសួងមហាផ្ទៃ
-
សេចក្តីប្រកាសព័ត៌មាន៖ ការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah virus)
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah virus)។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងពីប្រវត្តិនៃវីរុសនីប៉ាសហ៍ របៀបចម្លង រោគសញ្ញា និងរបៀបបង្ការ ដែលមានព័ត៌មានលម្អិតនៅក្នុងឯកសារភ្ជាប់។ ...
ក្រសួងសុខាភិបាល
-
សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។មានពលរដ្ឋភៀសសឹក ១.៥០២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬស្មើនឹង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១១៥.២៧៧នាក់ ក្នុងនោះស្រី្តមាន៦០.៦៥១នាក់ និងកុមារ ៣៨.២៣០នាក់។ ...
ក្រសួងមហាផ្ទៃ











