គណៈមេធាវី និងសេវាកម្មជំនួយផ្នែកច្បាប់
![](https://opendevelopmentcambodia.net/wp-content/uploads/2021/09/BAKC_Logo-150x150.jpg)
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (សមាគម) គឺជាស្ថាប័នមិនមែនរដ្ឋាភិបាលសម្រាប់មេធាវីកម្ពុជា។ អនុលោមតាមមាត្រា ២៤ នៃគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីតួនាទីមេធាវី សមាគមតំណាងឱ្យផលប្រយោជន៍របស់មេធាវី លើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលបន្តរបស់ពូកគេ ...
គោលនយោបាយ និងសិទ្ធិជនជាតិភាគតិច និងជនជាតិដើមភាគតិច
![](https://opendevelopmentcambodia.net/wp-content/uploads/2024/06/Photo-2-150x150.jpg)
ប្រទេសកម្ពុជាត្រូវបានគេស្គាល់តាមរយៈភាពសម្បូរបែបនៃវប្បធម៌ រួមទាំងជនជាតិភាគតិច និងសហគមន៍ជនជាតិដើមភាគតិច។ នៅពេលដែលប្រទេសរីកចម្រើន ការខិតខំប្រឹងប្រែងបានធ្វើឡើងដើម្បីទទួលស្គាល់ និងការពារសិទ្ធិរបស់ក្រុមទាំងនេះ តាមរយៈ ...
កសិកម្ម និង ការនេសាទ
![](https://opendevelopmentcambodia.net/wp-content/uploads/2015/07/8394337859_15d5ef90b7_o-150x150.jpg)
កសិករកំពុងធ្វើការនៅវាលស្រែ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ ILO/ ខឹម សុវណ្ណារ៉ា, ១២ កក្កដា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0វិស័យកសិកម្ម នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែនាពេលបច្ចុប្បន្ននេះ វិស័យនេះផ្ដល់នូវជីវភាពរស់នៅដល់ប្រជាជនក្នុងទំហំសមាមាត្រតូចជាងពីពេលអតីតកាល។ ការសិក្សាមួយពីក្រសួងកសិកម្ម ដែលបានចេញផ្សាយ ...
គោលនយោបាយ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ
![](https://opendevelopmentcambodia.net/wp-content/uploads/2018/03/20180322_084643-150x150.jpg)
កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៧ស្តីពី «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា»។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0.។ដោយមានប្រជាជន ៧៦ ភាគរយនៃចំនួនប្រជាជនសរុបកំពុងរស់នៅតាមតំបន់ជនបទ117 ប្រទេសកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនរស់នៅតាមទី ...
ជំនួយពីសហភាពអឺរ៉ុប
![](https://opendevelopmentcambodia.net/wp-content/uploads/2022/10/Untitled-1-150x150.png)
លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។ រូបភាព ពីទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។សហភាពអឺរ៉ុប (EU) គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយ និងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយភាពជាដៃគូនេះបានផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍របស់កម្ពុជា និងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ ...
គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
![](https://opendevelopmentcambodia.net/wp-content/uploads/2019/05/Goal11-150x150.png)
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១១ ស្តីពីការ “ធ្វើឱ្យទីក្រុង និងទីកន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាជន មានលក្ខណៈ បរិយាប័ន្ន សុវត្ថិភាព ធន់ និងមានចីរភាព” មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលំនៅដ្ឋាន ការដឹកជញ្ជូន កន្លែងសាធារណៈ ...
ការអភិវឌ្ឍសង្គម
![https://www.flickr.com/photos/worldbank/8758052647/in/photolist-em25EC-em25kN-ekViVH-ekVjd6-ekVjng-em263q-em25sh-ekVj8H-em266E-ekViYD-ekVjhp-em25pq-em26a9-5cWAHN](https://opendevelopmentcambodia.net/wp-content/uploads/2015/10/Social-development-150x150.jpg)
បុគ្គលិកពេទ្យកំពុងស្ដាប់ចង្វាក់បេះដូងទារក នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ប្រទេសកម្ពុជា. រូបភាព ថតដោយ ធនាគារពិភពលោក, ៣០ មករា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ការអភិវឌ្ឍផ្នែកសង្គម បង្ហាញឱ្យឃើញពីបញ្ហាសង្គមយ៉ាងជ្រាលជ្រៅ ជាពិសេស ភាពក្រីក្រភាពគ្មានការងារធ្វើ និងការមិនរាប់បញ្ចូលផ្នែកសង្គមផ្សេងទៀត238 និងស្វែងរកការកំណត់នូវភាពក្រីក្រចំពោះវិសាលគមនៃឧបសគ្គនានាទាំងផ្នែកសង្គម និងរចនាសម្ព័ន្ធ ជំនួសកម្រិតប្រាក់ចំណូល ។ប្រទេសកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនមួយចំនួន ដូចជា ការកាត់បន្ថយអត្រាមរណភាពទារក និងមាតា បីភាគបួន កម្រិតប្រាក់ចំណូលបានកើនឡើង ហើយកម្រិតនៃភាពក្រីក្រ បានធ្លាក់ចុះ ចំណែកឯស្ថិតិសុខាភិបាល និងវិស័យអប់រំជាច្រើនទៀត បានប្រសើរឡើងយ៉ាងខ្លាំង ។ទោះយ៉ាងណាក៏ដោយ ក៏នៅមានការប្រឈមធំៗជាច្រើន សម្រាប់ប្រជាជនជាច្រើន ដែលរស់នៅតាមជនបទ ដូចជា ការទទួលបានសេវាសុខភាព ឬ សេវាអប់រំ និងការផ្គត់ផ្គង់ អគ្គិសនី នៅមានកម្រិតនៅឡើយ រីឯ ប្រជាជនមួយចំនួនធំ បានទទួលរងផលប៉ះពាល់ ...
ថាមពល
![](https://opendevelopmentcambodia.net/wp-content/uploads/2015/03/5258927173_e4e5b56486_o-150x150.jpg)
ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងលឿន។ ផលិតផលក្នុងស្រុកសម្រាប់ពលរដ្ឋម្នាក់ៗ កើនឡើងបីដង នៅចន្លោះ ឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៣។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសង្គ្រាមរយៈពេលបីទសវត្ស និងភាពចម្រូងចម្រាស់ផ្នែកនយោបាយ ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋា រចនាសម្ព័ន្ធ របស់ប្រទេសនេះ ប្រទេស កម្ពុជា នៅតែខ្វះមធ្យោបាយចាំបាច់ក្នុងវិស័យថាមពល ដើម្បីផ្គត់ផ្គង់នូវល្បឿននៃការអភិវឌ្ឍដែរ ។ សន្តិសុខផ្នែកថាមពល បានសម្រួលដល់កំណើនសេដ្ឋកិច្ច សង្គម និង និរន្តរភាព របស់ប្រទេស កម្ពុជា ។ ការផ្គត់ផ្គង់ថាមពលអគ្គីសនី និងការទទួលបាននូវ ថាមពលប្រើប្រាស់ គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ។ [...] ...
កាកបាទក្រហមកម្ពុជា
![](https://opendevelopmentcambodia.net/wp-content/uploads/2021/11/4415994260_faab6421b3_c-1-150x150.jpg)
កាកបាទក្រហមកម្ពុជា គឺជាសង្គមមនុស្សធម៌ដ៏សំខាន់នៅកម្ពុជា។ រដ្ឋាភិបាលបានកំណត់កាកបាទក្រហមកម្ពុជាជាជំនួយដល់ស្ថាប័នសាធារណៈដែលផ្តល់ជំនួយមនុស្សធម៌។ ក្រៅពីទីស្នាក់ការជាតិ កាកបាទក្រហមកម្ពុជា មានសាខាចំនួន ២៥ នៅគ្រប់បណ្តាលខេត្តនៃព្រះរាជាណាចក្រកម្ពុជា។289 កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចាប់តាំងពីពេលនោះមក។290 គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងកាកបាទក្រហមកម្ពុជាបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូរយៈពេលបីឆ្នាំក្នុងឆ្នាំ២០១៦។ ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យអប់រំ
![](https://opendevelopmentcambodia.net/wp-content/uploads/2022/12/8387067704_9625716d14_c-150x150.jpg)
រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត។ ប៉ុន្មានឆ្នាំមកនេះ គោលនយោបាយ និងបទប្បញ្ញត្តិត្រូវបានអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ភាពងាយស្រួល ប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព។ គោលនយោបាយ និងបទប្បញ្ញត្តិទាំងនោះរួមមាន ផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣, ...
សុខភាពមាតា និងទារក
![](https://opendevelopmentcambodia.net/wp-content/uploads/2017/02/8758053343_9242b52512_k-150x150.jpg)
ចំនួនម្តាយដែលស្លាប់នៅក្នុងអំឡុងពេលសម្រាលបុត្របានកាត់បន្ថយជិតពាក់កណ្តាលក្នុងរយៈពេលជាងបួនឆ្នាំមកនេះ ពីចំនួន ១៨២ នាក់ នៅឆ្នាំ ២០១១ មកនៅត្រឹម ១០០ នាក់ នៅឆ្នាំ ២០១៥។483 ការស្លាប់ក្នុងចំនោមកុមារក៏បានធ្លាក់ចុះផងដែរ បើទោះជាចំនួននេះនៅតែ ...
ជំនួយអភិវឌ្ឍន៍ឯកជន និងមិនរកប្រាក់កម្រៃ
![](https://opendevelopmentcambodia.net/wp-content/uploads/2016/07/non-governmental-aid-assistance-150x150.jpg)
លោក Maina Kiai កំពុងនិយាយជាមួយនឹងអ្នកសារព័ត៌មានខាងក្រៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ រូបភាព ដោយលោក Maina Kiai ថតនៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៤។ ក្រោមអាជ្ញារបណ្ណ CC BY 2.0។អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិសម្រាប់កិច្ចការមនុស្សធម៌ដំបូងគេ បានមកដល់ប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៨៩។ បន្ទាប់ពីការបោះឆ្នោតឆ្នាំ ១៩៩៣ អង្គការអន្តរជាតិកាន់តែច្រើនឡើងៗ បានចាប់ផ្តើមមកតាំងទីស្នាក់ការនៅកម្ពុជា។ មិនយូរប៉ុន្មាន បន្ទាប់ពីនោះមក ...
ការបោះឆ្នោត
![](https://opendevelopmentcambodia.net/wp-content/uploads/2015/12/Ballot-for-national-election_Election-150x150.jpg)
សន្លឹកឆ្នោត នៅប្រទេសកម្ពុជា។ រូបថត ថតដោយ ដានីញែល លីតថលវូត កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០០៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0សវតានៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៧០មក ប្រទេសកម្ពុជា បានជួបប្រទះនឹងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ អស់រយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះ។ នៅឆ្នាំ១៩៩១ ភាគីនៅក្នុងជម្លោះបានឈានដល់ការចុះកិច្ចព្រមព្រៀង ...
គោលនយោបាយ និងការគ្រប់គ្រងទឹក
![](https://opendevelopmentcambodia.net/wp-content/uploads/2016/07/December-8-2008-Water-Policy-and-administration-150x150.jpg)
នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។623ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។624ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ625 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។626យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/ ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសេវាកម្មធនាគារ និងហិរញ្ញវត្ថុ
![](https://opendevelopmentcambodia.net/wp-content/uploads/2020/11/Phnom_Penh.-_Panorama_vu_de_Diamond_Hotel_en2014_20-150x150.jpg)
ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគ្រប់វិស័យបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តរបស់វិនិយោគិនសាធារណៈ និងបរទេស ហើយក៏បានរក្សាសុវត្ថិភាព និងភាពរឹងមាំនៃប្រព័ន្ធធនាគារនៅកម្ពុជាផងដែរ។ ជាក់ស្តែង វិស័យធនាគារនៅតែបន្តមានកំណើនគួរឱ្យ ...
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
![](https://opendevelopmentcambodia.net/wp-content/uploads/2018/03/SDG-Wheel_Transparent-01-150x150-1.png)
នៅក្នុងខែកញ្ញា ឆ្នាំ ២០១៥ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តនូវរបៀបវារៈឆ្នាំ ២០៣០ ថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ គោលដៅទាំងនេះមានចំនួន ១៧ ដែលត្រូវបានគេស្គាល់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដោយមានគោលបំណងដើម្បីនាំទៅរកសកម្មភាព ...
បរិស្ថាន និងធនធានធម្មជាតិ
![](https://opendevelopmentcambodia.net/wp-content/uploads/2015/03/11431228924_e93f07fbda_o-150x150.jpg)
ប្រហែលបីភាគបួននៃប្រជាជនកម្ពុជាពឹងផ្អែកលើកសិកម្ម ទិន្នផលព្រៃឈើ និងនេសាទដើម្បីចិញ្ចឹមជីវិត។ ដូច្នេះ ការថែរក្សាបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិមានសារៈសំខាន់ណាស់។ ការបាត់បង់ព្រៃឈើនៅកម្ពុជាមានទ្រង់ទ្រាយធំ។ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៥ កម្ពុជាបាត់បង់គម្របព្រៃឈើបឋម៦%ក្នុងមួយឆ្នាំ។ ប្រសិនបើអត្រាបាត់បង់ព្រៃឈើនៅតែបន្តដូចអត្រាកាលពីឆ្នាំ ២០០០ ដល់២០០៥ទៀត កម្ពុជានឹងបាត់បង់ព្រៃឈើ ២.៧ លានហិចតាបន្ថែមទៀតនៅឆ្នាំ២០២០។ [...] ...
ដំណាំជីវឥន្ធនៈ
![](https://opendevelopmentcambodia.net/wp-content/uploads/2021/07/Jatropha-curcas-Tree_Ton-Rulkens_2009_1-150x150.jpg)
ដំណាំជីវឥន្ធនៈមានសក្តានុពលគួរឱ្យកត់សម្គាល់ ក្នុងការរួមចំណែកដល់តម្រូវការថាមពលនាពេលអនាគតនៅទូទាំងពិភពលោក។ ដីកសិកម្មបានផ្តល់ឱ្យនូវជម្រើសក្នុងការដាំដុះដំណាំជីវឥន្ធនៈជំនួសផលិតកម្មអាហារដែលមានលក្ខណៈសាមញ្ញ ...
ដីសមូហភាព
![](https://opendevelopmentcambodia.net/wp-content/uploads/2015/08/5412006503_7f53bbdf65_o-150x150.jpg)
(English) Though there are multiple forms of communal property, the rights associated with indigenous communal property are subject to significant legal and socio-economic issues. Indigenous communities are culturally very different from the rest of Cambodia, and the law provides them with the opportunity to obtain ...