ជំនួយពីសហភាពអឺរ៉ុប

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។​ រូបភាព ពីទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។

សហភាព​អឺរ៉ុប​ (EU)​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​ និង​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ហើយ​ភាព​ជា​ដៃគូ​នេះ​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ និង​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍​អន្តរជាតិ​។​1​ ចាប់តាំងពី​ឆ្នាំ​១៩៩២​ មក​ ប្រទេស​កម្ពុជា​បាន​ទទួល​ទឹកប្រាក់​ចំនួន​ ៤,២​ ពាន់​លាន​ដុល្លារ​ (១៩%​ នៃ​ហិរញ្ញប្បទាន​កិច្ច​សហប្រតិបត្តិការ​សរុប​)​ ពី​ដៃគូ​សហភាព​អឺរ៉ុប​ សមាជិក​សហភាព​អឺរ៉ុប​ចំនួន​ ១០​ និង​សហភាព​ស្វី​ស​។​2 សហភាព​អឺរ៉ុប​បាន​ចាប់​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ អង្គការ​សង្គម​ស៊ី​វិល​ និង​វិស័យ​ឯកជន​ ដើម្បី​អនុវត្ត​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​វិសមភាព​ ជំរុញ​កំណើន​បៃតង​ និង​ការងារ​សមរម្យ​ លើកកម្ពស់​តម្លៃ​សហភាព​អឺរ៉ុប​ និង​កែ​លម្អ​សមាហរណកម្ម​ក្នុង​តំបន់​ និង​ពិភពលោក​។​3

ជំនួយ​ឥត​សំណង​របស់​សហភាព​អឺរ៉ុប​

​កម្មវិធី​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​គ្របដណ្តប់​លើ​វិស័យ​ជា​ច្រើន​ដូច​ជា​ ការ​អប់រំ​ និង​ជំនាញ​ កសិកម្ម​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ អភិបាលកិច្ច​ និង​រដ្ឋបាល​ សិទ្ធិ​មនុស្ស​ សមភាព​យេ​ន​ឌ័​រ​ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ការ​អភិវឌ្ឍន៍​វិស័យ​ឯកជន​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​បរិស្ថាន​។​ សកម្មភាព​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប​ និង​កម្ពុជា​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​។​4

​នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២២​ ដៃគូ​អឺរ៉ុប​ (​ប្រទេស​បែ​ល​ហ្សិ​ក​ សាធារណរដ្ឋ​ឆែក​ សហភាព​អឺរ៉ុប​ ធនាគារ​វិនិយោគ​អឺរ៉ុប​ ប្រទេស​បារាំង​ (​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​)​ ប្រទេស​អា​ល្លឺ​ម៉​ង់​ (​រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​ និង​ធនាគារ​អភិវឌ្ឍន៍​អា​ល្លឺ​ម៉​ង់​)​ ប្រទេស​ហុង​គ្រី​ សាធារណរដ្ឋ​អៀរ​ឡង់​ ប្រទេស​ស៊ុ​យ​អែ​ត​ និង​ប្រទេស​ស្វី​ស​)​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ យុទ្ធសាស្ត្រ​អឺរ៉ុប​រួម​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ឆ្នាំ​២០២១-២០២៧​ ជូន​រាជរដ្ឋាភិបាល​​កម្ពុជា​។​ ឯកឧត្តម​ហ្សា​ក់​ ប៉ឺ​ឡេ​ត​ អគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ យុទ្ធសាស្ត្រ​នេះ​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ និង​អាទិភាព​សកល​របស់​ដៃគូ​អឺរ៉ុប​ រួមចំណែក​ក្នុង​របៀបវារៈ​ឆ្នាំ​២០៣០​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ គាំទ្រ​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​កា​រត​ភ្ជាប់​កាន់តែ​ខ្លាំង​ជាមួយ​អាស៊ាន​ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​សមាហរណកម្ម​តំបន់​ និង​សកល​។​5​ សហភាព​អឺរ៉ុប​ប្តេជ្ញា​ចំណាយ​ថវិកា​សរុប​ជាង​ ១,៤៣​ ពាន់​លាន​អឺ​រ៉ូ​ (​ច្រើន​ជាង​ ១,៥​ ពាន់​លាន​ដុល្លារ​)​ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ដោយ​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន​ប្រាំមួយ​។​6

  1. ​ការ​ពង្រឹង​គណនេយ្យ​ភាព​ប្រជាធិបតេយ្យ​
  2. ​ការ​ជំរុញ​ការ​ចូលរួម​តាម​បែប​ប្រជាធិបតេយ្យ​
  3. ​ការ​គាំទ្រ​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​
  4. ​ការ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅ​ក្នុង​ទីផ្សារ​ក្នុង​តំបន់​ និង​ពិភពលោក​
  5. ​ការ​គ្រប់គ្រង​ការ​អភិវឌ្ឍន៍​បៃតង​ប្រកបដោយ​ចីរភាព​
  6. ​ការ​គាំទ្រ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​

កម្មវិធី​គម្រោង​ពហុ​ឆ្នាំ​២០២១-២០២៧​ របស់​សហភាព​អឺរ៉ុប​សម្រាប់​កម្ពុជា​ គឺជា​ឧបករណ៍​មួយ​សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​អឺរ៉ុប​រួម​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​។​ កម្មវិធី​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ទឹកប្រាក់​ចំនួន​ ៥០០​ លាន​ដុល្លារ​ ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំង​ពីរ​ដោយ​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន​បី​គឺ​ កំណើន​បៃតង​ និង​ការងារ​សមរម្យ​ ការ​អប់រំ​ និង​ការ​អភិវឌ្ឍ​ជំនាញ​ និង​អភិបាលកិច្ច​ល្អ​។​7 កម្មវិធី​គម្រោង​ពហុ​ឆ្នាំ​២០២១-២០២៧​ ត្រូវ​បាន​បែងចែក​ជា​ពីរ​ដំណាក់កាល​នៃ​ការ​អនុវត្ត​សម្រាប់​វិស័យ​អាទិភាព​ និង​វិធានការ​គាំទ្រ​ ដែល​ដំណាក់កាល​ទី​មួយ​គឺ​ពី​ឆ្នាំ​២០២១-២០២៤​។​ ថវិកា​បែងចែក​សម្រាប់​ឆ្នាំ​២០២៥-២០២៧​ នឹង​ត្រូវ​បាន​កំណត់​ដោយ​លទ្ធផល​នៃ​ការ​អនុវត្ត​ដំណាក់កាល​ទី​មួយ​ ហើយ​សម្រេច​ដោយ​សហភាព​អឺរ៉ុប​។​ ការ​សម្រេច​នេះ​គួរតែ​រួម​បញ្ចូល​ការ​សន្ទនា​ជាមួយ​អាជ្ញាធរ​របស់​កម្ពុជា​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ប្រទេស​ផង​ដែរ​។​8

​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​

​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ ដូចដែល​បាន​កំណត់​ដោយ​អង្គការសហប្រជាជាតិ​ គឺជា​គម្រោង​ពន្ធ​អនុគ្រោះ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប​នៅ​ពេល​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​។​ ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចាប់តាំងពី​ឆ្នាំ​២០០៤​ និង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ប្រទេស​កម្ពុជា​បាន​ទទួល​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​។​9នៅ​ឆ្នាំ​២០២១​ ការ​នាំ​ចេញ​កង់​ វាយ​ន​ភណ្ឌ​ ស្បែកជើង​ អាហារ​កែ​ច្នៃ​ និង​ផលិតផល​បន្លែ​ (​ស្រូវ​ )​គ្របដណ្តប់​ ៩៤,២.%​ នៃ​ការ​នាំ​ចេញ​សរុប​ទៅ​កាន់​សហភាព​អឺរ៉ុប​ ដែល​ប្រហែល​ ៩៣%​ ក្នុង​ឆ្នាំ​២០២០​ មាន​សិទ្ធិ​ទទួល​បាន​អនុគ្រោះ​ពន្ធ​របស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​។​10

​យោង​តាម​ឧ​ប​សម្ព័ន្ធ​ទី​ ៨​ នៃ​បទ​ប្បញ្ញត្តិ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ពាណិជ្ជកម្ម​អាច​នឹង​ត្រូវ​ផ្អាក​នៅ​ពេល​ដែល​មានការ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​គោលការណ៍​។​11 នៅ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២០​ សហភាព​អឺរ៉ុប​បាន​ដកសិទ្ធិ​ពាណិជ្ជកម្ម​ចំនួន​ ២០%​ ក្រោម​គម្រោង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ ដោយសារ​តែ​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ នេះ​បើ​ផ្អែក​លើ​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ស៊ី​វិល​និង​នយោបាយ​ ហើយ​វា​បាន​ប៉ះពាល់​ដល់​វិស័យ​សម្លៀក​បំពាក់​ ស្បែកជើង​ ទំនិញ​ធ្វើ​ដំណើរ​ និង​ស្ករ​។​12

​ការ​ឆ្លើយ​តប​របស់​សហភាព​អឺរ៉ុប​ចំពោះ​កូ​វី​ដ​-១៩​ នៅ​កម្ពុជា​

​សហភាព​អឺរ៉ុប​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​កម្រិត​អាស៊ាន​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ ដើម្បី​វិនិយោគ​ ២,៨​ លាន​អឺ​រ៉ូ​សម្រាប់​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​ ដើម្បី​ពង្រឹងសមត្ថភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩​ និង​ កសាង​ប្រព័ន្ធ​សុខភាព​សម្រាប់​ការពារ​ការ​គំរាមកំហែង​សន្តិសុខ​សុខភាព​នា​ពេល​អនាគត​នៅ​កម្ពុជា​។​13​ ក្នុង​នាម​ជា​អ្នកដឹកនាំ​នៃ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​របស់​អង្គការសហប្រជាជាតិ​ រដ្ឋ​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ប្រគល់​វ៉ាក់សាំង​ជាង​ ១,១​ លាន​ដូ​ស​ដល់​ប្រទេស​កម្ពុជា​ បើ​គិត​ត្រឹម​ខែមិថុនា​ ឆ្នាំ​២០២១​។​14

នៅ​ឆ្នាំ​២០២២​ សហភាព​អឺរ៉ុប​ សហការ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ​ អង្គការ​ពលកម្ម​អន្តរជាតិ​ និង​អង្គការ​អុក​ស្វា​ម​ បាន​ប្តេជ្ញា​ផ្តល់​ប្រាក់​ចំនួន​ ៧,៤​ លាន​អឺ​រ៉ូ​ (៨,៤​ លាន​ដុល្លារ​)​15 ដើម្បី​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​របស់​ខ្លួន​។​ ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​ចំពោះ​កម្មវិធី​កែ​ប្រព័ន្ធ​គាំពារ​សង្គម​ បម្រើ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​រាតត្បាត​ និង​ការ​អនុវត្ត​ ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ ២០១៦-២០២៥​ តាម​រយៈ​គម្រោង​ចំនួន​ពីរ​ រួម​មាន​ គម្រោង​លើកកម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម​បែប​បរិ​យា​បន្ន​ និង​ឆ្លើយ​តប​ចំពោះ​គ្រោះអាសន្ន​នៅ​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​អង្គការ​អុក​ស្វា​ម​ និង​គម្រោង​លើកកម្ពស់​សេវា​គាំពារ​សង្គម​នៅ​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ និង​អនុវត្ត​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​ និង​អង្គការ​យូ​នី​សេ​ហ្វ​។​16

ទាក់ទងនឹង​ជំនួយ​ពីសហភាព​អឺរ៉ុប

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

XhrhN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!