-
អនុព័ន្ធយោធាម៉ាឡេស៊ីរិះគន់ថៃតាមភាសាការទូតនិងឲ្យថៃរក្សាភាពស្ងប់ស្ងៀមនៅភូមិព្រៃចាន់ទុកបញ្ហាឲ្យ JBC ដោះស្រាយ
លោក សាមសុល រីហ្សាល់ ប៊ីន មូសា (Samsul Rizal Bin Musa) អនុព័ន្ធយោធាជំនួយការម៉ាឡេស៊ី និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំប្រទេសថៃ បានជំរុញឱ្យប្រទេសថៃរក្សាភាពស្ងប់ស្ងៀម និងបញ្ឈប់រាល់សកម្មភាពនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខតំបន់ បានណង យ៉ាកែវ។ លោកបានស្នើឱ្យអនុញ្ញាតឱ្យគណៈកម្មាធិការព្រំដែនរួម (JBC) ធ្វើការងាររបស់ពួកគេសម្រាប់ករណីនេះ។ ...
-
អភិបាលខេត្ដបន្ទាយមានជ័យ និងស្រះកែវចរចា ខណៈកងកម្លាំងថៃប្រើហឹង្សាលើជនស៊ីវិលកម្ពុជា
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានជួបប្រជុំជាមួយអភិបាលខេត្តស្រះកែវ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីពិភាក្សាសម្របសម្រួលស្វែងរកដំណោះស្រាយល្អជូនប្រជាពលរដ្ឋនៃខេត្តទាំងពីរ។ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក រាត្រី បានលើកសំណើទៅភាគីថៃចំនួន ៤ ចំណុច។ ...
-
ពាណិជ្ជកម្មរបស់កម្ពុជាជាមួយអាស៊ានកើនឡើងដល់ជិត ១១ ពាន់លានដុល្លារ
របាយការណ៍ពីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសជាសមាជិកអាស៊ានឈានដល់ ១០,៩៦ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើង ៤,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៣.៩៨ ពាន់លានដុល្លារទៅកាន់ប្រទេសសមាជិកអាស៊ានផ្សេងទៀតក្នុងអំឡុងខែមករាដល់ខែសីហាឆ្នាំនេះ កើនឡើង ១៦ ភាគរយ ខណៈការនាំចូលសរុបមានចំនួន ៦.៩៨ ពាន់លានដុល្លារ ធ្លាក់ចុះ ១.១៦ ភាគរយ។ ...
-
កម្ពុជា-ចិន ឯកភាពគ្នាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក វ៉ាង អ៊ី (Wang Yi) រដ្ឋមន្ត្រីក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ បានពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រទាក់ទាញការវិនិយោគចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា សំដៅជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរយៈពេលវែង។ ...
-
ឧបករណ៍ Starlink នៅតែឃើញមានលក់តាមអនឡាញ ទោះបីជាមានការហាមឃាត់ក៏ដោយ
ឧបករណ៍ Starlink រួមទាំងស្ថានីយអតិថិជន (customer terminals) និងអង់តែន នៅតែឃើញមានដាក់លក់នៅលើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីជានិយ័តករទូរគមនាគមន៍កម្ពុជា (TRC) ចេញបម្រាមយ៉ាងតឹងរ៉ឹងកាលពីពីរសប្តាហ៍មុនក៏ដោយ។ Starlink មិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជាទេ ហើយសេវាកម្មនានារបស់ខ្លួនត្រូវបានអាជ្ញាធរចាត់ទុកថាខុសច្បាប់។ ...
-
នគរបាលកម្ពុជា-ថៃឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាប online scam និងគោរពដែនអធិបតេយ្យរៀងៗខ្លួន
នគរបាលកម្ពុជា-ថៃ បានឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន online scam និងការជួញដូរមនុស្ស នៅក្នុងកិច្ចប្រជុំមួយថ្ងៃពេញនៅខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី១៦ កញ្ញា។ នគរបាលជាតិកម្ពុជាដឹកនាំដោយ ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃដែលដឹកនាំដោយលោក Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ ដោយកិច្ចប្រជុំចាប់ផ្ដើមនៅម៉ោង១០ព្រឹក រហូតដល់ម៉ោង ៨យប់។ ...
-
កម្ពុជា-ចិន ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត
កម្ពុជា និងចិនកាលពីថ្ងៃច័ន្ទបានប្តេជ្ញាចិត្តចំពោះផែនការសកម្មភាពដ៏ទូលំទូលាយ និងលម្អិតមួយ ក្នុងការជំរុញកំណើនទេសចរណ៍ និងការតភ្ជាប់ផ្លូវអាកាសឱ្យបានច្រើនរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំយន្តការត្រីភាគីលើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ឈានមុខរបស់ចិន តាមរយៈប្រព័ន្ធអនឡាញ។ ...
-
ការដោះមីននៅព្រំដែននៅតែបន្តដោយផ្ដោតអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម
អាជ្ញាធរមីនបានគូសបញ្ជាក់ប្រាប់ទៅសហភាពអឺរ៉ុបថា ការដោះមីននៅតាមព្រំដែនថៃ នៅតែបន្តធ្វើដោយផ្តោតសំខាន់ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម។ ការថ្លែងបែបនេះធ្វើឡើងដោយលោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្នុងជំនួបជាមួយ លោក Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី១៦ កញ្ញានេះ ដែលភាគីទាំងពីរបានពិភាក្សាអំពីការបោសសម្អាតមីននៅតាមព្រំដែន។ ...
-
សេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចធិបតី ហ៊ុន ម៉ាណែត សុំការគាំទ្រពី ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកដើម្បី ជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូន ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោក នានាដែលរួមមាន ឯកឧត្តមស៊ី ជីងពីង ប្រធានាធិបតីចិន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងឯកឧត្តម អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តមអង់តូនីញូ ហ្គ តេរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និង លោកជំទាវ អាណាលេណា បេណាបក ប្រធានំមហា សន្និបាតអង្គការសប្រជាជាតិលើកទី៨០។ គោលបំណងនៃលិខិត គឺដើម្បីទាញចំណាប់អារម្មណ៍របស់ ថ្នាក់ដឹកនាំពិភពលោកទាំងអស់ ទៅលើស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាម កំហែងដល់សន្តិភាព និងស្ថិរភាព ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិល និងក្រុមអ្នកជំនាញចាប់ផ្តើមការវាយតម្លៃរហ័សលើហេតុប៉ះពាល់បរិស្ថាននៃការប្រើប្រាស់អាវុធគីមីនៅតាមព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិល និងក្រុមអ្នកជំនាញចាប់ផ្តើមការវាយតម្លៃរហ័សលើហេតុប៉ះពាល់បរិស្ថាននៃការប្រើប្រាស់អាវុធគីមីនៅតាមព្រំដែនកម្ពុជា-ថៃ។សម្ព័ន្ធនៃអង្គការសង្គមស៊ីវិលកម្ពុជា រួមមាន អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិករួមជាមួយនឹងក្រុមចម្រុះនៃអ្នកឯកទេស/អ្នកការពារបរិស្ថាន មេធាវី អ្នកតស៊ូមតិ និងអ្នកជំនាញសិទ្ធិមនុស្ស និងអ្នកឯកទេសសង្គម នឹងធ្វើការវាយតម្លៃរហ័សរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមតំបន់សំខាន់ៗនៃប្រទេសកម្ពុជា។ ...
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក
-
សេចក្តីប្រកាសព័ត៌មានស្តីពីប្រធានាធិបតីហ្វីលីពីននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីប្រធានាធិបតីហ្វីលីពីននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ