-
លោក នេត្រ ភក្ត្រា៖ គ្រាប់បែកចង្កោមបន្តអូសបន្លាយផលវិបាកសង្គ្រាម ទោះការបាញ់ប្រហារបានបញ្ចប់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានព្រមានថា ផលវិបាកមនុស្សធម៌ពីជម្លោះព្រំដែនកម្ពុជា-ថៃ អាចបន្តអូសបន្លាយ ទោះសំឡេងកាំភ្លើងបានស្ងប់ស្ងាត់ក៏ដោយ ខណៈគ្រាប់បែកចង្កោមមិនទាន់ផ្ទុះដែលនៅរាយប៉ាយក្នុងតំបន់ស៊ីវិល អាចបន្តគំរាមកំហែងអាយុជីវិត រារាំងការវិលត្រឡប់របស់ជនភៀសសឹក និងប៉ះពាល់ដល់ការស្តារជីវភាពសហគមន៍ព្រំដែនជាច្រើនឆ្នាំ ឬរាប់ទសវត្សរ៍ទៅមុខ។ ...
-
ដំណើការបាក់ឌុបឆ្នាំ២០២៦មានភាពល្អប្រសើរ ខណៈសាលារៀន ២៥ នៅព្រំដែននៅតែបន្តបិទដោយសារការឈ្លានពានរបស់ថៃ
ការប្រឡងបាក់ឌុបឆ្នាំ ២០២៦ ចាប់ផ្ដើមនៅព្រឹកថ្ងៃទី១០ សីហានេះ ដោយរដ្ឋមន្ត្រីក្រសួងអប់រំ និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងថា នឹងមិនមានសកម្មភាពណាមួយប៉ះពាល់ដល់ការប្រឡងទេ ទោះបីមានភ្លៀងធ្លាក់បន្តិចបន្តួចនៅភ្នំពេញ និងខេត្តមួយចំនួន។ ...
-
ក្រសួងព័ត៌មានជំរុញយុវជនក្លាយជា «សមរភូមិក្រោយ» ទប់ទល់ព័ត៌មានបំភ្លៃជុំវិញព្រំដែន
ក្រសួងព័ត៌មានបានអំពាវនាវឱ្យយុវជនកម្ពុជាដើរតួនាទីជា «សមរភូមិក្រោយ» ក្នុងការទប់ទល់ព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងថា ការពង្រឹងអក្ខរកម្មព័ត៌មាន និងការប្រុងប្រយ័ត្នលើបណ្ដាញសង្គម អាចជួយការពារស្មារតីសាធារណៈពីអ្វីដែលក្រសួងហៅថា «សង្គ្រាមសតិអារម្មណ៍»។ ...
-
ថៃខឹងសម្បារឿងអ្នករាយការណ៍ពិសេសនិយាយការពិត ខណៈកម្ពុជាចង្អុលបង្ហាញទីតាំងកាន់កាប់យ៉ាងតិច ១៤ កន្លែង
ប្រទេសថៃបានបង្ហាញប្រតិកម្មយ៉ាងខ្លាំងចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ដោយចោទថា លោកមិនមានភាពអព្យាក្រឹត និងពឹងផ្អែកលើប្រភពព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន ខណៈភាគីកម្ពុជាចាត់ទុកថា ថៃកំពុងព្យាយាមបង្អាប់ភាពឯករាជ្យរបស់យន្តការអង្គការសហប្រជាជាតិ ជាជាងឆ្លើយតបទៅនឹងការពិតអំពីវិបត្តិមនុស្សធម៌ដែលកើតឡើងដោយសារជម្លោះព្រំដែន។ ...
-
ក្រសួងបរិស្ថានព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃសំណល់អេឡិចត្រូនិក និងជំរុញឱ្យពង្រឹងការអនុវត្តច្បាប់ហាមនាំចូល
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានស្នើឱ្យអភិបាលរាជធានី-ខេត្ត អនុវត្តវិធានការច្បាប់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកចូលក្នុងប្រទេសកម្ពុជា ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថាន ពីសារធាតុគ្រោះថ្នាក់ ដែលផ្ទុកក្នុងឧបករណ៍ទាំងនោះ។ ...
-
កម្ពុជារកឃើញយុវតីសិង្ហបុរីដែលបាត់ការទាក់ទង បញ្ជាក់មិនមានការចាប់ពង្រត់ ឬចាប់បង្ខាំង
អាជ្ញាធរកម្ពុជាបានរកឃើញយុវតីជនជាតិសិង្ហបុរីវ័យ ២០ ឆ្នាំ ដែលការបាត់ការទាក់ទងរបស់នាងបានបង្កការព្រួយបារម្ភថា អាចជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឬបណ្ដាញឆបោកតាមអនឡាញ ដោយបញ្ជាក់ថា តាមការសាកសួរបឋម មិនមានភស្តុតាងបង្ហាញថា នាងត្រូវបានចាប់ពង្រត់ ចាប់បង្ខាំង ឬចាប់ជំរិតនោះទេ។ ...
-
ទំនាក់ទំនងការពារជាតិកម្ពុជា-អាមេរិកកាន់តែស៊ីជម្រៅ ខណៈមេបញ្ជាការកងនាវាប៉ាស៊ីហ្វិកអាមេរិកមកភ្នំពេញ
កម្ពុជា និងសហរដ្ឋអាមេរិកកំពុងបន្តពង្រីកកិច្ចសហប្រតិបត្តិការយោធាជាក់ស្តែង ដោយមេបញ្ជាការកងនាវាប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក លោកឧត្តមនាវី Steve Koehler បានមកកាន់រាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ដែលជាការវិវត្តថ្មីមួយទៀត បន្ទាប់ពីនាវាចម្បាំងអាមេរិកបានចូលចតនៅមូលដ្ឋានសមុទ្ររាម និងមានផែនការស្តារសមយុទ្ធយោធារួម Angkor Sentinel ឡើងវិញ។ ...
-
គណនេយ្យភាពសង្គមពង្រីកដល់ថ្នាក់ក្រុង ស្រុក ខណ្ឌ រួមគ្នាពង្រឹងសេវាសាធារណៈ និងសម្លឹងរកនិរន្តរភាពនាពេលអនាគត
យន្តការគណនេយ្យភាពសង្គមនៅកម្ពុជាកំពុងពង្រីកវិសាលភាពពីថ្នាក់ឃុំ-សង្កាត់ទៅដល់ថ្នាក់ក្រុង ស្រុក និងខណ្ឌ ខណៈភាគីពាក់ព័ន្ធជំរុញឱ្យមតិយោបល់ និងអាទិភាពរបស់ប្រជាពលរដ្ឋត្រូវបានបញ្ជ្រាបចូលទៅក្នុងផែនការវិនិយោគ និងថវិកាមូលដ្ឋាន ដើម្បីធានាថា ការចូលរួមរបស់ពលរដ្ឋក្នុងការកែលម្អសេវាសាធារណៈអាចបន្តបាន ទោះបីជាជំនួយផ្ទាល់ពីម្ចាស់ជំនួយត្រូវបញ្ចប់នាពេលអនាគតក៏ដោយ។ ...
-
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ ប្រចាំឆ្នាំ២០២៦ ខេត្តសៀមរាប (2026 Siem Reap Tourism Service Mega Sale)
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ ប្រចាំឆ្នាំ២០២៦ ខេត្តសៀមរាប (2026 Siem Reap Tourism Service Mega Sale )។ក្រសួងមានកិត្តិយសសូមជម្រាបជូន ភ្ញៀវទេសចរជាតិ ...
ក្រសួងទេសចរណ៍
-
សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរួមយកព័ត៌មានក្នុងសន្និសីទ នៅសារធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយដ្ឋានព័ត៌មាននិងសោតទស្សន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរួមយកព័ត៌មានក្នុងសន្និសីទ នៅសារធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។សូមជម្រាបជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មាន ...
អគ្គនាយដ្ឋានព័ត៌មាននិងសោតទស្សន៍
-
សេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ដំណើរការសាកល្បងប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ដំណើរការសាកល្បងប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ។សូមគោរពជម្រាបជូន សាធារណជន មេត្តាជ្រាបថា៖ ក្នុងគោលបំណង ...
ក្រសួងអប់រំ យុវជន និងកីឡា











