-
កម្ពុជា និងអាល្លឺម៉ង់បេ្តជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដើម្បីចូលរួមលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍជំនាញ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Garbel Kofler រដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) ដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍជំនាញនៅកម្ពុជា។ ...
-
ហ្វីលីពីនតាមដានបញ្ហាកម្ពុជា-ថៃ និងបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ
នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ថ្លែងថាហ្វីលីពីនបានតាមដានសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ហើយនឹងបន្តដឹកនាំក្រុមអ្នកសង្កេងការណ៍អាស៊ាន (AOT) ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយអព្យាក្រឹត្យ ដើម្បីទទួលបានសន្តិភាព។ ...
-
កម្ពុជានិងអូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការការពារទន្លេមេគង្គប្រកបដោយចីរភាព
កម្ពុជា និងអូស្ត្រាលី កំពុងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការអនុវត្តនូវគម្រោងរួមគ្នាការពារទន្លេមេគង្គ ដោយបានរៀបចំឱ្យមាន អនុក្រឹត្យស្តីពីនីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA)។ ...
-
ចក្រភពអង់គ្លេសគាំទ្រការអប់រំកុមារភៀសសឹក រងផលប៉ះពាល់ការឈ្លានពានតាមព្រំដែន
ចក្រភពអង់គ្លេស សហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា កំពុងបង្កើនការគាំទ្រដើម្បីធានាថា កុមារដែលរងផលប៉ះពាល់ដោយភៀសសឹកតាមព្រំដែនកម្ពុជា-ថៃ អាចបន្តទទួលបានការអប់រំ ខណៈពេលកំពុងស្នាក់នៅក្នុងជំរំស្នាក់នៅបណ្តោះអាសន្ន។ ...
-
ក្រសួងបរិស្ថានបញ្ជាឱ្យក្រុមហ៊ុនគិរីដងរែកសាងសង់ប្រព័ន្ធទប់ស្កាត់ និងសម្អាតសំណល់ទុយោជ័ររាប់ពាន់ដើម ក្រោយពីភ្លើងឆេះ
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនសាងសង់ប្រព័ន្ធសម្អាតទឹកកខ្វក់ឱ្យរួចរាល់ត្រឹមថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន បន្ទាប់ពីមានករណីអគ្គិភ័យឆេះទុយោទឹកអស់រាប់ពាន់ដើមនៅទីតាំងស្តុក ដែលទំនងបង្កឡើងដោយការដុតសំរាម កាលពីថ្ងៃទី ៦ខែ កុម្ភៈ។ ...
-
កូរ៉េផ្តល់ជំនួយកន្លះលានដុល្លារជួយកុមាររងផលប៉ះពាល់ពីជម្លោះព្រំដែនត្រឡប់ទៅសាលារៀនវិញ
សាធារណរដ្ឋកូរ៉េបានសន្យាផ្តល់ជំនួយចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រកុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ នាពេលថ្មីៗនេះ ខណៈថវិកានេះត្រូវរំពឹងថានឹងជួយឲ្យកុមារជាង ២៤,០០០នាក់ អាចត្រឡប់ទៅសាលារៀនវិញដោយសុវត្ថិភាព បន្ទាប់ពីមានការខកខានសិក្សាជាច្រើនខែ។ ...
-
ឃាត់ខ្លួនជនបរទេសជាង៨០០នាក់ពាក់ព័ន្ធការឆបោកតាមអនឡាញនៅខេត្តព្រះសីហនុ
សមត្ថកិច្ចបង្ក្រាបករណីឆបោកតាមអនឡាញ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់ នៅទីតាំងកាស៊ីណូ ស៊ិនលិ ក្នុងខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបោសសម្អាតការឆបោកតាមអនឡាញ។ ...
-
អង្គការឃ្លាំមើលសិទ្ធិមនុស្សបង្ហាញពីកង្វល់ជាខ្លាំងនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញផ្សាយរបាយការណ៍ជាសកលប្រចាំឆ្នាំរបស់ខ្លួនកាលពីសប្ដាហ៍មុន ដោយបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាពីការបន្តរំលោភសិទ្ធិមនុស្ស។ ...
-
សេចក្តីជូនដំណឹង៖ ការពិគ្រោះយោបល់លើការគ្រប់គ្រងបរិស្ថាននិងសង្គម នៃគម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តរភាពនៅកម្ពុជា (CSET)
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងរ៉ែនិងថាមពល និងអគ្គិសនីកម្ពុជា កំពុងអនុវត្តគម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តរភាពនៅកម្ពុជា (CSET) ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី ធនាគារពិភពលោក។ក្រសួងរ៉ែនិងថាមពល អញ្ជើញការពិគ្រោះយោបល់ពីសាធារណជនលើឯកសារព្រាងក្រោមគម្រោង CSET ដែលមានឯកសារចំនួន៦ដូចបង្ហាញក្នុងឯកសារភ្ជាប់មកជាមួយ។លោកអ្នកអាចទាញយកឯកសារលម្អិតតាមរយៈ តំណភ្ជាប់នេះ។ ...
ក្រសួងរ៉ែនិងថាមពល
-
សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជិត៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈអ្នកបន្តស្នាក់នៅជំរំមានជិត៨ម៉ឺននាក់។ ...
ក្រសួងមហាផ្ទៃ
-
សេចក្តីប្រកាសព័ត៌មានរួម៖ ប្រភេទសត្វកម្រជាច្រើននៅឧទ្យានជាតិវីរជ័យត្រូវបានកត់ត្រាតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្ត
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការសត្វព្រៃ និងរុក្ខជាតិ និង ក្រសួងបរិស្ថាន បានសេចក្តីប្រកាសព័ត៌មានរួម ស្តីពី ប្រភេទសត្វកម្រជាច្រើននៅឧទ្យានជាតិវីរជ័យត្រូវបានកត់ត្រាតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្ត។ការសិក្សាស្រាវជ្រាវជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់ជាច្រើន ដែលកំពុងមានវត្តនៅក្នុងឧទ្យានជាតិវីរជ័យ។ ...
អង្គការសត្វព្រៃនិងរុក្ខជាតិ និង ក្រសួងបរិស្ថាន











