តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

23034 កំណត់ត្រារកឃើញសម្រាប់ "seo on site���telegram���@dremf���TUTU"

កម្ពុជា​អាច​នឹង​ចាប់ផ្តើម​បើកទទួល​ភ្ញៀវទេសចរ​ចិន​ឱ្យមក​កម្សាន្ត​មុនគេ

អ្នក​ក្នុង​វិស័យ​ទេសចរណ៍​អះអាងថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការទទួល​ភ្ញៀវទេសចរ​ជនជាតិចិន​ឡើងវិញ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុង​សប្តាហ៍​មុន លើកឡើង​ថា កម្ពុជា​អាច​នឹង​បើកទ្វារ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​រួចរាល់ ដោយ​ផ្តើម​ពី​ភ្ញៀវ​ជនជាតិ​ចិន​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-20-1102-223859.html

លោកនាយក​រដ្ឋមន្ត្រី​សម្រេច​បន្ថែម​ប្រាក់​ ២ ​ដុល្លារអាមេរិក លើ​ប្រាក់​ឈ្នួល​គោល​ $១៩២ ​ក្នុង​វិស័យ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ឆ្នាំ​ ២០២២

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ផ្ដល់​ទឹកប្រាក់​ចំនួន ២ ​ដុល្លារ បន្ថែម​លើ​ប្រាក់ ចំនួន​ ១៩២ ​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​បោះឆ្នោត​ដោយ​សំឡេង​ភាគច្រើន ដោយ​ឯកភាពគ្នា​សម្រេច​កំណត់​ប្រាក់​ឈ្នួល​គោល​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា ឆ្នាំ​ ២០២២ បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​ ២០២១ នេះ​គឺមាន​ចំនួន​ ១៩២ ​ដុល្លារ​។   ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-29-0906-224364.html

គយ​ និង​រដ្ឋាករ​កម្ពុជា រៀបចំ​សិក្ខាសាលា​ «​ការសិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញឆ្នាំ​ ២០២១»

លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​និយាយថា លទ្ធផល​ «​ការសិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ ឆ្នាំ​ ២០២១» (Time Release Study-2021) នឹង​ជួយ​ឱ្យ​កម្ពុជា​អាចដាក់​ចេញ​អនុសាសន៍​នានា​ជា​មូលដ្ឋាន ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​កិច្ចសម្រួល​ពាណិជ្ជកម្ម និង​ភាពប្រកួតប្រជែង​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-10-13-1047-225016.html

យន្តការ​ផ្សព្វផ្សាយ​ជាតិ​ការពារ​សង្គម​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​

​អង្គការ​ Oxfam​ សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ (GS-NSPC)​ កំពុង​បង្កើត​យន្តការ​មួយ​ ដើម្បី​ផ្សាយ​ព័ត៌មាន​ស្តី​ពី​ការ​គាំពារ​សង្គម​នៅ​ទូ​ទាំង​ប្រទេស​ដែល​នឹង​មាន​សមត្ថភាព​បម្រើ​ជា​យន្តការ​ផ្សាយ​បន្ទាន់​ក្នុង​ករណី​មាន​ជំងឺ​រាតត្បាត​នា​ពេល​អនាគត​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50927009/national-social-protection-broadcasting-mechanism-launched/

​របាយការណ៍​ ៖​ ជន​រង​គ្រោះ​ដោយ​គ្រាប់​មីន​នៅ​កម្ពុជា​ធ្លាក់​ចុះ​ ៣២​ ភាគរយ​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២១

​បើ​តាម​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​បាន​ឲ្យ​ឃើញ​ថា​ កម្ពុជា​បាន​រាយការណ៍​ពី​ការ​ស្លាប់​ដោយ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​ ២៦​ នាក់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២១​ ដែល​ចំនួន​នេះ​គី​ធ្លាក់​ចុះ​ ៣២​ ភាគរយ​ បើ​ធៀប ...

ហ្សិ​ន​ហួរ
http://www.xinhuanet.com/english/2021-07/11/c_1310055218.htm

ពាណិជ្ជកម្ម​កម្ពុជា-កូរ៉េ មានតម្លៃ​ $៣៧៧ ​លាន​ កើន​ជាង​ ៦%

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-កូរ៉េ រយៈពេល​ ៥ ​ខែ​ដើមឆ្នាំ​ ២០២១ មានតម្លៃ​ប្រមាណ ៣៧៧ ​លាន​ដុល្លារ កើន​ជាង ៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ធ្លាក់ចុះ​តិចតួច និង​ការនាំចូល​ពី​កូរ៉េ​កើន​ជាង​ ១០ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (Kita)​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-07-14-1046-219808.html

គណៈមេធាវី​កម្ពុជា ​ប្តេជ្ញា​ពង្រីក​វិសាលភាព​ការពារ​ក្តី​ឱ្យ​ជនក្រីក្រ​ឥតគិតថ្លៃ

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្តេជ្ញា​បន្ត​ពង្រីក​វិសាលភាព​នៃ​គោលនយោបាយ​ស្តីពី​ការពិគ្រោះ​យោបល់ និង​ការការពារ​ក្តី​ជូន​ជនក្រីក្រ ដោយ​ឥត​គិត​កម្រៃ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ និង​អំពាវនាវ​ដល់​មេធាវី​ទូទាំងប្រទេស​ចូលរួម​ទាំងអស់​គ្នា ដើម្បី​រួមចំណែក​ក្នុង​ការបម្រើ​វិស័យ​យុត្តិធម៌​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ...

ឡាយ​ សា​មាន​
https://bit.ly/3tJFFCA

ប្រជាជន​ ៣៨​នាក់​ប៉ុនប៉ង​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​

​នគរបាល​ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​ ដែល​បាន​រត់គេច​ខ្លួន​បន្ទាប់​ពី​បុគ្គល​ ៣៨​ នាក់​ត្រូវ​បាន​ចាប់ខ្លួន​ខណៈ​ប៉ុនប៉ង​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ថៃ​កាលពី​យប់​ថ្ងៃ​ទី​ ២១​ ខែសីហា​ នៅ​ជិត​ស្ពាន​អូរ​ចំណាំង​ ក្នុងភូមិ ...

អោម ប៊ុនធឿន
https://www.phnompenhpost.com/national/38-heading-thailand-busted-hopping-border

ខេត្ត​កណ្តាល​ប្រកាស​បិទបញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ទូទាំង​ខេត្ត ជុំ​ទី​១

ខេត្តកណ្តាល​បានប្រកាស​បិទបញ្ចប់​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ទូទាំង​ខេត្ត​ជុំ​ទី​ ១ ​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​នា​ព្រឹក​ថ្ងៃទី​ ៨ ខែកញ្ញា នា​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ ដោយ​ទទួល​បាន​លទ្ធផល​គួរ​ជា​ទីមោទនៈ​រហូត​ដល់​ជិត​សម្រេចបាន​ ១០០% ដោយមាន​អ្នក​មិនទាន់​បាន​ចាក់ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-09-09-1015-223291.html

KB ប្រកាស​ការបញ្ចប់​ការទិញ​ប្រា​សាក់​ជា​ផ្លូវការ​

ធនាគារ KB Kookmin របស់​កូរ៉េខាងត្បូងបានប្រកាស​ទិញ​ភាគហ៊ុន​ដែល​នៅ​សេសសល់​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដើម្បី​ធ្វើជា​ម្ចាស់​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំជាងគេ​មួយ​នេះ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ សារព័ត៌មាន The Korea Herald នៅ​ថ្ងៃទី​នៅ​ថ្ងៃទី​ ២០ ខែតុលា​នេះ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-21-0942-225410.html

GIZ ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​សកម្មភាព​អាកាសធាតុ​​ សម្រាប់​ឧស្សាហកម្ម​វាយនភណ្ឌ​តាម​អ៊ីនធឺណិត

តំណាង​អង្គការ GIZ បានប្រកាស​បើក​ឱ្យ​ដំណើរការ «​វគ្គ​បណ្តុះបណ្តាល​សកម្មភាព​អាកាសធាតុ​សម្រាប់​ឧស្សាហកម្ម​វាយនភណ្ឌ​» កាលពី​ថ្ងៃទី ១៨ ខែតុលា ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ឧស្សាហកម្ម​នេះ​ក្នុង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅក្នុង​ចង្វាក់​ផ្គត់ផ្គង់​របស់ខ្លួន​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-10-20-1504-225364.html

ច្បាប់​វិនិយោគ​ថ្មី​ នឹង​រួមចំណែក​ជួយ​ឱ្យ​កម្ពុជា​ទាញយក​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី FTA

ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង បាន​អះអាងថា ការអនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​វិនិយោគ​ថ្មី ពិតជា​មាន​សារៈសំខាន់ និង​ចំពេល ខណៈ​ប្រទេស​កម្ពុជា​ត្រូវ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ដោយ​ច្បាប់​នេះ​នឹង​រួមចំណែក​ក្នុង​ការធ្វើ​ឱ្យ​កម្ពុជា​ទាញយក​ផលប្រយោជន៍​បានជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​។ ...

ហំ ផានិត
https://www.postkhmer.com/business/2021-11-11-1106-226587.html

លោក​ ជាម យៀប ត្រូវបាន​ជ្រើសរើស​ជា​បេក្ខជន​អនុប្រធាន​ទី​១ ​រដ្ឋសភា​ជំនួស​លោក​ ងួន ញ៉ិល

លោក ជាម យៀប ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ជ្រើសរើស​ជា​បេក្ខជន អនុប្រធាន​ទី១ នៃ​រដ្ឋសភា ជំនួស​លោក ងួន ញ៉ិល ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​ ៥ ខែ វិច្ឆិកា ឆ្នាំ​ ២០២១​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-16-0936-226864.html

ផលិតផល​ម្រេច​កម្ពុជា ​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​អន្តរជាតិ​ជាមួយ​ស្ថិរភាព​ថ្លៃ

កម្ពុជា​នាំចេញ​ផលិតផល​ម្រេច​បាន​ប្រមាណ ២៧ ៧៣០,០៧ ​តោន​នៅក្នុង​រយៈពេល​ ១១ ​ខែ​ឆ្នាំ​នេះ​កើនឡើង ៤៥៦,៥៣% ដោយ​ក្នុង​នោះ​មាន​ទាំង​ម្រេច​កំពត ដែល​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) និង​ម្រេច​ធម្មតា​មិនមាន​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​។ នេះ​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម​។ ...

ហំ ផានិត
https://www.postkhmer.com/business/2021-12-07-1134-227968.html

លោក​ ហ៊ុន សែន៖ ​ផ្លូវជាតិ​លេខ​ ១១ ​ជា​សមិទ្ធផល​ថ្មី ១ ​ទៀត​នៃ​ទំនាក់ទំនង​កម្ពុជា-ចិន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុក​ការដាក់​ឱ្យប្រើ​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​ ១១ ​ដែល​ភ្ជាប់​ពី​ខេត្តព្រៃវែង​ទៅ​ខេត្ត​ត្បូងឃ្មុំ ជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា និង​ចិន​ក្នុង​ការផ្តល់​ភាពងាយស្រួល​ដល់​ការធ្វើ​ចរាចរណ៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ខណៈ​លោក​ក៏​បានឱ្យ​សិក្សា​សាងសង់​ផ្លូវ​បន្ថែមទៀត​​ផងដែរ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-07-0912-227948.html

បក្ស​ខ្លះ​កំពុង​ត្រៀម​អ្នក​បន្តវេន​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្ទាប់ពី​ CPP ​រំលេច​ឈ្មោះ​អ្នក​បន្តវេន

គណបក្ស​នានា​បាន​​ប្រកាស​ត្រៀម​លក្ខណសម្បត្តិ​​សម្រាប់​ដាក់​អ្នក​បន្តវេន​បេក្ខភាព​នាយករដ្ឋមន្ត្រី ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​នឹង​អនាគត​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​កាន់អំណាច​​ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ដាក់​លោក ហ៊ុន ម៉ាណែត និង​យុវជន​ផ្សេងទៀត​ជា​អនាគត​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-08-0908-228003.html

តុលាការ​កោះហៅ​ស្ថាបនិក​បក្ស​បេះដូង​ជាតិ និង​មេធាវី​ករណី​ប្ដឹង​ក្រសួង​មហាផ្ទៃ

តុលាការ​កំពូល​កម្ពុជា​​បាន​កោះហៅ​ស្ថាបនិក​នៃ​គណបក្ស​បេះដូង​ជាតិ និង​មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យចូលរួម​ក្នុង​សវនាការ​ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០២១ ដើម្បី​ដោះស្រាយ​បណ្តឹង​ដែល​សុំឱ្យ​តុលាការ​កំពូល​ចេញ​ដីកា​បង្គាប់​ក្រសួងមហាផ្ទៃ​ចុះបញ្ជី​គណបក្ស​នយោបាយ​ជូន​គណបក្ស​បេះដូង​ជាតិ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-09-0901-228049.html

មន្ត្រី៖ ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​៤ ​ប្រហែល​អាច​នឹងត្រូវ​ចាក់​នៅក្នុង​ឆ្នាំ​ ២០២២

ការចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ​ដូស​ទី​ ៤ ​ប្រហែល​ជា​អាច​នឹងត្រូវ​ចាក់​នៅក្នុង​ឆ្នាំ​ ២០២២ សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ក្នុង​រយៈពេល​ចន្លោះ​ពី​ ៦ ​ខែ​ទៅ​ ១ ​ឆ្នាំ​ ខណៈ​ដែល​ទាំង​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​លើកឡើងថា មកដល់​ពេលនេះ មិនទាន់​មាន ...

មុំ គន្ធា
https://www.postkhmer.com/national/2021-12-10-0946-228106.html

លោ​ក ស ខេង ស្នើ​ក្រសួង​អប់រំ​​សិក្សា​បង្កើត​មជ្ឈមណ្ឌល​អប់រំ​មួយ​​ឱ្យ​ដូចជា​ច្រកចេញចូល​តែមួយ​

លោ​ក ស ខេង ឧ​ប​នា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​​ផ្ទៃ ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សិក្សា​ឱ្យបាន​ហ្មត់ចត់ លើ​ការ​បង្កើតជា​មជ្ឈមណ្ឌល​អប់រំ​មួយ ដែល​មជ្ឈមណ្ឌល​នេះ​ប្រៀបដូចជា​ច្រកចេញចូល​តែមួយ ហើយ​ក្រោយ​សិស្ស​រៀន​ពី​ថ្នាក់​​ម​ត្តេ​យ្យ​រហូតដល់​បញ្ចប់​ការ​​សិក្សា​អាច​រក​ការងារ​ធ្វើបាន​។​ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-30-0844-229124.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HGETG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!