-
អ្នកកាសែតអនឡាញម្នាក់រងរបួស ខណៈរាយការណ៍អំពីជម្លោះព្រំដែនកម្ពុជា-ថៃ
អ្នកសារព័ត៌មានអនឡាញនៃស្ថាប័ន Whitehorse News បានរងរបួសខណៈពេលដែលលោកកំពុងរាយការណ៍ព័ត៌មានអំពីជម្លោះព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៨ ខែធ្នូ នេះនៅខេត្តឧត្តរមានជ័យ។ ...
-
ព្រឹកថ្ងៃទី៨ធ្នូនេះ យោធាថៃបើកការបាញ់ប្រហារមកលើកម្ពុជាជាច្រើនទីតាំង
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាសាជាថ្មី ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី នៅក្នុ ងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ ...
-
បញ្ហាសុខភាពគឺជាមូលហេតុដែលលោក Vitit Muntarbhorn លាលែងពីមុខតំណែងអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស
លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានលាលែងពីតំណែងដោយសារតែ «ហេតុផលសុខភាព» បន្ទាប់ពីលោកបានទទួលការរិះគន់ជាច្រើនចំពោះភាពអសកម្មរបស់លោកលើស្ថានភាពសិទ្ធិមនុស្សនៅតាមព្រំដែនកម្ពុជា-ថៃ។ ...
-
បន្ទាប់ក្រហមត្រូវបានកំណត់ យោធាថៃប្រើយន្តហោះ F-16 បើកការវាយប្រហារលើកម្ពុជា
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបន្តប្រាប់ឲ្យកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើកម្ពុជាតាំងពីថ្ងៃម្សិលមិញ យប់មិញ និងព្រឹកនេះទៀត។ ប៉ុន្តែលោកបញ្ជាក់ថា បន្ទាត់ក្រហមបានគូសវាសរួចហើយ។ ...
-
គម្រោងវិនិយោគដែល CDC អនុម័តកើនឡើងជិត ៦០%
គម្រោងវិនិយោគដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យវិនិយោគនៅក្នុងប្រទេសកម្ពុជា នារយៈពេល ១១ខែ ដើមឆ្នាំ២០២៥ គឺមានប្រមាណជាង ៦០០គម្រោង ដែលកើនឡើងជិត ៦០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ...
-
កម្ពុជាពន្យាពេលបញ្ចប់ការបោសសម្អាតមីនលើកទី៣ដល់ចុងឆ្នាំ២០៣០
កម្ពុជាបានទទួលការអនុម័តជាផ្លូវការសម្រាប់កាលបរិច្ឆេទកំណត់ថ្មី ដើម្បីបញ្ចប់ការបោសសម្អាតមីនប្រឆាំងមនុស្សទូទាំងប្រទេស បន្ទាប់ពីរដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្សបានគាំទ្រជាឯកច្ឆ័ន្ទចំពោះសំណើសុំពន្យាពេលជាលើកទីបី ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅទីក្រុងហ្សឺណែវ ចាប់ពី ...
-
គោ៤ក្បាលងាប់នៅតាម«អូរឫស្សី», ក្រសួងព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរឹងចំពោះក្រុមហ៊ុន ដែលបង្កការបំពុល
ក្រោយពីសត្វគោពលរដ្ឋយ៉ាងហោចណាស់៤ក្បាលបានងាប់នៅតាមបណ្តោយ«អូរឫស្សី»ដោយសង្ស័យថាមកពីផឹកទឹកពុលមកនោះ ក្រសួងបរិស្ថានបានព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរឹងចំពោះក្រុមហ៊ុន ឬរោងចក្រសហគ្រាស ដែលបង្កឱ្យមានការបំពុលបរិស្ថាន និងជីវៈចម្រុះគ្រប់ប្រភេទ។ ...
-
ឈើអារចំនួន១៥៨សន្លឹក/ដើម និងផ្ទៃដីឈូសឆាយខុសច្បាប់៥ទីតាំងត្រូវបានរកឃើញ នៅតំបន់ការពារក្នុងខេត្តក្រចេះ
វត្ថុតាងបទល្មើសព្រៃឈើចំនួន១៥៨សន្លឹក/ដើម រួមនឹងទីតាំងឈូសឆាយទន្រ្ទានយកជាច្រើនហិកតាចំនួន៥ទីតាំង ត្រូវបានរកឃើញនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង និងព្រៃឡង់ក្នុងខេត្តក្រចេះ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ...
-
សេចក្តីថ្លែងការណ៌របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈថ្កោលទោសការបាញ់ប្រហាររបស់យោធាថៃមកលើប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទ
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារដោយអាវុធជាថ្មីៗម្តងទៀតរបស់យោធាថៃ ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ៥:០០ នាទី នៅ ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំលើកទី២២ នៃអនុសញ្ញាស្តីពីការហាមឃាត់មីនប្រឆាំងមនុស្ស
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី ២២ នៃរដ្ឋភាគីនៃអនុសញ្ញាស្តីពីហាមប្រាម ...
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
-
សេចក្តីប្រកាសព័ត៌មាន៖ ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់ នៃរង្វាយតម្លៃលទ្ធផលសិក្សាកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤
នៅថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់នៃ រង្វាយតម្លៃលទ្ធផលសិក្សាកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤។ ក្រសួងនឹងប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិនៃរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ (SEA-PLM 2024) របស់ប្រទេសកម្ពុជា» នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ...
ក្រសួងអប់រំ យុវជន និងកីឡា











