តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

22832 កំណត់ត្រារកឃើញសម្រាប់ "jasa seo on page【telegram∶@dremf】TUTU"

ប្រទេស​ចិន​សន្យា​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ទឹកប្រាក់​ចំនួន​ ២៧០​ លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​

​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ ហោ​ណាំ​ហុង​កាលពី​ថ្ងៃអាទិត្យ​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ វ៉ាង​ យី​បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន​ ២៧០​ លាន​ដុល្លារ​ និង​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​ ១៩​ ចំនួន​ ៣​ លាន​បន្ថែម​ទៀត​ដោយ​ហៅ​ប្រទេស​កម្ពុជា​ថា​ជា​សម្ព័ន្ធមិត្ត​ជិត ...

យិ​ន​ សឿ​ម
https://www.khmertimeskh.com/50934478/china-pledges-bilateral-cooperation-and-270-million-for-development-projects/

​ក្រសួងទេសចរណ៍​គ្រោង​ធ្វើ​អេកូ​ទេសចរណ៍ធម្មជាតិ​នៅ​បូកគោ​

​កាលពី​ថ្ងៃ​ច័ន្ទ​ ក្រសួងបរិស្ថាន​បាន​អនុម័ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខ្នាត​តូច​ចំនួន​ប្រាំ​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​។​ គម្រោង​ទេសចរណ៍ធម្មជាតិ​ថ្មី​ទាំងនេះ​នៅ​ក្នុង​ឃុំ​ព្រែក​ត្នោត​ ខេត្តកំពត​ នឹង​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ផ្តល់​ការ​ចិញ្ចឹមជីវិត ...

សុន មិនា
https://www.khmertimeskh.com/50959591/moe-plans-bokor-eco-tourism/

RUPP ចុះ MoU ជាមួយ ASU របស់​អាមេរិក ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ឧត្តមសិក្សា

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ​ជាមួយ​សាកលវិទ្យាល័យ Angelo State University (ASU) របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​ ២៥ ខែតុលា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ឧត្តមសិក្សា និង​ពង្រីក​វិសាលភាព​លើ​ការអភិវឌ្ឍ​កម្មវិធី​អប់រំ និង​ការផ្លាស់ប្តូរ​និស្សិត​រវាង​ស្ថាប័ន​ទាំង​ ២​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-10-27-1104-225778.html

មណ្ឌល​ព្យាបាល​អ្នកញៀន​ថ្នាំ​ និង​ក្រសួង​ពាក់ព័ន្ធ​ បើក​បង្រៀន​ជំនាញ​ដល់​ជនរងគ្រោះ​ដោយ​គ្រឿងញៀន

មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​ និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ដោយ​ស្ម័គ្រចិត្ត និង​ផ្អែកលើ​សហគមន៍ នៅ​ភូមិ​ម៉ុងឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដំបូង​នៅ​កម្ពុជា​ដល់​អ្នកញៀន​គ្រឿងញៀន ដែល​ព្យាបាល និង​ស្ដារនីតិសម្បទា​រួច ដើម្បីឱ្យ​ពួកគេ​មានមុខ​របរ និង​ជំនាញ​ចិញ្ចឹមជីវិត​ច្បាស់លាស់ ក្រោយពេល​ត្រឡប់​ទៅកាន់​សហគមន៍ ឬ​គ្រួសារ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-10-26-0926-225678.html

នាយករដ្ឋមន្ត្រី ស្នើ​ក្រសួង​អប់រំ​ និង​រាជធានី-ខេត្ត​ឱ្យ​សិស្ស​ប្រើ​កាត​ចាក់​វ៉ាក់សាំង​កូវីដ​ថតចម្លង​ជំនួស​កាត​ដើម ចៀសវាង​ការខូច ឬ​បាត់​កាត​ដើម

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា អភិបាល​រាជធានី-ខេត្ត ព្រមទាំង​មន្ត្រី​អប់រំ អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស និង​កុមារ​ប្រើប្រាស់​កាត ឬ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ​ថតចម្លង ដោយ​ជំនួស​នូវ​ការប្រើប្រាស់​កាត​ដើម សម្រាប់​ការបង្ហាញ​នៅ​តាម​សាលារៀន គ្រឹះស្ថានសិក្សា​នានា ដើម្បី​ចៀសវាង​នូវ​ការខូច ឬ​បាត់​បណ្ណ​ចាក់​វ៉ាក់សាំង​ដើម​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-03-1007-226148.html

នាយករដ្ឋមន្ត្រី​ប្រកាស​បើក​ប្រទេស​ឡើងវិញ​គ្រប់​វិស័យ​ចាប់ពី​ថ្ងៃទី​ ១ វិច្ឆិកា ឆ្នាំ​ ២០២១ ​តទៅ

ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​បើក​ប្រទេស​ឡើងវិញ​គ្រប់​វិស័យ​ចាប់ពី​ថ្ងៃទី​ ១ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ​តទៅ ដោយយោង​ទៅលើ​កត្តា​សំខាន់​ចំនួន​ ៤ ហើយ​កម្ពុជា​ក៏​គ្រោង​នឹងដាក់​ឱ្យ​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ​ជាតិ​នៃ​ការបើក​ប្រទេស​ឡើងវិញ​ឆាប់ៗ​នេះដែរ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-02-0901-226050.html

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ រយៈពេល ៩ ​ខែ​ធ្លាក់ចុះ ប៉ុន្តែ​មាន​កំណើន​ក្នុង​ខែកញ្ញា

ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ នៅក្នុង​រយៈពេល ៩ ​ខែ​ដើមឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​សរុប ៥,៩៧ ​ពាន់​លាន​ដុល្លារ កើន ១៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ទឹកប្រាក់ ៥,០៨ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-05-1417-226288.html

កម្ពុជា​រំពឹង​នឹង​ទទួល​បាន​ការចូលមក​វិនិយោគ​កាន់តែច្រើន​ពី​អាមេរិក

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ បានបង្ហាញ​សុទិដ្ឋិនិយម​ថា​នឹងមាន​ក្រុមហ៊ុន​មកពី​អាមេរិក​កាន់តែច្រើន​ចូលមក​វិនិយោគ និង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​អាមេរិក​រយៈពេល ៨ ​ខែ​ដើមឆ្នាំ​ ២០២១ មាន​ចំនួន​ជាង ៥,៥ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ២៨, ៤៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល ដូចគ្នា​ឆ្នាំ​ ២០២០​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-04-1108-226212.html

លោក លី ធុជ ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បន្ត​ផ្សព្វផ្សាយ​​ការយល់ដឹង​ពី​មីន

លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ ​អាជ្ញាធរ​មីន​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ផ្សព្វផ្សាយ​ការអប់រំ​យល់ដឹង​អំពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យបាន​ទូលាយ​នៅ​គ្រប់​ពិធី​សំណេះសំណាល និង​គ្រប់​វេទិកា​ជាមួយ​ប្រជាពលរដ្ឋ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-11-03-0948-226144.html

វ៉ាក់សាំង Pfizer ចំនួន​ ៧៨៣ ០០០ ​ដូស ​ជា​ជំនួយ​អូស្ត្រាលី​ដឹក​មកដល់​កម្ពុជា​នា​យប់​ថ្ងៃ​ ២៦ ​ធ្នូ

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ Pfizer ចំនួន ៧៨៣ ០០០ ​ដូស​ក្នុងចំណោម​ជាង ២,៣ លាន​ដូស ដែលជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី ដឹក​មកដល់​កម្ពុជា នា​យប់​ថ្ងៃទី​ ២៦ ខែធ្នូ​ដែលមាន​ការទទួល​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដោយផ្ទាល់ ខណៈ​វ៉ាក់សាំង​ជាង​ ១,៥ ​លាន​ដូស​ផ្សេងទៀត​នឹង​ដឹក​មកដល់​នៅ​ថ្ងៃទី​ ២៨ ធ្នូ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-12-27-1031-228955.html

ក្រុមការងារ​ចំនួន​ ៦ ​ក្រុម​បាន​ចុះ​ស្រាវជ្រាវ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប ខណៈដី​ជាង​ ២ ០០០ ​ហិកតា​ត្រូវ​ដកហូត

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្កើត​ក្រុមការងារ​ចំនួន​ ៦ ​ក្រុម​ចុះ​ស្រាវជ្រាវ​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្ត​ទាំង​ ៦ ខណៈ​រដ្ឋមន្ត្រី​មួយចំនួន​បាន​ដឹកនាំ​ក្រុមការងារ ចុះ​ដកហូត​ដី​ជាង ២ ០០០ ​ហិកតា​ក្នុង​ខេត្តកំពង់ឆ្នាំង ក្នុង​ចំណោម​ដីព្រៃ​រាប់ម៉ឺន​ហិកតា ដែល​ត្រូវបាន​រំលោភបំពាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-11-30-0937-227591.html

លោកនាយក​រដ្ឋមន្ត្រី​នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​មីយ៉ាន់ម៉ា​ថ្ងៃទី​ ៧-៨ ខែមករា ក្រោយពី​ជួប​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាសថា លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​​មីយ៉ាន់ម៉ា រយៈពេល​ ២ ​ថ្ងៃ ពីថ្ងៃ​ទី​ ៧ ដល់​ថ្ងៃទី​ ៨ ខែមករា ឆ្នាំ​ ២០២២ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ស្តារ​ប្រក្រតីភាព​អាស៊ាន​ឡើងវិញ​គឺ​លោក​ចង់ឱ្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំក្រោយ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​មាន​វត្តមាន​គ្រប់​ប្រទេស​ជា​សមាជិក​ចូលរួម​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-12-08-1029-228018.html

លោក គិន ភា៖ កម្ពុជា​រួមចំណែក​ខ្លាំង​ក្នុង​ការធ្វើឱ្យ​មាន​តុល្យភាព​​ និង​ស្ថិរភាព​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន និង​ប្រទេស​មហាអំណាច

ខណៈ​កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​ ២០២២ លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បានបង្ហាញ​ទស្សនៈ​មើលឃើញ​របស់​លោក តាមរយៈ​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍ ពាក់ព័ន្ធ​នឹង​មុខមាត់ និង​តួនាទី​របស់​កម្ពុជា​នៅក្នុង​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖   ...

រី សុចាន់
https://www.postkhmer.com/national/2021-12-10-0914-228101.html

កម្ពុជាស្វាគមន៍ការហោះហើរអន្តរជាតិរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ២០ខែ

ទីបំផុត អាកាសយានដ្ឋានអន្តរជាតិសៀមរាបរបស់កម្ពុជាបានស្វាគមន៍ជើងហោះហើរអន្តរជាតិរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ២០ ខែ។ ជើង​ហោះ​ហើរ​ដំបូង​បាន​ហោះ​ហើរ​ចេញ​ពី​ប្រទេស​សិង្ហបុរី ហើយ​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​សៀមរាប​នៅ​ម៉ោង ៩ និង ៤៥ នាទី​ព្រឹក​ថ្ងៃ​សុក្រ។ សៀមរាប​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​ក្នុង​ចំណោម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​ដែល​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3mm1J3T

ការនាំ​ចូល-​នាំចេញ​របស់ SSEZ មាន​ទឹកប្រាក់​ជាង $២,២ ​លាន

បើទោះជា​ឥទ្ធិពល​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​បង្ក​ផលប៉ះពាល់​ទៅដល់​កំណើន​សេដ្ឋកិច្ច​សកល និង​កម្ពុជា​ក៏ដោយ ក៏​ទំហំ​ទឹកប្រាក់​នៃ​ការនាំ​ចូល និង​នាំចេញ​ទំនិញ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ (SSEZ) ​នៅតែ​បង្ហាញ​ពី​ភាព​វិជ្ជមាន​ដោយ​ក្នុង​ឆ្នាំ​ ២០២១ កន្លងមក​បាន​កើនឡើង​ជាង ៤២ ​ភាគរយ​បើ​ធៀប​នឹង ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-12-1123-229912.html

​ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ថ្មី​ត្រូវ​បាន​ជ្រើសរើស​

​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (​G​MA​C)​បាន​ប្រារព្ធ​ពី​ធី​សន្និបាត​លើក​ទី​១​៥​របស់​ខ្លួន​ ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​លទ្ធផល​ការងារ​ក្នុង​អ​ណ​ត្តិ​កន្លងមក​ ​និង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ ​និង​សមាជិក​គណៈ​កម្ម​ការប្រតិបត្តិ ...

យិ​ន​ សឿ​ម
https://bit.ly/3ty868l

GDT ប្រាប់​ឱ្យ​ក្រសួង-ស្ថាប័ន​ពង្រឹង​ការអនុវត្ត​កាតព្វកិច្ច​សារពើពន្ធ​ឱ្យបាន​ត្រឹមត្រូវ

អគ្គនាយកដ្ឋាន​ពន្ធដារ ​(GDT)​ បាន​ណែនាំ​ក្រសួង-​ស្ថាប័ន​ឱ្យធ្វើ​ការអនុវត្ត​កាតព្វកិច្ច​សារពើ​ពន្ធចំពោះ​គម្រោង​សកម្មភាព​នានា​ដែល​ស្ថិតនៅក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ជំនួយឥតសំណង​កិច្ច​ព្រមព្រៀង​កម្ចី​ហិរញ្ញប្បទាន ឬ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ជា​ធរមាន និង​ត្រូវ​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​មក​ GDT ដើម្បី​ពិនិត្យ កត់ត្រា និង​ទទួលស្គាល់​ផងដែរ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-02-02-1403-230967.html

ក្រសួង​បរិស្ថានរំពឹង​ថា ​ចំនួន​ដំរី​អាស៊ីដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺនឹង​មាន​ចំនួន​កើនឡើង​នៅពេលខាង​មុខ

ក្រសួង​បរិស្ថានរំពឹង​ថា​ ចំនួន​ដំរី​អាស៊ីដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺនឹង​មាន​ចំនួន​កើនឡើង​នៅពេលខាង​មុខ ស្រប​ពេលដែល​មន្ត្រី​ឧទ្យានុរក្សនៅខេត្តមណ្ឌលគិរី និងអ្នកស្រាវជ្រាវរបស់អង្គការ WWF ​ប្រទះ​ឃើ​ញ​ហ្វូងដំរី នៅ​ក្នុង​តំបន់​ដែន​​ជម្រក​សត្វ​ព្រៃ​ស្រែពក ក្នុង​នោះ​មាន​វត្ដមាន​កូនដំរី​ជាច្រើន​ កាលរសៀលថ្ងៃទី ១៦ ខែមីនា អំឡុងពេលពួកគេ​​ដើរល្បាត និង​​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ជីវៈចម្រុះ។ នេះ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-17-1915-233465.html

ACNCIPO ប្តឹង​ជំទាស់​ការស្នើសុំ​កាត់​ឆ្វៀល​ដីព្រៃ​ ១ ២២៧ ហិកតា

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) នៅ​ថ្ងៃទី​ ២៨ ខែមីនា បានដាក់​ពាក្យ​ប្តឹង​ទៅ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ជំទាស់​ការស្នើសុំ​កាត់​ឆ្វៀល​ដីព្រៃ ១ ២២៧ ហិកតា នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ដោយ​សំអាងថា ក្រុមហ៊ុន​ពុះ​ដីឡូត៍​លក់បាន​យក​ពលរដ្ឋ​ធ្វើជា​ខែល​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-30-1332-234137.html

តំណាង​ជនជាតិដើម​ភាគតិច​ព្នង​ ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​រឿង​ដី​កប់សព

អ្នកស្រី ក្រេះ សុរ៉ា ជា​តំណាង​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ថ្លែង​នៅ​ថ្ងៃទី ២២ ខែកុម្ភៈ​ថា កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ អ្នកស្រី និង​តំណាង​ពលរដ្ឋ​ ៥ ​នាក់​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ឱ្យ​តុលាការ បើក​ការស៊ីបអង្កេត​លោក គុជ ម៉េងធូ ជា​ចៅសង្កាត់​ស្ពាន​មានជ័យ និង​លោកស្រី ជិន ស៊ីលាភ ជា​មេភូមិ​អូរស្ពាន ដោយសារ​តែ​បណ្ដែតបណ្ដោយ​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​ដី​កប់​សព​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-23-1207-232197.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RgGdX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!