ព័ត៌មាន​

ព្រលានយន្តហោះ​មណ្ឌលគិរី រង់ចាំ​ស្វាគមន៍​ដៃគូ​មាន​សក្តានុពល

កម្ពុជា​ប្រកាស​ស្វា​គម​ន៍​ដៃគូ​វិនិយោគ​ដែលមាន​សក្តានុពល និង​មាន​ភាពច្បាស់​លាស់​ឱ្យមក​វិនិយោគ​លើ​ការ​​កសាង​ព្រលានយន្តហោះ ក្នុង​ខេត្តមណ្ឌលគិរី ខណៈ​កន្លងមក​មាន​ក្រុមហ៊ុន​ក្រៅប្រទេស​មួយចំនួន​បានមក​ជួបពិភាក្សា​ជា​មួយ​អាជ្ញាធរ​ដែរ ប៉ុន្តែ​មិនអាច​ឈានដល់​កិច្ចព្រមព្រៀង​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​នៃ​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-06-08-1039-250993.html

កម្ពុជាបានស្នើ​ឱ្យ​ចិន​បង្កើន​ជើងហោះហើរ​ត្រង់​ជាមួយគ្នា​យ៉ាងតិច ៣០០ ​ជើង​នៅក្នុង ​១ ​សប្តាហ៍​

ផ្នែក​ឯកជន​រំពឹងថា ផែនការ​នៃ​ការបង្កើន​ចំនួន​ជើងហោះហើរ​រវាង​កម្ពុជា​-​ចិន​ នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​កាន់តែច្រើន​បន្ថែមទៀត ស្រប​ពេល​ប្រទេស​ទាំង​ ២ ​កំពុង​ខិត​ខំ​ជំរុញ​បង្កើន​ចំនួន​ជើង​ហោះ​ហើរ​ត្រង់​ឡើងវិញ​ឱ្យបាន​យ៉ាង​ហោចណាស់ ៣០០​ ជើង​ក្នុង​ ១​ សប្តាហ៍​ ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ចិន ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-04-27-1021-249432.html

កម្ពុជា​ធ្វើ​ដំណើរការ​ជើងហោះហើរ​ចំនួន​ ៤៩៤​ ក្នុង​មួ​យស​ប្តា​ហ៍​

​កម្ពុជា​បាន​ទទួល​ និង​ដំណើរការ​ជើងហោះហើរ​ចំនួន​ ៤៩៤​ ក្នុង​មួ​យស​ប្តា​ហ៍​នៅ​អាកាសយានដ្ឋាន​ចំនួន​បី​របស់​ខ្លួន​ក្នុង​រយៈពេល​ ៣​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ នេះ​បើ​យោង​តាម​ទិន្នន័យបឋម​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ ដែល​ជាទី​ភ្នាក់ងារ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍ ...

​កង​ ​សុធា​
https://www.khmertimeskh.com/501271800/cambodia-operates-494-flights-a-week/

ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ​ក្រុង​តាខ្មៅ សម្រេចការ​សាងសង់​បាន​ជិត​ ៥០%

គម្រោង​វិនិយោគ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ ក្រុង​តាខ្មៅ ដែលមាន​ទុន​វិ​និ​យោគ​ប្រមាណ ១ ៥០០​ លាន​ដុល្លារ​ពី​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​វិនិយោគទុន​អា​ណិ​ក​​ជនកម្ពុជា ​(OCIC) និង​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ចំណាយ​ប្រាក់​អស់​ជិត​ ៧០០ ​លាន​ដុល្លារ និង​សម្រេច​ការសាងសង់​បាន​ជិត ៥០​ ភាគរយ ...

រ៉ាន់ រើយ
https://www.postkhmer.com/business/2023-04-11-0903-248998.html

ព្រលានយន្តហោះ​សៀមរាប​អង្គរ ជា​សមិទ្ធផល​ព​ន្លឿ​ន​ចក្ខុវិស័យ និង​បេសកកម្ម​ក្នុងការ​ពង្រឹង និង​ពង្រីក​សេវាកម្ម​ផ្លូវអាកាស​

រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល លោក ម៉ៅ ហាវ​ណ្ណា​ល់ បានបញ្ជាក់​ច្បាស់​ថា ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ ​(SAI) ជា​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​របស់​កម្ពុជា ដែល​នឹង​ព​ន្លឿ​ន​ចក្ខុវិស័យ និង​បេសកកម្ម​ក្នុងការ​ពង្រឹង និង​ពង្រីក​សេវា​ដឹក​អ្នកដំណើរ និង​ទំនិញ​តាមផ្លូវ​អាកាស ខណៈ​បម្រើ​ដល់​លំហូរ​ចូល​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-22-0938-247236.html

TIA នឹង​ឆ្លើយតប​ការ​ត្រឡប់មកវិញ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ

អ្នកតំណាង​វិស័យ​ទេសចរណ៍ និង​មន្ត្រី​អាកាសចរ​ស៊ីវិល បាន​លើកឡើងថា ការ​​សម្រេចបាន​ការសាងសង់​អា​កាស​យានដ្ឋាន​អន្តរជាតិ​តេ​ជោ​ ​(TIA) ឬ​ភ្នំពេញ​ថ្មី ចំនួន​ជាង ៤៣​ ភាគរយ​គិត​ត្រឹម​ដំណាច់​​ខែធ្នូ ឆ្នាំ ​២០២២ នឹង​ចប់​តាម​ផែនការ និង​ដាក់ឱ្យ​ដំណើរការ​នាពេលខាងមុខ គឺជា​ការឆ្លើយ​តប​នឹង​ការ​ត្រឡប់មកវិញ​នូវ​ភ្ញៀវទេសចរ​អន្តរជាតិ​ដូច​មុន​វិបត្តិ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-17-0952-245983.html

​ជើងហោះហើរ​អន្តរជាតិ​ភាគច្រើន​មក​ពី​ប្រទេស​ចិន​

​យោង​តាម​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ (SSCA)​ របស់​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ជើងហោះហើរ​អន្តរជាតិ​ប្រមាណ​ ២៥ ​ ភាគរយ​ ត្រូវ​បាន​ចូល​និង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ជា​រៀង​រាល់​ស​ប្តា​ហ៍​ភាគច្រើន​មក​ពី​ប្រទេស​ចិន​។​ ​ ...

សុខ ចាន់
https://www.khmertimeskh.com/50727792/most-international-flights-from-china/

អាជ្ញាធរ​ផ្តល់​សំណង​ដល់​គ្រួសារ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ពង្រីក​អាកាសយានដ្ឋាន​

រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ (SSCA)​ កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ខ្លួន​នឹង​បន្ត​ដោះស្រាយ​បញ្ហា​សំណង​សម្រាប់​គ្រួសារ​ចំនួន​ ៧​ ទៀត​ដែល​នៅ​សេសសល់​ ដែល​ដី​របស់​ពួក​គេ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ​។​ SSCA​ បាន​ដោះស្រាយ​បញ្ហា​រួច​ហើយ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50655171/authorities-to-compensate-families-over-airport-expansion/

ទីបំផុត​ ទីតាំង​ព្រលាន​យន្តហោះ​ថ្មី ​ពិតប្រាកដ​នៅ​មិន​ឆ្ងាយ​ពី​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

នៅ​ទីបំផុត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី (​កម្រិត F4) ដែល​មាន​តម្លៃ​វិនិយោគ​ ១៥០០ ​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​កំណត់​ពេលវេលា​សាងសង់ ទំហំ និង​ទីតាំង​ជាក់លាក់​ហើយ​ដោយ​អាច​ស្ថិត​នៅ​មាត់បឹង​នៃ​ស្រុក​កណ្តាលស្ទឹង​គឺ​ប្រមាណ ១០ គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ​ជា​ទី​ដែល​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ថិត​នៅឯ ...

ស៊ីវ ម៉េង និង មឿន ញាណ
http://bit.ly/2DkVtVn

រដ្ឋាភិបាល​ឯកភាព ​សំណើ​ព្រលាន​យន្ត​ហោះ​ថ្មី

រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​លើ​គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ដោយ​អនុញ្ញាត​ឲ្យ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ​នៅ​ក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។ នេះ​បើ​យោង​តាម​ឯកសារ​របស់​រដ្ឋាភិបាល និង​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​មន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ពីថ្ងៃ​ម្សិលមិញ ...

ហ៊ គីមសាយ
http://bit.ly/2B0Wvju

Small Planet បាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​នៅ​កម្ពុជា​

និយតករ​អាកាស​ចរណ៍​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ករ​ដល់​ក្រុមហ៊ុន​អាកាស​ចរណ៍ Small Planet Airlines ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​លីទុយអានី មួយ​នេះ​ប្រតិបត្តិការ​ជើង​ហោះ​ហើរ​ថ្មី​របស់​ខ្លួន​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​មន្ដ្រី​អាកាស​ចរណ៍​ស៊ីវិល​។ ...

Cam McGrath
http://bit.ly/2yo5jDa

រដ្ឋាភិបាល​តាម​ដាន​ គ្រោង​សាង​សង់​ព្រះ​លាន​យន្ត​ហោះ​​អន្តរជាតិ​ថ្មី​​

​រដ្ឋាភិបាល​កម្ពុជាសម្រេច​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ធ្វើការ​តាមដានត្រួតពិនិត្យនិង​ផ្តល់​ការ​ប្រឹក្សា​​​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​សៀមរាប បន្ទាប់​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទទួល​បាន​ការ​ស្នើសុំ​ផ្លូវការ​ពី​សម្រាប់​គម្រោង​មួយ​នេះ ពី​ក្រុមហ៊ុន​ចិន។​​ ...

ជា វណ្ណៈ
http://bit.ly/2kjma04

ពលរដ្ឋ​រស់នៅ​ជាប់​ព្រលាន​ស្នើ​ប្រគល់​ប្លង់កម្មសិទ្ធិ

តំណាង​ប្រជាពលរដ្ឋ​ជាង​ ៦០០​គ្រួសារ ដែល​រស់នៅ​ជាប់​របង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​សហគមន៍​ចំនួន​ ៥ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យរាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​ម្សិលមិញបាន​ដាក់​ញត្តិ​ស្នើ​ឲ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ពន្លឿន​ការ​ប្រគល់​ប្លង់​ទីតាំង​របស់​សហគមន៍​ទៅ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ឲ្យ​ក្រសួង​នេះ ចុះ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/34640/families-near-airport-push--for-land-titles/

មន្ត្រី​អាកាសចរណ៍៖ ​អាកាសយានដ្ឋាន​កម្ពុជា​រំពឹង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ

អគ្គលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បង្ហាញ​ក្តី​សង្ឃឹម​ជា​វិជ្ជមាន​ចំពោះ​ស្តង់ដារ​អាកាសចរណ៍​ស៊ីវិល​នៅ​កម្ពុជា ស្រប​តាម​ស្តង់ដារ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ បន្ទាប់​ពី​ក្រុមមន្ត្រី​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ នៃ​អង្គការ​សហ​ប្រជាជាតិ (ICAO) ទើប​តែ​បញ្ចប់​សវនកម្ម​របស់​ខ្លួន​នៅ​កម្ពុជា។​ ​លោក ស៊ីន ច័ន្ទសេរីវុត្ថា មន្ត្រី​នាំ​ពាក្យ​អគ្គលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ថ្លែង​កាល ...

ជា វណ្ណៈ
http://bit.ly/2f7xtWJ

ICAO ពិនិត្យ​​សុវត្ថិភាព​អាកាសចរណ៍​​កម្ពុជា​សប្តាហ៍​​ក្រោយ

អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ (​ICAO) នឹង​មក​ធ្វើការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​​​ព្រលាន​យន្តហោះ​​​កម្ពុជា​នៅ​​សប្ដាហ៍​ក្រោយ​ខណៈ​មន្ដ្រី​​មកពី​អាកាសចរ​ស៊ីវិល​​​កម្ពុជា​អះអាង​ថា​បាន​​ត្រៀម​ខ្លួន​​ជា​ស្រេច​​សម្រាប់​វិធានការ​នេះ​ ...

ចេង សុខហ័ង
http://bit.ly/2ebMJCv

កូរ៉េផ្ដល់អគារហ្វឹកហ្វឺនអាកាសចរណ៍សីុវិល

បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រយៈពេល​ ៣​ ឆ្នាំ​ កន្លះ​មក​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​កូរ៉េ​ (KOICA)​ប្រចាំ​នៅ​កម្ពុជា​ បាន​ប្រគល់​អគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​ ​ដែល​មាន​តម្លៃ​១០.១​លាន​ដុល្លារ​អា​មេ​រិ​ក​ ជូន​ដល់​រដ្ឋាភិបាល​កាលពី ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30685/korea-hands-over-aviation-center/

គម្រោង​ព្រលាន​យន្ត​ហោះ​កោះកុង​រួច​រាល់

ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ ដែល​ស្ថិត​នៅ​ពីក្រោយ​គម្រោង​វិនិយោគ​ទេសចរណ៍​តម្លៃ​ជាង​៣,៨​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកោះកុង​បាន​បញ្ជាក់​ថា​ ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាប់ផ្ដើម​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​នៅ​កោះកុង​ ទោះបីជា​មិន​បាន​បង្ហាញ​ទុន​វិនិយោគ​ ឬ​ កាលបរិច្ឆេទ​គម្រោង ...

Kali Kotoski និង ហ៊ គឹមសាយ
http://bit.ly/2cHwQRx

ក្រុមហ៊ុន​អាកាសចរណ៍​​ចិន​ នឹងបើក​សាលា​​ជំនាញ​បើក​យន្តហោះ​នៅ​កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍SpringAirlineជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់ប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍បើកការិយាល័យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ ...

សុខ ចាន់
http://bit.ly/2c9zYJr

ថៃ ​បាន​លុប​ចោល​កូតា​ជើង​ហោះហើរ​ជាមួយ​កម្ពុជា

ថៃបានលុបចោលកូតាជើងហោះហើរពាណិជ្ជកម្មមកកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមលុបចោលការរឹតបន្តឹងឲ្យស្របជាមួយនឹងកិច្ចព្រមព្រៀងអាកាសចរណ៍រវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខាកាលពីខែឧសភា។ ...

ចេង សុខហ័ង
http://bit.ly/2cmmHNe

អាកាសចរណ៍ ​VietJet នឹង​ចាប់ផ្តើម​សេវា​ឡើង​វិញ

ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប VietJet របស់វៀតណាមនឹងចាប់ផ្ដើមការហោះហើរជាថ្មីមកកាន់ទីផ្សារកម្ពុជានៅចុងខែតុលាបន្ទាប់ពីការផ្អាកដំណើរការអស់រយៈពេល ៦ ខែមក។ នេះបើតាមលោក វណ្ណ ចន្ធី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសនៅលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានឲ្យដឹងកាលពីម្សិលមិញ។ ...

ចេង សុខហ័ង
http://bit.ly/2bi7Thu

កម្ពុជា​ផ្តល់​សិទ្ធិ​ទី ៥ ដល់​ក្រុមហ៊ុន​អាកាសចរណ៍

រដ្ឋសភាកម្ពុជាកាលពីម្សិលមិញបានសម្រេចយល់ព្រមផ្តល់សិទ្ធិហោះហើរទីប្រាំនៅក្នុងវិស័យអាកាសចរណ៍កម្ពុជាជាសិទ្ធិទាក់ទាញមួយដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អាចចុះចតនៅកម្ពុជាហើយបន្តដំណើរដោយប្រើយន្តហោះដដែលទៅកន្លែងមួយផ្សេងទៀតបានទាំងក្នុង និងក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់ពីខាងលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/29aSQng

ជើងហោះហើរ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន​នឹង​ចាប់​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​

ជើងហោះហើរផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុននឹងចាប់ដំណើរការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអ្នកតំណាងពីប្រទេសទាំងពីរបានផ្លាស់ប្តូរកំណត់ត្រាកិច្ចព្រមព្រៀងសេវាអាកាសចរ។   ...

មេ គុណមករា
http://www.khmertimeskh.com/news/25466/direct-flights-from-japan-to-start/

PAL នឹង​ពិភាក្សា​ពី​ការ​ហោះហើរ​មក​កម្ពុជា​សប្តាហ៍​ក្រោយ

អាកាសចរណ៍​ស៊ីវិល​កម្ពុជា​នឹង​ជួប​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​ (PAL​) នៅ​សប្តាហ៍​ក្រោយ​ដើម្បី​​ពិភាក្សា​​ពី​ការ​ហោះហើរ​ត្រង់​ជា​លើក​​ដំបូង​មក​ កម្ពុជា​។​ នេះ​បើ​តាម​​មន្ត្រី​មកពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​។ ...

Cam McGrath
http://bit.ly/1R3kMpM

ប្រព័ន្ធរុករកផ្កាយរណបត្រៀមខ្លួនជាស្រេចសម្រាប់ការហោះហើរ

ព្រលានយន្តហោះកម្ពុជាកំពុងរៀបចំដំឡើងប្រព័ន្ធរុករកផ្កាយរណបនាំផ្លូវ (PBN) ដែលអាចនឹងជួយសន្សំសំចៃពេលវេលា ប្រេងឥន្ធនៈ និងកាត់បន្ថយការបំពុលបរិយាកាស នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/21362/satellite-navigation-system-ready-for-take-off/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

sfjgf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!