អាជ្ញាធរ​ផ្តល់​សំណង​ដល់​គ្រួសារ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ពង្រីក​អាកាសយានដ្ឋាន​

រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ (SSCA)​ កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ខ្លួន​នឹង​បន្ត​ដោះស្រាយ​បញ្ហា​សំណង​សម្រាប់​គ្រួសារ​ចំនួន​ ៧​ ទៀត​ដែល​នៅ​សេសសល់​ ដែល​ដី​របស់​ពួក​គេ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ​។​ SSCA​ បាន​ដោះស្រាយ​បញ្ហា​រួច​ហើយ​ជាមួយ​ក្រុម​គ្រួសារ​ចំនួន​ ២៥០​ ផ្សេង​ទៀត​ដែល​រង​ផល​ប៉ះពាល់​។​ SSCA​ ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ខ្លួន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ជាង​ ៦០​ គ្រួសារ​ដែល​បាន​សាងសង់​អគារ​ថ្មី​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ក្បែរ​របង​អាកាសយានដ្ឋាន​។​ …​

ប៉ិច សុធារី
https://www.khmertimeskh.com/50655171/authorities-to-compensate-families-over-airport-expansion/