ផលិតកម្មកសិឧស្សាហកម្ម

សម្បទានដីសេដ្ឋកិច្ច និងចំការ

សេដ្ឋកិច្ច និង​សិទ្ធិមនុស្ស​ត្រូវ​ដើរ​ទន្ទឹម​គ្នា

លោក​សូរិ​យ៉ា ស៊ូប៊ែរ​ឌី​ អ្នក​រាយ​ការ​ណ៍​ពិ​សេស​រប​ស់​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​ប្រ​ចាំ​នៅ​កម្ពុជា​ ​បាន​ជំរុញ​ឲ្យមាន​កំ​ណើន​សេដ្ឋ​កិច្ច​និង​ការ​គោ​រព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដើរ​ទន្ទឹម​គ្នា។ កិច្ច​ប្រជុំនេះ​សំ​ដៅ ...

ចាន់ មុយហុង
http://bit.ly/15DkS7H

គណៈកម្មការ​ទី​មួយ​រដ្ឋសភា​ស្នើ​រដ្ឋាភិបាល​កាត់​ដី​ជម្លោះ​ឲ្យ​ពលរដ្ឋ

គណៈកម្មការ​ទីមួយ នៃ​រដ្ឋសភា បាន​ស្នើ​ឲ្យ​​រាជ​រដ្ឋាភិបាល​កាត់​វៀលដី​ប្រជាពលរដ្ឋ​ជាង ៥០០ គ្រួសារ នៅឃុំ​ទ្រមូង ស្រុក មេមត់ ចេញ​ពីដី​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ បន្ទាប់​ពី​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ កាល​ពី​ថ្ងៃ​ម្សិល​មិញ ហើយ​រក​ឃើញ​ថា ពលរដ្ឋ​បាន​រស់នៅ​លើ​ដី​នោះ​ជាង​ ៣០ ឆ្នាំ​ហើយ។ ...

ប៉ិច សុធារី
http://bit.ly/1yDwWSY

រដ្ឋ​សភា​ស្នើ​ឲ្យ​ទប់​ស្កាត់​ក្រុម​ហ៊ុន​ចិន​កុំ​ឲ្យ​ដេញ​ពល​រដ្ឋ​ចេញ​ពី​ដី​ជម្លោះ

ប្រធាន​គណៈ​កម្មការ​ទីមួយ​នៃ​រដ្ឋសភា​ បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ទប់​ស្កាត់​ក្រុម​ហ៊ុន​ចិន​យូ​ញៀន ​កុំ​ឲ្យ​ប្រើ​ប្រាស់​មធ្យោបាយ​ផ្សេងៗ​បង្ខិត​បង្ខំ​ប្រជា​ពលរដ្ឋ​ ៣០ ​គ្រួសារ នៅ​ឃុំ​កោះស្តេច ស្រុក​គិរីសាគរ​ ចេញ​ពី​លំនៅឋាន​ដែល​ខុស​នឹង​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល។ ...

ប៉ិច សុធារី
http://bit.ly/1xrTqiI

តុលាការ​កោះហៅ​អ្នក​ភូមិ​ដែល​ជាប់​ពាក់​ព័ន្ធវិវាទដីធ្លី​មក​សាកសួរ​

អ្នកភូមិ​ជន​ជាតិ​ដើម​ភាគតិច​ព្នង​៧នាក់​​ដែលជាប់ពាក់ព័ន្ធវិវាទដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូដែលកាន់កាប់ដោយ​វៀត​​ណាម​​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ ត្រូវ​សាលាដំបូង​ខេត្ត​កោះ​ហៅ​មក​សាកសួរ​​បន្ទាប់ពី​​ក្រុមហ៊ុន​នេះ​បាន​ចោ​ទ​ប្រកាន់​ពួកគាត់​ថា បាន​កាន់កាប់​ដី​របស់​ខ្លួន​ដោយ​ខុស​ច្បាប់នៅក្នុង ...

អូន ភាព
http://www.cambodiadailykhmer.com/news/21916/

ជនជាតិ​ភាគ​តិច​ទទូច​ឲ្យ​រដ្ឋាភិបាល​ដក​ដី​ពី​ក្រុមហ៊ុន​ចិន​និង​វៀតណាម

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​គួយ និង​ព្នង បាន​ទទូច​ឲ្យ​រដ្ឋាភិបាល លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុម​ហ៊ុន​ចិន និង​វៀតណាម ហើយ​ទាម​ទារ​ឲ្យ​ដក​ហូត​តួនាទី​ពី​អាជ្ញាធរ​មូល​ដ្ឋាន​មួយ​ចំនួន​ដែល​គំរាម​កំហែង​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ​និង​ការពារ​ផល​ប្រយោជន៍​ក្រុមហ៊ុន។ ប្រជាសហគមន៍​ប្រមាណ​ជា ២០ នាក់ ...

ផាក់ ស៊ាងលី
http://bit.ly/14xAeJN

រដ្ឋា​​ភិបាល​​កម្ពុជា​​ ដក​​ហូត​​អាជ្ញា​​ប័ណ្ណ​​សម្ប​​ទាន​​ដី​​សេដ្ឋ​​កិច្ច​​ពី​ក្រុម​​ហ៊ុន​​ចំនួន​​ ២៣ កាល​​ពីឆ្នាំ​​មុន

កាល​​ពី​ថ្ងៃ​​អង្គារ រដ្ឋ​​មន្រ្តី​ក្រសួង​បរិស្ថាន​​​កម្ពុជា ឯក​​ឧត្តម សាយ សំអាល់ បាន​​ឱ្យ​ដឹង​​ថា ​​រដ្ឋា​​ភិ​​បាល​​ បាន​​លុប​​ចោល​​អាជ្ញាប័ណ្ណ​​សម្ប​​ទាន​​ដី​​សេដ្ឋកិច្ច (ELCs) ពី ២៣​​ ក្រុម​ ...

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/150106/cambodia-govt-seizes-back-economic-land-concession-licenses-

រាជ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​និរាករ​ដី​សម្បទាន​ជាង ៤ ម៉ឺន​ហិកតា

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ស្តីពី​និរាករណ៍​ស្តី​ពី​ការ​កំណត់​តំបន់​គ្រប់​គ្រង​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទៅ​ជា​តំបន់​ប្រើ​ប្រាស់​ដោយ​ចីរភាព និង​អនុក្រឹត្យ ស្តី​ពី​ការ​ធ្វើ​អនុ​បយោគ​ផ្ទៃ​ដី​ក្នុង​តំនប់​ការពារ​ធម្មជាតិ ជាង​បួន​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​ចំនួន ៧ ឲ្យ​ស្ថិត​នៅ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1BfmXU0

គណៈកម្មការ​សិទ្ធិមនុស្ស​​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​​​ដីសម្បទាន​នៅ​ខេត្ត​កោះ​កុង​ឡើងវិញ​

កាលពី​ម្សិលមិញ តំណាងរាស្ត្រ​បី​រូប​មក​ពី​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា​ ដែល​ដឹក​នាំ​ដោយ​លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​វិល​ត្រឡប់​ពីការ​បំពេញ​​បេសកកម្ម​រយៈ​ពេល​ពីរ​ថ្ងៃ​ចុះ​ទៅ​ពិនិត្យ​មើល ​​ស្ថានភាព​សហគមន៍​ចំនួន​បួន​​ក្នុង​ខេត្ត​កោះ​កុង ដែល​មាន​វិវាទ ...

ឃួន ណារិម និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/20869/

ឧកញ៉ាល្បី​ឈ្មោះ​មួយ​រូប​ស្តី​បន្ទោស​អ្នក​ទទួលបាន​ដីសម្បទាន​ថ្មី

លោក ម៉ុង ឫទ្ធី ដែលជា​​​ឧកញ៉ា​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​ឧកញ៉ា​​​ល្បីឈ្មោះធំៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ត្អួញ​​​ត្អែ​រ​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/20871/

ពលរដ្ឋ​កោះកុង​រង​ការ​បណ្តេញ​ចេញ​នឹង​ប្តឹង​មក​នាយក​រដ្ឋ​មន្ត្រី

អតីត​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចំនួន ២ នៃ ខេត្ត​កោះកុង ដែល​ត្រូវ​បាន​រុះរើ​បំផ្លាញ​ផ្ទះ​សម្បែង​ដោយ​សន្តិសុខ​ក្រុម​ហ៊ុន​ចិន​ឈ្មោះ Union Development Group (UDG) កាល​សប្តាហ៍​មុន កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​មក​កាន់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ជួយ​អន្តរាគមន៍។ ផ្ទះ​អ្នក​ភូមិ​ចំនួន ១៤ ខ្នង ត្រូវ​បាន​បំផ្លាញ​ដោយ​កម្លាំង​សន្តិសុខ​ក្រុម​ហ៊ុន ...

តាំង វីដា
http://bit.ly/1oXBcbE

ពលរដ្ឋ​កំពង់ស្ពឺ​ទាមទារ​ដី​ពី​ក្រុម​ហ៊ុន HLH វិញ

ពលរដ្ឋ​ប្រមាណ​ជា ៣០០ នាក់​មក​ពី​ឃុំ​ចំនួន ៣ នៅ​ក្នុង ស្រុក​ឱរ៉ាល់ ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ហ៊ុន HLH ជា​កម្មសិទ្ធិ​របស់​ប្អូន​ស្រី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​គ្នា​មក​ដាក់​ញត្តិ​នៅ​ខាង​មុខ​ការិយាល័យ​ក្រុម​ហ៊ុន ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រុម​ហ៊ុន​ប្រគល់​ដី​ទំនាស់​ដែល ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1wiPdxX

សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​របស់​តំណាង​ សហគមន៍​ នៅ​ខេត្តកោះកុង​ ត្រូវ​បាន​បដិសេធ​

​អ្នក​តវា​ជាង​100​ នាក់​បាន​បន្ត​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​ បណ្តេញ​ចេញពី​លំនៅ​ស្ថាន​របស់​ពូក​គេ​នៅ​ខាង​មុខ​សាលាក្រុង​ ខេត្តកោះកុង​ បន្ទាប់​ពី​មេដឹកនាំ​ សហគមន៍​របស់​ពួក​គេ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​តុលាការ​បដិសេធ​អោយ​នៅ​ក្រៅ​ឃុំ​ កាលពី ...

សែន ដាវីត
http://www.phnompenhpost.com/national/koh-kong-community-rep%E2%80%99s-bail-request-denied

សង្គម​ស៊ីវិល​ថា ភ្នំពេញ​មាន​អត្រា​ជម្លោះ​ដីធ្លី​ច្រើន​ជាង​គេ

អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ដីធ្លី បាន​ចាត់​ចំណាត់​ថ្នាក់​ថា ភ្នំពេញ​មាន​អត្រា​វិវាទ​ដីធ្លី​ខ្ពស់​ជាង​គេ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ច្រើន​ជាង​គេ​ក្នុង ឆ្នាំ​២០១៣ ខណៈ ខេត្ត​រតនគិរី និង​កំពង់ចាម ស្ថិត​ក្នុង​លំដាប់​លេខ ២ ក្នុង​ចំណោម​រាជធានី-ខេត្ត​ទូទាំង​ប្រទេស។​ ...

ប៉ិច សុធារី
http://bit.ly/1vDu9Sr

ស្ត្រី​ម្នាក់​បាក់​ជើង​ពេល​ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​តវ៉ា​រឿង​ដីធ្លី

យ៉ាង​ហោច​ណាស់​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​រង​របួស​បាក់​ជើង​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ រវាង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​លោក លី យ៉ុងផាត់ និង​កម្លាំង​សមត្ថកិច្ច ខេត្ត​កោះកុង កាល​ពី​ម្សិល​មិញ ខណៈ​ពលរដ្ឋ​ជាង ១០០ បាន​ព្យាយាម​បិទ​ស្ពាន​កោះកុង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ខេត្ត ...

សែន ដាវីត
http://bit.ly/1phthpW

អ្នក​ភូមិ​ខេត្ត​មណ្ឌល​គិរី​ស្វះ​ស្វែង​ឲ្យ​លុប​ចោល​ដីសម្បទាន​សម្រាប់​ធ្វើ​ចម្ការ​កៅស៊ូ

តំណាង​អ្នកភូមិ​ជន​ជាតិ​ភាគតិច​ព្នង​​២៧៣​គ្រួសារ ​មក​ពី​ខេត្ត​មណ្ឌលគិរី​បាន​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្វះ​ស្វែង​ឲ្យ​មាន​ការ​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ពួកគាត់​លើក​ឡើង​ថា ​បាន​រំលោភ​យក​ដី​ដូន​តា​របស់​ខ្លួន​។​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/20357/

ព្នង​ទាមទារ​ឲ្យ​ដក​ដី​សម្បទាន​ពី​ក្រុម​ហ៊ុន​ភរិយា​អភិបាល​រង​ខេត្ត

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ២០០ គ្រួសារ​ក្នុង ខេត្ត​មណ្ឌលគិរី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្រ្តី ដើម្បី​ស្នើ​ឲ្យ​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ភរិយា​អភិបាល​រង​ខេត្ត​នេះ​និង​ទាមទារ​សំណង​ដើម​ជ័រ​ទឹក​ពីរ​លាន​ដើម​ដែល​ក្រុម​ហ៊ុន​បាន ...

ផាក់ ស៊ាងលី
http://bit.ly/1G1wbUK

អ្នកភូមិ​ជាប់​ពាក់ព័ន្ធ​វិវាទ​ដីធ្លីដ៏អូស​បន្លាយ​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​បិទផ្លូវ​ជាតិ​លេខ​៧

អ្នក​ភូមិ​ប្រហែល​៥០០​នាក់​ដែល​បាន​ជាប់​ពាក់​ព័ន្ធនៅ​ក្នុង​វិវាទ​ដីធ្លី​ដ៏អូស​បន្លាយជាមួយ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​​ បាន​បិទ​ផ្លូវ​ជា​តិ​លេខ​៧​​ ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ កាលពី​ម្សិលមិញ ដើម្បី​ទាម​ទារ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដែល​ពួកគាត់​លើក​ឡើង​ថា ពួកគាត់​បាន ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/20351/

រដ្ឋាភិបាល​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​ជាង ៣,៦ លាន​ប័ណ្ណ

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​អនុ​ប្រយោគ​កាត់​ដី​សរុប​ជាង ១ លាន​ហិកតា និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ដល់​ដៃ​ប្រជា​ពលរដ្ឋ​ជាង ៣,៦ លាន​ប័ណ្ណ ដែល​ក្នុង​នោះ​បាន​កាត់​ចេញ​ពី​ក្រុម​ហ៊ុន​ទទួល​ដី​និង​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ បន្ទាប់​ពី​រដ្ឋាភិបាល ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1tbYri9

ក្រុមហ៊ុន​បន្ត​ធ្វើ​ចម្ការ​លើ​ដី​ដែលត្រូវ​បាន​ដកហូត

យោងតាម​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​១១​ដែល​ត្រូវ​ក្រសួង​បរិស្ថាន​ដកហូតដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ទាំងនោះ​ កាលពី​ថ្ងៃ​សុក្រ​បាន​បន្ត​ធ្វើការ​ដាំដុះ​លើ​អតីត​ដី​របស់​ខ្លួន ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20178/

អ្នកភូមិ​ជា​ច្រើន​គ្រួសារនៅ​ខេត្ត​ពោធិ៍សាត់​​​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក​ ទ្រី ភាព ដាក់​ញត្តិជូន​អភិបាល​ខេត្ត​

តំណាង​របស់​​អ្នកភូមិ​​ចំនួន​១៤២​គ្រួសារ​មកពី​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​ដាក់​ពាក្យ​បណ្ដឹង​​​ទៅកាន់​អភិបាល​ខេត្ត​កាលពី​ម្សិលមិញ ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​វិវាទ​ដីធ្លី​របស់​ពួកគាត់​​ជាមួយ​​លោក ទ្រី ភាព ​​ដែល​ជា​​អ្នក​ជំនួញ​ដ៏មាន ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20145/

រដ្ឋាភិបាល​ដក​ហូត​ដី​សម្បទាន​ពី​ក្រុម​ហ៊ុន​ចំនួន ៧

រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​និង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច ពី​ក្រុម​ហ៊ុន​ចំនួន ៧ លើ​ផ្ទៃ​ដី​ជាង ១ ម៉ឺន​ហិកតា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ឧទ្យានជាតិ នៅ​ក្នុង​ខេត្ត​បី​ដោយ​សារ​តែ​ក្រុម​ហ៊ុន​មិន​បាន​ធ្វើ​ការ​អភិវឌ្ឍ​លើ​ដី​ទាំង​នោះ។ ក្រុម​ហ៊ុន​ទាំង​នោះ រួម​មាន ក្រុម​ហ៊ុន វិមាន ...

ផាក់ ស៊ាងលី
http://bit.ly/1rhNVQQ

​មេធាវី​អន្តរជាតិ​ម្នាក់​បាន​ប្តឹង​មន្ត្រី​ខ្មែរ​ពី​បទ​រំលោភ​ដីធ្លី​ទៅ​កាន់​តុលាការអន្តរជាតិ​

មេធាវី​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​ដាក់​បញ្ជូន​ឯកសារ​ថ្មីៗ​បន្ថែម​ដើម្បី​ប្តឹង​ប្រឆាំង​និង​មន្ត្រីជាន់ខ្ពស់​របស់​កម្ពុជា​នៅ​ឯ​តុលាការ​ឧក្រិដ្ឋកម្ម​ អន្តរជាតិ​ ដោយ​ចោទប្រកាន់​ពួក​គេ​ពី​ការ​ រំលោភ​យក​ ដីធ្លី​ជា​ប្រព័ន្ធ​ ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​និង​ ការ​រំលោភ​បំពាន​ សិទ្ធិ​មនុស្ស​។​ ...

សុខ ខេមរា
http://www.voacambodia.com/content/lawyer-files-complaint-at-international-court-over-land-grabs/2486158.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

KkUu5
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!