ឧកញ៉ាល្បី​ឈ្មោះ​មួយ​រូប​ស្តី​បន្ទោស​អ្នក​ទទួលបាន​ដីសម្បទាន​ថ្មី

លោក ម៉ុង ឫទ្ធី ដែលជា​​​ឧកញ៉ា​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​ឧកញ៉ា​​​ល្បីឈ្មោះធំៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ត្អួញ​​​ត្អែ​រ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​ទទួល​​​បាន​​​ដី​​​សម្បទាន​ថ្មីៗពីរដ្ឋាភិបាល​​​​​​មាន​​​មន​សិការ​​​សង្គម​​​តិច​​​ជាង​​​អ្នក​​​ដែល​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​កាល​​​ពី​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០។ មាន​​​ប្រសាសន៍​​​នៅ​​​ក្រៅ​​​សន្និសីទដែលរៀប​ចំឡើង​​​​ដោយ​​​អង្គការ​​ USAID និង​​​វេទិកា​​​នៃ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែលមាន​ចំណងជើង​​​​​​ថា ​​​”ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដើម្បី​​​លើក​​​កម្ពស់​​​កំណែ​​​ទម្រង់​​​ដី​​​ធ្លី និង​​​អភិបាល​​​កិច្ច​​​ធន​​​ធាន​​​ធម្មជាតិ​​​ប្រកប​​​ដោយ​​​ប្រសិទ្ធភាព​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា”  លោក ម៉ុង ឫទ្ធី បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា វិវាទ​​​រវាង​​​អ្នក​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​ និង​​​អ្នក​​​ភូមិ​​​ដែល​​រងការ​បណ្តេញ​​​ចេញ​​​​មិន​​​​​​មែន​​​ជា​​​​​​​​​​​​រឿង​​​ថ្មី​​​ឡើយ​​​។ …

អូន ភាព
http://www.cambodiadailykhmer.com/news/20871/