គណៈកម្មការ​សិទ្ធិមនុស្ស​​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​​​ដីសម្បទាន​នៅ​ខេត្ត​កោះ​កុង​ឡើងវិញ​

កាលពី​ម្សិលមិញ តំណាងរាស្ត្រ​បី​រូប​មក​ពី​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា​ ដែល​ដឹក​នាំ​ដោយ​លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​វិល​ត្រឡប់​ពីការ​បំពេញ​​បេសកកម្ម​រយៈ​ពេល​ពីរ​ថ្ងៃ​ចុះ​ទៅ​ពិនិត្យ​មើល ​​ស្ថានភាព​សហគមន៍​ចំនួន​បួន​​ក្នុង​ខេត្ត​កោះ​កុង ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​​ដែល​មាន​ដី​សម្បទាន​ឯកជន​។… ក្រោយ​ពី​ដំណើរ​​ចុះ​ទៅ​ដល​់​មូលដ្ឋាន​នេះ តំណាង​រាស្ត្រ​ទាំង​នេះ​បាន​លើក​ឡើង​ថា ពួក​លោក​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សម្បទាន​ ដែល​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ដូច​ជា ក្រុម​ហ៊ុន​ Heng Huy Agricultural Group ក្រុម​ហ៊ុន Union Development Group និង​ក្រុម​ហ៊ុនពីរ​ទៀត​​ដែល​ពាក់​ព័ន្ធ​នឹង​លោក លី យ៉ុងផាត់ សមាជិក​​ព្រឹទ្ធសភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​មាន​ដូច​ជា​ក្រុម​ហ៊ុន Koh Kong SEZ និង​ក្រុម​ហ៊ុន Koh Kong Sugar។… លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា គណៈកម្មការ​នេះ​នឹង​កោះ​ហៅ​លោក​អភិបាល​ខេត្ត​ ប៊ុន ឡឺត និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ការ​សាក​សួរ​នៅ​រដ្ឋសភា​។…

ឃួន ណារិម និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/20869/