រដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋជាង ៣,៦ លានប័ណ្ណ
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើអនុប្រយោគកាត់ដីសរុបជាង ១ លានហិកតា និងចេញប័ណ្ណកម្មសិទ្ធិជូនដល់ដៃប្រជាពលរដ្ឋជាង ៣,៦ លានប័ណ្ណ ដែលក្នុងនោះបានកាត់ចេញពីក្រុមហ៊ុនទទួលដីនិងព្រៃសម្បទានសេដ្ឋកិច្ចសម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាកនូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជនកាលពី ខែឧសភា ឆ្នាំ២០១២។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលចេញផ្សាយកាលពីថ្ងៃ ទី១៣ ខែតុលា ដែល ភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបាន។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1tbYri9