សេដ្ឋកិច្ច និងពាណិជ្ជកម្ម

​ក្រសួង​ នឹង​ស្ថាប័ន​អា​មេ​រិ​ក​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដើម្បី​បង្កើន​ការ​នាំ​ចេញ

​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​មាន​ប្រសាសន៍​ថា​ លោក​រំពឹង​ថា​អ្នកទិញ​ពី​អា​មេ​រិ​ក​នឹង​បង្កើន​ការ​បញ្ជា​ទិញ​របស់​ពួក​គេ​ទាំង​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​ កាត់ដេរ​ និង​ស្បែកជើង​ បន្ទាប់​ពី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MOU)​ មួយ​  រវាង​ក្រសួង​ការងារ​ និង ...

មុំ គន្ធា
http://www.khmertimeskh.com/50103562/ministry-us-body-sign-mou-to-increase-exports/

​ក្រសួង​ការងារ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​

​ក្រសួង​ការងារ​កំពុង​រំពឹង​ថា​ អ្នកទិញ​អា​មេ​រិ​ក​នឹង​បង្កើន​ការ​បញ្ជា​ទិញ​របស់​ពួក​គេ​ បន្ទាប់​ពី​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​ និង​មជ្ឈមណ្ឌល​អា​មេ​រិ​កាំ​ង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ​ (ACILS)​ ស្តី​ពី​ “​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ ...

មុំ គន្ធា
http://www.khmertimeskh.com/50103718/labour-ministry-signs-pact-with-us-agency/

មានការ​យល់​ឃើញ​ផ្សេង​គ្នា​ពី​បញ្ហា​នាំ​ចេញ​ស្វាយ​

ខណៈ​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា​ ផ្លែស្វាយ​កម្ពុជា​ មិន​អាច​ចូល​ដល់ទី​ផ្សារ​អន្តរជាតិ​ ដោយសារ​បាក់តេរី​ដែល​បណ្ដាល​មក​ពី​សត្វ​រុយ​ផ្លែ​ឈើ​ តែ​វិស័យ​ឯកជន​អះអាង​ថា​ កង្វះ​ការ​បញ្ជាក់​អនាម័យ​ និង​ភូតគាម​អនាម័យ​ (SPS)​ គឺជា​បញ្ហា​ដ៏​សំខាន់​ក្នុង​ការ​រារាំង​ផ្លែស្វាយ​ចូល ...

ចេង សុខហ័ង
http://bit.ly/2DBydBY

ផ្សារ​ពាណិជ្ជកម្ម​ថ្មី​មួយ​នឹង​លេច​រូបរាង​ឡើង​តាម​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ឆ្នាំ​២០១៩

ផ្សារ​លក់​ទំនិញ​ទូទៅមួយ​នៅ​តាម​ព្រំដែន​ខ្មែរ​វៀតណាម​នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ក្នុង​ពេល​១២​ខែ​ទៅ​មុខ​ទៀត​ ​បន្ទាប់​ពី​ការ​បើក​ការដ្ឋាន​សាងសង់​ផ្សារ​នេះ​ កាលពី​ថ្ងៃ​ច័ន្ទ​ ​ក្នុង​ឃុំ​ដារ​ ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ។​ នេះ​បើ ...

ហ៊ុល រស្មី
https://khmer.voanews.com/a/an-agricultural-market-will-take-shape-along-cambodia-vietnam-border-in-2019/4209911.html

ការ​នាំ​ចេញ​កៅស៊ូ​ឆ្នាំ​ ២០១៧​ បាន​កើនឡើង​ ៣០​ ភាគរយ

ការ​នាំ​ចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​កើនឡើង​ ៣០​ ភាគរយ​ កាលពី​ឆ្នាំ​ ២០១៧​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦​ ដោយ​មាន​តម្លៃ​សរុប​ជា​មធ្យម​ជិត​ ៣០០​ លាន​ដុល្លារ​។​ នេះ​បើ​យោង​តាម​តួលេខ​បាន​ពី​នាយកដ្ឋាន​កៅស៊ូ​។​ ...

ចេង សុខហ័ង
http://www.phnompenhpost.com/business/rubber-exports-jump-smugglers-siphon-profits

តម្រូវការ​របស់​ជនជាតិ​ចិន​បាន​ជម្រុញ​ឱ្យ​វិស័យ​សំណង់​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​តម្លៃ​គម្រោង​សាងសង់​នៅ​កម្ពុជា​បាន​កើនឡើង​ច្រើន​ជាង​ ២២​ ភាគរយ​ ដែល​កំណើន​នេះ​ឡើង​ដល់​ ៦,៤​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​ ដោយ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​តួលេខ​ជា​ផ្លូវការ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ ដែល​បង្ហាញ​ថា ...

ប្រាក់ ចាន់ថុល
https://www.reuters.com/article/cambodia-construction/chinese-demand-drives-construction-boom-in-cambodia-idUSL3N1PB2YA

​ការ​ព្រមាន​សារ​ជា​ថ្មី​ចំពោះ​ការ​បញ្ហា​កាក់​ឌី​ជី​ថ​ល​

គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​ប្រកាស​សារ​ជា​ថ្មី​ម្ដងទៀត​កាលពី​ម្សិលមិញ​ ដោយ​ព្រមាន​សាធារណជន​ទាំងអស់​ចំពោះ​ការ​វិនិយោគ​លើ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​ដូច​ជា​ Bitcoin​ ដោយ​អះអាង​ថា​មិន​មាន​បទ​ប្បញ្ញត្តិ​ណាមួយ​សម្រាប់​គ្របគ្រង​លើ​ការ​ប្រើប្រាស់​កាក់​ឌី​ជី ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/50102471/new-warning-against-digital-coins-issued/

តើ​ការ​រីក​លូតលាស់​យ៉ាង​ខ្លាំង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​ចុះ​អន់​ខ្សោយ​វិញ​ ឬ​យ៉ាងណា​?

​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផ្ទុយ​គ្នា​យ៉ាង​ជាក់ស្តែង​ជាមួយនឹង​វិបត្តិ​នយោបាយ​ ដែល​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ជាមួយនឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ -​ គណបក្សប្រឆាំង​សំខាន់​របស់​ប្រទេស​នេះ​ -​ កាលពី​ខែវិច្ឆិកា​នេះ​ និង​ការ​ឃុំខ្លួន​លោក​ កឹ​ម ...

Heidi Dahles
http://www.eastasiaforum.org/2018/01/16/has-cambodias-economic-boom-imploded/

ប្រាក់​ចំណូល​របស់​កំពង់​ផែ​ភ្នំពេញ​បាន​កើនឡើង​ ១៤​ ភាគរយ​

​បន្ទាប់​ពី​មាន​កំណើន​យ៉ាង​ខ្លាំង​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​កា​ប៉ា​ល់​ ប្រាក់​ចំណូល​សរុប​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ (PPAP)​ និង​ជា​កំពង់​ផែ​ធំ​ជាងគេ​ទី​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើនឡើង​ ១៤​ ភាគរយ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/50102226/phnom-penh-ports-revenue-up-14-percent/

​ប្រទេស​កម្ពុជា​កាត់​បន្ថយ​បំណុល​បរទេស​

​រដ្ឋាភិបាល​គ្រោង​នឹង​កាត់​បន្ថយ​បំណុល​បរទេស​របស់​ខ្លួន​ និង​បង្កើន​មូលធន​តាម​រយៈ​ការ​ចេញ​មូល​ប​ត្រ​បំណុល​ បើ​យោង​តាម​អ្នកតំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​ លោក​ វ​ង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ថា​ “​ការ ...

ជា វណ្ណៈ
http://www.khmertimeskh.com/50102229/cambodia-to-reduce-foreign-debt/

​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​ ផលិត​ម៉ូតូ​ ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​

ក្រុមហ៊ុន​ DNC​ Asiatic​ Holdings​ Sdn​ Bhd​ ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ នឹង​នាំ​ចូល​ម៉ូតូ​ម៉ូ​ដែល​ Demak​ ចំនួន​ ២៥.០០០​ គ្រឿង​ មក​ក្នុង​ទីផ្សារ​កម្ពុជា​ ស្មើរ​នឹង​ចំនួន​ទឹកប្រាក់​សរុប​ ៥៦​ លាន​ដុល្លារ​ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ពង្រីក​ទីផ្សារ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/50101598/malaysian-motorcycle-maker-breaks-cambodian-market/

​លោក​ ហ៊ុន​ សែន​បាន​ស្នើ​ឱ្យ​ចិន​ទិញ​អំពៅ​បន្ថែម​ពី​កម្ពុជា​

​ក្នុង​ជំនួប​ជាមួយ​លោក​ លី​ គឺ​ឈាំ​ង​ (Li​ Keqiang)​ នាយក​រដ្ឋមន្ត្រី​ចិន​កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ស្នើ​ឱ្យ​ប្រទេស​ចិន​បង្កើន​ការ​នាំ​ចូល​អំពៅ​ពី​ប្រទេស​កម្ពុជា​។​ កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ឡើង​នៅ​វិមាន​សន្តិភាព​នៅ​ក្នុង​រាជធានី ...

សុខ ចាន់
http://www.khmertimeskh.com/50101596/china-asked-buy-sugarcane-cambodia/

កម្ពុជា​ និង​ចិន​ ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ចំនួន​ ១៩​ គាំទ្រ​គម្រោង​អភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់​ និង​ពាណិជ្ជករ​កម្ពុជា​-​ចិន​ កាលពី​ម្សិលមិញ​ បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​សរុប​ចំនួន​ ១៩​ ដែល​ភាគច្រើន​ជា​គម្រោង​ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ រួម​មាន​ផ្លូវថ្នល់​ កំពង់​ផែ​ បណ្ដាញ​អគ្គិសនី​ ការ​បង្ហោះ​ផ្កាយ​រណប​ និង​គម្រោង​កសាង​អាកាសយានដ្ឋាន ...

ហ៊ គឹមសាយ និងចេង សុខហ័ង
http://www.phnompenhpost.com/business/china-deals-swiftly-signed

​ក្រុមហ៊ុន​ Wah​ Sun​ នឹង​ពង្រីក​វិនិយោគ​នៅ​កម្ពុជា​

​ក្រុមហ៊ុន​ Wah​ Sun​ Handbags​ International​ Holding​ បាន​បង្ហាញ​ផែនការ​ប្រមូល​ថវិកា​រហូត​ដល់​ ១៧,៦​ លាន​ដុល្លារ​ពី​ការ​បោះផ្សាយ​មូល​ប​ត្រ​សាធារណៈ​លើក​ដំបូង​ (IPO)​ នៅ​ផ្សារ​ហ៊ុន​ហុងកុង​ ដែល​ជិត​ពាក់កណ្ដាល​នៃ​ទឹកប្រាក់​នេះ​គ្រោង​នឹង​ប្រើប្រាស់​ដើម្បី​ពង្រីក​រោងចក្រ​ផលិត​របស់ ...

ហ៊ គឹមសាយ
http://bit.ly/2Fp74jH

​ធនាគារជាតិ​នៃ​កម្ពុជា​៖​ សេដ្ឋកិច្ច​នឹង​កើនឡើង​ ៦,៩​ ភាគរយ​នៅ​ឆ្នាំ​ ២០១៨

​យោង​តាម​ការ​ព្យាករ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​កើនឡើង​ ៦,៩​ ភាគរយ​នៅ​ឆ្នាំ​នេះ​ ដោយសារ​កំណើន​វិស័យ​ទេសចរណ៍​ វិស័យ​សំណង់​ និង​វិស័យ​កាត់ដេរ​។​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/50101290/economy-grow-6-9-percent-2018-nbc/

កិច្ច​ព្រម​ព្រៀង​៣៤ តម្លៃ​ជាង $៥០០ ​លាន​ត្រូវ​បាន​ចុះ​ហត្ថលេខា

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ចំនួន​ ៣៤ កាលពី​ថ្ងៃ​ចន្ទ​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​ក្រុមហ៊ុន​ចិន និង​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី​ចិន លី កេឈាង មក​កម្ពុជា​។ ...

ចេង សុខហ័ង
http://bit.ly/2mmNPPK

​ប្រទេស​កម្ពុជា​ស្វែង​រក​​គោល​ដៅ​​ថ្មី​សម្រាប់​វិស័យ​អចលន​ទ្រព្យ​​​៖​ ​វិនិយោគិន​ចិន

​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​លក្ខណៈ​បែប​ប្រពៃណី​មិន​ទាន់​មានការ​រីក​ចំរើន​នៅឡើយ​ ការ​រីក​ដុះដាល​នៃ​វិស័យ​សំណង់​អគារ​កាន់តែ​ត្រូវ​បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៅ​ពេល​ដែល​វា​ត្រូវ​បាន​គេ​សាងសង់​កាន់តែ​ខ្ពស់ ...

Chris Horton
https://www.nytimes.com/2018/01/09/business/cambodia-real-estate.html

​អតិផរណា​នៅ​ឆ្នាំ​ ២០១៧​ ទាប​ និង​អាច​គ្រប់គ្រង​បាន​

​អតិផរណា​នៅ​កម្ពុជា​កាលពី​ឆ្នាំ​មុន​បាន​កើនឡើង​ដល់​ ២,៩​ ភាគរយ​ ដោយសារ​ការ​កើនឡើង​តម្លៃ​ទំនិញ​សំខាន់ៗ​ ជា​ពិសេស​ សាំង​ និង​ផលិតផល​កសិកម្ម​ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ បានឱ្យ​ដឹង​ថា​ អត្រា​អតិផរណា​ទាប​គឺ​បណ្តាល​មក​ពី​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​បាន​ល្អ​។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/50100904/inflation-2017-low-manageable/

ក្រុម​ហ៊ុន​ចិន​មាន​តួនាទី​យ៉ាង​​សកម្ម​​នៅក្នុង​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-ឡាន​ឆាង​

ចាប់​តាំង​ពី​ការ​បង្កើតយុទ្ធ​សាស្ត្រ​​កិច្ច​សហ​ប្រ​តិបត្តិការ​ មេគង្គ​-ឡាន​ឆាង ជិត​២​ឆ្នាំ​កន្លង​ទៅ ក្រុម​ហ៊ុន​ចិន​ជា​ច្រើន​កំពុង​​ដើរ​តួ​រ​យ៉ាងសកម្ម​ក្នុង​កិច្ច​សហ​ប្រ​តិបត្តិការ​នេះ ដែល​ចូល​រួម​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ក្នុង​តំបន់។ ជាំង ឈេង​វេ ប្រធាន ...

Fei Liena, Lu Juan, and Mao Pengfei
http://www.xinhuanet.com/english/2018-01/10/c_136885593.htm

តម្លៃ​កសិផល​ទាប​ជំរុញ​ឲ្យ​កម្ចី​មិន​ដំណើរ​ការ​កើន​ឡើង

កម្ចី​ដែល​អតិថិជន​មិន​បាន​សង​ត្រឡប់​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ (MFI) បាន​កើន​ឡើង​ជិត ​២ ​ដង​ធៀប​នឹង​ឆ្នាំ​មុន ដោយ​មាន​ចំនួន ២ ​ភាគរយ​នៃ​កម្ចី​សរុប ជា​អ្វី​ដែល​អ្នក​ជំនាញ​ក្នុង​ឧស្សាហ​កម្ម​នេះ​បញ្ជាក់​ថា​ដោយ​សារ​អតិថិជន​ជួប​ការ​លំបាក​ក្នុង​ការ​រក ...

ហ៊ គីមសាយ
http://bit.ly/2CXl2f6

ក្រុមហ៊ុន​ចិន​នឹង​វិនិយោគ​ឆ្នេរ​អូរ​ឈើទាល​

ក្រុម​អាជីវករ​លក់ដូរ​នៅ​តំបន់ឆ្នេរ​មួយ​ផ្នែក​នៃ​ឆ្នេរ​អូរ​ឈើទាល​ដ៏​មាន​ប្រជាប្រិយភាព​របស់​ក្រុងព្រះសីហនុ​ បាន​រុះរើ​តូប​លក់ដូរ​របស់​ពួក​គេ​ ដោយសារ​កិច្ចសន្យាជួល​បាន​ផុតកំណត់​ ហើយ​ជំនួស​មក​វិញ​ជាមួយនឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​។​ នេះ​បើ​តាម​ប្រភព​នៅ​ខាងក្នុង​បានឱ្យ ...

ចេង សុខហ័ង និង Robin Spiess
http://bit.ly/2EkPcFp

ធនាគារ​ជាតិ​បញ្ចេញ​ប្រាក់ ៩១៥​លានដុល្លារ​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់

ធនាគារ​ជាតិ​នៃ​កម្ពុជា​កាល​ពីឆ្នាំ​២០១៧ បាន​បញ្ចេញ​ប្រាក់​រៀល​ដែលមាន​តម្លៃ​ស្មើ​ ៩១៥​លាន​ដុល្លារ ក្នុង​ការ​​ធ្វើ​អន្តរាគមន៍​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​​រៀល ​ធៀប​នឹង​ប្រាក់​ដុល្លារ តាមរយៈ​ការ​ទិញ​យក​ប្រាក់​ដុល្លារ​ពី​ទីផ្សារ។ នេះ​បើ​តាម​ទិន្នន័យ​​ដែល​ធនាគារ​ជាតិ ...

ហ៊ គីមសាយ
http://bit.ly/2CGXB9v

មហា​អនុ​តំបន់​ទន្លេមេគង្គ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​

​មេដឹកនាំ​នានា​មក​ពី​មហា​អនុ​តំបន់​ទន្លេមេគង្គ​ដែល​នឹង​ជួបជុំ​គ្នា​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​កិច្ចប្រជុំ​កំពូល​ថ្មី​មួយ​ស្តី​ពី​កិច្ច​សហប្រត្តិបត្តិការ​ មេគង្គ​-​ឡាន​ឆាង​ ដែល​កិច្ចប្រជុំ​កំពូល​នេះ​នឹង​នាំ​ឱ្យ​អ្នក​គិតគូរ ...

ជា វណ្ណៈ
http://www.khmertimeskh.com/50100170/gms-enhance-cooperation/

ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​កំពុង​កើនឡើង​

​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក​ បាន​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ក្នុងអំឡុងពេល​ ១១​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៧​ ដោយ​មានការ​កើនឡើង​ប្រហែល​ ​ ១៨​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/50100171/trade-china-upswing/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CwsFw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!