ផ្សារពាណិជ្ជកម្មថ្មីមួយនឹងលេចរូបរាងឡើងតាមព្រំដែនកម្ពុជាវៀតណាមនៅឆ្នាំ២០១៩
ផ្សារលក់ទំនិញទូទៅមួយនៅតាមព្រំដែនខ្មែរវៀតណាមនឹងលេចចេញជារូបរាងនៅក្នុងពេល១២ខែទៅមុខទៀត បន្ទាប់ពីការបើកការដ្ឋានសាងសង់ផ្សារនេះ កាលពីថ្ងៃច័ន្ទ ក្នុងឃុំដារ ស្រុកមេមត់ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីក្រសួងពាណិជ្ជកម្មនិងមន្ត្រីមូលដ្ឋាន។ ការសាងសង់ផ្សារគំរូទីមួយតាមព្រំដែនកម្ពុជាវៀតណាមនេះកើតមានឡើង ក្រោយការបោះបង្គោលព្រំដែនចប់រួចរាល់នៅក្នុងភូមិសាស្ត្រឃុំដារ ដែលមានព្រំប្រទល់ជាប់ឃុំតាំងឡឹប ខេត្តតៃនិញរបស់ប្រទេសវៀតណាម។ …