ក្រុម​ហ៊ុន​ចិន​មាន​តួនាទី​យ៉ាង​​សកម្ម​​នៅក្នុង​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-ឡាន​ឆាង​

ចាប់​តាំង​ពី​ការ​បង្កើតយុទ្ធ​សាស្ត្រ​​កិច្ច​សហ​ប្រ​តិបត្តិការ​ មេគង្គ​-ឡាន​ឆាង ជិត​២​ឆ្នាំ​កន្លង​ទៅ ក្រុម​ហ៊ុន​ចិន​ជា​ច្រើន​កំពុង​​ដើរ​តួ​រ​យ៉ាងសកម្ម​ក្នុង​កិច្ច​សហ​ប្រ​តិបត្តិការ​នេះ ដែល​ចូល​រួម​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ក្នុង​តំបន់។ ជាំង ឈេង​វេ ប្រធាន​ក្រុម​ប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ និង​ពាណិជ្ជ​កម្មអន្តរ​ជាតិ (CCPIT) បាន​ថ្លែង​ប្រាប់​កាសែត Xinhua នៅ​ក្នុង​ការ​តាំង​ពិព័រណ៍សមិទ្ធិផល​កិច្ច​សហ​ប្រតិបត្តិការ​ឡានឆាង-មេគង្គ​ ថា​ ការ​រួម​ចំណែក​របស់​ក្រុម​ហ៊ុន​ចិន ក្នុង​កិច្ច​សហ​ប្រ​តិបត្តិការ​ មេគង្គ​-ឡាន​ឆាង បាន​ជួួយ​ជម្រុញ​ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ ទូរគមនាគមន៍ កសិកម្ម ជីវវិទ្យា និង​ការ​ថែទាំ​សុខភាព​ ក្នុង​បណ្តា​ប្រទេស​មេគង្គ-ឡាន​ឆាង ព្រម​ទាំង​ជួយ​លើ​កស្ទួយ​ផ្នែក​សេដ្ឋកិច្ច សង្គម​ និង​វប្បធម៌​ទៀត​ផង។ …

Fei Liena, Lu Juan, and Mao Pengfei
http://www.xinhuanet.com/english/2018-01/10/c_136885593.htm