សេដ្ឋកិច្ច និងពាណិជ្ជកម្ម
Uber គ្រោងធ្វើអាជីវកម្មនៅប្រទេសកម្ពុជា
ក្រុមហ៊ុនឈ្មោះ”ហៅតាក់ស៊ីជិះ”ដ៏ពេញនិយមរបស់ពិភពលោក Uber បានបង្ហាញពីគម្រោងដាក់ប្រតិបត្តិការនៅប្រទេសកម្ពុជា ខណៈសេវាដឹកជញ្ជូនតាមតាក់ស៊ីក្នុងទីក្រុងភ្នំពេញកំពុងបង្ហាញពីកំណើន។ ...
Matthieu de Gaudemar និង ហ៊ គឹមសាយ
http://bit.ly/2nJKYON
កូរ៉េខាងត្បូងសំលឹងមើលឱកាសក្នុងការវិនិយោគ
សភាពាណិជ្ជកម្មកម្ពុជា(CCC) និងសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ(KITA) បានប្រកាសភាពជាដៃគូគ្នា ដើម្បជួយកម្ពុជាក្នុងការគៀងគរអ្នកវិនិយោគិនកូរ៉េខាងត្បូងបន្ថែមទៀតមកវិនិយោគទុននៅប្រទេសកម្ពុជា។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/37317/south-korea-eyes-new-investments/
សេដ្ឋកិច្ចកម្ពុជា នៅតែរក្សាកំណើនខ្ពស់ ៧ ភាគរយ
កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែរក្សាបានភាពខ្លាំង កាលពីឆ្នាំមុន ទោះបីជាកម្ពុជានាពេលនេះត្រូវដោះស្រាយបញ្ហាប្រឈមសំខាន់ៗមួយចំនួនក្នុងការបង្កើនកំណើនរបស់ខ្លួនដល់ឋានៈជាប្រទេសមានចំណូលកណ្ដាលទាប កាលពីឆ្នាំ២០១៥ ក៏ដោយ។ នេះបើតាមរបាយ ...
Matthieu de Gaudemar
http://bit.ly/2oGZGLz
កម្ពុជា និងកូរ៉េ នឹងសម្រេចកិច្ចព្រមព្រៀងពន្ធតែមួយនៅចុងឆ្នាំនេះ
កូរ៉េខាងត្បូងកំពុងជំរុញការពិភាក្សាដើម្បីសម្រេចបានកិច្ចព្រមព្រៀងពន្ធត្រួតគ្នា (DTA) ជាមួយកម្ពុជា ដែលនឹងផ្ដល់ការលើកទឹកចិត្តបន្ថែមសម្រាប់ក្រុមហ៊ុនកូរ៉េក្នុងការបង្កើតហាង និងបង្កើនតម្លាភាពសារពើពន្ធ ខណៈវាក៏នឹងការពារក្រុមហ៊ុន និងវិនិយោគិនបុគ្គលពីការបង់ពីរដង ...
Kali Kotoski
http://bit.ly/2ofGnYy
ចំណូលបានពីកំពង់ផែស្វយ័តកើនឡើង
ចំណូលសរុបរបស់ក្រុមហ៊ុនរបស់រដ្ឋដែលបានចុះបញ្ជី កំពង់ផែស្វយ័តភ្នំពេញ បានកើនឡើង ៧.៤៩ ភាគរយ នៅត្រឹមចុងខែធ្នូ ឆ្នាំមុន ដែលនាំអោយឱ្យកំណើនសុទ្ធមានចំនួន ១៦.៥ លានដុល្លារ បើធៀបនឹងឆ្នាំកន្លងទៅបានត្រឹមចំនួន ១៥.៣៥ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/37268/revenue-rises-at-the-autonomous-port/
គំនិតអាជីវកម្មទទួលបានការចាប់អារម្មណ៏ពីតំបន់Silicon Valley
ការចាប់ផ្ដើមអាជីវកម្មថ្មីៗនៅក្នុងប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទុនពីមូលធនបរទេសជាច្រើន សូម្បីតែក្រុមហ៊ុនក្នុងតំបន់Silicon Valley ក៏កំពុងសំលឹងមើលឱកាសក្នុងការវិនិយោគដែរ។ កាលពីខែមុន គេហទំព័រក្នុងស្រុកមួយឈ្មោះKhmerload ដែលមនុស្ស ...
Matthieu de Gaudemar
http://www.phnompenhpost.com/business/startups-turn-heads-silicon-valley
ឧស្សាហកម្មនាំចេញអង្ករកម្ពុជាប្រឈមបញ្ហាថ្មីបន្ថែមទៀត
វិស័យស្រូវអង្កររបស់កម្ពុជាកាន់តែទទួលរងនូវសម្ពាធកាន់តែខ្លាំងឡើងៗបន្ថែមលើបញ្ហាដែលមានស្រាប់ ខណៈសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌថ្មីសម្រាប់ការនាំចេញអង្ករពីកម្ពុជា ដែលអ្នកនៅក្នុងឧស្សាហកម្មនេះបង្ហាញពីក្តីបារម្ភថ្មីទៀត ...
ចេង សុខហ័ង
http://bit.ly/2oBa077
កំំណើនចរាចរណ៍កុងតេណ័របង្កើនប្រាក់ចំនេញរបស់កំពង់ផែ
កំពង់ផែស្វយ័តភ្នំពេញបញ្ជាក់ថា កំណើនប្រាក់ចំណេញរបស់ខ្លួនកាលពីឆ្នាំមុន ដោយសារការកើនឡើងនៃចរាចរណ៍កុងតេណ័រនិងសេវាដឹកជញ្ជូនតាមរយៈកំពង់ផែនៅរាជធានីភ្នំពេញ ព្រមទាំងកំណើនប្រាក់ចំណេញពីការជួលសម្ភារៈបរិក្ខារនិងការ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/more-container-traffic-buoys-ports-profits
ចំណូល PPSEZ ដែលចុះបញ្ជីក្នុងផ្សារហ៊ុនធ្លាក់ចុះជាង ៤២ ភាគរយ
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) បានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណូលរហូតដល់ជាង ៤២ ភាគរយកាលពីឆ្នាំ ២០១៦ ដែលនាំឲ្យប្រាក់ចំណេញសុទ្ធធ្លាក់ចុះជាង ៦៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៥។ នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញនៅក្នុងផ្សារហ៊ុន ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2n9omfn
ការធ្វើពាណិជ្ជកម្មដោយរលូនអាចបង្កើនការនាំចេញដល់ ២ពាន់លានដុល្លារ
ប្រទេសកម្ពុជាអាចពង្រីកទំហំពាណិជ្ជកម្មបរទេសរបស់ខ្លួនបានរហូតដល់ទៅ១៦ភាគរយ ស្មើនិងប្រមាណ២ពាន់លានដុល្លារនៃតម្លៃការនាំចេញ ដោយអនុវត្តតាមអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិថ្មីមួយដែលមានគោលបំណងលប់បំបាត់របាំងពាណិជ្ជកម្មដែលមានលក្ខណៈ ...
Kali Kotoski
http://www.phnompenhpost.com/business/smooth-trade-put-2b-exports-reach
ស្ថាបនាបានកម្ចី៥០លានដុល្លារពីធនាគារជប៉ុន
ធនាគារ ស្ថាបនា ភីអិលស៊ី បានទទួលកម្ចី ៥០ លានដុល្លារពីធនាគារជប៉ុន Mizuho Bank សាខាក្រុងបាងកក ដើម្បីបង្កើនផលបត្រផ្ដល់កម្ចីពាណិជ្ជកម្មរបស់ខ្លួន ខណៈធនាគារនេះនឹងបើកប្រតិបត្តិការនៅកម្ពុជាឆាប់ៗ។ ...
Kali Kotoski និង ហ៊ គឹមសាយ
http://bit.ly/2ovUNEZ
ចំណូលរបស់ ហ្គ្រេនធ្វីន កើនឡើងខ្ពស់នៅក្នុងឆ្នាំ ២០១៦
ចំណូលសរុបរបស់ក្រុមហ៊ុនរោងចក្រកាត់ដេរ ហ្គ្រេនធ្វីន ដែលចុះបញ្ចីក្នុងផ្សារហ៊ុនកម្ពុជាសម្រាប់ឆ្នាំ ២០១៦ បានកើនឡើងជាង ៤៤ ភាគរយ បើធៀបនឹងឆ្នាំ ២០១៥ ដោយសារការបញ្ជាទិញកើនឡើង។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយក្នុងផ្សារហ៊ុនកម្ពុជា កាលពី ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2ovYFpf
ការនាំចេញដំឡូងមីកើនឡើង តែតម្លៃនៅទាបនៅឡើយ
បើទោះបីជាការនាំចេញដំឡូងមីពីប្រទេសកម្ពុជាទៅកាន់ទីផ្សារបរទេសបានកើនឡើងលើសពី ៥០ ភាគរយនៅក្នុងឆ្នាំ ២០១៦ ក៏ដោយ បើធៀបជាមួយនឹងឆ្នាំកន្លងទៅ ចំណូលដែលបានពីការនាំចេញគឺនៅទាបនៅឡើយ ដោយ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/37174/cassava-exports-up--prices-low/
កំពង់ផែព្រះសីហនុនឹងបោះ IPO បន្ទាប់ពីចូលឆ្នាំខ្មែរ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (SAP) គ្រោងបោះផ្សាយមូលបត្រលក់ជាលើកដំបូង(IPO)នៅអំឡុងសប្តាហ៍ទីបីនៃខែមេសាដោយរំពឹងថានឹងប្រមូលដើមទុនពីការលក់ហ៊ុនដំបូងនេះប្រមាណ ២៧ លានដុល្លារដើម្បីពង្រីកការវិនិយោគ។ នេះបើយោងតាមការ ...
ហ៊ គឹមសាយ
http://bit.ly/2nmpbMZ
ក្រុមអ្នកអូសរទេះបង្ខំមន្ត្រីថៃបន្ថយតម្លៃចេញចូលព្រំដែន
ក្រុមអ្នកអូសរទេះប្រមាណ ៣០ នៅច្រកចេញចូលអន្តរជាតិប៉ោយប៉ែត បានប្រមូលផ្តុំគ្នាតវ៉ាអស់រយៈពេលជាច្រើនម៉ោងកាលពីម្សិលមិញ ដើម្បីទាមទារដល់មន្ត្រីគយថៃដកចេញការយកថ្លៃចេញចូលព្រំដែនដែលបានអនុវត្តន៍ឱ្យមានភាពប្រសិទ្ធិ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37043/cart-pullers-force-thai-fee-backdown/
ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ៣ពាន់លានដុល្លារនៅឆ្នាំ២០១៦
ប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកមានទំហំពាណិជ្ជកម្មដល់៣ពាន់លានដុល្លារនៅឆ្នាំ២០១៦ ខណៈអាមេរិក មានភ្ញៀវទេសចរបានមកទស្សនាកម្ពុជា មានចំនួន ២៤០,០០០នាក់។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក មុំ រ៉ាឌី សមាជិកសភា នៃរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក ...
ស៊ុំ ម៉ាណេត
http://bit.ly/2nO0DjZ
SIDA ផ្តល់ជំនួយដល់សហគ្រាសធុនតូចនិងមធ្យម
ទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត ហៅកាត់ថា SIDA នឹងផ្តល់ជំនួយចំនួន ៧លានដុល្លារ ដើម្បីជំរុញដល់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម(SME) នៅកម្ពុជា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/swedish-aid-agency-offers-funds-smes
រដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយខេត្តសានស៊ី
កាលពីម្សិលមិញ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ស្តីពីការជំរុញវិស័យពាណិជ្ជកម្មនិងវិស័យទេសចរណ៍ ជាមួយខេត្តសានស៊ីនៃប្រទេសចិន នេះបើយោងតាមការចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/cambodia-signs-deal-chinese-province
ប្រទេសកម្ពុជាបើកមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តសានស៊ី
ប្រទេសកម្ពុជានឹងបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មមួយទៀតនៅប្រទេសចិន ក្នុងខែឧសភាខាងមុខនេះ ដើម្បីជម្រុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងផ្តល់ព័ត៌មានដល់ពាណិជ្ជករ និងភ្ញៀវទេសចរជនជាតិចិនពីឱកាសនានានៅក្នុងប្រទេសកម្ពុជា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/36933/cambodia-opens-trade-center-in-shaanxi/
ពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសត្រូវបានរំពឹងថានឹងកើនឡើង
ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ត្រូវបានរំពឹងថានឹងកើនឡើងបន្ទាប់អង់គ្លេសបានចាកចេញពីសហភាពអ៊ឺរ៉ុប នេះបើយោងតាមឯកអគ្គរាជទូតរបស់អង់គ្លេស លោកបានមានប្រសាសន៍ថា ចក្រភពអង់គ្លេសនឹងចរចាលើកិច្ចព្រមព្រៀងនានា ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/36930/post-brexit-uk-trade-increase-expected/
ពិដានការប្រាក់បង្កផលប៉ះពាល់ដល់រចនាសម្ព័ន្ធនៃមីក្រូហិរញ្ញវត្ថុកម្ពុជា
ក្នុងរយៈពេលប៉ុន្មានខែមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ រដ្ឋាភិបាលកម្ពុជាបានបង្គាប់ឲ្យស្ថានប័នមីក្រូហិរញ្ញវត្ថុកំណត់ការប្រាក់លើកម្ចីថ្មី និងកម្ចីបន្ថែមលើបំណុលចាស់ ក្នុងអត្រាខ្ពស់បំផុតត្រឹម១៨ភាគរយក្នុងមួយឆ្នាំ ចាប់តាំងពីថ្ងៃទី១ ខែមេសានេះតទៅ។ ...
Robert Carmichael និង ខាន់ សុគុំមនោ
http://khmer.voanews.com/a/interest-cap-poses-body-blow-for-cambodian-microfinance/3783282.html
Vinamilk នឹងទិញភាគហ៊ុនទាំងស្រុងពី Angkormilk
ក្រុមហ៊ុនVinamilkដែលជាក្រុមហ៊ុនផលិតទឹកដោះគោធំរបស់រដ្ឋវៀតណាម មានបំណងនឹងចំណាយទឹកប្រាក់ជិត ១១លានដុល្លារ ដើម្បីទិញភាគហ៊ុនទាំងស្រុងរបស់ក្រុមហ៊ុនAngkormilk Dairy Products Co Ltd ដែលត្រូវបានស្គាល់ជាទូទៅថា ក្រុមហ៊ុន Angkormilk នេះបើយោងតាមប្រព័ន្ធ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/vinamilk-take-full-stake-angkormilk
គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម
គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្មហើយកាលពីថ្ងៃសុក្រសបា្តហ៍មុននៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយអត្ថន័យរួមនៃសេចក្តីព្រាងច្បាប់មិនត្រូវបានកែប្រែនោះទេ។ ...
សុខ ចាន់
http://bit.ly/2nlGOOl
NBC យល់ព្រមសម្រួលលក្ខខណ្ឌ ដើម្បីជួយ MFI
ធនាគារជាតិនៃកម្ពុជា (NBC) បានយល់ព្រមជាគោលការណ៍លើការសម្រួលលក្ខខណ្ឌ សំខាន់ៗមួយចំនួនដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីជា ជំនួយក្នុងការកាត់បន្ថយថ្លៃ ប្រតិបត្តិការ និងដើម្បីឲ្យគ្រឹះស្ថានទាំងនោះអនុវត្តការដាក់ពិតានអត្រាការប្រាក់ ១៨ ភាគរយ ក្នុងមួយឆ្នាំងាយស្រួលជាង ...
ហ៊ គឹមសាយ and Kali Kotoski
http://bit.ly/2nOjTP0