កម្ពុជា​ផលិត​ដំឡូង​មី ១៣ ​លាន​តោន​នៅ ២០១៨​

​កម្ពុជា​ផលិត​ដំឡូង​មី​បាន​ជាង ១៣ ​លាន​តោន​កាល​ ពី​ឆ្នាំ​មុន ​​គឺ​ធ្លាក់​ចុះ​ជិត ​១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៧ ទោះ​បី​ជា​ទំហំ​នៃ​ការ​ដាំដុះ​បាន​កើន​ ៦​​ ភាគរយ​ ដល់​ ៦៥០ ​៥១០ ​ហិកតា​នៅ​ទូទាំង​ប្រទេស​ក៏​ដោយ​។​ នេះ​បើ​​តាម​​តួលេខ​បាន​ពី​ក្រសួង​កសិកម្ម​ រុក្ខា​​ប្រមាញ់ ​និង​នេសាទ​។​​ ទិន្នន័យ​បាន​បង្ហាញ​ថា ​កាល​ពី​ឆ្នាំ ​២០១៨ ​បរិមាណ​ផល​ដំឡូង​មី​នៅ​កម្ពុជា​​មាន​ចំនួន ​១៣ ៧៥០ ០៧៦ ​តោន ​ធ្លាក់​ចុះ​បន្តិច​ពី​ ១៣ ៨១៧ ២៦២ ​តោន​កាល​ពី​ឆ្នាំ ​២០១៧​។ ការ​ដាំដុះ​ ​កើន ៦ ភាគរយ​ពី ៦១​២ ៨៦១ ​ហិកតា ​ដល់ ​៦៥០ ​៣១០ ​ហិកតា​។​ ...

ចេង សុខហ័ង
https://bit.ly/2FdMN1g