គម្រោងថាមពលព្រះអាទិត្យធំជាងគេអាចនឹងទទួលការវិនិយោគចំនួនកន្លះពាន់លានដុល្លារ
ក្រុមហ៊ុន Gideon Group ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់អន្តរជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសពីបំណងរបស់ខ្លួនក្នុងការវិនិយោគ ៤៨៨ លានដុល្លារនៅក្នុងរោងចក្រថាមពលព្រះអាទិត្យ ១៣៥ មេហ្គាវ៉ាត់នៅខេត្តកណ្តាល។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ លោក Salman Khan អគ្គនាយក និងប្រធានក្រុមហ៊ុន Gideon Group បានមានប្រសាសន៍ថា គម្រោងថាមពលព្រះអាទិត្យនៅខេត្តកណ្តាលកំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន អ៊ីននើរ រីញូវេប៊ល អេនើជី (ខេមបូឌា) ដែលត្រូវបានគេស្គាល់ថា IREC ដោយមានការគាំទ្រពីរដ្ឋាភិបាល។ …
សុខ ចាន់
https://www.khmertimeskh.com/50573860/biggest-solar-project-yet-gets-half-billion-in-funding/