សមាជិកសភាអាមេរិក ២ រូបស្នើពិនិត្យប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជា
កាលពីថ្ងៃអង្គារ សមាជិកសភាអាមេរិកពីររូបបានណែនាំសំណើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា ដើម្បីស្នើសុំឱ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ពិនិត្យឡើងវិញលើការអនុគ្រោះពន្ធពាណិជ្ជកម្ម នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលកម្ពុជាទទួលបានពីសហរដ្ឋអាមេរិក។ សំណើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា នឹងតម្រូវឱ្យរដ្ឋបាលពិនិត្យមើលស្ថានភាពការអនុគ្រោះពន្ធពាណិជ្ជកម្មររបស់ប្រទេសកម្ពុជា ដែលនាំឱ្យមានការដកទាំងស្រុង ព្យួរ ឬកាត់បន្ថយការផ្តល់ការអនុគ្រោះពន្ធលើទំនិញដែលកម្ពុជានាំចេញទៅសហរដ្ឋអាមេរិក។ …