ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី
បរិក្ខារផលិត និងចែកចាយអគ្គីសនី
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧
នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅវិមានសន្តិភាពមានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន ហើយលទ្ធផលនៃកិច្ចប្រជុំរួមមាន៖គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនី ...
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
ការពិគ្រោះយោបល់លើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ឆ្នាំ២០១៧
នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណៈជន អ្នកប្រើប្រាស់ ដែលស្ថិតនៅក្នុងដែនចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ខេត្តកណ្តាលឱ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជា គ្រោង ...
អាជ្ញាធរអគ្គិសនីកម្ពុជា
លិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
កាលថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ២: ៣០ រសៀល នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូជី គូម៉ា ម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង់ ដើម្បីឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាមួយគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលជប៉ុនបានយល់ព្រមបន្តផ្តល់ជំនួយឥតសំណងដែលប្រាក់សរុបចំនួន ៨៩៣ លានយេនជប៉ុន ដែលមានតម្លៃប្រហែល ៨ លានដុល្លារអាមេរិកដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់គោលបំណងនៃការអនុវត្តគម្រោង ” ពង្រីកបណ្តាញចែកចាយអគ្គិសនី ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង”។ បណ្តាញចែកចាយថ្មីនេះ នឹងត្រូវបានតំឡើងដើម្បីជួយជម្រុញស្ថេរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងខេត្តចំនួន ៣ រួមមាន៖ ខេត្តស្វាយរៀង, ខេត្តកោះកុង, និងខេត្តបន្ទាយមានជ័យ។ ...
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីការបដិសេធទៅនឹងព័ត៌មានចេញផ្សាយដោយការសែតភ្នំពេញប៉ុស្តិ៍
អគ្គិសនីកម្ពុជា សូមធ្វើការបដិសេធការចុះផ្សាយខុសពីការពិតរបស់ការសែតភ្នំពេញ ប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ក្រោមចំណងជើងថា “Derailed dam angers EdC boss” ដោយហេតុថាគម្រោងវារីអគ្គិសនីស្ទឹងជាយអារ៉ែង ...
អគ្គិសនីកម្ពុជា