លិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

កាលថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ២: ៣០ រសៀល នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូជី គូម៉ា ម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង់ ដើម្បីឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាមួយគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលជប៉ុនបានយល់ព្រមបន្តផ្តល់ជំនួយឥតសំណងដែលប្រាក់សរុបចំនួន ៨៩៣ លានយេនជប៉ុន ដែលមានតម្លៃប្រហែល ៨ លានដុល្លារអាមេរិកដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់គោលបំណងនៃការអនុវត្តគម្រោង " ពង្រីកបណ្តាញចែកចាយអគ្គិសនី ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង"។ បណ្តាញចែកចាយថ្មីនេះ នឹងត្រូវបានតំឡើងដើម្បីជួយជម្រុញស្ថេរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងខេត្តចំនួន ៣ រួមមាន៖ ខេត្តស្វាយរៀង, ខេត្តកោះកុង, និងខេត្តបន្ទាយមានជ័យ។ 

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

ទាញយក៖ pdf