លទ្ធ​ផល​នៃ​សម័យ​ប្រ​ជុំពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ ថ្ងៃសុក្រ​ ទី​១៧ ​ខែកុម្ភៈ ​ឆ្នាំ២០១៧

នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ នៅ​វិមាន​សន្តិភាព​មាន​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ហ៊ុន​ សែន​ ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​រួម​មាន​៖

  • ​គម្រោង​វិនិយោគ​ខ្សែ​បញ្ជូន​អគ្គិសនី​ ២៣០​ គីឡូវ៉ុល​ ពី​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​មក​ភ្នំពេញ​ និង​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​ ១៣៥​ មេ​ហ្គា​វ៉ា​ត់​ ខេត្ត​ព្រះ​សីហ​នុ
  • ​បញ្ហា​ផ្សេងៗ​ ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​ នៅ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​ចំនោម​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ និង​សាធារណរដ្ឋ​កូរ៉េ​

អង្គភាពព័ត៌មាន​ និងប្រតិកម្មរហ័ស

ទាញយក៖ pdf