ការពិគ្រោះយោបល់លើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ឆ្នាំ២០១៧

នៅ​ថ្ងៃ​ទី​ ០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​សាធារណៈជន​ អ្នក​ប្រើប្រាស់​ ដែល​ស្ថិត​នៅ​ក្នុង​ដែន​ចែកចាយ​របស់​អគ្គិសនី​កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ឱ្យ​បាន​ជ្រាប​ថា​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​គ្រោង​នឹង​បន្ថយថ្លៃ​លក់​អគ្គិសនី​របស់​អគ្គិសនី​កម្ពុជា​ សម្រាប់​ការ​លក់​ក្នុង​តំបន់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ តាម​ប្រភេទ​អតិថិជន​ និង​អត្រា​ថ្លៃ​លក់​អគ្គិសនី​ សម្រាប់​ឆ្នាំ​២០១៧​ (​ដើម​ខែមេសា​ ឆ្នាំ​ ២០១៧​ ដល់​ចុងខែ​មីនា​ឆ្នាំ​ ២០១៨)​។​

អាជ្ញាធរ​អគ្គិសនី​កម្ពុជា

ទាញយក៖ pdf