ការការពារព្រៃឈើ

តំបន់​ការពារ

អាជ្ញាធរ​ សម្រេច​ផ្អាក​សកម្មភាព​ចាក់​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​តាតៃ

ក្រុម​ការ​ងារ​រដ្ឋ​បាល​ខេត្ដ​កោះ​កុង​កាល​ពី​ដើម​សប្ដាហ៍​បាន​សម្រេច​ឱ្យ​អ្នក​ចាក់​ដីលុប​ប្រឡាយ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តា​តៃ ​ស្ថិត​នៅ​ភូមិ​១​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរ​ភូមិន្ទ​ខេត្ដ​​កោះ​កុង ...

វ៉ន ដារ៉ា
https://bit.ly/2OufgI9

គ្រោង​លែង​ខ្លា​ធំ ៦ ក្បាល​ ចូល​ដែន​ជម្រក​សត្វព្រៃ​ស្រែពក

នៅក្នុង​ឆ្នាំ ២០​២​​២ ខាង​មុខ កម្ពុជា​នឹង​លែង​សត្វ​ខ្លាធំ​ចំនួន ៦ ក្បាល​ ដែល​នាំ​ពី​ប្រទេស​ឥណ្ឌា​ចូលទៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី ខណៈ​បច្ចុប្បន្នមន្ត្រី​ និង​អង្គការពាក់​ព័ន្ធ​ខាង​ការពារ​សត្វ​ព្រៃកំពុង​ជំរុញ​ការផ្សព្វ​ផ្សាយ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​ការ​អភិរក្ស​សត្វ ...

ខន សាវិ
https://bit.ly/2ZnfWQo

បង្គោល​ប្រមាណ ៤០០ ត្រូវ​បាន​ដក​ចេញ​ពី​គម្រោង​ព្រលាន​យន្តហោះ និង​ដែន​ជម្រក​សត្វ

​អាជ្ញាធរ​បាន​ចុះ​ទៅ​ដក​បង្គោល ​ដែល​ត្រូវ​គេ​បោះ​ហ៊ុមព័ទ្ធ​លើដី​រដ្ឋ​បម្រុង​ទុក​ សម្រាប់​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ស្ថិត​ក្នុង​ភូមិ​ពូហ្សាម​ ឃុំ​សែនមនោរម្យ​ ស្រុក​អូររាំង​ និង​ដី​ដែន​ជម្រក​សត្វ​ព្រៃ​ កែវសីមា ​ខេត្ត​មណ្ឌលគិរី ​ប្រមាណ ​៤០០ បង្គោល ​ប៉ុន្តែ​ពលរដ្ឋ​ថា​ ដី​មួយ ...

ខន សាវិ
https://bit.ly/2SP69QH

តំបន់​ភ្នំ​បូកគោ​នឹង​អភិវឌ្ឍ​ជា​ទីក្រុង​ឆ្លាត​វៃ និង​ទេសចរណ៍

រដ្ឋាភិបាល​សម្រេច​ដាក់​ឲ្យ​អភិវឌ្ឍ​តំបន់​បូកគោ​ជា​ទីក្រុង​ឆ្លាត​វៃ និង​ជា​ទីក្រុង​​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដែល​នឹង​ក្លាយ​ជា​ទីតាំង​ផ្សារ​ភ្ជាប់​តំបន់​ឆ្នេរ​នៃ​ច្រក​របៀង​ទេសចរណ៍​ភាគ​​ខាង​ត្បូង​។ នេះ​បើ​​​​តាម​​អនុក្រឹត្យ​​​ស្តីពី​ការ​ដាក់ ...

ធូ វិរៈ
https://bit.ly/2GeLRuO

លោក វេង សាខុន៖ ក្រុមជន​ខិលខូច​ដែល​បាន​ឈូសឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍ និង​ប្រឈម​ចំពោះ​មុខ​ច្បាប់

ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុមជន​ខិលខូច​មួយចំនួន ដែល​បាន​​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​សហគមន៍​បម្រុងទុក​របស់​រដ្ឋជាង ១ពាន់ហិកតា នៅ​ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង។ រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ​លោក​ វេង​ សាខុន បាន​មាន​ប្រសាសន៍​នៅថ្ងៃ​​អង្គារ​នេះ​​​ថា ក្រោយ​ពី​បាន​ទទួល ...

ប៉ិច​​ សុធារី
https://bit.ly/2NKsGz5

ក្រសួង​កត់សម្គាល់​ពី​ការ​ថយ​ចុះ​នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​

ក្រសួងបរិស្ថាន​កាលពី​ម្សិលមិញ​បាន​កត់​សម្គាល់ថា​ ករណី​រំលោភ​ដីធ្លី​ខុសច្បាប់​ និង​ការ​កាន់កាប់​តំបន់​ការពារ​នៅ​ក្នុង​ខេត្ត​ចំនួន​ ៤​ បាន​ថយ​ចុះ​ ដោយសារ​តែ​វិធានការ​ដែល​អនុវត្ត​ដោយ​មន្ត្រី​បរិស្ថាន​ជាតិ​ និង​ថ្នាក់​មូលដ្ឋាន​។​ កាលពី​ឆ្នាំ​មុន​ក្រសួងបរិស្ថាន​បាន​ចាត់វិធានការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម ...

ប្រជាសហគមន៍​ ប្ដឹង​ម្ចាស់​ទីតាំង​អារ​ឈើ​រឿង​គំរាម​អាយុជីវិត

សហ​គមន៍​ការ​ពារ​ព្រៃ​ឈើ​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ម្សិល​មិញ​បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង​បុគ្គល ឈ្មោះ ​សារឿន ម៉ាប់ អតីត​មន្ត្រី​យោធា​ ទៅ​អធិ​ការនគរបាលស្រុក​ពេ​ជ្រា​ដា​ ពីបទ​គំរាម​កំហែង​អាយុ​ជីវិ​ត និងថា​បុគ្គល​រូប​នេះ ​អាង ...

ខន សាវិ
https://bit.ly/2ZMLP4I

ពល​រដ្ឋ ៣ នាក់​ ចោទ​ប្រកាន់​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​គំរាម​សម្លាប់

រជា​ពល​រដ្ឋ​ចំនួន​ ៣ នាក់ ​នៅ​ឃុំ​ប៊ូ​ស្រា ​ស្រុក​ពេ​ជ្រា​ដា ​ខេត្ត​មណ្ឌល​គិរី​បាន​អះអាង​ថា ពួកគាត់​ត្រូវ​ម្ចាស់​សិប្ប​កម្ម​កែច្នៃ​ឈើ​ម្នាក់​ឈ្មោះ ​សារឿន​ ម៉ាប់​ គំរាម​សម្លាប់​ បន្ទាប់​ពី​ពួក​គាត់​បាន​ចុះ​ថត​ទី​តាំង​កែ​ច្នៃ​ឈើ​ខុស​ច្បាប់ ...

ខន សាវិ
https://bit.ly/2ZIki4g

កសិករជាង ១ ពាន់​គ្រួសារ​ នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែប្រែ​ជីវភាព​ថ្មី

តាម​រយៈ​គម្រោង​ពូជ​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ​ ប្រជា​កសិករ​ប្រមាណ​ជាង ​១ ០០០ គ្រួសារ ​ដែលរស់នៅ​ក្នុង ​និងក្បែរ​ តំបន់​ដែនជម្រក​សត្វព្រៃ​នៃ​ប្រទេស​ កម្ពុជា ​បាន​ផ្លាស់​ប្ដូរ​ជីវភាព​ថ្មី ​ដោយ​ពួកគេ​ភាគច្រើន​បាន​ក្លាយខ្លួន​ជាកសិករ​គំរូ ​និងជា​សកម្មជន​ការពារ​ព្រៃឈើ ​និង​សត្វព្រៃ​ផងដែរ។ ...

ឃុត សុភចរិយា
https://bit.ly/2XXns3H

សហគមន៍​ និង ​មន្ត្រី​ឧទ្យានុរក្ស​ ​រួម​គ្នា​​បង្ក្រាប​បទល្មើស​ព្រៃឈើ

គោ​យន្ត ៦ គ្រឿង និងរណា​រយន្ត​ ៥ ​គ្រឿង​ថ្មី​ទៀត ត្រូវ​បាន​ក្រុម​បណ្ដាញ​សហគ​ម​ន៍​ព្រៃ​ព្រះ​រកា និង​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​បង្ក្រាប​ចាប់​​បានក្នុង​អំឡុ​ង​ពេល​នៃយុទ្ធ​នា​ការ​ចុះល្បាត​ការពារ​ព្រៃ​ឈើ​រយៈពេល​ ៣ ​ថ្ងៃ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃទី​ ៧​ ដល់​ថ្ងៃ ៩​ ខែ​មិថុនា។ ...

ឃុត សុភចរិយា
https://bit.ly/2ZgLKWE

អាជ្ញាធរ​ប្រាសាទព្រះវិហារ​ ​ចាប់ឆ្នោត​បែងចែក​ដី​ឡូតិ៍​ជូន​ប្រជាពលរដ្ឋ​១៨០​គ្រួសារ​ដើម្បី​បញ្ចប់​ទំនាស់​

អាជ្ញាធរ​ខេត្តព្រះវិហារ​ ​បាន​ធ្វើការ​ចាប់ឆ្នោត​បែងចែក​ដី​ឡូ​តិ៍​ជូន​ប្រជាពលរដ្ឋ​អតីត​តំបន់​ស្វាយ​ជ្រុំ​ចំនួន​ ​១៨០គ្រួសារ​ ​នៅក្នុង​ភូមិ​ធម្មជាតិ​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​ឃុំ​ស្រអែម​ ​ស្រុក​ជាំ​ក្សាន្ត​ ​ដើម្បី​បញ្ចប់​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​អាជ្ញាធរ​ប្រាសាទព្រះវិហារ ...

ប៉ិច សុធារី
https://bit.ly/2QDxxAa

អ្នក​ជំនាញ ​រៀប​ចំ​ធ្វើ​ផ្លូវ​ទៅ​កាន់​ប្រាសាទ​នៅ​កណ្តាល​ព្រៃ​

មន្ត្រី​ជំនាញបរិស្ថា​ន​​កំពុង​រៀបចំ​ហេដ្ឋា​​រចនាសម្ព័ន្ធ ​និង​កាប់​ឆ្ការព្រៃ ​ដែល​នៅ​ជុំវិញ​ប្រាសាទ បុរាណ​អូរ​ព្រះ និង​ប្រាសាទ​យ៉ាក​ណាំង បន្ទាប់ពី​បាន​រុក​​រក​ឃើញ​ប្រាសាទ​ទាំង​ ២ នេះ​នៅក្នុង​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ និង​ដែន​ជម្រក​សត្វ​ព្រៃ​​លំផាត់​ ​កាល​ពី​ជាង ១០ ឆ្នាំ ...

សុទ្ធ គឹមសឿន
https://bit.ly/2JKAVZ5

លោក ស ខេង​ ទទួល​ស្គាល់​ពី​រឿង​កាប់​ឈើ​នៅ​ភ្នំ​សំកុស

លោក​ឧបនា​យករ​ដ្ឋ​មន្ត្រី​ ស ខេង រដ្ឋម​ន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ទទួល ស្គាល់កា​រអះអា​ងដែ​ល​ថាមា​ន​កា​រ​លួច​កាប់បំ​ផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិ​រក្ស​ភ្នំ​សំ​កុស​ក្នុង​ខេត្ត​ពោធិ៍​សាត់​ គឺ​ជា​ការ​ចោទ​ប្រកាន់​ត្រឹម​ត្រូវ​ ​ខណៈសង្គម​ស៊ីវិល​សាទរ​ចំពោះ ...

ខន សាវិ
https://bit.ly/2JFzXO3

​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍ​នៅ​ឧទ្យាន​ជាតិ​រាម​

​ប្រព័ន្ធ​អេកូឡូស៊ី​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​មិន​ត្រឹមតែ​រុក្ខជាតិ​ និង​សត្វ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មនុស្ស​ផង​ដែរ​។​ ប៉ុន្តែ​ខណៈ​ដែល​ការ​ទាមទារ​ឱ្យ​មានការ​អភិវឌ្ឍ​នៅ​តែ​បន្ត​ តុល្យភាព​រវាង​ការ​វិនិយោគ​ និង​ចីរភាព​នៅ​តែ​មាន​ភាព​លំបាក​ក្នុង ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50607376/development-challenges-in-ream-national-park/

អាជ្ញា​ធរ​ឃាត់​ការ​ដាំឈើ​លើ​ដី​អភិរក្ស​ ដោយ​សង្ស័យ​ជា​លេស​ដើម្បី​វាត​យក​ដី

អាជ្ញាធរ​ចម្រុះ​ស្រុក​សំឡូត បាន​ចុះ​ទៅ​រារាំង​និង​ប​ញ្ឈប់​សកម្មភាព​​ពលរដ្ឋ​ប្រមាណ​ ​១៥០ នាក់ ដែល​ដឹក​​នាំ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​​ម្នាក់បាន​ចូល​​ទៅ​ដាំ​ដើមឈើ​ក្នុ​​ង​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើ​នយ៉ា​​ង​សំឡូតដោយ​មិនបាន​សុំ ...

ឡុង គីមម៉ារីតា
https://bit.ly/2Qh8GBO

ក្រុមសកម្មជន​ព្រៃឡង់​ គ្រោង​ចុះ​ល្បាត​នៅ​ចុង​ខែ​នេះ

ក្រុមសកម្ម​ជន​ប​ណ្ដាញ​ព្រៃ​ឡង់​គ្រោង​ចុះ​ល្បាត​ព្រៃរួ​មគ្នា​នៅ​ចុង​ខែ​ឧសភា​នេះ ​ដើម្បី​ស្រា​វជ្រា​វទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់​ ខណៈ​កាល​ពី​ខែមេសា​កន្ល​ងទៅ បទ​ល្មើស​ព្រៃ​ឈើ​ប្រមា​ណ​ ៥៥ ...

ឃុត សុភចរិយា
https://bit.ly/2Qh7Zsc

ពលរដ្ឋចោទ​អាជ្ញាធរ​មិន​ទប់​ស្កាត់​ការ​រំលោភ​ដីព្រៃ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ

ពលរដ្ឋ​ជនជាតិ​ដើម​ព្នង​ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ​ខេត្ត​មណ្ឌលគិ​រី​បាន​ចោទ​អាជ្ញាធរ​ថា ​ហាក់​ព្រងើយ​កន្ដើយ​ចំពោះ​សកម្មភាព​ឈូស​ឆាយ​ដើម្បី​ហ៊ុមព័ទ្ធ​រំលោភ​យក​ដីព្រៃ​សហ​គមន៍​ដែលជា​កន្លែង​កប់ខ្មោច ​និង​តំបន់​រមណី​យដ្ឋា​ន​ទឹកធ្លាក់​ជ្រៃ​ធំ ​បើទោះបី​សកម្មភាព​នេះ បាន​កើតឡើង ...

ខន សាវិ
https://bit.ly/2VL4BXI

​ជម្រក​សត្វព្រៃ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​

ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ក្នុង​ប្រទេស​កម្ពុជា​ គឺជា​និមិត្តរូប​នៃ​ការ​គ្រប់គ្រង​ព្រៃឈើ​ដ៏​ទន់ខ្សោយ​របស់​ប្រទេស​។​ ដែនជម្រកសត្វព្រៃ​ប្រហែល​ ២០០០​ គីឡូ​ម៉ែត្រការ៉េ​ ដែល​មាន​ទំហំ​ប្រហែល​បី​ដង​នៃ​ប្រទេស​សិង្ហ​បុរី​ ត្រូវ​បាន​បាត់បង់​ដោយសារ​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​កម្ពុជា​ជា​រៀង​រាល់ ...

Jason Thomas
https://theaseanpost.com/article/cambodias-sanctuaries-under-threat

វត្ថុតាង​ក្នុង​ស្នាក់​ការ​ជម្រក​សត្វ​ព្រៃ​កែវសីមា នៅ​​តែ​ត្រូវ​គ្រប់គ្រង​ដោយ​​រដ្ឋបាល​ព្រៃឈើ

មន្ត្រី​បរិ​ស្ថាន​បាន​លើក​ឡើង​ថា​ ​វត្ថុ​តាង​ដែល​គេ​ដឹង​ថា​ មាន​ឡាន​រាប់​រយ​គ្រឿង​ ម៉ូតូ​រាប់​ពាន់​គ្រឿង​ ​និង​ម៉ា​ស៊ីន​អារ​ឈើ​ជា​ច្រើន​ផ្សេង​ទៀត​ ​ដែល​កំពុង​រក្សា​ទុក​ក្នុង​ស្នាក់​ការ​កណ្ដាល​ដែន​ជម្រក​សត្វ ...

ខន សាវិ
https://bit.ly/2LqGSMt

ក្រុមជនជាតិ​ដើម​ភាគ​តិច​ គ្រោង​ប្ដឹង​មន្ត្រី​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច

ក្រុម​ជន​ជាតិ​ដើម​ភាគតិច ​១០៥​ គ្រួ​សារ នៅ​ភូមិ​ក្តោយ ឃុំរយ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី​កំពុងរៀបចំ​ពាក្យ​បណ្ដឹង​ដើម្បី​ប្តឹង​លោក ហាន សុខន ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ទៅ​សា​លាដំ​បូង​ខេត្តពី​បទ «ឃុប​ឃិត​ឲ្យ​មាន​សកម្ម​ភាព​កាប់​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​និង​គំរាម​កំហែង ...

សុទ្ធ គឹមសឿន
https://bit.ly/3032thg

ឧបករ​ណ៍​ស្រូប​យក​ទឹក​ពី​បរិយាកាស ​ត្រូវ​ដំឡើង​នៅ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​

មូលនិធិ​អភិរក្ស​និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា ​(WW​F​​-Cambodia)​ សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​​បាន​ដំ​ឡើង​ឧបករណ៍​​បច្ចេក​វិទ្យា​ថ្មី​មួយ ដែលមាន​ឈ្មោះ​ថា «Zero Mass Water» នៅក្នុងតំបន់​ដែន​ជម្រក​សត្វ​ព្រៃស្រែ​ពក ​ដើម្បី​​ទាញ​យក​ប្រភព​ទឹក​ពី​បរិយាកាស ​មក​ប្រើប្រាស់​ក្នុង ...

ឃុត សុភចរិយា
https://bit.ly/2VaVMX7

ជនជាតិ​វៀតណាម​៤​នាក់​ត្រូវ​បាន​គេ​ចាប់ខ្លួន​ពី​បទ​ប្រ​ម៉ា​ញ់​ខុសច្បាប់​

កាលពី​ម្សិលមិញ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ ៤​ នាក់​នៅ​ក្នុង​ជម្រក​សត្វព្រៃ​ក្នុងស្រុក​សេ​សាន​។​ លោក​ សុខ​ រិ​ទ្ធី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាន​បញ្ជាក់​ពី​ការ​ចាប់ខ្លួន​កាលពី​ម្សិលមិញ​ ប៉ុន្តែ​បាន​បញ្ជូន​សំណួរ​ទៅ​កងរាជអាវុធហត្ថ​ខេត្ត​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍ ...

ឃួន ណារីម
https://www.khmertimeskh.com/50599770/four-vietnamese-nabbed-for-poaching/

ដីសហគមន៍​នៅ​ស្រុក​អូររាំង​ ត្រូវ​គេ​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ

ប្រជា​សហ​គមន៍​ព្រៃ​ឈើ​​ ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌល​គិរី បាន​អះ​អាង​ថា​ ថ្មីៗ​នេះមាន​បុគ្គល​មាន​លុយ​ និង​មាន​អំណាច​មួយ​ចំនួន​បាន​ឃុប​ឃិត​គ្នា​​លួច​នាំ​គ្រឿង​ចក្រ​ចូល​មក​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​សហ ...

ឃុត សុភចរិយា
https://bit.ly/2vsOCTw

បឹងយក្ខ​ឡោម​ ត្រូវ​ទទួល​ស្គាល់​ជា​តំបន់​ការពារ​ធម្មជាតិ

ក្រសួង​បរិស្ថាន ​កាល​ពី​សប្ដាហ៍​មុន​ បាន​ប្រកាស​ទទួល​ស្គាល់​សហគមន៍​តំបន់​ការពារ​ធម្ម​ជាតិ «បឹង​យក្ខឡោម»​ ខេត្ដ​រតនគិរី ដើម្បី​គាំទ្រ និង​បង្កើន​ការ​ចូលរួម​រក្សាធន​ធាន​ធម្ម​ជាតិ​ វប្ប​ធម៌និង​អេកូ​ទេសច​រណ៍​ធម្ម​ជាតិ​ឱ្យ​នៅ​ស្ថិតស្ថេរ ស្រប​ពេល​តំណាង​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច ...

វ៉ន ដារ៉ា
https://bit.ly/2WaFPkZ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

MEuAs
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!