ការការពារព្រៃឈើ

តំបន់​ការពារ

បង្ក្រាប​ ២​ករណី​ រឹបអូស​សាច់សត្វ​ព្រៃ​ជាង​ ២០០​គីឡូ​ ចាប់​មនុស្ស​ ២​នាក់​

សាច់សត្វ​ព្រៃ​ជាង​ ២០០​ គីឡូក្រាម​ ត្រូវ​បាន​រឹបអូស​ ឯ​មនុស្ស​ ២​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ការ​បង្ក្រាប​ ២​ករណី​ផ្សេង​គ្នា​ ក្នុងស្រុក​សែន​មនោ​រម្យ​ និង​ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​ ពី​ម្សិលមិញ​។​ ...

ផាក់ ស៊ាងលី
https://www.phnompenhpost.com/national/over-200-kilograms-wildlife-seized-mondulkiri

​ការិយាល័យ​សហគមន៍​អា​រ៉ែ​ង​ត្រូវ​បង្ខំ​ឱ្យ​ផ្លាស់​ប្តូរ​ទីតាំង​

​កាលពី​ម្សិលមិញ​អាជ្ញាធរ​ឃុំ​ជំនាប់​ក្នុងស្រុក​ថ្ម​បាំង​ ខេត្តកោះកុង​បាន​បញ្ជា​ឱ្យ​ប្រជាជន​រស់នៅ​តំបន់​អា​រ៉ែ​ង​ផ្លាស់​ប្តូរ​ការិយាល័យ​សហគមន៍​របស់​ខ្លួន​ទៅ​ទីតាំង​ថ្មី​ ដើម្បី​បើកផ្លូវ​ឱ្យ​ពួក​គេ​សាងសង់​ការិយាល័យ​ថ្មី​របស់​ខ្លួន​។​ យោង​តាម​លិខិត​មួយ​ដែល​ចេញផ្សាយ ...

សែន ដាវីត
http://www.khmertimeskh.com/50115265/areng-community-office-forced-to-relocate/

​បណ្តាញ​ព្រៃ​ឡង់​លុប​ចោល​ពិធី​ប្រចាំឆ្នាំ​

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​លុប​ចោល​ពិធីបុណ្យ​ព្រះពុទ្ធ​សាសនា​ប្រចាំឆ្នាំ​ដែល​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​រំលឹក​ដល់​ព្រៃឈើ​ ថែរក្សា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ និង​លើកកម្ពស់​សក្តានុពល​នៃ​ព្រៃ​ឡង់​ ដោយ​លើក​ឡើង​ថា​មក​ពី​អាកាសធាតុ​មិនល្អ​ និង​ការ​ភ័យ​ខ្លាច ...

ប៉ិច សុធារី
http://www.khmertimeskh.com/50115327/prey-lang-network-cancels-annual-ceremony/

ដែនជម្រកសត្វព្រៃ​ទំហំ​ជាង​ ១១​ ម៉ឺន​ហិ​កតា​នៃ​ខេត្ត​២​ ត្រូវ​បាន​រំសាយ​

ដែនជម្រកសត្វព្រៃ​ស្នួល​ និង​រនាម​ដូន​សំ​ ដែល​បង្កើត​ដោយ​ព្រះរាជក្រឹត្យ​ទំហំ​ជាង​ ១១​ ម៉ឺន​ហិ​កតា​ក្នុង​ខេត្តក្រចេះ​ និង​បាត់ដំបង​ត្រូវ​បាន​លុប​ចោល​កាលពី​ខែ​មុន​ ក្រោយ​ពី​ដី​ទាំងនោះ​ត្រួ​វ​បាន​កាន់កាប់​ និង​អភិវឌ្ឍ​ដោយ​ពលរដ្ឋ​។​ ...

ផាក់ ស៊ាងលី
http://bit.ly/2pnPWDL

មន្ត្រី​បរិ​ស្ថាន​ចាប់​គ្រឿង​ចក្រ​២​គ្រឿង​ចោទ​ថា​ ចូល​ឈូស​ឆាយ​ដី​ក្នុង​តំបន់​អភិ​រក្ស​

ក្រុមមន្ត្រី​បរិ​ស្ថាន​ខេត្ត​ស្ទឹង​ត្រែង​ បាន​រឹប​អូស​អេ​ស្កា​វ៉ា​ទ័រពីរ​គ្រឿងដែលកំពុង​វាយ​ពង្រាប​ដីព្រៃ​ក្នុង​តំបន់​ដែន​អភិរក្ស​អន្លង់​ភេ ខណៈ​ចុះ​ប្រតិ​បត្តិ​ការ​កាល​ពី​ម្សិល​មិញ​និង​ថ្ងៃ​អា​ទិត្យ​ទី​១៨​ខែ​មីនា​នេះ។ នេះ​បើ​តាម​លោក​លោក​ អេង ...

ឃុត សុភចរិយា
http://bit.ly/2DE57h1

ជនជាតិ​ដើម​ភាគតិច​ព្នង​ ទារ​សំណង​ ដោយសារ​ទឹក​ទំនប់​លិច

ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ភូមិ​ក្បាលរមាស​បាន​ផ្តិត​មេដៃ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ និង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​សង​សំណង​ថ្លៃ​លិច​ស្រូវ​ ១៧៧ ​ហិកតា​ និង​ចុះបញ្ជី​ដីព្រៃ​សមូហភាព​ដែល​នៅ​សេសសល់​ពី​ទឹក​លិច​។ សេចក្តី​ថ្លែងការណ៍ ...

ផាក់ ស៊ាងលី
http://bit.ly/2HDmctW

ព័ត៌មាន​ពិស្តារ៖ ដី​ព្រៃកោងកាង ជាង ​១៣ ​ហិកតា​ដែល​លក់​ឲ្យ​ឧកញ៉ា ​ត្រូវ​បាន​ដកហូត​វិញ

ដី​ព្រៃកោងកាង​នៃ​ដែនជម្រក​សត្វព្រៃ​ពាម​ក្រសោប​ជាង​ ១៣ ​ហិកតា​ដែល​លក់​ឲ្យ​ឧកញ៉ា​ត្រូវ​បាន​រដ្ឋាភិបាល​ដកហូត​ទុក​ជា​សម្បត្តិរដ្ឋ​វិញ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជា​ឲ្យ​ចុះ​ពិនិត្យ ឯ​អ្នកទិញ-លក់ និង​បូម​ខ្សាច់​លុប​ព្រៃកោងកាង​នោះ​នឹង​មិន​ត្រូវ​ទទួល​ទោស​នោះទេ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ចង់ ...

ផាក់ ស៊ាងលី
http://bit.ly/2FJb2n8

ប្តឹង​គ្នា​ទៅ​តុលាការ​ ករណី​លួច​លក់​ដី​សហគមន៍​

ដីព្រៃ​អាស្រ័យ​ផល​ប្រមាណ​ជាង​ ៨០ហិកតា​ នៅ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ក្នុង​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​គេ​លួច​លក់​បង្ក​ឲ្យ​កើត​ជម្លោះ​ប្តឹង​គ្នា​ទៅ​តុលាការ​រវាង​ពលរដ្ឋ មន្ត្រី​អាជ្ញាធរ និង​អ្នក​ទិញ​ដី​។ឈើ​គ្រឿង​ផ្ទះ​ និង​ដើមឈើ​របស់​ជនជាតិ​ព្នង ...

ផាក់ ស៊ាងលី
http://bit.ly/2FB1UEO

សហគមន៍​ការពារ​ព្រៃ​ឈើ​ទទួល​បាន​ថវិកា​ពី​ការ​លក់​កាបូន​សម្រាប់​ការ​អភិវឌ្ឍ​

សហគមន៍​ការ​ពារ​ព្រៃ​ឈើ​ចំនួន​២០ភូមិ ក្នុ​ង​ខេត្ត​មណ្ឌល​គិរី នឹង​ទទួល​បាន​ថវិកា​ពីការ​លក់​ឥណទាន​កាបូននៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ដើម្បីយកទៅ​អភិវឌ្ឍសហគមន៍​ ព្រោះ​បាន​ចូល​រួម​អភិរក្ស​ព្រៃ​ឈើសកម្ម។ ...

ផាក ស៊ាងលី និង Yesenia Amaro
http://bit.ly/2pgxi0G

​អង្គការ​មាតា​ធម្មជាតិ​ប្រើ​តុក្កតា​អា​យ៉ង​ដើម្បី​ការពារ​សកម្មជន​របស់​ខ្លួន​

​កាលពី​ថ្ងៃ​សៅរ៍​ អង្គការ​មាតា​ធម្មជាតិ​ខាង​ផ្នែក​បរិស្ថាន​បាន​បង្ហាញ​វី​ដេ​អូ​ថ្មី​មួយ​អំពី​ព្រៃកោងកាង​ដែល​ត្រូវ​បាន​គំរាមកំហែង​នៅ​ក្នុង​ខេត្តកោះកុង​ដោយ​មាន​អ្នកនាំពាក្យ​ជា​តុក្កតា​អា​យ៉ង​។​ ​វី​ដេ​អូ​នេះ​និយាយ​អំពី​ព្រៃកោងកាង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ ...

Yesenia Amaro
https://www.phnompenhpost.com/national/mother-nature-turns-puppets-protect-its-activists

ផែនការ​ពង្រីក​បន្ថែម​ត្រូវ​បាន​អនុញ្ញាត​នៅ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​

​រមណីយដ្ឋាន​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ថ្មីៗ​ អាច​នឹង​កើត​មាន​ឡើង​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​ បន្ទាប់​ពី​មន្ត្រី​ក្រសួងបរិស្ថាន​ បាន​គាំទ្រ​ផែនការ​កែ​លម្អ​ភ្នំ​នេះ​ រួម​ជាមួយនឹង​ក្រុមហ៊ុន​សណ្ឋាគារ​របស់​ឧកញ៉ា​សុខ​គង់​ នេះ​បើ​យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល ...

Daphne Chen
http://www.phnompenhpost.com/national/expansion-approved-bokor-national-park

សំបុក​ត្រ​យ៉ង​ចង្កំ​ក​សត្រូវ​បាន​រក​ឃើញ​នៅ​ខេត្តព្រះវិហារ​

ត្រ​យ៉ង​ចង្កំ​កស​ចំនួន​ ៦​ សំបុក​ត្រូវ​បាន​គេ​រក​ឃើញ​ នៅ​វាលទំនាប​ភាគ​ខាងជើង​នៃ​ខេត្តព្រះវិហារ​។​ យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS)​ កាលពី​ម្សិលមិញ​ បានឱ្យ​ដឹង​ថា​សំបុក​ទាំងនោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុងភូមិ​ ត្មាត ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50112246/white-shouldered-ibis-nests-discovered-in-preah-vihear/

​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ដើម្បី​ការពារ​ព្រៃ​ឡង់​

ក្រសួងបរិស្ថាន អង្គការដៃគូ និងក្រុមហ៊ុនជប៉ុនរំពឹងថា ការអនុវត្តគម្រោងអភិរក្សព្រៃឈើដែលមានទឹកប្រាក់ចំនួន ១,៥ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំនឹងជួយទប់ស្កាត់បទឧក្រិដ្ឋព្រៃឈើ ការបាត់បង់ជីវចំរុះ និងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃឡង់។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50112028/agreement-signed-protect-prey-lang-forest/

​ប្រទេស​ជប៉ុន​នឹង​ជួយ​ការពារ​ព្រៃ​ឡង់​

​ក្រសួងបរិស្ថាន​ និង​ជប៉ុន​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ទឹកប្រាក់​ ៦០០.០០០​ ដុល្លារ​លើ​ការ​អភិរក្ស​ព្រៃឈើ​រយៈពេល​ ៣​ ឆ្នាំ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​មាន​វិសាលភាព​ក្នុង​ខេត្ត​ចំនួន​ ៤​។​ គម្រោង​នេះ​នឹង​ផ្តោត​លើ​ការ​អភិរក្ស​ព្រៃឈើ​ការ​ពង្រឹង​ច្បាប់​ និង ...

ប៉ិច សុធារី
http://www.khmertimeskh.com/50111840/japan-aid-prey-lang-forest-protection/

​ក្រសួង​បង្កើត​ក្រុមការងារ​ដើម្បី​ការពារ​ព្រៃឈើ​

​ក្រសួងបរិស្ថាន​បាន​ស្នើ​សុំ​ឱ្យ​ក្រសួងការពារជាតិ​បង្កើត​ក្រុមការងារ​រួម​មួយ​ស្តី​ពី​ ការ​ប្រើប្រាស់​ដី​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ដើម្បី​កាត់​បន្ថយ​ជម្លោះដីធ្លី​ និង​ករណី​កាប់​ឈើ​ខុសច្បាប់​។​ លោក​ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​និយាយ​ថា​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កាលពី ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50110603/ministries-form-taskforce-protect-forests/

អាជ្ញាធរ​ស្ទុះស្ទា ​ចុះ​ពិនិត្យ​តំបន់​ព្រៃ​កោងកាង ​ដែល​ត្រូវ​ចាក់ដី​លុប​ ក្រោយ​លោក​ ហ៊ុន សែន​ប្រតិកម្ម

អាជ្ញាធរ​ខេត្ត​កោះកុង​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​លោក​ អន ភារៈ បាន​ចុះ​ពិនិត្យ​តំបន់​ព្រៃ​កោងកាង សហគមន៍​នៅ​ក្រុង​ខេមរភូមិន្ទ​កាលពី​ថ្ងៃ​សុក្រ ដែល​ត្រូវ​បាន​គេ​បូម​ខ្សាច់​លុប ហើយ​ក៏​បាន​និង​កំពុង​ហៅ​ម្ចាស់​ដី ដែល​ជា​ឧកញ៉ា​ឲ្យ​ទៅ​បង្ហាញ​ព្រំដី និង​ឯកសារ​កាន់កាប់​ ប៉ុន្តែ​រហូត​មក​ដល់ ...

ផាក់ ស៊ាងលី និង Yesenia Amaro
http://bit.ly/2CGbVKB

​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ទទួល​បានការ​បោះបង្គោល​កំណត់​ព្រំប្រទល់​

​បង្គោលព្រំ​ធ្វើ​អំពី​ស៊ីម៉ង់​ចំនួន​ ៤០​ដើម​ ត្រូវ​បាន​បោះ​នៅ​ទីតាំង​សំខាន់ៗ​ មួយ​ចំនួន​ ស្ថិត​នៅ​តាម​ព្រំប្រទល់​តំបន់​ការពារ​នៃ​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ នៅ​ខេត្តព្រះវិហារ​ ដើម្បី​បើកផ្លូវ​ឱ្យ​អ្នក​អភិរក្ស​ល្បាត​ឧទ្យាន​ និង​ពង្រឹង​ច្បាប់ការពារព្រៃឈើ​ និង​សត្វព្រៃ​។​ ការងារ​នេះ​ត្រូវ ...

មុំ គន្ធា
http://www.khmertimeskh.com/50110230/heritage-park-gets-boundary-posts/

ក្រសួង​បរិស្ថាន​នឹង​បង្កើត​ផែន​ការ​គ្រប់​គ្រងថ្មី នៅ​តំបន់​ឧទ្យាន​ជាតិ​កោះរ៉ុង​

បន្ទាប់​ពីការ​បង្កើត​សួន​ឧទ្យាន​ជាតិ​កោះ​រ៉ុង នៅដើម​ខែនេះ​ មន្រ្តី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី ២២ កុម្ភៈ​ថា ផែន​ការ​គ្រប់​គ្រង​ថ្មី​ នឹង​ត្រូវ​បង្កើត​ឡើង​ ដោយ​ក្រសួង​បរិស្ថាន ​ដើម្បី​គ្រប់​គ្រង​តំបន់​នេះ​ ហើយ​រហូត​មក​ដល់​ពេល​នេះ ​រចនា​សម្ព័ន្ធ​អភិ​រក្ស​ដែល​ត្រូវ​បាន ...

ឃុត សុភចរិយា and Alessandro Marazzi Sassoon
http://bit.ly/2oky7pf

ឧកញ៉ា ជា លាងហុង ហ៊ាន​ទិញ​ដី​តំបន់​សហគមន៍​ ១៣ ​ហិកតា

ដី​តំបន់ឆ្នេរ និង​សហគមន៍​ទំហំ​ជាង​​ ១៣ ​ហិកតា​ដែល​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ដែនជម្រក​សត្វព្រៃ​ពាម​ក្រសោប​ត្រូវ​បាន​គេ​លក់​ឲ្យ​ឧកញ៉ា​ម្នាក់ ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ស៊ី​ញ៉េ​ទទួល​ស្គាល់​ផង​ដែរ​។ ...

ផាក់ ស៊ាងលី and Yesenia Amaro
http://bit.ly/2sKqZaz

តំណាង​ពលរដ្ឋ​រង​បណ្ដឹង​ថា​ រំលោភ​ការ​សម្រេច​តុលាការ​

ស្ត្រី​ជា​តំណាង​ពលរដ្ឋ​ត្រូវ​បាន​ប្រធាន​ក្រុមហ៊ុន​ដែល​ជា​មន្ត្រី​យោធា​ម្នាក់​ប្ដឹង​ ដោយ​ចោទ​ថា​បាន​បំពាន​លើ​សេចក្ដីសម្រេច​របស់​តុលាការ​ និង​ធ្វើ​ឱ្យ​ខូ​ត​ខាត​ដោយ​ចេតនា​ នៅ​ក្នុង​ជម្លោះដីធ្លី​ដ៏​ស្មុគស្មាញ​មួយ​ នៅ​ខេត្តឧត្តរមានជ័យ​។​​ ...

ផាក់ ស៊ាងលី
http://bit.ly/2EJ62T6

ដី​ជម្រក​សត្វ​ជាង​ ២ ​ពាន់​ហិកតា​ត្រូវ​បាន​ដកហូត​ ក្រោយ​ហៅ​មន្ត្រី​សួរ​

ដី​ដែល​គេ​រំលោភ​យក​ជាង​ ២ ​ពាន់​ហិកតា​នៅ​ដែន​ជម្រក​សត្វព្រៃ​​ភ្នំ​ឱរ៉ាល់​ក្នុង​ស្រុក​ឱរ៉ាល់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​សម្រេច​ចេញ​ដីកា​ដក​ហូត បន្ទាប់ពី​បាន​ចុះ​ស្រាវជ្រាវ និង​កោះ​ហៅ​មន្ត្រី​ជាច្រើន​នាក់​សួរនាំ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប៉ុន្តែ​ជនល្មើស​មិន ...

ផាក់ ស៊ាងលី
http://bit.ly/2EDQfAU

​ការ​សម្លាប់​មិន​អាច​រារាំង​ WCS

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​បាន​និយាយ​ថា​ ខ្លួន​ប្តេជ្ញា​បន្ត​ធ្វើការ​ជាមួយ​អាជ្ញាធរ​ និង​ដៃគូ​ដទៃ​ទៀត​ដើម្បី​ការពារ​ជម្រក​សត្វព្រៃ​កែវ​សីមា​ បន្ទាប់​ពី​ក្រុម​អ្នក​អភិរក្ស​ចំនួន​ ៣​ នាក់​ក្នុង​នោះ​មាន​សមាជិក​បុគ្គលិក​ម្នាក់​របស់​អង្គការ​ WCS​ ត្រូវ​បាន​សម្លាប់​កាលពី ...

មុំ គន្ធា
http://www.khmertimeskh.com/50108637/killings-fail-to-deter-wcs/

​ពិធីបុណ្យ​ព្រៃ​ឡង់​នឹង​ត្រូវធ្វើ​ឡើង​នៅ​ខែ​ក្រោយ​

​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ជិត​ ៤០០​ នាក់​នឹង​រៀបចំ​ពិធីបុណ្យ​ព្រៃ​ឡង់​ប្រចាំឆ្នាំ​នៅ​ចុងខែ​មីនា​ដើម្បី​រំលឹក​ និង​ថែរក្សា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ និង​លើកកម្ពស់​សក្តានុពល​របស់​ព្រៃឈើ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​សកម្មជន​ព្រៃ​ឡង់​បាន​អះអាង​ថា​ ការ​កាប់ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50108639/prey-lang-ceremony-due-next-month/

ការ​បង្កើត​ឧទ្យាន​ជាតិ​ឆ្នេរ​នឹង​ទាក់ទាញ​ទេសចរ​

ការ​សម្រេច​ដាក់​ឧទ្យាន​ជាតិ​សមុទ្រ​លើក​ដំ​បូង​របស់​កម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ទាក់ទាញ​ទាំង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ និង​ទេសចរ​ក្នុងស្រុក ​នៅ​ក្នុង​ខេត្ត​ឆ្នេរសមុទ្រ​របស់​កម្ពុជា​។​ នេះ​បើ​យោង​តាម​លោក​ គង់​ វិ​តានៈ​ អភិបាលរង​នៃ​ខេត្ត​ព្រះ​សីហ ...

ចេង សុខហ័ង
http://bit.ly/2EWTJzb

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eAvPx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!