​អង្គការ​មាតា​ធម្មជាតិ​ប្រើ​តុក្កតា​អា​យ៉ង​ដើម្បី​ការពារ​សកម្មជន​របស់​ខ្លួន​

​កាលពី​ថ្ងៃ​សៅរ៍​ អង្គការ​មាតា​ធម្មជាតិ​ខាង​ផ្នែក​បរិស្ថាន​បាន​បង្ហាញ​វី​ដេ​អូ​ថ្មី​មួយ​អំពី​ព្រៃកោងកាង​ដែល​ត្រូវ​បាន​គំរាមកំហែង​នៅ​ក្នុង​ខេត្តកោះកុង​ដោយ​មាន​អ្នកនាំពាក្យ​ជា​តុក្កតា​អា​យ៉ង​។​ ​វី​ដេ​អូ​នេះ​និយាយ​អំពី​ព្រៃកោងកាង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ដែល​ត្រូវ​បាន​បំពេញ​ដោយ​ខ្សាច់​ខុសច្បាប់​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​ទ​ង្វើ​របស់​ឧកញ៉ា​ ជា​ លាង​ហុង​។​ ប៉ុន្តែ​ជា​ជាង​ការ​បង្ហាញ​ពី​សកម្មជន​មាតា​ធម្មជាតិ​ពិត​ប្រាក​ដូច​វី​ដេ​អូ​ពី​អតីតកាល​ វី​ដេ​អូ​នេះ​ត្រូវ​បាន​និទាន​ដោយ​តុក្កតា​អា​យ៉ង​ពាក់​វ៉ែនតា​ និង​ជួត​ក្រមា​នៅ​ក្បាល​។​ ការ​ផ្លាស់​ប្តូរ​របស់​អង្គការ​សង្ឃឹមថា​ នឹង​កាត់​បន្ថយ​ហានិភ័យ​ដែល​សកម្មជន​របស់​ខ្លួន​ត្រូវ​បាន​ចាប់ខ្លួន​ដូច​កាលពី​អតីតកាល​។​ …

Yesenia Amaro
https://www.phnompenhpost.com/national/mother-nature-turns-puppets-protect-its-activists