អាជ្ញាធរ​ស្ទុះស្ទា ​ចុះ​ពិនិត្យ​តំបន់​ព្រៃ​កោងកាង ​ដែល​ត្រូវ​ចាក់ដី​លុប​ ក្រោយ​លោក​ ហ៊ុន សែន​ប្រតិកម្ម

អាជ្ញាធរ​ខេត្ត​កោះកុង​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​លោក​ អន ភារៈ បាន​ចុះ​ពិនិត្យ​តំបន់​ព្រៃ​កោងកាង សហគមន៍​នៅ​ក្រុង​ខេមរភូមិន្ទ​កាលពី​ថ្ងៃ​សុក្រ ដែល​ត្រូវ​បាន​គេ​បូម​ខ្សាច់​លុប ហើយ​ក៏​បាន​និង​កំពុង​ហៅ​ម្ចាស់​ដី ដែល​ជា​ឧកញ៉ា​ឲ្យ​ទៅ​បង្ហាញ​ព្រំដី និង​ឯកសារ​កាន់កាប់​ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​ម្ចាស់​ដី​មិន​ទាន់​បង្ហាញ​ខ្លួន​នៅ​ឡើយ​ទេ​។ ការ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយពី​ទទួល​ការ​ស្តីបន្ទោស​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ …

ផាក់ ស៊ាងលី និង Yesenia Amaro
http://bit.ly/2CGbVKB