បរិស្ថាន និងធនធានធម្មជាតិ
រដ្ឋមន្រ្តី មិនអនុញ្ញាតឲ្យពលរដ្ឋរស់លើផ្ទៃបឹងទន្លេសាប
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅលើផ្ទៃបឹងទន្លេសាប បន្តដូចសព្វថ្ងៃនេះទៀតទេដោយលោកបានស្នើឲ្យបណ្តាខេត្តដែលនៅជុំវិញបឹងទន្លេសាបសិក្សារកទីតាំងសមរម្យណាមួយដើម្បីធ្វើជាលំនៅឋានដល់ពួកគាត់ ប៉ុន្តែលោក ...
មុំ គន្ធា
http://bit.ly/2lJctfb
រថយន្តឡង់គ្រីស័រដឹកឈើ ជាប់ផុង ត្រូវសមត្ថកិច្ចរឹបអូសពេលល្បាតឃើញ
ក្រុមមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានរឹបអូសរថយន្ត Land Cruiser មួយគ្រឿង និងឈើប្រណីតជាង ១០ ដុំដែលត្រូវបានជនសង្ស័យចតចោលតាមបណ្ដោយផ្លូវលំមួយក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ...
ឃុត សុភចរិយា
http://bit.ly/2mJ3qe4
កិច្ចព្រមព្រៀងអនុញ្ញាតអោយប្រទេសកូរ៉េខាងត្បូងគ្រប់គ្រងព្រៃ
ប្រទេសកូរ៉េខាងត្បូងនឹងរៀបចំចាត់ចែងការដាំដុះដើមឈើឡើងវិញនៅលើអតីតតំបន់សម្បទានដីសេដ្ឋកិច្ច ជាមួយការសម្លឹងឆ្ពោះទៅរកវិស័យឧស្សាហកម្មកាប់ឈើនៅកម្ពុជា ដោយស្ថិតកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងប្រទេសទាំងពីរ នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រី ...
អូន ភាព
https://www.cambodiadaily.com/news/agreement-allows-s-korea-to-manage-forests-126309/
តុលាការគ្រោងចុះស៊ើបពីករណីវៀតណាម ចូលកាប់ និងដឹកឈើ
អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីបានប្រាប់កាលពីម្សិលមិញថាលោក យ៉ា ណារិន ប្រធានសាលាដំបូងខេត្ត និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងជនជាតិវៀតណាម ៧ នាក់ចូលកាប់ និងដឹកជញ្ជូនឈើក្នុងតំបន់អភិរក្សសត្វព្រៃកែវសីមាគ្រោងនឹងចុះទៅពិនិត្យនៅ ...
ឃុត សុភចរិយា
http://bit.ly/2lWvAyk
ក្រសួង និង JICA ព្រមព្រៀងលើគម្រោងប៉ះពាល់ និងត្រួតពិនិត្យការបំពុលបរិស្ថាន
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា (JICA) ទៅលើគម្រោងវាយតម្លៃហេតុប៉ះពាល់ និងការត្រួតពិនិត្យការបំពុលបរិស្ថាន ដែលគម្រោងនេះនឹងជួយបង្កើនសមត្ថភាពដល់មន្ត្រី និងមានការរៀបចំនូវលិខិត ...
ប៉ិច សុធារី
http://bit.ly/2mPGsm1
ប៉េអឹមចាប់វៀតណាម ៧ នាក់ និងឡានធំ ៨ គ្រឿងលួចចូលកាប់ឈើ
បុរសជនជាតិវៀតណាមចំនួន ៧ នាក់ និងរថយន្តកែច្នៃធុនធ្ងន់ចំនួន ៨ គ្រឿងត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់បានកាលពីព្រឹកថ្ងៃពុធ ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងដោយខុសច្បាប់នៅក្នុងតំបន់អភិរក្សជីវៈចម្រុះកែវសីមា ខេត្តមណ្ឌលគិរីកាលពីព្រឹក ...
ឃុត សុភចរិយា
http://bit.ly/2mdS7dM
ឡាវព្យាយាមបន្ធូរការព្រួយបារម្ភអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីរបស់ខ្លួន
មន្ត្រីជាន់ខ្ពស់និងមន្ត្រីជំនាញរបស់ប្រទេសឡាវ បានអះអាងថាគម្រោងស្ថាបនាទំនប់វារីអគ្គិសនីថ្មីមួយទៀតរបស់ខ្លួនគឺទំនប់ ប៉ាក់ បេង (Pak Beng) មិនមានផលប៉ះពាល់ធំដុំដល់ប្រទេសជិតខាងនោះ ទេ ដោយពួកគេលើកឡើងថាទំនប់វារីអគ្គិសនីនេះ នឹងធ្វើឡើងដូចនឹងទំនប់ ...
ស៊ុន ណារិន
http://khmer.voanews.com/a/laos-attempts-to-ease-concern-on-the-new-dam-construction/3735178.html
សំណើរសាងសង់ទំនប់វារីអគ្គីសនីធំទី៣របស់ឡាវស្ថិតក្រោមការពិនិត្យពិច័យ
ប្រទេសជាសមាជិកនៃគណកម្មការទន្លេមេគង្គ ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលនឹងនាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ហ្លួងព្រះបាង ប្រទេសឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្នុងតំបន់មួយនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈនេះ ពាក់ព័ន្ធនឹងសំណើររបស់ប្រទេសឡាវ ...
ស្រេង លក្ខិណា
http://khmer.voanews.com/a/pak-beng-dam-proposal-in-laos-under-scrutiny/3731165.html
សង្គមស៊ីវិលស្នើរដ្ឋាភិបាលឲ្យបដិសេធសំណើធ្វើទំនប់វារីអគ្គិសនីថ្មីរបស់ឡាវ
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាននៅថ្ងៃសុក្រនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាច្រានចោលសំណើរបស់ប្រទេសឡាវដើម្បីស្ថាបនាទំនប់វារីអគ្គិសនីថ្មីមួយទៀតដែលមានឈ្មោះថាប៉ាក់ បេង (Pak Beng)។ ពួកគេលើកឡើងថាទំនប់នេះ នឹងប៉ះពាល់ ...
ទ្រី ភាព៖ ខ្ញុំឈប់រកស៊ីឈើយូរហើយ
លោកទ្រី ភាពអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដែលល្បីឈ្មោះជាឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា ដោយសារតែប្រកបអាជីវកម្មព្រៃឈើ បានចេញមុខបដិសេធថា លោកបានឈប់រកស៊ីទិញលក់ឈើយូរហើយដោយពុំមានឈើទុកឲ្យឆេះនោះទេ។ ការថ្លែងនេះ គឺបន្ទាប់ពី ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2lEhLYe
សមត្ថកិច្ចរកឃើញឈើជាង ៧០០ ដុំតែរកមិនឃើញម្ចាស់
ឈើជាង ៧០០ ដុំ-ដើម ដែលភាគច្រើនជាប្រភេទឈើប្រណីតត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃលំផាត់ ប៉ុន្តែម្ចាស់ឈើ និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើនេះមិនទាន់ត្រូវបានកម្លាំងចម្រុះរកឃើញនោះទេ។ ...
ផាក់ ស៊ាងលី
http://bit.ly/2m6Mon2
រដ្ឋាភិបាលឲ្យសង់បណ្តាញអគ្គិសនីពី ស្ទឹងតាតៃ
ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្របានផ្តល់ភ្លើងខៀវឲ្យមានការសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីពីទំនប់វារីអគ្គិសនីស្ទឹងតាតៃក្នុងខេត្តកោះកុងមករាជធានីភ្នំពេញ បើទោះបីជាមានក្តីបារម្ភពីក្រុមអ្នកអភិរក្សបរិស្ថានចំពោះ ...
Ananth Baliga and គង់ មេត្ដា
http://bit.ly/2kCJGsc
ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលឡាវ ផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនី ប៉ាក់បេង
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាននិងបណ្ដាញប្រជានេសាទកម្ពុជា បានបង្ហាញការព្រួយបារម្ភ និងស្នើឲ្យរដ្ឋាភិបាលឡាវ ផ្អាកសកម្មភាពលើគម្រោងសាងសង់ទំនប់វារីអគ្គិសនី ប៉ាក់បេង (Pak Beng) ដែលជាគម្រោងថ្មីមួយទៀតនៅលើដងទន្លេមេគង្គដោយពួកគេលើកឡើងថាទំនប់នេះនឹងមាន ...
ប៉ិច សុធារី
http://bit.ly/2mcVoGu
ពលរដ្ឋមានវិវាទដីធ្លីរកកិច្ចអន្តរាគមន៍ បន្ទាប់ពីមន្ត្រីបរិស្ថានប្តឹង
ពលរដ្ឋជាង ៤០០ នាក់បាននាំគ្នាផ្តិតមេដៃសុំអន្តរាគមន៍ពីសង្គមស៊ីវិល ដើម្បីទាមទារដី ៣៥៥៥ ហិកតា បន្ទាប់ពីពួកគាត់ត្រូវបានមន្ទីរបរិស្ថានខេត្តប្តឹង និងហាមឃាត់មិនឲ្យរស់នៅ និងបង្កបង្កើនផលលើដីនោះជាដីដែលខាងបរិស្ថានថា ពលរដ្ឋបានទន្ទ្រានដីដែន ...
ផាក់ ស៊ាងលី
http://bit.ly/2lNhHWV
ក្រសួងកសិកម្មឲ្យក្រុមហ៊ុន Lim Royal Joint Stock កែច្នៃឈើ
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញសេចក្ដីប្រកាសស្ដីពីការអនុញ្ញាតឲ្យក្រុមហ៊ុន Lim Royal Joint Stock Company Limitedបង្កើតរោងម៉ាស៊ីនកែច្នៃឈើ និងផលិតគ្រឿងសង្ហារិមជាបណ្ដោះអាសន្នមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះលើផ្ទៃដីទំហំ៨ហិកតារដោយមានរយៈពេល១ឆ្នាំខណៈរដ្ឋមន្ត្រីក្រសួង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2kIT2kF
មានការរកឃើញថាមន្ត្រីម្នាក់កាប់រានដីព្រៃ ៥០ ហិកតាយកធ្វើកម្មសិទ្ធិ
បន្ទាប់ពីបានចុះធ្វើការស៊ើបអង្កេតបឋម មន្ត្រីបរិស្ថាន កំពុងកសាងសំណុំរឿងបញ្ជូនមកថ្នាក់លើរបស់ខ្លួន ករណីដែលប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនេះបានកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅក្នុងតំបន់អភិរក្សប្រមាណ ៥០ ហិកតាស្ថិតនៅក្រុងសែនមនោរម្យយកទៅធ្វើជាកម្មសិទ្ធិរបស់ ...
ឡាយ សាមាន
http://bit.ly/2kZyswM
គោ-ក្របី ២០០ក្បាល ឈឺ និងងាប់ដោយសារជំងឺអុតក្តាម
យ៉ាងហោចណាស់ សត្វគោ-ក្របីប្រមាណ ២០០ក្បាល របស់ប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឈឺ និងងាប់ជាបន្តបន្ទាប់ ដោយសារកើតជំងឺអុតក្តាម និងជំងឺផ្សេងៗ ក្នុងរយៈពេលប្រមាណ ៣សបា្តហ៍មកនេះ ខណៈដែលមន្ត្រីជំនាញកំពុងបើកយុទ្ធនាការចាក់វាក់សាំងសត្វគោក្របីទូទាំងប្រទេស។ ...
ប៉ិច សុធារី
http://bit.ly/2kkcIZu
កសិករ ៥ នាក់ត្រូវបានចាប់ខ្លួនទៅតុលាការ ព្រោះរានដីតំបន់អភិរក្ស
ក្រុមមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់កាលពីម្សិលមិញបានបញ្ជូនខ្លួនប្រជាកសិករប្រុស-ស្រីចំនួន ៥ នាក់ទៅកាន់តុលាការខេត្តដោយចោទប្រកាន់ពីបទ «រុករានដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់» ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ នេះបើតាមការអះអាងរបស់លោក រិន រ៉ាន់ដា នាយកគ្រប់គ្រងតំបន់ធនធានធម្មជាតិប្រើប្រាស់ច្រើន ...
ឃុត សុភចរិយា
http://bit.ly/2kLDUUm
សកម្មជនព្រៃឈើ ស្នើបោះបង្គោលព្រំដីនៅតំបន់ការពារ
សកម្មជនការពារព្រៃឈើនៅតំបន់ព្រៃឡង់ និងតំណាងសហគមន៍មកពីខេត្តមួយចំនួនដែលនៅជុំវិញតំបន់អភិរក្សធនធានធម្មជាតិ បានស្នើដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន បោះបង្គោលព្រំដីឲ្យបានច្បាស់លាស់នៅតំបន់ការពារធនធានធម្មជាតិ ទប់ស្កាត់ការនាំចូលរណាយន្តអា ...
ប៉ិច សុធារី
http://bit.ly/2ldyi5O
អ្នកភូមិក្នុងខេត្ត ២ ចោទក្រុមហ៊ុនពីរឿងបូមខ្សាច់ខូចបរិស្ថាន
អ្នកភូមិភ្នំតូច ស្រុកក្រឡាញ់ខេត្តសៀមរាប និងអ្នកភូមិទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យកាលពីម្សិលមិញបានចោទក្រុមហ៊ុនបូមខ្សាច់មួយថាកំពុងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទឹក និងសុខភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ...
ឃុត សុភចរិយា
http://bit.ly/2kpuUnI
ក្រសួងកសិកម្ម ដាក់ចេញវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ
កាលពីថ្ងៃចន្ទរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានចុះហត្ថលេខាលើសេចក្តីណែនាំមួយដែលមានប្រាំពីរចំណុចដើម្បីអនុវត្តវិធានការណ៍ទប់ស្កាត់ភ្លើងឆេះព្រៃ ប៉ុន្តែសេចក្តីលម្អិតស្តីពីការអនុវត្តនៅខ្វះខាតហើយអ្នកសង្កេតការណ៍រំពឹងតិចតួចប៉ុណ្ណោះលើសេចក្តីណែនាំថ្មីនេះក្នុងការ ...
Alessandro Marazzi Sassoon
http://bit.ly/2jTQ5L2
អ្នកភូមិតវ៉ាប្រឆាំងនឹងការចុះចាប់ឈើទុកប្រើប្រាស់តាមផ្ទះ
អភិបាលរងស្រុកកោះញែកម្នាក់បានរងការចោទប្រកាន់ថាបង្ខំឲ្យម្ចាស់ឈើបង់ប្រាក់ដែលធ្វើឲ្យពលរដ្ឋផ្ទុះការតវ៉ា ហើយបាននិងកំពុងនាំគ្នាផ្តិតមេដៃប្រឆាំងទៅនឹងចំណាត់ការរបស់អាជ្ញាធរដែលចុះចាប់ឈើបន្តិចបន្តួចដល់តាមផ្ទះរបស់ប្រជាពលរដ្ឋ ...
ផាក់ ស៊ាងលី
http://bit.ly/2joI7NM
ភ្លើងឆេះដ៏អាថ៌កំបាំងបំផ្លាញឈើរាប់រយម៉ែត្រគូបក្នុងខេត្តមណ្ឌលគិរី
ក្រុមមន្ត្រីរដ្ឋាភិបាលនិយាយថា ពួកគេកំពុងស៊ើបអង្កេតរកមូលហេតុករណីភ្លើងឆេះពីរដាច់ដោយឡែកពីគ្នាកាលពីចុងសប្ដាហ៍ក្នុងខេត្តមណ្ឌលគិរី ដែលតាមព័ត៌មានថាបានឆេះបំផ្លាញឈើដ៏មានតម្លៃរាប់រយដុំ ដែលរដ្ឋាភិបាលបានលក់ទៅឱ្យពាណិជ្ជករម្នាក់បន្ទាប់ពីបានរឹបអូសឈើទាំងនេះនៅលើចម្ការកៅស៊ូចំនួនពីរ។ ...
អូន ភាព
http://www.cambodiadailykhmer.com/36374
រដ្ឋាភិបាលបង្កើតរបៀងដើម្បីអភិរក្សជីវៈចម្រុះ
រដ្ឋាភិបាលសម្រេចបង្កើតរបៀងអភិរក្សជីវៈចម្រុះ ដើម្បីតភ្ជាប់ពីតំបន់ការពារធម្មជាតិមួយទៅតំបន់ការពារធម្មជាតិមួយទៀតដោយមានផ្ទៃដីជាងមួយលានហិកតាបន្ថែមទៀតដើម្បីធានាស្ថិរភាព សុវត្ថិភាពប្រព័ន្ធអេកូឡូស៊ីសម្រាប់ផ្តល់ប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់រក្សាលំនឹង ...
ទូច សុខា
http://bit.ly/2kJ4Swb