ឈើប្រណីតជាង ២០០ ដុំ ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃ
ក្រុមកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ និងបរិស្ថាន ខេត្តរតនគិរី បានជញ្ជូនឈើប្រណីតប្រភេទសុក្រំ និងឈ្លីក ចំនួន ២០១ ដុំ ចេញពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ ក្រោយពីបានរកឃើញ និងរឹបអូសពីក្នុងទីតាំងស្ដុកឈើខុសច្បាប់មួយកន្លែងស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ នេះបើយោងតាមការប្រាប់ឱ្យដឹងពីលោកគឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី កាលពីម្សិលមិញ។ …
ឃុត សុភចរិយា
http://www.phnompenhpost.com/national/timber-seized-raids-ratanakkiri-kratie