បរិស្ថាន និងធនធានធម្មជាតិ

អ្នក​ភូមិ​ចោទ​ថា មេ​ប៉ុស្តិ៍​ស្រែគ​រកស៊ី​កាង​ឲ្យ​ឈ្មួញ​ឈើ

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​លាវ និង​អាជ្ញាធរ ក្នុង ឃុំ​ស្រែគ ស្រុក​សេសាន បាន​ចោទ​ប្រកាន់​មេ​ប៉ុស្តិ៍​របស់​ខ្លួន​ថា កំពុង​រកស៊ី​កាង​ទិញ​ឈើ​ឲ្យ​ក្រុម​ហ៊ុន​លោក​ឧកញ៉ា គិត ម៉េង ហើយ​បើ​អ្នក​ភូមិ​ណា​មិន​លក់​នឹង​ចាប់​រឹបអូស​យក​តែ​ម្ដង។ ...

ប៉ិច សុធារី
http://bit.ly/1C3W2KJ

អ្នកភូមិ​រារាំង​នគរ​បាល​​មិន​ឲ្យ​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​​ដែល​ត្រូវ​បាន​​រឹបអូស​ទុក​ត្រឡប់​ទៅវិញ​

កាលពី​ម្សិលមិញ ​អ្នកភូមិជនជាតិ​ដើម​ភាគ​តិច​គួយ​ប្រហែល​១៥០​នាក់​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ​​ បាន​រារាំង​នគរ​បាល និង​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ម្នាក់​មិន​ឲ្យ​យក​គ្រឿង​ចក្រ​ឈូស​ ឆាយចំនួនពីរ​គ្រឿង​ ដែល​អ្នកភូមិ​រឹបអូស​​ពី​ចម្ការ​​គ្រប់​គ្រង​ដោយ​ជនជាតិ​ចិន​កាលពី ...

អូន ភាព
http://www.cambodiadailykhmer.com/news/23516/

រដ្ឋាភិបាលៈ ច្បាប់ EIA ថ្មី​នឹង​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​ទៅ​លើ​គម្រោង​វិនិយោគ​កាន់​តែ​ប្រសើរ​ឡើង

ក្រសួង​បរិស្ថាន​នឹង​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ស្ដីពី​ការ​វាយតម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន (EIA) ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ទូលំ​ទូលាយ និង​តម្លាភាព​របស់ EIA សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទាំង​អស់ ដែល​រួម​មាន​ទំនប់​វារី​អគ្គិសនី ចម្ការ​ដាំ​ដុះ​ធំៗ និង​សំណង់​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ ...

ចាន់ មុយហុង
http://bit.ly/1MIwOoH

ចំនួន​សត្វ​ផ្សោត​ងាប់​អាច​នឹង​កើន​ឡើង​នៅ​ឆ្នាំ​នេះ

បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ចំនួន​ផ្សោត​ងាប់​អា​ចនឹ​ងមាន​ការ​កើន​ឡើង​វិញ​ក្នុង​ឆ្នាំ ២០១៥ ​នេះ​ ដែល​ធ្វើ​ឲ្យក្រុម​អភិរក្ស​សម្តែង​ក្តី​បារម្ភ ​និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ​រួច​គ្នា​ជួយ​ការ​ពារ​បន្ថែម ...

ផាក់ ស៊ាងលី
http://bit.ly/1ElZoFY

សកម្មជន​និយាយ​លើក​ឡើង​អំពី​អ្នក​កាប់​ឈើ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​នាំ​ធ្យូង​ចេញ​ទៅ​ប្រទេស​ថៃ​

សកម្មជន​សហគមន៍​និង​ព្រៃឈើ​ ក្នុង​ខេត្ត​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​ បាន​សម្តែង​ការ​ព្រួម​បារម្ភ​អំពី​អ្នក​កាប់​ឈើ​ខុសច្បាប់​ ដែល​បាន​ចាប់ផ្តើម​ផលិត​ធ្យូង​សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេសថៃ​ ដោយ​បំផ្លាញ​តំបន់​ព្រៃ​ការពារ​សហគមន៍​ជា​បណ្តើរៗ​។​​ ...

ហ៊ុំ ចំរើន
http://bit.ly/1bd7xFH

ធ្យូង​រាប់​សិប​តោន​ត្រូវ​បាន​ដឹក​ចេញ​ទៅ​ថៃ​តាម​ច្រក ៤០០

ធ្យូង​ចន្លោះ​ពី ៤០ ទៅ ៨០ តោន​ក្នុង​មួយ​សប្តាហ៍ៗ ដែល​បាន​មក​ពី​ការ​កាប់​បំផ្លាញ​ឈើ​ក្នុង​តំបន់​អភិរក្ស ត្រូវ​បាន​ឈ្មួញ​ខ្មែរ និង​ថៃ ឃុប​ឃិត​គ្នា​ដឹក​ចេញ​តាម​ច្រក ៤០០ ក្នុង ស្រុក​សំឡូត ទៅ ស្រុក​បររ៉ៃ ខេត្ត​ត្រាត ជាង ១​ឆ្នាំ មក​ហើយ​ដោយ​គ្មាន​ការ​ទប់​ស្កាត់​ឡើយ។ សកម្មភាព​ដឹក​ធ្យូង ដោយ​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ពី​ពលរដ្ឋ ...

ផាក់ ស៊ាងលី
http://bit.ly/1GTECTY

ជំនួយបន្ថែមទៀតសម្រាប់ទប់ស្កាត់ការ​ប្រែ​​ប្រួល​អាកាសធាតុ

សហភាព​អឺរ៉ុប ​បាន​សន្យា​ថា​នឹង​ផ្ដល់​ថវិកា​ ៦ លាន​អឺរ៉ូ​ថែម​ទៀត​ទៅ​កម្មវិធី​សម្ព័ន្ធភាពការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា (CCCA) ក្នុង​ខណៈដែល​ផែនការ​ ១០ ឆ្នាំដែល​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១០ ឈានចូល​ដល់​ដំណាក់​កាល​ទី ២។ ...

Rebecca Moss
http://www.phnompenhpost.com/more-funds-fight-climate-change

រដ្ឋា​ភិបាល​រឹបអូស​ឈើ​ប្រណីត​ខុស​ច្បាប់​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​តិច​ជាង​ឆ្នាំ​មុន

រដ្ឋាភិបាល​លើក​ឡើង​ថា ខ្លួន​បាន​​រឹបអូស​ឈើ​ប្រណីត​​ពី​អ្នក​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​ បន្ទាយ​មាន​ជ័យក្នុង​ឆ្នាំ​២០១៤តិច​ជាង​ឆ្នាំ​មុន ដោយ​សារ​ការ​​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​មួយ​កាលពី​ម្សិលមិញដើម្បីពិនិត្យ​មើល​សកម្មភាព ​ប្រឆាំង​ការ ...

អូន ភាព
http://www.cambodiadailykhmer.com/news/23374/

សហគមន៍​ព្នង​នៅ ស្រុក​ពេជ្រាដា ប្តឹង​មន្ត្រី​បី​នាក់​រឿង​សុំ​កាប់​ឈើ ៤ ពាន់​ម៉ែត្រ​គុប

មន្ត្រី​បរិស្ថាន​និង​អាជ្ញាធរ​បី​រូប​នៅ​ស្រុក​ពេជ្រាដា ត្រូវ​សហគមន៍​ប្តឹង​ទៅ​តុលាការ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឃុប​ឃិត​គ្នា​ចេញ​លិខិត​កាប់​ឈើ​ជាង ៤ ពាន់​ម៉ែត្រគុប​សង់​ស្នាក់ការ និង​ដោះលែង​អ្នក​កាប់​ឈើ​ខុស​ច្បាប់។ ជនជាតិ​ដើម​ព្នង ជាង ៤០០ គ្រួសារ​នៅ​សហគមន៍ ប៊ូស្រា ពូលុ និង​ឡាម៉េះ ក្នុង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា បាន​រួម​គ្នា​ដាក់​ពាក្យ​បណ្តឹង ...

ផាក់ ស៊ាងលី
http://bit.ly/1KPTOEy

រដ្ឋសភា​ចង់​ឲ្យ​ច្បាប់​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​មាន​ដាក់​ទោស​មន្ត្រី

គណៈកម្មការ​ទី៣ និង​ទី៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ម្សិល​មិញ បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល បន្ថែម​មាត្រា​ថ្មី​មួយ​ទៀត នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ដោយ​ត្រូវ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ឲ្យ ...

ប៉ិច សុធារី
http://bit.ly/1BVbtXl

កម្ពុជា​ចំណាយ​៣០​លាន​ដុល្លារ​អា​មេ​រិច​ទៅ​លើ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ញឹ​ម​ វណ្ណ​ដា​ អនុប្រធាន​ទី​១​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​បាន​ចំណាយ​ជិត​ ៣០​លាន​ដុល្លារ​អា​មេ​រិច​ទៅ​លើ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ក្នុង​ឆ្នាំ​ ២០១៤​។​ ...

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/150305/cambodia-spends-30-mln-usd-disaster-control-last-year

ការ​ប្រែ​ប្រួល​អាកាសធាតុ​ជា​ការ​គំរាម​កំហែង​ចម្បង​ដល់​ប្រទេស​ក្រីក្រ

ការ​ប្រែ​ប្រួល​អាកាសធាតុ​គឺជា​ការ​គំរាម​កំហែង​ដ៏​ចម្បង​មួយ នា​ពេល​បច្ចុប្បន្ន​និង​ពេល​អនាគត​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល ពិសេស​សម្រាប់​ប្រទេស​ក្រីក្រ​និង​អភិវឌ្ឍន៍​តិចតួច ដូចជា ប្រទេស​កម្ពុជា ដែល​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​ដោយ​ផ្ទាល់​លើ​វិស័យ​កសិកម្ម និង​អាស្រ័យ​លើ​កត្តា​អាកាស​ធាតុ។ នេះ​ជា​ប្រសាសន៍​របស់ ...

ឃុត សុភចរិយា
http://bit.ly/18jDsCk

ខ្យល់​ព្យុះ​នៅ​ក្នុង​ខេត្ត​ចំនួន ២ បាន​បណ្តាល​ឲ្យ​ខូច​ផ្ទះ ៦០​ខ្នង

យ៉ាង​ហោច​ណាស់​មាន​ផ្ទះ​ជាង ៦០ ខ្នង​បាន​ទទួល​រង​ការ​ខូចខាត និង​មនុស្ស​ពីរ​នាក់​បាន​រង​របួស​ដោយ​ខ្យល់​ព្យុះ​ក្នុង​ខេត្ត​ចំនួន​ពីរ​គឺ​ខេត្ត​ព្រះវិហារ និង​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​បន្ទាប់​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ...

មុំ គន្ធា
http://bit.ly/1F3Swz2

ទិន្នន័យ​ផ្កាយ​រណប​បង្ហាញ​ថា​ការ​បាត់បង់​ព្រៃឈើ​កំពុង​កើន​ល្បឿន​

ក្រុ​ម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ម៉ា​រី​ឡែ​ន​បាន​និយាយ​ថា​ រូបភាព​ផ្កាយ​រណប​បង្ហាញ​ថា​ ព្រៃ​ត្រូពិច​ចាប់ពី​តំបន់​អា​ម៉ា​ហ្សូ​ន​ទៅ​ប្រទេស​ហ្វី​លី​ពី​ន​ កំពុង​បាត់បង់​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​ជា​ងការ​រំពឹង​ទុក​។​ ...

Kyle Plantz
http://uk.reuters.com/article/2015/03/02/us-forest-satellites-idUKKBN0LY1M720150302

សកម្ម​​​ជន​​​អារ៉ែង​​​​​​ម្នាក់ ត្រូវ​​​បាន​​​កោះហៅ​​​មក​​​សាក​​​សួរ​​​ជុំវិញ ​​​ពាក្យ​​​បណ្តឹង​​​ពី​​​បទ​​​កាប់​​​បំផ្លាញ​​​ព្រៃឈើ

បុគ្គលិក​សិទ្ធិមនុស្ស​បាន​និយាយ​កាលពី​ម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​កោះ​កុង​បាន​កោះ​ហៅ​សកម្មជន​ការ​ពារ​បរិស្ថាន​ម្នាក់ ដែល​រស់​នៅ​ក្នុង​តំបន់​ជ្រលង​អា​​​រ៉ែង​មក​សាក​សួរ​ជុំវិញ​ការ​ចោទ​ប្រកាន់ ​ថា ​គាត់​បាន​កាប់​ឈើ​ក្នុង​ព្រៃ​ដើម្បី​យក​ទៅ ...

ហ៊ុល រស្មី
https://www.cambodiadaily.com/news/areng-activist-summoned-over-deforestation-complaint-78893/

អ្នកភូមិ​​​​​បួង​​​សួង​​ដាក់​​​បណ្តា​​​សា​​​ក្រុម​​​មន្ត្រី​​​ បុគ្គលិក​​​ក្រុម​​​ហ៊ុននៅ​​​ពីក្រោយ​​​ការ​​​សាងសង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​

អ្នកភូមិ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​​​មិន​​​សប្បាយ​​​ចិត្ត​​​នឹង​​​​​ អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃសៅរ៍​ដោយ​​​បាន​​​រៀបចំ​​​ពិធី​បែប​ប្រពៃណី​​ បួង​សួង​សុំ​ឲ្យ​ព្រលឹង​អារុក្ខ​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/23046/

ទឹកជំនន់​ ព្យុះ​ និង​កំ​ដៅ​ត្រូវ​បាន​ប្រមាណ​ទុក​ថា​នឹង​ធ្វើ​ឲ្យ​អាស៊ី​អាគ្នេយ៍​បាត់បង់​ប្រាក់​៣៤​ពាន់​លាន​ដុល្លារ​អា​មេ​រិច​សម្រាប់​មួយ​ឆ្នាំ​

ការ​ថយ​ចុះ​ទិន្នផល​ដំណាំ​ ការ​ធ្វើ​ឲ្យ​ខូចខាត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ជម្ងឺ​ដែល​ពាក់​ព័ន្ធ​នឹង​កំ​ដៅ​ដែល​នាំ​មក​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ អាច​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​៤​នៃ​អាង​ទន្លេមេគង្គ​ក្រោម​ បាត់បង់​៣៤​ពាន់​លាន​ដុល្លារ​អា​មេ ...

Alisa Tang
http://in.reuters.com/article/2015/02/23/climatechange-southeast-asia-idINKBN0LR1A920150223

ភាព​ស្ទាក់​ស្ទើរ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​និរទេស​សកម្មជន​​​​អង្គការ​មាតា​ធម្មជាតិ​

មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយ​​កាលពី​ម្សិលមិញ​ថា នាយកដ្ឋាន​របស់​លោក​​រង់ចាំ​បទ​បញ្ជា​ពី​ប្រធាន​នាយកដ្ឋាន​របស់​ខ្លួន​មុន​ ឈាន​ដល់​ការ​បណ្ដេញ​សកម្មជន​បរិស្ថាន​លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន(Alex Gonzalez-Davidson) ដែល​ទិដ្ឋាការ​របស់​លោក​​​ត្រូវ​រដ្ឋាភិបាល​បដិសេធ​មិន​បន្ត​ឲ្យ​ទេ បន្ទាប់ពី​វា​បាន​​អស់ ...

ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/22830/

ឈូសឆាយដីមួយកន្លែងនៅភ្នំពេញ ប្រទះ​​ឃើញពស់ថ្លាន់ប្រាំមួយក្បាល

មន្ត្រី​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សុក្រ អ្នក​បញ្ជា​ឡាន​ជីក​ដី​ម្នាក់​ ពេល​កំពុងឈូស​ឆាយ​ដី​មួយ​កន្លែង ​ប្រទះឃើញ​​ពស់​ថ្លាន់​ប្រាំ​មួយ​ក្បាលកំឡុង​ពេល​ដែល​ឡាន​​ជីកដី​នោះ​ចាប់​ផ្ដើម​ចូល​ទៅ​ផ្នែក​ភក់ ​ដែល​ជា​ជម្រក ...

ហៃ ពិសី
https://www.cambodiadaily.com/news/six-pythons-emerge-as-plot-of-land-cleared-in-phnom-penh-78010/

បន្ទាប់ពីការបាញ់​ស្លាប់​នៅ​ព្រំដែន ប្រជាជន​ខ្មែរ​ច្រើនទៀត​នៅ​ចូល​ដី​ព្រៃ​ថៃ

បន្ទាប់ពី​ទាហាន​ថៃ​កាលពី​សប្តាហ៍​មុន​បាន​បាញ់​ស្លាប់​ពលរដ្ឋ​ខ្មែរ​បី​ នាក់​ដែល​បាន​ចូល​ប្រទេស​ថៃ​ដើម្បី​កាប់​ឈើ​ប្រណីត អភិបាល​ស្រុក​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ​គិត​ថា ដល់​ពេល​សមស្រប​ហើយ​ដើម្បី​ព្រមាន​អ្នក​ភូមិ​អំពី​គ្រោះថ្នាក់​ពី​ការ​ឆ្លង​ ព្រំដែន។ ...

សាំង​ សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/22621/

បក្សប្រឆាំង​ចោទ​ថៃ​ថា​លើក​ទឹកចិត្ត​ដល់​ការ​សម្លាប់​ខ្មែរ

មន្រ្តី គណបក្សប្រឆាំង ច្រើន ជាង ១០ នាក់ បាន ចោទប្រកាន់ ថៃ ថា បាន លើក ទឹកចិត្ត ដល់ ការ សម្លាប់ ប្រជាពលរដ្ឋ ខ្មែរ ក្រៅ ប្រព័ន្ធ តុលាការ នៅ តាម បណ្តោយ ព្រំដែន។ ក្នុង លិខិត ប្រើ ពាក្យ ខ្លាំងៗ មួយ ដែល ផ្ញើ ជូន លោក Prayuth Chan-ocha នាយករដ្ឋមន្រ្តី ថៃ កាលពី ថ្ងៃ ទី ៩ ខែ កុម្ភៈ តំណាងរាស្ត្រ ...

Kevin Ponniah
http://bit.ly/1vK89Gu

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jaBn3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!