ហ៊ុន សែន ទិតៀនយ៉ាងខ្លាំងលើសកម្មជនប្រឆាំងទំនប់វារីអគ្គិសនី
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅសកម្មជនបរិស្ថាន ដែលជំទាស់នឹងការសាងសង់ទំនប់វារីអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ថា “ហួសហេតុ” ដោយទទូចថា ការអភិវឌ្ឍនេះ នឹងផ្តល់ជាប្រយោជន៍ដល់មនុស្សរាប់លាននាក់។
ការថ្លែងរបស់លោក ធ្វើឡើងកាលពីថ្ងៃពុធ ក្នុងអំឡុងពេលសម្ពោធទំនប់មួយ ដែលមានទីតាំងនៅទន្លេតាតៃ ក្នុងស្រុកថ្មបាំង នៃខេត្តកោះកុង។ ហ៊ុន សែន បានប្រាប់ឱ្យដឹងថា រាជរដ្ឋាភិបាល សម្រេចប្រគល់ដីប្រមាណជា ៣,០០០ ហិកតា នៅក្នុងតំបន់ការពារ និងអភិរក្ស សម្រាប់សាងសង់ទំនប់។ …
ហ៊ុល រស្មី
http://www.voacambodia.com/content/hun-sen-slams-activists-opposing-hydropower-dams/3117183.html