បរិស្ថាន និងធនធានធម្មជាតិ

ប្រជា​សហ​គមន៍៖​ បទ​ល្មើស​ដាក់​អន្ទាក់​នៅតែ​បន្ត​កើត​មាន​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱ​រ៉ា​ល់

​ប្រជា​សហ​គមន៍​ភូមិ​សុរិយានៃ​ឃុំ​តា​សាល់ ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់​ស្ពឺ បាន​អះ​អាង​ថា ​បទល្មើស​ដាក់​អន្ទាក់​នៅតែ​បន្ត​កើត​មាន​គួរឱ្យ​ព្រួយ​បារម្ភ​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​ ជា​ពិសេស​នៅ​ក្នុង​តំបន់​ភ្នំ​ធំ និង​ខ្នង​វាល ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-11-21-1311-243770.html

​កម្ពុជា​ចុះ​កិច្ច​ព្រម​ព្រៀង​លក់​ឥណទាន​កាបូន ១៥ ​លាន​តោន​ ដើម្បីសហការ​ទប់ស្កាត់​វិបត្តិ​នៃការប្រែប្រួល​អាកាសធាតុ

នៅ​សន្និ​សីទ​អាកាស​ធាតុ COP27 នា​ប្រទេស​អេ​ហ្ស៊ី​ប​ កម្ពុជា​បាន​យល់​ព្រម​ចុះ​កិច្ចព្រមព្រៀង​លក់​ឥណទាន​កាបូន​ប្រមាណ ១៥ ​លាន​តោនជា​មួយ​បណ្តា​ដៃគូ​អន្តរ​ជាតិ ក្នុងន័យ​ដើម្បី​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន និង​បញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃឈើក្នុង​គម្រោង REDD+ របស់​កម្ពុជា ដើម្បី​ចូលរួម​ទប់​ស្កាត់​ការប្រែ​ប្រួល ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-11-20-1815-243746.html

ការ​បំពុល​ទឹកស្ទឹង​ព្រែក​ត្នោត​ឡើង​ដល់​កម្រិត​ថ្មី​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​មាត់​ស្ទឹង​ ដែល​ហូរ​ចេញពី​ខេត្តកំពង់ស្ពឺ​ កាត់​ខេត្តកណ្តាល​ បាន​និយាយ​ថា​ ពួក​គាត់​មិន​បាន​ប្រើប្រាស់​ទឹក​ពី​ស្ទឹង​សម្រាប់​ផឹក​ ចម្អិន​អាហារ​ ឬ​លាង​សម្អាត​ជា​យូរណាស់​មក​ហើយ​ ដោយសារ​តំបន់​នេះ​មានការ​បំពុល​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ទសវត្សរ៍ ...

Ngay Nai និង Fiona Kelliher
https://vodenglish.news/prek-tnaut-pollution-hits-a-new-low-as-water-declared-hazardous/

ក្រសួងបរិស្ថាន នឹង​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា នៅក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគីរី

ក្រសួង​បរិស្ថាន នឹង​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោម​ប្រធានបទ «មាតុភូមិ​យើង កាតព្វកិច្ច​យើង ស្អាត និង​បៃតង»។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅព្រឹក​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​បរិស្ថាន។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-11-19-1659-243720.html

ក្រសួងបរិស្ថាន អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ចាញ់​បោក​ជន​ខិលខូច​គប់​គិត​ទិញ​លក់ដី​បោកប្រាស់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ

ក្រសួង​បរិស្ថាន​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​បន្ត​ចាញ់បោក​ក្រុម​ជន​ខិលខូច​ដែល​បាន​គប់គិត​គ្នា​បោកប្រាស់​ប្រជាពលរដ្ឋ ទិញ​លក់ដី នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ដោយ​អះអាងថា​ ជា​ដី​ស្របច្បាប់ និង​អាច​រត់ការ​ធ្វើ​បណ្ណ​សម្គាល់​កម្មសិទ្ធិ​បាន តាម​ពិត គឺ​មិនអាច​ទៅ​រួច​ឡើយ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-11-19-1552-243714.html

បទយកការណ៍៖ ពលរដ្ឋ​នៅ​ស្រុកទឹកឈូ ខេត្តកំពត ប្ដេជ្ញា​ការពារ​ព្រៃសហគមន៍​ភ្នំទទឹង ដោយសារ​ខ្លាច​ព្រៃឈើ​បាត់បង

នេះជាប្រសាសន៍របស់ពលរដ្ឋរស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត លោក ប្រាក់ អ៊ីន លើកឡើងថា​ ព្រៃសហគមន៍ភ្នំទទឹង មិនត្រឹមតែជាជម្រកសត្វនោះទេ ប្រជាពលរដ្ឋដែលរស់តំបន់ជិតៗព្រៃសហគមន៍នេះ ក៏អាចអាស្រ័យផលអនុផលព្រៃឈើ ដូចជា ដកផ្សិតយកទៅលក់ ជីកទំពាំង ឃ្វាលគោ រកឧស ដើម្បីដោះស្រាយបញ្ហាជីវភាពគ្រួសារផងដែរ។ ...

សុត បាន
https://www.vodkhmer.news/2022/11/17/people-in-teuk-chhou-district-vow-to-protect-phnom-toteung-community-forest/

ក្រសួងកសិកម្ម​សម្ដែង​ការ​ហួសចិត្ត បន្ទាប់ពី​មន្ត្រី​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​សហរដ្ឋអាមេរិក

ក្រសួង​កសិកម្ម​បាន​សម្ដែង​ការ​ហួសចិត្ត បន្ទាប់ពី​មន្ត្រី​របស់​ខ្លួន​ម្នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​នៃ​សហរដ្ឋ​អាមេរិក នាថ្ងៃទី១៦ ខែវិច្ឆិកា ក្នុង​អំឡុង​ពេល​កំពុង​រង់ចាំ​បន្ត​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស ប៉ាណាម៉ា។ ...

រី សុចាន់
https://www.postkhmer.com/national/2022-11-17-2143-243653.html

រដ្ឋមន្ត្រី​បរិស្ថាន​អំពាវនាវ​ឱ្យ​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទទួលខុសត្រូវ​ និង​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​នេះ

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំអាល់ បាន​អំពាវនាវ​ឱ្យ​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្ពស់ បង្ហាញ​ភាពជា​អ្នកដឹកនាំ និង​ទទួល​ខុសត្រូវ​ខ្ពស់ ដោយ​បង្កើន​មហិច្ឆតា កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​បង្កើន​វិធានការ​បន្សុំា នឹង​ការប្រែប្រួល​អាកាសធាតុ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-11-17-0930-243589.html

ប្រធាន​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ខេត្តមណ្ឌលគិរី​ ត្រូវ​បាន​បណ្ដេញចេញ​បន្ទាប់​ពី​មានការ​រំលោភ​បំពាន​លើ​អ្នកស្រុក​

​ក្រសួងបរិស្ថាន​បញ្ជា​ឱ្យ​មន្ត្រីខេត្ត​បណ្តេញ​ប្រធាន​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក្នុង​ខេត្តមណ្ឌលគិរី​ចេញ​ ជុំវិញ​ការ​បំពាន​អំណាច​រួម​ទាំង​ការ​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​ប្រមូល​អុស​។​ ​ ...

ម៉ិច ដារ៉ា
https://vodenglish.news/mondulkiri-srepok-wildlife-sanctuary-chief-fired-after-alleged-abuse-of-locals/

ជនជាតិដើមភាគតិចពូនង ស្នើអាជ្ញាធរខេត្តមណ្ឌលគិរីចាត់វិធានការលើអ្នកដែលឈូសឆាយដីលើភ្នំជំនឿរបស់ពួកគាត់

ជនជាតិដើម​​ភាគ​តិច​ពូនង នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ​ខេត្ត​មណ្ឌល​គិរី ​ស្នើដល់អាជ្ញាធរចាត់វិធានការទប់ស្កាត់ការឈូសឆាយ​ដីភ្នំដែល​ជាកន្លែងគោរពជំនឿ និង​ទាញ​យកអនុផលព្រៃឈើរបស់ពួកគាត់ ខណៈពួកគាត់អះអាងថា ថ្មីៗនេះមានជនល្មើស​បាន​ប្រើប្រាស់​​គ្រឿង​​ចក្រ​​ឈូស​​ឆាយ​​ដីភ្នំនោះអស់​ប្រមាណ១០ហិកតា។ ...

មេង គ្រុយពន្លក
https://www.vodkhmer.news/2022/11/15/punong-people-ask-the-authorities-to-take-action-against-those-who-cleared-the-mountain/

កម្ពុជា​-កូរ៉េខាងត្បូង គ្រោង​បង្កើត​សួន​ដំណាំ​ឈើ​អាស៊ាន​នៅ​សៀមរាប

កូរ៉េខាងត្បូង​គ្រោង​បង្កើត​សួន​ដាំ​ដើមឈើ​អាស៊ាន​មួយ​នៅ​ខេត្តសៀមរាប នៅ​ដើម ឆ្នាំ​ ២០២៣ ដើម្បី​ជា​និមិត្តរូប​នៃ​ការជំរុញ​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​តភ្ជាប់​រវាង​អាស៊ាន​កូរ៉េខាងត្បូង និង​ដើម្បី​ទាក់ទាញ​លំហូរ​វិនិយោគ ពាណិជ្ជ​កម្ម និង​ទេសចរ​ពី​កូរ៉េខាងត្បូង និង​ប្រទេស​ជា​សមាជិក​អាស៊ាន មក​កម្ពុជា​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-11-15-1059-243480.html

កម្ពុជា​-​ឥណ្ឌា​ចុះ MOU ដើម្បី​ស្តារ​ជីវចម្រុះ​ និង​បង្កើន​ចំនួន​សត្វ​ខ្លាធំ​នៅ​កម្ពុជា​ឡើងវិញ

កម្ពុជា​-​ឥណ្ឌា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិរក្ស​ជីវចម្រុះ ការ​គ្រប់គ្រង​សត្វ​ព្រៃឈើ​ដោយ​និរន្តរភាព និង​យុទ្ធសាស្ត្រ​ស្តារ​សត្វ​ខ្លាធំ និង​ទីជម្រក​នៅក្នុង​ប្រទេស​កម្ពុជា​។ ...

យុទ្ធ វីរៈ
https://www.postkhmer.com/national/2022-11-15-1009-243476.html

ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​កម្ពុជា​ នាយក​រដ្ឋមន្ត្រី​ចិន​ លោក​ Li​ បាន​ជួប​ជាមួយ​ប្រធាន​អង្គការសហប្រជាជាតិ​ ដោយ​ពិភាក្សា​អំពី​ពហុភាគី​និយម​ និង​ការ​ប្រែប្រួល​អាកាសធាតុ​

​នាយក​រដ្ឋមន្ត្រី​ចិន​ Li​ Keqiang​ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ប្រទេស​ចិន​កោតសរសើរ​អង្គការសហប្រជាជាតិ​សម្រាប់​ការ​ផ្តល់​អាទិភាព​ដល់​បញ្ហា​អភិវឌ្ឍន៍​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង​ប្រឈម​ ហើយ​បាន​ជួយ​ប្រទេស​ទាំងនេះ​យ៉ាង​សកម្ម​ក្នុង​ការ​បន្ធូរបន្ថយ​បន្ទុក​បំណុល​ ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ លើកកម្ពស់ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Geafwv

​ធនាគារអភិវឌ្ឍន៍អាស៊ី​សន្យា​ផ្តល់​ប្រាក់​ចំនួន​ ១០០​ ពាន់​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​តំបន់​

​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០​ និង​ទី​៤១​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​សន្យា​ថា​នឹង​ផ្តល់​ថវិកា​ចំនួន​ ១០០​ ពាន់​លាន​ដុល្លារ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ជំរុញ​ការ​អភិវឌ្ឍន៍​បៃតង​នៅ​ទូ​ទាំង​តំបន់​។​ ...

សេង ម៉េងហេង
https://kiripost.com/stories/adb-pledges-100b-to-tackle-regional-climate-change

អាជ្ញាធរមូលដ្ឋាន​មិន​ទាន់​ដឹង​ករណី​កាប់​ព្រៃ​កោង​កាង និង​ការ​​​សង់​សំណង់​រឹ​ង​ចូល​សមុទ្រ​ក្នុ​ង​ខេត្ត​កោះ​កុង

អាជ្ញាធរ​មូល​ដ្ឋាននៅខេត្តកោះកុង​ អះអាង​ថា ខ្លួន​នៅ​មិន​ទាន់​បាន​ដឹង​ករណី​កាប់​ព្រៃ​កោង​កាង និង​ការ​សាង​សង់​សំណង់រឹង​ចូល​សមុទ្រ​ក្នុងដែន​សមត្ថកិច្ច​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/09/local-authorities-not-yet-aware-of-the-case-of-mangrove-deforestation/

ពលរដ្ឋ​មួយចំនួន​បង្ហាញ​ការពេញ​ចិត្ត​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​ភ្នំពេញ ​និង​ស្នើឱ្យ​ពង្រឹង​បន្ថែម​ទៀត

កាលពី​ដើម​ឆ្នាំ ២០២១ ​ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន ៣ ​មាន​ក្រុមហ៊ុន​ មីហ្ស៊ុដា​ សានី​ថេ​សិន ​ខេមបូឌា ​ឯ.ក ក្រុមហ៊ុន​ស៊ីន​ទ្រី​ ខេមបូឌា ​ និង​ក្រុមហ៊ុន​៨០០​ស៊ូ​ភើ-ហ្គា.​អ៊ី.យ៉ា ​បានចេញ​ប្រតិបត្តិការ​ទៅតាម​ទីតាំង​ដែល​បានកំណត់ ​ក្រោយពី​ទទួលបាន​សិទ្ធិ ​និង​ធ្វើ​កិច្ចសន្យា​ពី​សាលា​រាជធានី​ភ្នំពេញ។ គិត​ត្រឹម​ខែតុលា ​ឆ្នាំនេះ ​ក្រុមហ៊ុន​ទាំង៣ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-11-02-1701-243048.html

ពលរដ្ឋ​ឃុំ​រុន​តាឯក​ បន្ថែម​មុខ​របរ​ចាក់​ស្មុក​ ដើម្បី​រួមចំណែកលើក​ស្ទួយ​ជីវ​ភាព

ជាតំបន់​គម្រូ​ដែល​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ទូទៅ​ស្គាល់​តាម​រយៈ​ការរៀបចំ​ផ្ទះ​សំបែង​បាន​ស្អាត​ និង​មាន​ការ​រស់​នៅ​បែប​ជា​សហគ​មន៍ ឃុំរុន​តាឯក​ បាន​និង​កំពុង​អនុវត្ត​ស្រប​ទៅ​តាម​គោល​ការណ៍​របស់​ក្រសួង​បរិស្ថាន ដោយ​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់ប្លាស្ទិកក្នុង​ការ​រស់ ...

កែវ បុស្បា
https://www.postkhmer.com/national/2022-11-02-1819-243056.html

យុទ្ធនាការ​អន្ទាក់​សូន្យ​ក្នុង​ខេត្ត​ទាំង​ ៦ ​បញ្ចប់​ដោយ​ជោគជ័យ និង​បន្តសកម្មភាព​ទៅ​ខេត្ត​ផ្សេងៗ​ទៀត ដើម្បី​បញ្ចប់​វិបត្តិ​អន្ទាក់​នៅ​កម្ពុជា

«​យុទ្ធនាការ​អន្ទាក់​សូន្យ​» ដែល​បាន​ផ្តួចផ្តើម​គំនិត​ និង​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន​ដោយ​មាន​ការចូល​រួមសហការ​គាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្ត​ចំនួន ​៦ ​ចាប់ពី​ខែមីនា ដល់​ខែកញ្ញា ឆ្នាំ ២០២២​ បាន​បិទ​បញ្ចប់​ប្រកប​ដោយ​លទ្ធផល​ជោគជ័យ​ជាទី​មោទនៈ​។ ខេត្ត ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2022-11-06-1005-243172.html

គម្រោង​ USAID​ ព្រៃ​ឡង់​បៃតង​ កំពុង​ស្រាវជ្រាវ​ និង​ជំរឿន​សត្វព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​

​គម្រោង​ USAID​ ព្រៃ​ឡង់​បៃតង​ កំពុង​ស្រាវជ្រាវ​ និង​ធ្វើ​ជំរឿន​ចំនួន​សត្វព្រៃ​ដែល​មាននៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដោយ​ប្រើ​វិធីសាស្ត្រ​ដើរ​តាម​បន្ទាត់​ត្រង់​។​ ការ​ស្រាវជ្រាវ​ជីវចម្រុះ​ គឺជា​សកម្មភាព​សំខាន់​សម្រាប់​គម្រោង​រេ​ដ​បូក​ (redd+)​ ដែល​ជា​កម្មវិធី​ជាតិ​កាត់​បន្ថយ ...

​ត​ន​ ​វិបុល​
https://bit.ly/3UEPCy1

គម្រោង​ USAID​ ព្រៃ​ឡង់​បៃតង​ កំពុង​ស្រាវជ្រាវ​ និង​ជំរឿន​សត្វព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​

​គម្រោង​ USAID​ ព្រៃ​ឡង់​បៃតង​ កំពុង​ស្រាវជ្រាវ​ និង​ធ្វើ​ជំរឿន​ចំនួន​សត្វព្រៃ​ដែល​មាននៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដោយ​ប្រើ​វិធីសាស្ត្រ​ដើរ​តាម​បន្ទាត់​ត្រង់​។​ ការ​ស្រាវជ្រាវ​ជីវចម្រុះ​ គឺជា​សកម្មភាព​សំខាន់​សម្រាប់​គម្រោង​រេ​ដ​បូក​ (redd+)​ ដែល​ជា​កម្មវិធី​ជាតិ​កាត់​បន្ថយ ...

ត​ន​ ​វិបុល​
https://bit.ly/3hdJsWN

បុគ្គល​ឆ្នើម​ ៦ ​នាក់​ធ្វើ​ការងារ​អភិរក្ស​បរិស្ថាន​ទទួលបាន​ពានរង្វាន់​ពី​សកម្មភាព​ការពារ​ទន្លេមេគង្គ

អ្នក​អភិរក្ស​បរិស្ថាន​កម្ពុជា​ចំនួន​ ៦ ​នាក់​ត្រូវបាន​ទទួលស្គាល់​ជា «​បុគ្គល​ឆ្នើម​អភិរក្ស​ទន្លេមេគង្គ​» ពី​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ ដោយ​ពួកគេ​បាន​ធ្វើ​សកម្មភាព​ថែទាំ​បរិស្ថាន​រាប់ទាំង​ការងារ​អភិរក្ស​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់ ដូចជា​ផ្សោត​ទន្លេមេគង្គ ត្រីរាជ កន្ធាយ​ក្បាល​កង្កែប​។ ​ ...

រី សុចាន់
https://www.postkhmer.com/national/2022-11-04-1035-243121.html

លោក នេត្រ ភក្ត្រា៖ ​ការ​គ្រប់​គ្រង​​សំណល់​រឹង​សំរាម​តាម​ទីសា​ធារណៈ​ នៅ​តែ​ជា​បញ្ហា​ប្រឈម

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា​ ការគ្រប់​គ្រង​ទៅលើ​សំណល់​រឹង​សំរាម​នៅ​តាម​ទីសា​ធារណៈ​នៅតែ​ជា​បញ្ហា​ប្រឈម​ និង​ស្នើ​ពលរដ្ឋ​ចូល​រួម​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​ក្នុងពេលដែលបច្ចប្បន្នសំរាម​ ១០០​ ភាគ​រយ ​គឺមាន​តែ ៦៤​ ភាគ​រយ​ប៉ុណ្ណោះ​ ដែល ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-11-01-1618-243005.html

វិស័យ​ឯកជន​គាំទ្រ​ផែនការ​ «​បង្កើត​បណ្តាញ​អេកូទេសចរណ៍​បឹង​ទន្លេសាប​»

វិស័យ​ឯកជន​គាំទ្រ ព្រមទាំង​ចាត់ទុក​ការដាក់ចេញ​នូវ​ផែនការ​ «​បង្កើត​បណ្ដាញ​អេកូទេសចរណ៍​បឹង​ទន្លេសាប​» ​ដែល​ស្នើឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថា មាន​សារៈសំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​មក​កម្សាន្ត ដើម្បី​ស្វែងយល់​ពី​សក្តានុពល​នៃ​បឹង​ទន្លេសាប​របស់​កម្ពុជា​។ ...

យុទ្ធ វីរៈ
https://www.postkhmer.com/national/2022-11-01-0945-242983.html

បុរស​អាមេរិកជីក​ប្រឡាយ​ក្នុង​ដែន​ជម្រក​សត្វ​ ដើម្បី​ចូលរួម​ការពារ​សត្វព្រៃ

អន្ទាក់​នៅតែ​ជា​បញ្ហា​ប្រឈម​ សម្រាប់​សត្វព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែល​ធ្វើឱ្យមាន​ការបារម្ភ​ចំពោះ​ការបាត់បង់​សត្វព្រៃ​ ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​រួមទាំង​សត្វ​ជិត​ផុត​ពូជ​ផងដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​កាលពី​ឆ្នាំមុន ក្រសួង​បរិស្ថាន និង​ស្ថាប័ន​អង្គការ​ជា​ដៃគូ​បាន​ដក​អន្ទាក់​សរុប ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-11-01-1006-242989.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

K2P8T
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!