បរិស្ថាន និងធនធានធម្មជាតិ
មន្ត្រីប្រាប់យុវជនបរិស្ថាន កុំយកបញ្ហាបរិស្ថានទៅកេងយកផលប្រយោជន៍ផ្សេង
មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញប្រាប់ទៅក្រុមយុវជនបរិស្ថាន កុំយកបញ្ហាបរិស្ថានទៅធ្វើសកម្មភាពកេងចំណេញផលប្រយោជន៍ផ្សេង និងត្រូវធ្វើកិច្ចការឱ្យស្របតាមវិជ្ជាជីវៈដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធលើបញ្ហាបរិស្ថាន ឬបញ្ហាសំរាមក្នុងទីក្រុង តែតំណាងក្រុមយុវជនបានបញ្ជាក់ថា សកម្មភាពរបស់ពួកគេ គឺចង់ឱ្យទីតាំងដែលមានបញ្ហាកកស្ទះសំរាមត្រូវបានដោះស្រាយ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-03-1045-232680.html
រដ្ឋមន្ត្រីជំរុញឱ្យក្រុមហ៊ុនអានកូពង្រីកទំនប់ និងធ្វើទំនើបកម្មប្រព័ន្ធទឹកស្អាត
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យក្រុមហ៊ុន អានកូ ពង្រីកខ្នងទំនប់បន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅទីតាំងរោងចក្រផលិតទឹកស្អាតរបស់ខ្លួន ព្រមទាំងបន្តពង្រីកការគ្រប់គ្រងទឹកឱ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបនឹងកំណើននៃការអភិវឌ្ឍខេត្តព្រះសីហនុ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-01-1056-232530.html
WCS និងក្រសួងយុត្តិធម៌រៀបចំវគ្គបណ្តុះបណ្តាលព្រះរាជអាជ្ញា ចៅក្រម ពីជំនាញដោះស្រាយរឿងក្តីជួញដូរសត្វព្រៃ
អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា WCS និងក្រសួងយុត្តិធម៌បានរៀបចំវគ្គបណ្តុះបណ្តាលលើកដំបូងស្តីពី «ជំនាញដោះស្រាយរឿងក្តីជួញដូរសត្វព្រៃអន្តរជាតិសម្រាប់ព្រះរាជអាជ្ញា និងចៅក្រមកម្ពុជា»។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-25-1305-232354.html
ក្រុមសិទ្ធិមនុស្សនិយាយថាទាហានវាយអ្នកភូមិក្នុងព្រៃមានជម្លោះក្នុងខេត្តកំពង់ស្ពឺ
កាលពីថ្ងៃអង្គារ សមាជិកនៃអង្គភាពយោធាវរជនកងពលតូចលេខ៧០ បានបាញ់ព្រមាន និងវាយដំលើរាងកាយអ្នកភូមិ ខណៈដែលទាហានព្យាយាមឈូសឆាយផ្នែកមួយនៃព្រៃមានជម្លោះនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នេះបើយោងតាមសាក្សី ...
ម៉ិច ដារ៉ា
https://vodenglish.news/soldiers-assault-villagers-in-disputed-kampong-speu-forest-says-rights-group/
សកម្មជនព្រៃឈើឱរ៉ាល់តវ៉ារឿងផ្លូវច្បាប់ប្រឆាំងពួកគេជុំវិញជម្លោះដីធ្លី
តំណាងសហគមន៍ព្រៃឈើចំនួន ៦នាក់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានសាលាដំបូងខេត្តសួរនាំនៅថ្ងៃពុធ ពីបទបង្កឲ្យខូចខាត គំរាមកំហែង ប្រមាថជាសាធារណៈ និងញុះញង់។ ...
សំ សារ៉ាត់
https://cambojanews.com/oral-forest-activists-protest-legal-case-against-them-over-land-dispute/
អន្តរក្រសួង និង WB កំពុងសិក្សារៀបចំគម្រោងធ្វើឱ្យប្រសើរឡើងការគ្រប់គ្រងសំរាម សំណល់រឹង
អន្តរក្រសួង និងធនាគារពិភពលោក (WB) កំពុងសិក្សារៀបចំគម្រោងធ្វើឱ្យប្រសើរឡើងក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅក្នុងក្រុង និងស្រុកនៅក្នុងខេត្តចំនួន ៥ ក្រោមការផ្ដល់ហិរញ្ញប្បទានពី WB ដែលមានទឹកប្រាក់ប្រមាណ ៦០ លានដុល្លារ សម្រាប់រយៈពេល ៦ ឆ្នាំ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-02-24-1105-232297.html
រដ្ឋបាលខេត្តពោធិ៍សាត់កំពុងកែលម្អក្រុងពោធិ៍សាត់ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត
រដ្ឋបាលខេត្តពោធិ៍សាត់កំពុងរៀបចំកែលម្អសួនច្បារ ដាក់ភ្លើងពណ៌ លាបថ្នាំ នៅតាមខឿន រៀបចំផ្លូវកៅស៊ូ សំខាន់ៗ រៀបចំបណ្តាញលូ ប្រព័ន្ធលូរំដោះទឹកស្អុយ អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ និងរៀបចំកែលម្អការដាក់ស្លាកផ្សព្វផ្សាយឱ្យមានរបៀបរៀបរយក្នុងទីក្រុង ដើម្បីសោភណភាពស្អាត ដោយរំពឹងថានឹងឈ្នះការប្រឡងប្រណាំងទីក្រុងស្អាតទទួលបានរំដួល ៣ ទង។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-24-1542-232299.html
Wildlife Alliance ជួយសង្គ្រោះសត្វព្រៃជាង ៧២០០០ ប្រភេទពីអ្នកប្រមាញ់
ក្នុងអំឡុងពេល ២១ ឆ្នាំនៃបេសកកម្មនៅកម្ពុជា អង្គការ Wildlife Alliance បានជួយអភិរក្សសត្វព្រៃ និងជួយសង្គ្រោះសត្វព្រៃជាង ៧០០០០ ប្រភេទដែលសត្វខ្លះជាសត្វផុតពូជ។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501030662/wildlife-alliance-rescues-more-than-72000-species-of-wildlife-from-perpetrators/
កូរ៉េខាងត្បូង បង្កើតឧទ្យានធម្មជាតិក្បែរប្រាសាទអង្គរវត្តរបស់កម្ពុជា
ឧទ្យានព្រៃឈើបែបកូរ៉េនឹងត្រូវបានបង្កើតឡើងនៅជិតបរិវេនប្រាសាទអង្គរវត្ត ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងព្រៃឈើរបស់ប្រទេសកូរ៉េខាងត្បូង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3BJGorw
មន្ត្រី៖ ពង្រូលជាសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតលើពិភពលោក
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានបញ្ជាក់ថា សត្វពង្រូលជាប្រភេទថនិកសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតលើពិភពលោក ជាពិសេសគឺការជួញដូរពាណិជ្ជកម្មអន្តរជាតិដោយខុសច្បាប់ ដើម្បីយកទៅធ្វើជាឱសថបុរាណ ថ្នាំប៉ូវសុខភាពក៏ដូចជាថ្នាំព្យាបាលជំងឺផ្សេងៗ ខណៈនៅកម្ពុជាប្រភេទសត្វនេះរងគ្រោះដោយសារការបរបាញ់ដាក់អន្ទាក់ និងធ្វើអាជីវកម្ម ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-23-1418-232212.html
លោកនាយករដ្ឋមន្ត្រីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មានតម្លៃជាង $២០ លាន ជាជំនួយជប៉ុន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ដែលមានតម្លៃជាង ២០ លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-02-23-0912-232191.html
ដីព្រៃលិចទឹកនៅបឹងទន្លេសាបជាង ៦ ម៉ឺនហិកតា ត្រូវបានអាជ្ញាធរដកហូត
ការដកហូតដីព្រៃលិចទឹកក្នុងតំបន់ ៣ នៅក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបមានចំនួនជាង ៦ ម៉ឺនហិកតា ដែលមានប្រជាពលរដ្ឋជិត ១ ម៉ឺន ៥ ពាន់គ្រួសារបានចូលខ្លួនស្ម័គ្រចិត្តប្រគល់ដីទាំងនេះឱ្យរដ្ឋគ្រប់គ្រងវិញ ខណៈការដាំដុះព្រៃលិចទឹក ឫស្សី ដើមត្នោត និងដើមឈើឡើងវិញ ក្នុងតំបន់ទាំងនោះត្រូវបានធ្វើឡើងបានជាង ៣០ ម៉ឺនដើមគ្រាប់។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-23-1104-232215.html
អគារមជ្ឈមណ្ឌល គ្រប់គ្រងតំបន់រ៉ាមសារព្រែកទាល់ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់
ក្រសួងបរិស្ថានសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលគ្រប់គ្រងតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង នាថ្ងៃទី ១៨ ខែកុម្ភៈ ខណៈឯកអគ្គរដ្ឋទូតអាល្លឺម៉ង់សង្ឃឹមថា ចំនួនសត្វស្លាបទឹកក្នុងតំបន់នេះនឹងបន្តកើនឡើង។ ...
រី សុចាន់
https://www.postkhmer.com/national/2022-02-22-1430-232118.html
មន្ត្រីឧទ្យានុរក្សសំឡូត ដោះម៉ាស៊ីនថតស្វ័យប្រវត្តិទៅពិនិត្យមើលសកម្មភាពសត្វព្រៃ
មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតសហការជាមួយមន្ត្រីល្បាត MJP និងមន្ត្រីមកពីក្រសួងបរិស្ថានបានរួមគ្នាដោះម៉ាស៊ីនថតស្វ័យប្រវត្តិតាមដានសត្វព្រៃចំនួន ៤ ទីតាំងផ្សេងគ្នា ដើម្បីពិនិត្យមើលសកម្មភាពសត្វព្រៃ ដោយបានប្រទះឃើញសត្វព្រៃកម្រៗជាច្រើនប្រភេទ ដែលកំពុងរស់នៅទីនោះ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-22-1427-232119.html
WCS និងរដ្ឋបាលជលផលខេត្តក្រចេះ បានដោះលែងកូនកន្ធាយក្បាលកង្កែបចំនួន ៣៥ ក្បាល
អង្គការ WCS សហការជាមួយខណ្ឌរដ្ឋបាលជលផលក្រចេះនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះបានលែងកូនកន្ធាយក្បាលកង្កែបចំនួន ៣៥ ក្បាលផ្សេងទៀត ចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ នេះបើយោងតាមអង្គការ WCS នៅថ្ងៃសុក្រទី ១៨ ខែកុម្ភៈនេះ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-0927-232016.html
ប្រធានស្តីទីព្រៃសង្ឃសហគមន៍រុក្ខវ័ន ស្នើអាជ្ញាធរចាប់ជនល្មើសដាក់អន្ទាក់បង្កឱ្យសត្វទន្សោងងាប់
ព្រះសង្ឃក្នុងព្រៃសង្ឃសហគមន៍រុក្ខវ័នអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញបរិស្ថានស្វែងរកជនប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វព្រៃ ដែលបណ្តាលឱ្យសត្វទន្សោង ១ ក្បាលងាប់ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-21-1030-232032.html
រដ្ឋមន្ត្រីមហាផ្ទៃប្រកាសបង្ក្រាបការទន្ទ្រានយកដីព្រៃលិចទឹកនៅបាត់ដំបង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃសៅរ៍ បានជំរុញឱ្យអាជ្ញាធរខេត្តបាត់ដំបង ទប់ស្កាត់ការទន្ទ្រានយកដីព្រៃលិចទឹកនៅតាមបឹងទន្លេសាប ក្នុងស្រុកមោងឬស្សី ស្រុកសង្កែ ឯកភ្នំ និងស្រុក ...
ស៊ុត គឺមសឿត
https://bit.ly/3v4DE6B
អង្គការ WWF សោកស្ដាយចំពោះការស្លាប់របស់សត្វផ្សោតចុងក្រោយនៅក្នុងទន្លេក្បែរព្រំទល់កម្ពុជា
អង្គការ WWF បានសម្តែងការសោកស្តាយចំពោះការស្លាប់របស់សត្វផ្សោតទន្លេដែលត្រូវបានគេស្គាល់សត្វផ្សោតចុងក្រោយនៅក្នុងអាងទឹកឆ្លងទន្លេមេគង្គរវាងប្រទេសឡាវ និងកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Iigg9m
ត្រីផ្សោត អ៊ីរ៉ាវ៉ាតឌីចុងក្រោយនៅតំបន់អន្លង់ឈើទាលនៃទន្លេមេគង្គងាប់
នៅតាមព្រំដែនកម្ពុជា-ឡាវ ត្រីផ្សោត អ៊ីរ៉ាវ៉ាតឌីដែលស្គាល់ចុងក្រោយបានងាប់ហើយដែលត្រូវបានគេរាយការណ៍ថាដោយសារជាប់ក្នុងសំណាញ់ ...
ប៉ូ សុភា និងម៉េង សៀវម៊ី
https://cambodianess.com/article/last-irrawaddy-dolphin-in-anlong-chheuteal-section-of-mekong-river-dies
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ អញ្ញើញអភិបាលស្រុកព្រះនេត្រព្រះ និងមេឃុំប្រាសាទឲ្យចូលបំភ្លឺ នៅអំឡុងខែមីនាពាក់ព័ន្ធករណីឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យចេញលិខិតអញ្ញើញអភិបាលស្រុកព្រះនេត្រព្រះលោក ឃូ ពៅ និងមេឃុំប្រាសាទលោក មាសហ៊ឹក ឲ្យចូលបំភ្លឺជាបន្តបន្ទាប់នៅអំឡុងខែមីនាពាក់ពន្ធ័នឹងករណីឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកតំបន់ ៣ ក្នុងបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-13-1816-231639.html
កម្ពុជា កំពុងសិក្សាពីគម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍ អុបទិក ក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ ប្រវែងជាង ៣០០ គីឡូម៉ែត្រ
ព្រះរាជាណាចក្រកំពុងសិក្សាពីផលប៉ះពាល់បរិស្ថានពីការសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រតភ្ជាប់ពីហុងកុងទៅខេត្តព្រះសីហនុក្នុងចម្ងាយជាង ៣០០ គីឡូម៉ែត្រ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-02-12-1133-231616.html
កម្ពុជាប្ដេជ្ញាកាត់បន្ថយការកាប់បំផ្លាញព្រៃឈើឲ្យបានពាក់កណ្តាលត្រឹមឆ្នាំ២០៣០
កម្ពុជាត្រៀមកាត់បន្ថយការកាប់បំផ្លាញព្រៃឈើពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងសម្រេចបានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់គ្មានការបំភាយក្នុងវិស័យព្រៃឈើត្រឹមឆ្នាំ២០៤០។ ...
សុន មិនា
http://khmertimeskh.com/501024424/cambodia-commits-to-halve-deforestation-by-2030/
អ្នកស្រុកបារម្ភខ្លាចបាត់បង់ទាំងអស់ព្រោះផ្នែកបឹងតាមោកក្លាយជាដីអភិវឌ្ឍន៍
អាជ្ញាធរកម្ពុជាគិតត្រឹមខែធ្នូ ឆ្នាំ២០២១ បានផ្តល់គម្រោងអភិវឌ្ឍន៍បឹងតាមោកជាង ២,០០០ លើផ្ទៃដី ៣ ២៣៩,៧ ហិកតាដែលឆ្លើយតបនឹងសំណើចំនួន ៤៣ ពីស្ថាប័នសាធារណៈ និងឯកជនដែលធ្វើឲ្យអនាគតបឹងមិនច្បាស់លាស់។ ...
Teng Yalirozy
https://cambodianess.com/article/local-residents-fear-losing-it-all-as-portions-of-boeung-ta-mok-lake-become-development-land
ព្រះសង្ឃប្ដេជ្ញារៀបចំព្រៃសង្ឃសហគមន៍រុក្ខវ័នឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ
ព្រះសង្ឃដែលការពារព្រៃសង្ឃសហគមន៍រុក្ខវ័នប្តេជ្ញាថា នឹងរៀបចំទីនោះឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ បែបពុទ្ធសាសនាសម្រាប់ទាក់ទាញប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-11-1040-231541.html