រកឃើញសត្វត្រយងចង្កំកសនៅកម្ពុជា ប្រមាណ ៨០០ ក្បាល
សត្វត្រយងចង្កំកសដែលជាសត្វស្លាបដ៏កម្រនិងជិតផុតពូជនៅលើពិភពលោក ត្រូវបានរកឃើញនៅកម្ពុជាប្រមាណ ៨០០ ក្បាល ស្មើនឹង ៨០ ភាគរយនៃសត្វសរុប ១ ០០០ ក្បាល ខណៈក្រសួងបរិស្ថាន និងដៃគូអភិរក្សធនធានធម្មជាតិបន្តអំពាវនាវដល់ពលរដ្ឋឱ្យបញ្ឈប់ការដាក់អន្ទាក់ និងហូបសាច់សត្វព្រៃ។ សេចក្ដីប្រកាសព័ត៌មានរួមរវាងក្រសួងបរិស្ថាន និងអង្គការដៃគូចំនួន ៧ ទៀត ចុះថ្ងៃទី ១១ ខែមករា បានឱ្យដឹងថា សត្វត្រយងចង្កំកសដែលជាសត្វស្លាបដ៏កម្របំផុតលើលោក និងប្រឈមហានិភ័យខ្ពស់នៃការផុតពូជជាសកល ប្រសិនបើកត្តាគំរាមកំហែងនានានៅតែបន្តកើតមាន ក្នុងនោះមានការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ …
ឡាយ សាមាន
https://www.postkhmer.com/national/2023-01-13-1003-245868.html