បរិស្ថាន និងធនធានធម្មជាតិ

ព្រៃឈើ និងរុក្ខាប្រមាញ់

WWF ស្តីបន្ទោសការអនុគ្រោះដល់អ្នកចាប់សំពោចធ្វើអាហារ

ក្រុមអ្នកការពារបរិស្ថាន WWF ត្រូវបានរិះគន់ពីការលើកលែងទោសដល់បងប្អូនប្រុស ៣នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងខេត្តមណ្ឌលគិរីកាលពីសប្តាហ៍មុនដោយបានរកឃើញសត្វព្រៃជាច្រើនោក្នុងរថយន្តដូចជា សត្វអណ្តើក បង្គួយ ពស់ ស្វា និងសត្វសំពោច ដែលសត្វទាំងអស់នោះនឹងត្រូវយកទៅធ្វើអាហារសម្រាប់ពិធិជប់លៀង។ ...

ផាន សូមី
https://www.cambodiadaily.com/news/wwf-slams-lenience-civet-caterers-116537/

រដ្ឋាភិបាល​​ដំណើរ​​ការ​​​​​ដេញ​​ថ្លៃ​ឈើ​​​លើក​​​ដំបូង បន្ទាប់ពី​​​ពន្យារ​ពេល​

កាលពីម្សិលមិញ រដ្ឋាភិបាលបានដាក់ដេញថ្លៃជាលើកដំបូងនូវឈើមួយចំនួនក្នុងចំណោមឈើកាប់ខុសច្បាប់ប្រមាណ៧០.០០០ម៉ែត្រគូបដែលសមត្ថកិច្ចរឹបអូសបានកាលពីដើមឆ្នាំនេះ បន្ទាប់ពីកង្វះអ្នកចាប់អារម្មណ៍បានបង្ខំឱ្យលុបចោលការដេញថ្លៃរយៈពេលជាង១ខែ។ ...

អូន ភាព
http://www.cambodiadailykhmer.com/33525

សត្វព្រៃជាច្រើនត្រូវបានរំដោះនោក្នុងខេត្តមណ្ឌលគិរី

ក្រុមអ្នកការពារនៅក្នុងដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរីបានឃាត់ខ្លួនបុរសពីរនាក់ ហើយបានរឹបអូសបានសត្វព្រៃជាង ៥០ក្បាលកាលពីថ្ងៃសៅរ៍ នេះបើយោងតាមអង្គការ (WWF) និងមន្ត្រីប៉ូលីសស្រុកកោះញែក។ ...

Cristina Maza និង ប៊ុន សេងគង់
http://www.phnompenhpost.com/national/load-wildlife-busted-mondulkiri

ឈើ​ប្រណីត​ជាង ១០០ ដុំ​ត្រូវ​បាន​រឹបអូស​ពី​ផ្ទះ​មន្ត្រី​យោធា

ឈើប្រណីតប្រមាណជាង ១០០ ដុំត្រូវបានរកឃើញ និងរឹបអូសពីលំនៅឋានរបស់មន្ត្រីយោធាព្រំដែនម្នាក់នៅក្នុងឃុំស្រែក្ទម្ព ស្រុកកែវសីមានៅមុនពេលឈ្មួញបម្រុងដឹកយកទៅលក់នៅប្រទេសវៀតណាម។ ...

ផាក់ ស៊ាងលី
http://bit.ly/2b64zIf

ការនាំចេញឈើទៅកាន់ប្រទេសវៀតណាម នៅតែបន្តបំពានបម្រាមរបស់រដ្ឋាភិបាលកម្ពុជា

យោងតាមទិន្នន័យគយរបស់វៀតណាមបានឱ្យដឹងថា ឈើដែលមានតម្លៃជាង៨៥លានដុល្លារត្រូវបាននាំចេញពីប្រទេសកម្ពុជាទៅវៀតណាមអំឡុងឆមាសទី១ដើមឆ្នាំនេះ ទោះបីជាកម្ពុជាបានដាក់បម្រាមទូទៅលើការនាំចេញឈើទាំងអស់ទៅកាន់ប្រទេសជិតខាងភាគខាងកើតមួយនេះក្ដី។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33513

អ្នក​ដឹកឈើ​ខុសច្បាប់​រត់គេច​ខ្លួន​ខណៈ​មានការ​ឆែកឆេរ​តាម​ដងផ្លូវ​

កាលពីថ្ងៃសៅរ៍ អាជ្ញាធរបានបញ្ឈប់រថយន្តដឹកឈើខុសច្បាប់មួយដែលដឹកឈើក្រញូងកាត់តាមខេត្តក្រចេះ ប៉ុន្តែបរាជ័យក្នុងការឃាត់ខ្លួនអ្នកបើកបរនិងជំនួយការរបស់គេ ដែលបានរត់គេចខ្លួនដោយថ្មើរជើង នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីមួយរូបបានឱ្យដឹងកាលពីថ្ងៃអាទិត្យ។ ...

អូន ភាព
https://www.cambodiadaily.com/news/timber-smugglers-flee-during-roadside-inspection-116114/

រថយន្តដឹកឈើត្រូវបានរឹបអូសក្នុងខេត្តក្រចេះ

មន្ត្រីប៉ូលីសសហការជាមួយមន្ត្រីរដ្ឋាភិបាលនៅក្នុងខេត្តក្រចេះបានចាប់បានរថយន្តដែលដឹកសុទ្ធតែឈើប្រណីតនៅក្នុងស្រុកចិត្របុរី ភូមិចង្ក្រង់ កាលពីរសៀលថ្ងៃសៅរ៍។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/27871/timber-truck-seized-in-kratie/

ការ​លក់​ដេញថ្លៃ​ដោយ​រដ្ឋាភិបាល​ត្រូវ​បាន​បញ្ឈប់​

រដ្ឋាភិបាលបានបញ្ឈប់ការព្យាយាមលក់ដេញថ្លៃចំពោះឈើភាគច្រើននៃចំនួនសរុប ៧១ ០០០ ម៉ែត្រគូប ដែលបានមកពីការរឹបអូសដោយអាជ្ញាធរកាលពីដើមឆ្នាំនេះ ខណៈពេលដែលមានកង្វះខាតនៃចំណាប់អារម្មណ៍ពីអ្នកទិញ។ ...

អូន ភាព
https://www.cambodiadaily.com/news/auctions-called-off-for-most-of-seized-timber-116042/

មន្ត្រី​៖​ ការ​នាំ​ចេញ​ឈើប្រណិត​ទៅ​វៀតណាម​ធ្វើ​ទៅ​បាន​ដោយ​ហត្ថលេខា​ក្លែងក្លាយ​

កាលពីម្សិលមិញ មន្ត្រីក្រសួងម្នាក់ បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០១៤ ឈើគ្រញូងរាប់ពាន់ម៉ែត្រគូប ត្រូវបាននាំចេញទៅប្រទេសវៀតណាម ជាមួយនឹងលិខិតអនុញ្ញាតដែលមានហត្ថលេខាជាហ្វូតូសុប របស់រដ្ឋលេខាធិការចូលនិវត្តន៍នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...

Jack Davies និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/rosewood-exports-vietnam-achieved-fake-signatures-official

សត្វដំរីជាប់អន្ទាក់ត្រូវបានស្លាប់ដោយសាររបួសនៅក្នុងប្រទេសកម្ពុជា

ប្រភេទសត្វដំរីអាស៊ីដែលប្រឈមនឹងការជិតផុតពូជមួយក្បាលបានស្លាប់នៅភាគខាងកើតនៃប្រទេសកម្ពុជា បន្ទាប់ពីរងរបួសជើងយ៉ាងធ្ងន់ធ្ងរដោយសារវាបានជាប់នឹងអន្ទាក់ចាប់សត្វមួយ នេះបើតាមការរៀបរាប់ពីមន្ត្រីមូលដ្ឋានកាលពីថ្ងៃច័ន្ទ។   ...

The Gulf Today Team
http://gulftoday.ae/portal/e1650b9b-2e56-4057-8f0d-d7b86cef2577.aspx

ថៃ ​បាញ់​ខ្មែរ​ស្លាប់​ម្នាក់​ ​ខណៈ​កំពុង​នាំ​គ្នា​ចូល​កាប់​គ្រញូង

ទាហ៊ានថៃបានបាញ់សម្លាប់ពលរដ្ឋខ្មែរមួយរូបពីខេត្តបាត់ដំបន់ខណៈពេលដែលគាត់បានឆ្លងព្រំដែនដោយលួចលាក់ជាមួយមនុស្សចំនួន៦នាក់ទៀតដើម្បីទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃកាលពីយប់ថ្ងៃពុធ។  ...

ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/rosewood-logger-shot-dead-by-thai-soldiers-115757/

បើក​សម្ភោ​ធ​ស​ន្ទា​នុ​ក្រម​សត្វព្រៃ​ដើម្បី​បញ្ឈប់​ការ​ប្រ​ម៉ា​ញ់​

កាលពីម្សិលមិញ មូលនិធិសត្វព្រៃពិភពលោក (WWF) សម្រាប់ប្រទេសកម្ពុជានិងក្រសួងបរិស្ថានបានបើកសម្ភោធកម្រងសៀវភៅសន្ទានុក្រមរូបភាពដែលមានចំនួន៧៦សន្លឹកស្តីអំពីតំបន់អភិរក្សសត្វព្រៃភ្នំព្រិចក្នុងខេត្តមណ្ឌលគិរី ក្នុងគោលបំណងផ្តល់ចំនេះដឹងទៅកាន់ប្រជាជនទូទៅស្តីអំពីគុណប្រយោជន៍នៃការអភិរក្សសត្វព្រៃនិងប្រឆាំងនឹងការប្រម៉ាញ់។ ...

ប៊ុន សេងគង់
http://www.phnompenhpost.com/national/wildlife-book-looks-put-dent-poaching

សកម្មជន​ការពារ​ព្រៃឈើ​​ ត្រូវ​បាន​ក្រុម​ជន​ល្មើស​គំរាម​សម្លាប់

សកម្មជនការពារព្រៃឈើជនជាតិដើមកួយត្រូវបានក្រុមអ្នកកាប់ឈើក្នុងភូមិជាមួយគ្នាគំរាមបាញ់សម្លាប់ធ្វើឲ្យអ្នកខ្លះមិនហ៊ានចេញក្រៅផ្ទះ និងបានចោទអាជ្ញាធរថាមិនសូវចាត់វិធានការបង្ក្រាបជនល្មើស និងអ្នកបំផ្លាញព្រៃការពារក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ...

ផាក់ ស៊ាងលី
http://bit.ly/2a1V4aH

ក្រសួងឲ្យ​សាធារណជន​ចូល​រួម​ដេញថ្លៃ​ឈើ​នៅ​ខេត្ត​ស្ទឹង​ត្រែង​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសទៅដល់សាធារណជនដាក់ពាក្យចូលរួមដេញថ្លៃលក់ឈើ និងកូនឈើ ដែលត្រូវបានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ រឹបអូសបាននៅក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ដែលមានឈើសរុបជាង ២៦៥ម៉ែត្រគូប ដែលតម្លៃមូលដ្ឋានចាប់ពីជិត ៣៧៩ លានរៀល ស្មើនឹងជាង ៩ម៉ឺនដុល្លារអាមេរិក ចាប់ពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកក្កដា។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2aaAdRe

មន្ត្រី​រឹបអូស​បាន​ឈើ​គ្រញូង​ ១,១០០​ គីឡូក្រាម​

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបានរឹបអូសឈើគ្រញូងប្រមាណ ១,១០០ គីឡូក្រាមកាលពីព្រឹកព្រលឹមនៃថ្ងៃអង្គារ ដោយមានបុរសពីរនាក់ជាប់សង្ស័យក្នុងការដឹកជញ្ជូនឈើនេះបានរត់គេចខ្លួនបាត់។ ...

អូន ភាព
https://www.cambodiadaily.com/news/officials-seize-1100-kg-of-rosewood-after-chase-115668/

ក្រសួង​រំសាយ​ការ​ដាក់​ដេញថ្លៃ​ឈើប្រណិត​លើក​ទី​បី​

ក្រសួងហិរញ្ញវត្ថុបានធ្វើផ្លាស់ប្តូរកាលវិភាគជាថ្មីសម្រាប់ការដាក់ដេញថ្លៃជាលើកទីបីនៃឈើប្រណិតដែលរឹបអូសបាន ដែលបានកំនត់នឹងចាប់ផ្តើមនៅថ្ងៃនេះ បន្ទាប់ពីមានកង្វះខាតចំណាប់អារម្មណ៍ពីអ្នកទិញ បើទោះបីជាការដេញថ្លៃផ្សេងទៀតជាច្រើននៅខេត្តស្ទឹងត្រែងនឹងបន្តនៅថ្ងៃពុធតាមដែលបានគ្រោងទុកក៏ដោយ។ ...

អូន ភាព
https://www.cambodiadaily.com/news/amid-lack-of-interest-more-wood-auctions-called-off-115335/

សត្វ​ទោច​មកុដ​កម្រ​ បង្ហាញ​ខ្លួន​នៅ​តំបន់​អង្គរ

សត្វទោចមកុដដ៏កម្រ និងជិតផុតពូជក្នុងលោកកំពុងបង្ហាញវត្តមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរជាមួយនឹងសមាជិកថ្មីរបស់ពួកវាមួយក្បាលទៀតដែលទើបតែកើតបានមួយខែកន្លងមកនេះ។ នេះបើតាមគេហទំព័ររបស់អាជ្ញាធរអប្សារាដែលបានចេញផ្សាយក្នុងពេលថ្មីៗនេះ។ ...

ឃុត សុភចរិយា
http://bit.ly/29yt0JX

ឈើប្រណិត​ខុសច្បាប់​ត្រូវ​បាន​រក​ឃើញ​ដោយ​នគរបាល​បាន​បាត់​ក្នុង​ខេត្តរតនគិរី​

មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ឈើប្រណិតខុសច្បាប់មួយគំនរដែលត្រូវបានរកឃើញដោយនគរបាលខេត្តរតនគិរីកាលពីដើមខែនេះ ដែលបានដាក់ចោលលើដងផ្លូវធ្វើឡើងដោយម្ចាស់ក្រុមហ៊ុនដំណាំកៅស៊ូក្នុងតំបន់ ដែលជានិច្ចកាលក្រុមហ៊ុនេះត្រូវបានចោទប្រកាន់ពីការកាប់ឈើខុសច្បាប់ត្រូវបានបាត់បង់ដោយមិនដឹងមូលហេតុ។ ...

អូន ភាព
https://www.cambodiadaily.com/news/illegal-timber-found-by-police-goes-missing-in-ratanakkiri-115266/

តើព្រះសង្ឃប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាយ៉ាងដូចម៉្តេច?

កម្ពុជាមានអត្រានៃការកាប់ព្រៃឈើខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ ប៉ុន្តែក្រុមព្រះសង្ឃបានកំពុងបន្តកិច្ចខំប្រឹងប្រែងដើម្បីជួយសង្គ្រោះព្រៃឈើទាំងនោះតាមរយៈការបង្ហាញជាសាធារណៈពីកំហុស និងបំផុសចលនាដល់អ្នកភូមិ។ នេះបើតាមសេចក្តីរាយកាណ៍របស់ Ate Hoekstra។ ...

Ate Hoekstra
http://www.dw.com/en/how-buddhist-monks-are-battling-deforestation-in-cambodia/a-19386396

សត្វខ្ទីងពីរក្បាលត្រូវបានជាប់អន្ទាក់ព្រានព្រៃបណ្តាលឱ្យស្លាប់នៅក្នុងតំបន់ឧទ្យាន

មេ និងកូនសត្វខ្ទីងពីរក្បាលត្រូវបានស្លាប់បន្ទាប់ពីបានរកឃើញថាបានជាប់អន្ទាក់ព្រានព្រៃនៅតំបន់ការពារមួយនៃជួរភ្នំក្រវ៉ាញ នេះបើយោងតាមឧទ្យានុរក្ស និងមន្ត្រីមកពីមូលនិធិ Maddox Jolie-Pitt (MJP) ដែលជាអង្គការសត្វព្រៃមិនមែនរដ្ឋាភិបាលមួយឧបត្ថម្ភដោយអ្នកនាង Angelina Jolie។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26899/two-trapped-gaurs-die-in-sanctuary/

រដ្ឋបាលព្រៃឈើរឹបអូសរថយន្តដឹកឈេើខុសច្បាប់ចំនួន១២គ្រឿង

កាលពីម្សិលមិញ កងកម្លាំងរដ្ឋបាលព្រៃឈើខេត្តក្រចេះបានសហការជាមួយនគរបាលខេត្តក្នុងការរឹបអូសរថយន្តដឹកឈេើខុសច្បាប់ចំនួន១២គ្រឿង។  ...

Khouth Sophak Chakrya
http://www.phnompenhpost.com/national/fa-seizes-12-trucks-illegal-wood-kratie

ព្រៃឡង់នៅតែមានការចូលកាប់ឈើ៖ សហគមន៍

ការកាប់ព្រៃឈើនៅតែបន្តរាលដាលនៅក្នុងព្រៃឡង់ ជាភស្តុតាងដែលបង្ហាញថាការជម្រុញដើម្បីដាក់ដី ៤០០,០០០ហិកតា ទៅក្នុងតំបន់ការពាររបស់រដ្ឋាភិបាលគឺ មិនមានប្រសិទ្ធិភាព នេះបើយោងតាមសកម្មជនានាក៏ដូចជាបណ្តាញសហគមន៍ព្រៃឡង់ចេញសេចក្តីរាយការណ៍កាលពីម្សិលមិញ។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26693/prey-lang-still-logged--community/

ហ្វូងដំរីត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃ

ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញរូបភាពថ្មីៗដែលផ្តល់តាមរយៈការប្រទះឃើញហ្វូងដំរីដែលជិតផុតពូជដ៏កម្រកំពុងធ្វើដំណើរជាមួយកូនៗឆ្លងកាត់ដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរីកាលពីដេើមខែមិថុនា។ រូបភាពទាំងនេះ ជាផ្នែកមួយនៃគម្រោងគ្រប់គ្រងការអភិរក្សអនុវត្តន៍ដោយអង្គការវីនរ៉កអន្តរជាតិ និងមូលនិធិសត្វព្រៃពិភពលោកក្នុងនាមជាដៃគូជាមួយគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ។ ...

សាហ្វីយ៉ា ឆាល
http://www.khmertimeskh.com/news/26631/elephant-herds-spotted--in-wildlife-sanctuary

រដ្ឋាភិបាល​៖​ អាជ្ញាប័ណ្ណ​នាំ​ចេញ​ឈើ​គ្រញូង​ជា​អាជ្ញាប័ណ្ណ​ក្លែងក្លាយ​

រដ្ឋាភិបាលបានឱ្យដឹងថាមិនមានការផ្តល់អាជ្ញាប័ណ្ណណាមួួួយចំពោះការនាំចេញឈើគ្រញូងនោះទេ បន្ទាប់ពីកម្ពុជាបានយល់ព្រមនឹងច្បាប់ពាណិជ្ជកម្មថ្មីដ៏តឹងរឹងសម្រាប់ឈើកម្ និងបានឱ្យដឹងថារដ្ឋាភិបាលនឹងពិនិត្យមើលលើទិន្នន័យរបស់អង្គការសហប្រជាជាតិដែលមានអំណះអំណាងផ្សេងពីនេះ។ ...

Zsombor Peter
https://www.cambodiadaily.com/news/rosewood-export-permits-were-faked-govt-says-114772/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CNd2V
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!