មន្ត្រី​ប៉ូលិស និង​មន្ត្រី​បរិស្ថាន​បង្ក្រាប​រថយន្ត​ស៊េរី​ទំនើប​ដឹក​ឈើ​ប្រណិត​

សមត្ថកិច្ចខេត្តមណ្ឌលគិរីបានសហការជាមួយមន្ទីរបរិស្ថានខេត្តបង្ក្រាបរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសដឹកឈើប្រណិតជាច្រើនដុំនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃអាទិត្យ។ លោក ប៉ែន ផល្លី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី បាននិយាយថា ប្រតិបត្តិការចាប់រថយន្តស៊េរីទំនើបនេះគឺធ្វើឡើងនៅម៉ោង ១១យប់ថ្ងៃអាទិត្យ។ លោកបានថ្លែងថា៖ «យើងបង្ក្រាបរថយន្តនេះនៅម៉ោង២២ និង២២នាទីកាលពីថ្ងៃទី៤។ តាមពិតការបង្ក្រាបនេះមានការសហការជាមួយអង្គភាពពាក់ព័ន្ធ ហើយយើងបានរកឃើញប្រភេទឈើប្រណិតជាច្រើន»។ …

ប៉ាវ ស៊ុយ
http://bit.ly/2czweRs