លោក​នាយក​រដ្ឋមន្ត្រី​ចេញ​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ត្បូងឃ្មុំ តាម​ចាប់​មេខ្លោង​ជួញដូរ និង​កាប់​ព្រៃឈើ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ កន្លងទៅបានបញ្ជាឲ្យលោក ប្រាជ្ញ ចាន់ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការលប់បំបាត់រាល់សកម្មភាពកាប់ឈើ ការដឹកឈើខុសច្បាប់នៅខេត្តត្បូងឃ្មុំ និងចាប់មេខ្លោងធំ ដែលនៅពីក្រោយការជួញដូរ និងកាប់ឈើប្រណិត។ បទបញ្ជានេះ ត្រូវបានប្រកាសឡើងក្នុងពេលលោកបានជួបជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមគេហទំព័របណ្ដាញទំនាក់ទំនងសង្គម Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសពីលទ្ធផល ក្រោយកិច្ចជំនួប។ លោកបានសរសេរបន្ថែមថា ក្នុងកិច្ចជំនួប លោកបានសង្កត់ធ្ងន់លើការបញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ទាំងស្រុងនៅក្នុងខេត្តត្បូងឃ្មុំ នេះ។ លោកបានបញ្ជាទៅលោកអភិបាលខេត្តជាអ្នកទទួលខុសត្រូវ និងបញ្ជាផ្ទាល់ទៅកម្លាំងទាំង ៣ប្រភេទមាន ប៉ូលិស ប៉េអិម និងទាហានខេត្ត ត្រូវអនុវត្តការងារនេះឲ្យបានដាច់ខាត។ …

វ៉ែន រដ្ឋាវង្ស
http://bit.ly/2bHAQnP