រដ្ឋាភិបាល

ទំនាក់ទំនងអន្តរជាតិ

អាល្លឺម៉ង់​ ចេញ​មុខ​អបអរសាទរ​ការឡើង​កាន់​តំណែង​ជាថ្មី ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel កាលពី​ចុង​សប្តាហ៍​មុន​បាន​ផ្ញើ​លិខិត​អបអរសាទរ​មួយ​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ជូនពរ​លោក​ចំពោះ​ជោគជ័យ​នៅក្នុង​អាណត្តិ​ថ្មី​របស់​លោក​ជាមួយ​នឹង​ការ​គូសបញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់​ និង​កម្ពុជា​បាន​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​ចែង​ពី​ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង ...

នៀម ឆេង
https://bit.ly/2NulfLf

​បញ្ឈប់​ការ​ជួល​ដី​នៅ​តាម​ព្រំដែន​

​អាជ្ញាធរ​កម្ពុជា​ និង​វៀតណាម​កាលពី​ម្សិលមិញ​បាន​យល់ព្រម​រំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​មិន​ឱ្យ​ជួល​ដី​ទៅ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ដើម្បី​ជួយ​ការពារ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/530484/border-residents-to-cease-land-leases/

បុគ្គលិក​ដោះ​មីន​នឹង​ទទួល​បាន​វគ្គ​បណ្ដុះបណ្ដាល​នៅ​ប្រទេស​ចិន​

​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ នឹង​បញ្ជូន​បុគ្គលិក​ដោះ​មីន​ចំនួន​ ៤០​ នាក់​ទៅ​ប្រទេស​ចិន​ ដើម្បី​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ខែ​ក្រោយ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ចិន​ ក្នុង​ការ​គាំទ្រ​ដល់​ការ​បោសសម្អាត​មីន​។​ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50527762/deminers-to-get-training-in-china/

​អ្នកនេសាទ​ និង​កសិករ​ចង់​ឃើញ​បញ្ហា​បរិស្ថាន​ត្រូវ​បាន​ដោះស្រាយ​

​ដោយ​រាជរដ្ឋាភិបាល​កំពុង​ជម្រុញ​របៀបវារៈ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDG)​ ឱ្យ​ឈាន​ទៅ​មុខ​នោះ​ អ្នកនេសាទ​ និង​កសិករ​ក៏​បាន​ជម្រុញ​ឱ្យ​ អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​អេកូឡូស៊ី​ និង​បរិស្ថាន​ផ្សេងៗ​ ដែល​កំពុង​ជួប​ប្រទះ​ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ស​ប្តា​ហ៍ ...

Kazi Mahmood
https://www.khmertimeskh.com/50526423/fishermen-and-farmers-want-environmental-issues-addressed/

ចិន​សន្យា​ជួយ​កម្ពុជា​សម្រេច​ឲ្យ​បាន​ការ​កាត់បន្ថយ​ភាព​ក្រីក្រ

សន្និសីទ​អាស៊ាន‑ចិន‑UNDP រយៈពេល​ ២ ​ថ្ងៃ​បាន​បញ្ចប់​កាលពី​ម្សិលមិញ​ដោយ​ប្រទេស​ចិន​បាន​សន្យា​ជួយ​កម្ពុជា​សម្រេច​ឲ្យ​បាន​នូវ​ការកាត់បន្ថយ​ភាព​ក្រីក្រ និង​ការរួម​ចំណែក​របស់​ចិន​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​អាស៊ាន​។ ...

នៀម ឆេង
https://bit.ly/2OWqnEZ

សន្និសីទ​អាស៊ាន-ចិន-UNDP ផ្តោត​លើ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​សប្តាហ៍​មុន​បាន​បង្ហាញ​ថា​អង្គ​សន្និសីទ​នេះ​ត្រួសត្រាយ​ផ្លូវ​ «​ឆ្ពោះ​ទៅ​មុខ​ដើម្បី​បញ្ជ្រាប​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​ថ្នាក់​តំបន់ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​ក្នុង​បរិបទ​នៃ​ការបំពេញ​បន្ថែម​រវាង​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ​ ២០២៥ និង​គោលដៅ ...

នៀម ឆេង
https://bit.ly/2waKVSc

អាមេរិក​ពង្រីក​ការដាក់​កំហិត​ទិដ្ឋាការ​ទៅលើ​​មន្ត្រី​របស់​កម្ពុជា

មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ពួកគេ​បាន​ពង្រីក​ការដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​ និង​បុគ្គល​ដែល​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​ចាត់ទុក​ថា​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ការធ្វើ​ឱ្យ​ខូច​ដល់​​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​អ្វី​ដែល​មន្ត្រី ...

នៀម ឆេង
https://bit.ly/2wdrxUC

លោក​ ដូណាល់ ត្រាំ ​ប្រកាស​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា

​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ បាន​ប្រកាស​តែងតាំង​លោក W. Patrick Murphy ដែល​ធ្លាប់​មាន​ប្រវត្តិ​រិះគន់​កម្ពុជា​ចំពោះ​ការចាប់​ឃុំ​ខ្លួន​អតីត​មេបក្ស​ប្រឆាំង ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា​ជំនួស​លោក William A. Heidt ដែល​ត្រូវ​ចប់​អាណត្តិ​។ ...

នៀម ឆេង
https://bit.ly/2P3aj56

នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នឹង​ចូលរួម​វេទិកា​ WEF ​ខែ​ក្រោយ

លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នឹង​ចូលរួម​​កិច្ចប្រជុំ​រយៈពេល​ ៣ ​ថ្ងៃ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) ស្ដីពី​អាស៊ាន​នៅ​ទីក្រុង​ហាណូយ វៀតណាម​នៅ​ខែ​​ក្រោយ​ជាមួយ​មេដឹកនាំ​អាស៊ាន​ផ្សេង​ទៀត​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ WEF កាលពី​ថ្ងៃ​ម្សិលមិញ​។ ...

ហ៊ គីមសាយ
https://bit.ly/2AWeTiI

ហ្វី​លី​ពី​ន​អបអរសាទរ​កម្ពុជា​លើ​ការ​បោះ​ឆ្នោត​ដោយ​សន្តិវិធី​

​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​បាន​អបអរសាទរ​ប្រទេស​កម្ពុជា​ ចំពោះ​ការ​បោះ​ឆ្នោត​ដោយ​សន្តិភាព​ និង​គ្មាន​ភាព​ហឹ​ង្សា​កាលពី​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ដោយ​និយាយ​ថា​ ខ្លួន​បាន​ប្តេជ្ញា​នឹង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ...

តាំង វីដា
https://www.khmertimeskh.com/50520944/philippines-congratulates-cambodia-on-peaceful-election/

អ្នក​ឃ្លាំមើល​ថា គួរ​ប្រយ័ត្ន​ចំពោះ​ការសរសើរ​ពី​ចិន ខណៈ​បក្ស​កាន់​អំណាច​រីករាយ​ទទួល

អ្នក​ឃ្លាំមើល​សម្តែង​ការ​ព្រួយបារម្ភ​ទៅ​លើ​អ្វី​ដែល​មហាយក្ស​ចិន​បាន​សរសើរ​កម្ពុជា​ថា ហ៊ាន​ប្រឈម​តទល់​នឹង​សម្ពាធ ព្រម​ទាំង​ឥទ្ធិពល​នយោបាយ​ផ្សេងៗ​ពី​ខាង​ក្រៅ ខណៈ​ដែល​ខ្លួន​ជា​ប្រទេស​តូច ដោយ​ពួកគេ​លើក​ឡើង​ថា ការសរសើរ​របស់​ចិន​កុម្មុយនីស្ត​គឺ​ប្រៀប​ដូច​នឹង​ការ​បញ្ជោរ​ឲ្យ ...

មាស សុខជា
https://bit.ly/2JNPFCf

​ចំណងមិត្តភាព​ដើម្បី​ផលប្រយោជន៍​

​អស់​រយៈពេល​ជាង​២៥​ឆ្នាំ​មក​ហើយ​ ដែល​បស្ចិមប្រទេស​បាន​ជួយ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​ នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ងើប​ផុត​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។​ សហរដ្ឋអាមេរិក​និង​បណ្ដា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ បាន​ផ្ដល់​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​អា​មេ ...

នៅ វណ្ណារិន
https://projects.voanews.com/cambodia-election-2018/khmer/feature/chinese-influence.html

​ការ​ប្រកួតប្រជែង​រវាង​ជប៉ុន​ និង​ចិន​កំពុង​តែ​វិ​វត្ត​ក្នុង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ បាន​ក្លាយជា​វេទិកា​មួយ​សម្រាប់​ការ​ប្រកួតប្រជែង​រវាង​ប្រទេស​ចិន​ និង​ជប៉ុន​ដែល​ជា​ប្រទេស​ពីរ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​រដ្ឋ​អាស៊ី​អាគ្នេយ៍​។​ ...

Nyshka Chandran
https://www.cnbc.com/2018/07/18/japan-and-china-compete-for-influence-incambodia.html

​ឯកអគ្គរដ្ឋទូត​ចិន​៖​ សហភាព​អឺរ៉ុប​មិន​គួរ​លាយ​បញ្ចូល​នយោបាយ​ និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ទេ​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​រាជធានី​ភ្នំពេញ​និយាយ​ថា​ សហភាព​អឺរ៉ុប​មិន​គួរ​លាយ​បញ្ចូល​នយោបាយ​ជាមួយនឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទេ​ ខណៈ​ដែល​អឺរ៉ុប​កំពុង​ដក​យក​ការ​ទទួល​បាន​ទីផ្សារ​តែ​មួយ​ដែល​មាន​លក្ខណៈ​អនុគ្រោះ​សំខាន់ៗ​នៅ​កម្ពុជា​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង ...

David Boyle
https://www.voanews.com/a/chinese-ambassador-eu-should-not-mix-politics-trade-in-cambodia/4489291.html

​ប្រទេស​ចិន​ និង​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​ ៦០​ នៃ​ទំនាក់ទំនង​ការទូត​

​ថ្ងៃ​ព្រហស្បតិ៍​ គឺជា​ខួប​លើក​ទី​ ៦០​ ចាប់តាំងពី​ប្រទេស​ចិន​ និង​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​។​ បន្ទាប់​ពី​ ៦០​ឆ្នាំ​នៃ​ចំណងមិត្តភាព​ ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ជា​គំរូ​សម្រាប់​ប្រទេស​ជិតខាង​នៅ​អាស៊ី​អាគ្នេយ៍​ អំពី​របៀប​រក្សា​ទំនាក់ទំនង​ការទូត​ប្រកបដោយ​ផ្លែផ្កា​ និង ...

Shan Jie
http://www.globaltimes.cn/content/1111391.shtml

​រដ្ឋមន្ត្រី​កម្ពុជា​៖​ ប្រទេស​ចិន​បាន​រួមចំណែក​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

​លោក​ វ៉េ​ង​ សា​ខន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​បានឱ្យ​ដឹង​ថា​ ប្រទេស​ចិន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​កសិកម្ម​នៅ​កម្ពុជា​។​ ...

Nguon Sovan និង Mao Pengfei
http://www.xinhuanet.com/english/2018-07/15/c_137325483.htm

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សន្យា​រក្សា​សន្តិភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​

​កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សន្យា​រក្សា​សន្តិភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ និង​ធានា​ឱ្យ​មានការ​រីក​ចម្រើន​រុងរឿង​ ខណៈ​ដែល​លោក​បាន​ថ្លែង​សុន្ទរកថា​កំណត់​ខួប​ទី​ ១០​ នៃ​ការ​ចុះបញ្ជី​បេតិកភណ្ឌ​របស់​ប្រាសាទព្រះវិហារ​។​ ...

ឃួន ណារីម
https://www.khmertimeskh.com/50512067/hun-sen-promises-to-maintain-peace-along-kingdoms-borders/

​ប្រទេស​ចិនទាញ​ប្រ​ជា​ប្រិយ​ភាពពី​​សហរដ្ឋអាមេរិក​ក្នុង​កា​រ​ជំរុញ​ឥទ្ធិពល​លើ​​កម្ពុជា​

​ក្នុងអំឡុងពេល​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ ប្រទេស​ចិន​បាន​បង្កើន​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ ដោយ​សន្យា​ផ្តល់​ជំនួយ​យោធា​រាប់​លាន​ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​គាំទ្រ​ដល់​ការ​បោះ​ឆ្នោត​។​ ...

Edouard Morton និង Kinling Lo
https://www.scmp.com/news/asia/southeast-asia/article/2154701/china-tips-scales-away-us-push-cambodian-influence

ប្រទេស​កូរ៉េ​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​

​ប្រទេស​កូរ៉េ​ បាន​សន្យា​ថា​នឹង​ជួយ​កម្ពុជា​ ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​វិស័យ​កសិកម្ម​។​ ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង​ នៅ​ក្នុង​កិច្ច​សន្ទនា​ កាលពី​សបា្ត​ហ៍​មុន​ រវាង​លោក​ វេ​ង​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ និង​លោក​ Oh​ Nak-young​ ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ ...

ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50509882/korea-to-help-improve-agriculture-sector/

នាយករដ្ឋមន្ត្រី​ សរសើរ​ការវិនិយោគរ​បស់​ចិន​នៅ​កម្ពុជា

​លោក​នាយក​រដ្ឋមន្ត្រី​សរសើរ​ចិន​ចំពោះ​ការ​ផ្តល់​ជំនួយ និង​វិនិយោគ​នៅ​កម្ពុជា ខណៈ​សៀវភៅ​មួយ​ក្បាល​ដែល​សរសើរ​ពី​គោលនយោបាយ​ចិន​មាន​ចំណងជើង​ថា​ «​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​» ត្រូវ​បាន​ប្រកាស​ឱ្យប្រើ​ប្រាស់​ដំណាល​នឹង​ការសម្ពោធ​​ស្ពាន​អាកាស ...

នៀម ឆេង
https://bit.ly/2NiHalL

អង្គការ​សហប្រជាជាតិ​ សម្រេច​ដក​ប្រទេស​កម្ពុជា ​ចេញ​ពី​បញ្ជី​សាធារណៈ​នៃ​រដ្ឋ​សមាជិក​ដែល​ធ្វើ​ទារុណកម្ម

អនុគណៈកម្មាធិការ​ទប់ស្កាត់​ទារុណកម្ម និង​ការប្រព្រឹត្ត​មក​លើ​ខ្លួន ឬ​ទណ្ឌកម្ម​ដទៃ​ទៀត​ដែល​ឃោរឃៅ អមនុស្សធម៌ ឬ​បន្ថោក​បន្ទាប ហៅ​កាត់​ថា (SPT) ​របស់​អង្គការ​សហប្រជាជាតិ​បាន​សម្រេច «​ដក​ប្រទេស​កម្ពុជា​» ពី​បញ្ជី​សាធារណៈ​នៃ​រដ្ឋ​សមាជិក​ដែល​ខកខាន​ក្នុង​ការ​អនុវត្ត​លើ​មាត្រា​នៃ​អនុសញ្ញា​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម​។ ...

បែន សុខហ៊ាន និង សុទ្ធ គឹមសឿន
https://bit.ly/2lFxjJT

លោក​ ហ៊ុន សែន ​បន្ត​រិះគន់​បំណុល​កម្ពុជា​ជំពាក់​អាមេរិក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​លើក​រឿង​ប្រវត្តិសាស្ត្រ ដោយ​បាន​ធ្វើការ​រិះគន់​ជាថ្មី​ទៀត​ចំពោះ​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​ដែល​លោក​ហៅថា​ជា​ «​បំណុល​កខ្វក់​បំផុត​» ប៉ុន្តែ​លោក​បាន​កោតសរសើរ​វិធីសាស្ត្រ​​ដោះស្រាយ​បំណុល​ដែល​កម្ពុជា​ជំពាក់​ជប៉ុន​ជា​អ្វី​ដែល​អ្នកវិភាគ​នយោបាយ​អន្តរជាតិ​ម្នាក់ ...

បែន សុខហ៊ាន
https://bit.ly/2lzbCvd

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នឹង​បញ្ជូន​ក្រុម​អ្នក​អង្កេត​ការណ៍​ដើម្បី​តាមដាន​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ខែកក្កដា​

​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នឹង​បញ្ជូន​ក្រុម​អ្នក​អង្កេត​ការណ៍​ពីរ​ក្រុម​ ដើម្បី​តាមដាន​ការ​បោះ​ឆ្នោតជាតិ​ ដែល​កំពុង​ខិត​មក​ដល់​នៅ​ក្នុង​ខែកក្កដា​ ថ្ងៃ​ទី​ ២៩​ ខាង​មុន​ នេះ​បើ​យោង​តាម​ក្រសួងការបរទេស​។​ ​ ...

សែន ដាវីត
https://www.khmertimeskh.com/50503102/indonesia-to-send-observers-to-monitor-julys-poll/

មេ​​បញ្ជាការ​កង​ទ័ព​កម្ពុជា​​ថៃ​​ជជែក​​ពី​​បញ្ហា​​សន្តិសុខ​​នៅ​​តាម​​ព្រំដែន

ការ​លើក​កម្ពស់​សន្តិសុខ​ ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ​បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​ ​ដែល​គេ​លើក​យកមក​ពិភាក្សា​ ពេល​ដែល​មេ​បញ្ជា​ការ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​រាជធានី​ភ្នំពេញកាល​ពី​សប្ដាហ៍ ...

អូន ឆេងប៉រ
https://khmer.voanews.com/a/cambodia-thailand-discussed-border-security/4453547.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

8W2wU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!