ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួងបរិស្ថាន

ផែនការ​ពង្រីក​បន្ថែម​ត្រូវ​បាន​អនុញ្ញាត​នៅ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​

​រមណីយដ្ឋាន​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ថ្មីៗ​ អាច​នឹង​កើត​មាន​ឡើង​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​ បន្ទាប់​ពី​មន្ត្រី​ក្រសួងបរិស្ថាន​ បាន​គាំទ្រ​ផែនការ​កែ​លម្អ​ភ្នំ​នេះ​ រួម​ជាមួយនឹង​ក្រុមហ៊ុន​សណ្ឋាគារ​របស់​ឧកញ៉ា​សុខ​គង់​ នេះ​បើ​យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល ...

Daphne Chen
http://www.phnompenhpost.com/national/expansion-approved-bokor-national-park

អង្គការ ​NASA ​ឲ្យ​ដឹងថា អគ្គិភ័យ​នៅ​កម្ពុជា​កើត​ច្រើន​ជាង​ប្រទេស​ជិត​ខាង​

យោង​តាម​របាយការណ៍​របស់​អង្គការ​ណាសា​ (NASA) ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​បាន​ឱ្យ​ដឹង​ថា នៅក្នុង​ឆ្នាំ​នេះ​ជាថ្មី​ម្តង​ទៀត​ព្រះរាជាណាចក្រ​កម្ពុជា​មាន​អគ្គិភ័យ​ច្រើន​ជាង​ប្រទេស​ជិត​ខាង​របស់​ខ្លួន នៅពេល​គេ​និយាយ​ដល់​ចំនួន​អគ្គិភ័យ​ដែល​រាប់​ពី​លើ​អាកាស ហើយ​មន្ត្រី ...

Alessandro Marazzi Sassoon
http://bit.ly/2Fu7W9s

​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ដើម្បី​ការពារ​ព្រៃ​ឡង់​

ក្រសួងបរិស្ថាន អង្គការដៃគូ និងក្រុមហ៊ុនជប៉ុនរំពឹងថា ការអនុវត្តគម្រោងអភិរក្សព្រៃឈើដែលមានទឹកប្រាក់ចំនួន ១,៥ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំនឹងជួយទប់ស្កាត់បទឧក្រិដ្ឋព្រៃឈើ ការបាត់បង់ជីវចំរុះ និងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃឡង់។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50112028/agreement-signed-protect-prey-lang-forest/

​របាយការណ៍​៖​ ខ្លារខិន​នៅ​កម្ពុជា​មាន​ចំនួន​តិច​

​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ចំនួន​ខ្លារខិន​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិនាស​ផុត​ពូជ​ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ៧២​ ភាគរយ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​។​ ចំនួន​ខ្លារខិន​ដែល​នៅ​សល់ ...

មុំ គន្ធា
http://www.khmertimeskh.com/50112025/leopards-cambodia-report/

​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង​ដាក់​ញត្តិ​ទៅ​ក្រសួង

​ប្រជាពលរដ្ឋ​ចំនួន​ ១៤​ គ្រួសារ​ មក​ពី​ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​បាន​ស្នើ​សុំ​ក្រសួងបរិស្ថាន​ និង​ក្រសួង​រៀបចំ​ដែនដី​ចូល​អន្តរាគមន៍​ក្នុង​ជម្លោះដីធ្លី​របស់​ពួក​គេ​ជាមួយ​ក្រុមហ៊ុន​ យូ​ញៀន​ ឌី​វី​ឡុ​ប​មិន​ គ្រុប​។​ ប្រជាពលរដ្ឋ​ចំនួន​ ១៤​ គ្រួសារ​មក​ពី​ឃុំ​ព្រែក ...

ប៉ិច សុធារី
http://www.khmertimeskh.com/50111863/koh-kong-villagers-petition-ministries/

​ប្រទេស​ជប៉ុន​នឹង​ជួយ​ការពារ​ព្រៃ​ឡង់​

​ក្រសួងបរិស្ថាន​ និង​ជប៉ុន​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ទឹកប្រាក់​ ៦០០.០០០​ ដុល្លារ​លើ​ការ​អភិរក្ស​ព្រៃឈើ​រយៈពេល​ ៣​ ឆ្នាំ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​មាន​វិសាលភាព​ក្នុង​ខេត្ត​ចំនួន​ ៤​។​ គម្រោង​នេះ​នឹង​ផ្តោត​លើ​ការ​អភិរក្ស​ព្រៃឈើ​ការ​ពង្រឹង​ច្បាប់​ និង ...

ប៉ិច សុធារី
http://www.khmertimeskh.com/50111840/japan-aid-prey-lang-forest-protection/

រដ្ឋាភិបាល​សម្រេច​ផ្អាក​ការដឹកឈើ​ចេញ​ពី​តំបន់​សង់​ទំនប់​សេសាន​ ២

រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការដឹកជញ្ជូន​ឈើ​នៅ​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោម ២ ​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ផ្អាក​ការ​ឈូសឆាយ នៅ​ដីសម្បទាន​សេដ្ឋកិច្ច​ «​ជាបន្ទាន់​រហូត​ដល់​ការបោះឆ្នោត​ជាតិ​»​ ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​រួច ខណៈ​ដែល​អ្នក​ឃ្លាំមើល​បញ្ហា​បរិស្ថាន​ចង់​ឲ្យ​បញ្ឈប់​សកម្មភាព ...

ផាក់ ស៊ាងលី
http://bit.ly/2oD9eFu

ក្រុមហ៊ុន​គ្រោង​ស្នើសុំ​ប្រមូល​ឈើ​ លើ​ដីសម្បទាន​សង្គមកិច្ច​ឡើង​វិញ ក្រោយ​ត្រូវ​បាន​បញ្ឈប់

តំណាង​ក្រុមហ៊ុន​ដួងស្រួច ក្នុង​ខេត្ត​ព្រះវិហារ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រមូល​ឈើ​ពី​ខាងក្រៅ​ដី​សម្បទាន​សង្គមកិច្ច​ដូច​ការចោទប្រកាន់​នោះ​ទេ ហើយ​ថា​ក្រុមហ៊ុន​អាច​នឹង​ដាក់​ពាក្យសុំ​ប្រមូល​ឈើ​ដែល​នៅ​សេសសល់​រាប់ពាន់​ដើម​ឡើង​វិញ ក្រោយពី​រដ្ឋាភិបាល​បញ្ជា​ឱ្យ​​បញ្ឈប់​សកម្មភាព​។ លោក​ លី ពុទ្ធារ៉ា ដែល​តំណាង ...

ផាក់ ស៊ាងលី
http://bit.ly/2FFTZTy

រដ្ឋាភិបាល​សម្រេច​បញ្ឈប់​ក្រុមហ៊ុន​ពី​ការ​ប្រមូល​ឈើ​ លើ​គម្រោង​ដី​សម្បទាន

រដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ពី​ការប្រមូល​ឈើ​ក្នុង​តំបន់​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​នៅ​ទូទាំង​ប្រទេស​តាម​សំណើ​របស់​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​មក​ថា មាន​ការ​ទិញ​ឈើ​ខុសច្បាប់​ពី​ខាង​ក្រៅ រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក ...

ផាក់ ស៊ាងលី និង Yesenia Amaro
http://bit.ly/2t0DVci

​ក្រសួង​បង្កើត​ក្រុមការងារ​ដើម្បី​ការពារ​ព្រៃឈើ​

​ក្រសួងបរិស្ថាន​បាន​ស្នើ​សុំ​ឱ្យ​ក្រសួងការពារជាតិ​បង្កើត​ក្រុមការងារ​រួម​មួយ​ស្តី​ពី​ ការ​ប្រើប្រាស់​ដី​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ដើម្បី​កាត់​បន្ថយ​ជម្លោះដីធ្លី​ និង​ករណី​កាប់​ឈើ​ខុសច្បាប់​។​ លោក​ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​និយាយ​ថា​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កាលពី ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/50110603/ministries-form-taskforce-protect-forests/

អាជ្ញាធរ​ស្ទុះស្ទា ​ចុះ​ពិនិត្យ​តំបន់​ព្រៃ​កោងកាង ​ដែល​ត្រូវ​ចាក់ដី​លុប​ ក្រោយ​លោក​ ហ៊ុន សែន​ប្រតិកម្ម

អាជ្ញាធរ​ខេត្ត​កោះកុង​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​លោក​ អន ភារៈ បាន​ចុះ​ពិនិត្យ​តំបន់​ព្រៃ​កោងកាង សហគមន៍​នៅ​ក្រុង​ខេមរភូមិន្ទ​កាលពី​ថ្ងៃ​សុក្រ ដែល​ត្រូវ​បាន​គេ​បូម​ខ្សាច់​លុប ហើយ​ក៏​បាន​និង​កំពុង​ហៅ​ម្ចាស់​ដី ដែល​ជា​ឧកញ៉ា​ឲ្យ​ទៅ​បង្ហាញ​ព្រំដី និង​ឯកសារ​កាន់កាប់​ ប៉ុន្តែ​រហូត​មក​ដល់ ...

ផាក់ ស៊ាងលី និង Yesenia Amaro
http://bit.ly/2CGbVKB

​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ទទួល​បានការ​បោះបង្គោល​កំណត់​ព្រំប្រទល់​

​បង្គោលព្រំ​ធ្វើ​អំពី​ស៊ីម៉ង់​ចំនួន​ ៤០​ដើម​ ត្រូវ​បាន​បោះ​នៅ​ទីតាំង​សំខាន់ៗ​ មួយ​ចំនួន​ ស្ថិត​នៅ​តាម​ព្រំប្រទល់​តំបន់​ការពារ​នៃ​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ នៅ​ខេត្តព្រះវិហារ​ ដើម្បី​បើកផ្លូវ​ឱ្យ​អ្នក​អភិរក្ស​ល្បាត​ឧទ្យាន​ និង​ពង្រឹង​ច្បាប់ការពារព្រៃឈើ​ និង​សត្វព្រៃ​។​ ការងារ​នេះ​ត្រូវ ...

មុំ គន្ធា
http://www.khmertimeskh.com/50110230/heritage-park-gets-boundary-posts/

​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​មានការ​ស៊ើបអង្កេត​លើ​ការ​ដណ្តើម​យក​ដី​នៅ​កោះកុង​

​កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​កោះកុង​បញ្ជាក់​ពី​សេចក្តីរាយការណ៍​ដែល​ថា​ ព្រៃកោងកាង​នៅ​ក្នុង​ខេត្ត​នេះ​ត្រូវ​បាន​រំលោភ​យក​និង​បំពេញ​ដោយ​ខ្សាច់​ដើម្បី​បង្កើត​ជា​ដី​សម្រាប់​ការ​អភិវឌ្ឍ​។​ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50110227/pm-orders-investigation-koh-kong-land-grab/

ស្ថាប័ន​កងទ័ព​ និង​ក្រសួងបរិស្ថាន​បាន​យល់ព្រម​សហការ​គ្នា​

លោក​សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ លោក​ប៉ុ​ល​ សា​រឿ​ន​ បាន​ប្រកាស​អំពី​កិច្ច​សហប្រតិបត្តិការ​ថ្មី​ចំនួន​បី​ បន្ទាប់​ពី​កិច្ចប្រជុំ​កាលពីដើម​ស​ប្តា​ហ៍​នេះ​ យោង​តាម​សេចក្ដី​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ...

Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/army-ministry-environment-agree-cooperate

ក្រសួង​បរិស្ថាន​នឹង​បង្កើត​ផែន​ការ​គ្រប់​គ្រងថ្មី នៅ​តំបន់​ឧទ្យាន​ជាតិ​កោះរ៉ុង​

បន្ទាប់​ពីការ​បង្កើត​សួន​ឧទ្យាន​ជាតិ​កោះ​រ៉ុង នៅដើម​ខែនេះ​ មន្រ្តី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី ២២ កុម្ភៈ​ថា ផែន​ការ​គ្រប់​គ្រង​ថ្មី​ នឹង​ត្រូវ​បង្កើត​ឡើង​ ដោយ​ក្រសួង​បរិស្ថាន ​ដើម្បី​គ្រប់​គ្រង​តំបន់​នេះ​ ហើយ​រហូត​មក​ដល់​ពេល​នេះ ​រចនា​សម្ព័ន្ធ​អភិ​រក្ស​ដែល​ត្រូវ​បាន ...

ឃុត សុភចរិយា and Alessandro Marazzi Sassoon
http://bit.ly/2oky7pf

អាជ្ញា​ធរ​​ខេត្ត​កោះ​កុង ​កំពុង​ស៊ើប​អង្កេត​រឿង​បូម​ខ្សាច់​លុប​ព្រៃ​កោង​កាង​

អាជ្ញា​ធរ​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ​បាន​ថ្លែង​ថា គណៈ​កម្មាធិការ​​មួយ​​​ បាន​និង​កំពុង​ស៊ើប​អង្កេត​​​ការ​បូម​ខ្សាច់​លុប​​ពី​លើ​ ដើម​​កោង​កាង​​ខុស​ច្បាប់​​​ នៅ​ក្នុង​តំបន់​​សហគមន៍​ នៃ ...

ផាក់ ស៊ាងលី
http://bit.ly/2HukETT

​ការ​សម្លាប់​មិន​អាច​រារាំង​ WCS

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​បាន​និយាយ​ថា​ ខ្លួន​ប្តេជ្ញា​បន្ត​ធ្វើការ​ជាមួយ​អាជ្ញាធរ​ និង​ដៃគូ​ដទៃ​ទៀត​ដើម្បី​ការពារ​ជម្រក​សត្វព្រៃ​កែវ​សីមា​ បន្ទាប់​ពី​ក្រុម​អ្នក​អភិរក្ស​ចំនួន​ ៣​ នាក់​ក្នុង​នោះ​មាន​សមាជិក​បុគ្គលិក​ម្នាក់​របស់​អង្គការ​ WCS​ ត្រូវ​បាន​សម្លាប់​កាលពី ...

មុំ គន្ធា
http://www.khmertimeskh.com/50108637/killings-fail-to-deter-wcs/

​ពិធីបុណ្យ​ព្រៃ​ឡង់​នឹង​ត្រូវធ្វើ​ឡើង​នៅ​ខែ​ក្រោយ​

​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ជិត​ ៤០០​ នាក់​នឹង​រៀបចំ​ពិធីបុណ្យ​ព្រៃ​ឡង់​ប្រចាំឆ្នាំ​នៅ​ចុងខែ​មីនា​ដើម្បី​រំលឹក​ និង​ថែរក្សា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ និង​លើកកម្ពស់​សក្តានុពល​របស់​ព្រៃឈើ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​សកម្មជន​ព្រៃ​ឡង់​បាន​អះអាង​ថា​ ការ​កាប់ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50108639/prey-lang-ceremony-due-next-month/

​ការ​កើនឡើង​ការ​នាំ​ចេញ​ឈើ​ទៅ​កាន់​ប្រទេស​វៀតណាម​

​ទិន្នន័យ​ពន្ធគយ​បាន​បង្ហាញ​ថា​ តម្លៃ​ឈើ​ហ៊ុប​ និង​ឈើ​អារ​ដែល​បាន​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​កាលពី​ឆ្នាំ​មុន​បាន​កើនឡើង​ប្រហែល​ ៣១,៥​ លាន​ដុល្លារ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦​។​ ទិន្នន័យ​របស់​វៀតណាម​ដែល​ទទួល​បាន​ដោយ​កាសែត ...

ម៉ៃ គុណធារ៉ា
http://www.khmertimeskh.com/50107116/rise-timber-exports-vietnam/

​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បា​នប​ញ្ឈប់​ការ​បូម​ខ្សាច់​ខុសច្បាប់​

​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ កាលពី​ថ្ងៃ​សុក្រ​ បាន​ចុះ​បង្ក្រាប​បទល្មើស​ទីតាំង​បូម​ខ្សាច់​ខុសច្បាប់​មួយ​កន្លែង​ នៅ​លើ​ដង​ទន្លេសេសាន​ និង​បាន​រឹបអូស​យក​វត្ថុ​តាង​ បន្ទាប់​ពី​បាន​ព្រមាន​ក្រុមហ៊ុន​មួយ​នោះ​ឱ្យប​ញ្ឈប់​ការ​បូ​ប​ខ្សាច់​តាំងពី​ខែធ្នូ​មក​ម្ល៉េះ​ នេះ​បើ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/stung-treng-officials-crack-down-dredging-site

គម្រោង​មេគង្គ​អនុម័ត​ថវិកា​ ៥៤០​ លាន​ដុល្លារ​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែល​មក​ពី​បណ្តា​ប្រទេស​ទាំង​ប្រាំមួយ​នៃ​មហា​អនុ​តំបន់​មេគង្គ​ បាន​អនុម័ត​របៀបវារៈ​បរិស្ថាន​រយៈពេល​ប្រាំ​ឆ្នាំ​ ដែល​រួម​មាន​គម្រោង​នានា​ជា​ច្រើន​ទៀត​ ដែល​មាន​តម្លៃ​ជាង​ ៥៤០​ លាន​ដុល្លារ​ ដែល​នឹង​ជម្រុញ​ការ​វិនិយោគ​បៃតង​ និង​បង្កើន ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/50106157/540m-mekong-project-endorsed/

​មន្ត្រី​បរិស្ថាន​ផ្តោត​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​

​ក្រុមការងារ​តាមដាន​បរិស្ថាន​ពី​ក្រសួងបរិស្ថាន​ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​នឹង​ជួប​ជាមួយ​ម្ចាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ជិត​ ៥០​ នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​លើកកម្ពស់​បទដ្ឋាន​ស្តី​ពី​ការ​ការពារ​បរិស្ថាន​ និង​ការ​គ្រប់គ្រង​សំណល់​រឹង​។​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50105456/environment-officials-target-special-economic-zones/

រដ្ឋមន្ត្រី​មហាផ្ទៃ​រិះគន់​រដ្ឋមន្ត្រី​បរិស្ថាន ​ជុំវិញ​ការ​បង្ហូរ​ទឹកស្អុយ​ចូល​ទន្លេ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​រិះគន់​ចំៗ​ទៅ​លើ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​វ័យក្មេង​លោក​ សាយ សំអាល់ ដែល​ជា​កូនប្រុស​ប្រធាន​ព្រឹទ្ធសភា​លោក​ សាយ ឈុំ ពាក់ព័ន្ធ​នឹង​រឿង​ការ​បង្ហូរ​ទឹកស្អុយ​ចូល​ទៅ​ក្នុង​ទន្លេ​ដោយ​លោក​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ដែល​អាច​នឹង​បង្ក​ជា​បញ្ហា​ធំ​នាពេល​អនាគត​។ ...

ម៉ិច ដារ៉ា
http://bit.ly/2n2J6Dq

​ក្រុម​ល្បាត​សហគមន៍​បង្ក្រាប​បទល្មើស​នៅ​ក្នុង​ដែន​ជម្រក​

​ក្រុម​ល្បាត​សហគមន៍​នៅ​ខេត្តមណ្ឌលគិរី​បាន​រឹបអូស​អន្ទាក់​ចាប់​សត្វព្រៃ​ ជាង​៥០០​ខ្សែ​ និង​រណា​យន្ត​ជាង​៨០​គ្រឿង​កាលពី​ឆ្នាំ​មុន​ ខណៈ​ពេល​ដែល​ចាប់ខ្លួន​មនុស្ស​ ៧​ នាក់​ និង​ព្រមាន​ ៥៧​ នាក់​ទៀត​ពី​សកម្មភាព​ខុសច្បាប់​។​ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សង្គម ...

មុំ គន្ធា
http://www.khmertimeskh.com/50103745/patrols-crack-sanctuary-crime/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

2c7Vw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!